{ខេត្តបាត់ដំបង}÷ ពលករខ្មែរជាច្រើនកំពុងត្រូវបានមេខ្យល់នាំជម្លៀសឆ្លងដែនដោយខុសច្បាប់ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងមកនេះ អង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថា÷ មានពលករខ្មែរ ជាច្រើនត្រូវបានធ្វើដំណើរមកទឹកដីស្រុកសំពៅលូន ដើម្បីធ្វើការទំនាក់ទំនងទៅមេខ្យល់ នាំឆ្លងដែនតាមច្រករបៀងព្រៃធម្មជាតិជារៀងរាល់ថ្ងៃ ជាក់ស្ដែង នៅថ្ងៃ២៧ ខែមិនា ឆ្នាំ២០២៤ នេះនៅច្រករបៀងចំណុច៩៩ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
អ្នកសារព័ត៌មានបានចុះផ្តិតយករូបភាព សកម្មភាពពលករខ្មែរជាច្រើនអ្នកកំពុងធ្វើដំណើរឆ្លងដែនចូលប្រទេសថៃ តាមមេខ្យល់ស្ទើតែរាល់ថ្ងៃ នេះបើតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា នៅចំណុចពលករខ្មែរឆ្លងដែនខាងលើគឺមានកម្លាំងសមត្ថកិច្ចប្រចាំការផងដែរ តែហាក់បីដូចជាមើលមិនឃើញ រឺត្រូវបានទទួលអាំងប៉ាវហើយទេដឹងបានជាមិនមានវិធានការច្បាប់។
មហាជនរងចាំមើលថាតើសមត្ថកិច្ចដែលឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែននិងមានប្រធានការយ៉ាងណាចំពោះពលករចំណាកស្រុកដែលធ្វើឲ្យពួកគាត់រកដេកពួនពុំបានស្ទើរតែរាល់ថ្ងៃនៅពេលយប់កណ្ដាលអាធ្រាតនោះ។
ប្រជាពលរដ្ឋជាច្រើនបាទសូមសំណូមពរដល់លោកហម សំខាន់អភិបាលស្រុកសំពៅលូន មេត្តាជួយទប់ស្កាត់នូវមេខ្យល់ដែលនាំពលករចេញចំណាក់ស្រុកក្រៅប្រទេសដែលខុសច្បាប់នេះផងទាន ។
0 comments:
Post a Comment