ad> April 2024 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង

ចំនួនអ្នកទស្សនា: Views

{ស្ទឹងត្រែង}៖​ ជា​ប្រតិបត្តិ​ការ​មួយដ៏ធំ​ ចាប់​ខ្លួន​មេខ្លោង​ដែល​បង្កព្យុះភ្លៀង​ កៀគរ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ ចូលទៅកាប់​រុករាន​ ទន្ទ្រាន​ដីរបស់​រដ្ឋ​ ស្ថិត​នៅតំបន់​ ព្រៃក្រឡាពស់​ ស្រុកសេនសាន​ ខេត្ដស្ទឹងត្រែង​ រួមទាំង​ដកហូត​ដី​ចំនួន​ជាង​ ៧ពាន់​ហិកតា​ មកគ្រប់គ្រងជា​សម្បត្ដិរដ្ឋវិញ។


នេះបេីយោងតាមសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងារខុទ្ទកាល័យ សហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូង កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងមន្ទ្រីជំនាញពាក់ព័ន្ធក្នុងខេត្ត បានបើកប្រតិបត្តិការជាបន្ទាន់មួយ ដើម្បីបង្ក្រាបបទល្មើសការកាប់ទទ្ទ្រានដីព្រៃរបស់រដ្ឋយកទៅធ្វើអាជីវកម្ម ទិញ លក់ យ៉ាងអនាធិបតិយ្យ នៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀត ដែលស្ថិតក្នុងភូមិ​សាស្ត្រ​ ទឹកដីនៃស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង។​ នៅក្នុងការដឹកនាំបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមការងារទទួលបានលទ្ធផលយ៉ាងជោគជ័យ ដោយធ្វើការរំដោះបានដីព្រៃជាង៧.០០០ហិកតា ដែលរងនូវការកាប់ទន្ទ្រាន និងសម្រេចចាប់ខ្លួនបានមេខ្លោងដែលជាមេខ្យល់ដើរកៀរគរ បោកបញ្ឆោត បងប្អូនប្រជាពលរដ្ឋឲ្យចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ដោយមេខ្យល់សន្យាថា នឹងលក់ដីទាំងនេះឲ្យក្នុងតម្លៃថោកៗដែលជាសុទ្ធជាដីមានប្លង់ត្រឹមត្រូវ និងដីខ្លះកំពុងរត់ប្លង់ដើម្បីឲ្យបានស្របច្បាប់ ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា នេះគឺជាកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យវិនាសកម្មបាត់បង់នូវព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ។លោកថា បើពុំមានការទប់ស្កាត់ទាន់ពេលវេលាទេនោះ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ទាំងនេះ អាចឈានដល់ការខូចខាតច្រើនជាងនេះ រហូតបាត់បង់ព្រៃឈើជាង១២.០០០ហិកតា​ឯណោះ។

ឆ្លើយតបចំពោះសំនួរអ្នកសារព័ត៌មាន ដែលថា មានប្រភពខ្លះបាននិយាយថា ជុំវិញការចាប់ខ្លួនមេខ្លោងបទល្មើសព្រៃឈើនៅពេលនេះ នឹងមានកិច្ចអន្តរាគមន៍ឲ្យដោះលែងវិញក្នុងឆាប់ៗ តើពិតមែនទេ? ត្រង់ចំណុចនេះ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានឆ្លើតបថា នេះគ្រាន់ជាពាក្យចរចាមអារ៉ាមប៉ុណ្ណោះ ។តែទោះយ៉ាងណាលោកណ្ឌិតឆ្លើយថា យើងរង់ចាំមើលទាំងអស់គ្នា តើមាននរណាហ៊ានចេញមុខអន្តរាគមន៍ឲ្យដោះលែងជនសង្ស័យជាមេខ្លោងកាប់បំផ្លាញ់ព្រៃឈើទាំងនេះឲ្យនៅក្រៅសំណាញ់ច្បាប់ឬអត់ ?លោកបណ្ឌិតបានបញ្ជាក់បន្តែមដែរថា មិនថាឡើយតែមេខ្លោងទាំង១០រូបដែលចាប់ខ្លួនបាននោះទេ សូម្បីតែមេខ្លោងដែលកំពុងរត់គេចខ្លួន ក៏សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។

ដើម្បីទប់ស្កាត់កុំឲ្យមានចលនាមេខ្លោងកៀរគរប្រជាពលរដ្ឋស្លូតត្រង់ឲ្យចាញ់បោកមេខ្យល់ក្នុងរូបភាពដដែលៗបែបនេះ កើតឡើងជាថ្មីម្តងទៀត លោកបណ្ឌិតបញ្ជាក់ថា អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ នឹងចាត់កម្លាំងឲ្យនៅចាំឃ្លាំមើលថែរក្សាការពារតំបន់នេះ មិនឲ្យកើតរឿងបែបនេះសារជាថ្មីម្ដងទៀតនោះទេ ។ហើយចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែលចាញ់បោកក្រុមមេខ្យល់ ពួកគាត់បានព្រមទទួលស្គាល់កំហុស ដោយមួយចំនួនបានវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតវិញ នឹងមួយចំនួនទៀត អាជ្ញាធរស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ កំពុងដុតដៃដុតជើងធ្វើការស្រង់អត្តសញ្ញាណកម្មឲ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ ។

សូមបញ្ជាក់ថា ក្រុមការងារបានរំដោះដីព្រៃដែលរងការកាប់ទន្ទ្រានបានជាង៧.០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ និងចាប់ខ្លួនមេខ្លោងបាន១០នាក់ដែលជាខ្មែរ-អ៊ិស្លាម​ និង​បន្ដធ្វេី​ការ​បង្រ្កាប​ និង​រំដោះដី​ដែលជា​សម្បត្តិ​របស់​បន្ថែម​ទៀត​ នៅតាម​តំបន់​នានា​ ក្នុង​ព្រះរាជាណាចក្រ​។

អត្ថបទ​៖​ និន្ទចា





ខ្ញុំបាទ ជឺ ជឹម ចាងហ្វាងការផ្សាយ គេហទំព័រ"រស្មីម្ជុលពេជ្ររិទ្ធិជ័យ" ចេញញ្ញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

ចំនួនអ្នកទស្សនា: Views

{រាជធានីភ្នំពេញ} ៖ ខ្ញុំបាទ ជឺ ជឹម ចាងហ្វាងការផ្សាយ គេហទំព័រ"រស្មីម្ជុលពេជ្ររិទ្ធិជ័យ" ព្រមទាំងសហការី សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា !
យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


កាស៊ីណូយីហោ «ថ្មពេជ្រ» សង្ស័យគ្មានច្បាប់អនុញ្ញាតបន្ដទៀត កំពុងធ្វើព្យុះធ្វើភ្លៀងជួលឲ្យថៅកែវៀតណាមបើកបនល្បែងគ្មានបង់ពន្ធចូលរដ្ឋ ធ្វើខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់

ចំនួនអ្នកទស្សនា: Views

(ខេត្តកណ្តាល) ៖ ទីតាំងបនល្បែងដែលកំពុងធ្វើព្យុះធ្វើភ្លៀងជួលឲ្យថៅកែវៀតណាមមានយីហោ «ថ្មពេជ្យ» ដែលសង្ស័យមិនមានការអនុញ្ញាតបន្ដអាជ្ញាប័ណ្ណទៀត កំពុងបើកដៃឲ្យជនជាតិខ្មែរ និងវៀតណាម លេងយ៉ាងគគ្រឹកគគ្រេង ដោយធ្វើឲ្យខាតបង់ថវិការជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្ថិតនៅត្រង់ចំណុចច្រកព្រំដែនក្អមសំណរ ភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។


យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលអង្គភាពសារព័ត៌មាន ទទួលបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា ទីតាំងកាស៊ីណូជ្រកក្រោមស្លាក «កាសុីណូថ្មពេជ្យ» លួចបង្កប់ល្បែងសុីសងជល់មាន់យ៉ាងធំ ដោយមាន អ្នកលេងសុទ្ធតែ ជនជាតិខ្មែរ និងវៀតណាម ចេញចូលដោយសេរី ដោយមិនមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ចុះបង្គ្រាបទាល់តែសោះ។

បើតាមសេចក្តីរាយការបន្ថែមថា ទីតាំងកាស៊ីណូខាងលើនេះ សង្ស័យមិនមានការអនុញ្ញាតច្បាប់បន្ដទៀតនោះទេ ហើយប្រមូលម្តុំគ្នាលេងល្បែង ជល់មាន់ ទាំងយប់ទាំងថ្ងែ ចំណែកម៉ូតូ រថយន្ត សឹងតែមិនមានកន្លែងចតផងដែល ដោយអ្នកខ្លះលេងចាញ់  ស្រែកឡូឡា អ្នកខ្លះលេងឈ្នះ ធ្វើមុខញញឹម។

ទីតាំងខាងលើនេះមិនឃើញមានសមត្ថកិច្ចចុះបង្គ្រាប ឬបិទ ទីតាំងនេះទាល់ តែសោះ ទុកបណ្តែតបណ្តោយ អោយមនុស្សចូលលេង ដូចផ្សារលក់ត្រីចឹង។ ប្រជាពលរដ្ឋរស់នៅទីនោះមានការភ័យខ្លាច ព្រោះអ្នកលេងល្បែងចេញចូលទាំងយប់ទាំងថ្ងៃស្រែកឡូឡា ហើយកន្លងមកបទល្មើសឆក់ ប្លន់ និង លួច ហឹង្សាក្នុងគ្រួសារ សុទ្ធតែកើតចេញពីល្បែងសុីសង ទាំងអស់នេះហេីយ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាអន្ដរាគមន៍ ឲ្យមន្ដ្រីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងសង្ស័យខុសច្បាប់មួយនេះផង៕










តុលាការខេត្តរតនគិរី កាត់ទោសជនល្មើស ៣ នាក់ ជនជាតិវៀតណាម ២ នាក់ និងខ្មែរម្នាក់ ពីបទដាក់អន្ទាក់ចាប់កូនសត្វព្រៃតំបន់ការពារធម្មជាតិ

ចំនួនអ្នកទស្សនា: Views


តុលាការខេត្តរតនគិរី កាត់ទោសជនល្មើស ៣ នាក់ ជនជាតិវៀតណាម ២ នាក់ និងខ្មែរម្នាក់ ពីបទដាក់អន្ទាក់ចាប់កូនសត្វព្រៃតំបន់ការពារធម្មជាតិ


សាលាដំបូងខេត្តរតនគិរី បានចេញដីកាដាច់ដោយឡែកពីគ្នា នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ បង្គាប់ឲ្យឃុំខ្លួនជនល្មើស ៣ នាក់ ក្នុងនេះជនជាតិវៀតណាម ២ នាក់ និងខ្មែរម្នាក់ ពីបទ ដាក់អន្ទាក់ប្រមាញ់កូនសត្វព្រៃដែលកំពុងរងគ្រោះថ្នាក់ និងលួចឆ្លងដែនខុសច្បាប់ នៅតំបន់ការពារធម្មជាតិ ឧទ្យានជាតិអូរយ៉ាដាវ ។

ជនទាំងល្មើសទាំង ៣នាក់មានឈ្មោះ
១. កាប៉ូយ ស៊ឺង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិចារ៉ាយ សញ្ជាតិវៀតណាម ប្រព្រឹត្តនៅចំណុចប៉ុស្តិ៍អូរតាង ក្នុងតំបន់ការពារធម្មជាតិ ឧទ្យានជាតិអូរយ៉ាដាវ ស្ថិតក្នុងភូមិដរតូច ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ មាត្រា ៥៦ ចំណុច៣ មាត្រា ៦១ ចំណុច៥ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងមាត្រា ២៩ កថាខណ្ឌ១ នៃច្បាប់អន្តោប្រវេសន៍ ។
២. រចំ គៀវ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិចារ៉ាយ សញ្ជាតិវៀតណាម ប្រព្រឹត្តកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ មាត្រា ៥៦ ចំណុច៣ មាត្រា ៦១ ចំណុច៥ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងមាត្រា ២៩ កថាខណ្ឌ១ នៃច្បាប់អន្តោប្រវេសន៍ ។
៣. ង៉ែម ស៊ី ភេទប្រុស អាយុ ២៥ ឆ្នាំ សញ្ជាតិខ្មែរ ប្រព្រឹត្តកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ មាត្រា ៥៦ កថាខណ្ឌ ២ ចំណុច៣ មាត្រា ៦១ កថាខណ្ឌ២ ចំណុច៥ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។

នេះជាការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថាន ជាអ្នកតាមដាន និងអនុវត្តនៃច្បាប់ ដែលកំណត់ក្របខណ្ឌនៃការគ្រប់គ្រង ការអភិរក្ស ការអភិរក្សជីវៈចម្រុះ និងការធានាប្រើប្រាស់ធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិប្រកបដោយនិរន្តភាព ។

នេះជាការព្រមាន ចំពោះជនណាក៏ដោយ ដែលបំពានទៅលើច្បាប់ មិនឲ្យរួចខ្លួន មានវាសនាត្រូវទទួលទោសជាកំហិត ហើយក៏ជាការព្រមានដល់ជនល្មើសទាំងឡាយណា ដែលរណលោភបំពាន បំផ្លាញក្នុងតំបន់ការពារធនធានធម្មជាតិទាំងអស់ លើទឹកដីព្រះរាជាណាចក្រកម្ពុជា  ៕






ខេត្តស្ទឹងត្រែងជាខេត្តទីបី ធ្វើមោឃភាពរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅភូមិសាស្ត្រឃុំតាឡាត

ចំនួនអ្នកទស្សនា: Views

 

ខេត្តស្ទឹងត្រែងជាខេត្តទីបី ធ្វើមោឃភាពរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅភូមិសាស្ត្រឃុំតាឡាត


ភាពអនាធិបតេយ្យ នៃការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរនៅចំណុចអូរវល្លិ៍បករាំដំឡឹង នៃភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងចំណុចភ្នំក្រឡាពស់ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង កើតឡើង និងកំពុងកើតឡើងយ៉ាងរញ៉េរញ៉ៃ ដែលបណ្តាល ឲ្យរដ្ឋបាលខេត្តស្ទឹងត្រែងអនុវត្ត​វិធានការ​ច្បាប់១០០% តាមរយៈការជូនដំណឹងជាលើកទីពីររបស់ខ្លួនជាបន្ទាន់ ធ្វើមោឃភាពនូវរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃ​ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិដែលបានហាមឃាត់, ដកហូតយកមកជាសម្បត្តិរដ្ឋវិញនូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ដាំដំណាំ សង់លំនៅដ្ឋាន​ក្នុងតំបន់ការពារធម្មជាតិ ។

ខ្លឹមសារនៃសេចក្តីជូនដំណឹង បានកំណត់ឲ្យសាធារណជន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនឹងដីរដ្ឋយកធ្វើកម្មសិទ្ធិ ត្រូវរុះរើ និងចាកចេញ ពីថ្ងៃជូនដំណឹង ៥-១៥ ខែមេសា ឆ្នាំ ២០២៤ ជាកំហិត ។ ក្នុងករណីរឹងរូស នៅតែបំពានកាប់គាស់ រុករាន ដុតបំផ្លាញព្រៃយកដីធ្វើកម្មសិទ្ធិបន្តទៀត នឹងត្រូវអនុវត្តវិធានការយ៉ាងធ្ងន់បំផុត ។ អាជ្ញាធរនឹងបន្តស្រាវជ្រាវរកមុខមេខ្យល់ដែលបញ្ឆេះឲ្យពលរដ្ឋចាប់យកដីរដ្ឋ និងរុករានដីព្រៃ និងអ្នកពាក់ព័ន្ធ នឹងចាត់វិធានការយ៉ាងក្តៅគគុក កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ៕






ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្វាយរៀង យកមេឃទ្រាប់អង្គុយ ហ៊ានចេញអាជ្ញាប័ណ្ណឲ្យរោងចក្រ ដោយមិនឆ្លងពិគ្រោះយោបល់សមត្ថកិច្ចក្រសួងបរិស្ថាន !

ចំនួនអ្នកទស្សនា: Views

 

ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្វាយរៀង យកមេឃទ្រាប់អង្គុយ ហ៊ានចេញអាជ្ញាប័ណ្ណឲ្យរោងចក្រ ដោយមិនឆ្លងពិគ្រោះយោបល់សមត្ថកិច្ចក្រសួងបរិស្ថាន !


ដើម្បីធានានូវភាពរលូន និងប្រសិទ្ធភាព នៃដំណើរការរាល់ការងាររបស់ក្រសួង ស្ថាប័ន មន្ត្រីរាជការទាំងអស់ ត្រូវបំពេញការងារដោយគោរពតាមឋានុក្រម តួនាទី និងភារកិច្ច ទៅតាមនីតិវិធី និងបទប្បញ្ញត្តិដែលមានជាធរមាន ។ ថ្នាក់នីមួយៗ ត្រូវធ្វើការដោយការទទួលខុសត្រូវខ្ពស់នូវរាល់សំណុំលិខិតដែលត្រូវសុំឆ្លង ពិគ្រោះយោបល់ និងឯកសារផ្សេងៗទៀត ទៅតាមសិទ្ធិ តួនាទី និងភារកិច្ច ជូនទៅថ្នាក់លើរបស់ខ្លួនដោយខានពុំបាន ។

ដឹងហើយ ឮហើយ ចុះហេតុអ្វី បានជាថ្នាក់ដឹកនាំរបស់មន្ទីរបរិស្ថានខេត្តស្វាយរៀង ប្រព្រឹត្តទង្វើមិនសមរម្យ ប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន យកមេឃទ្រាប់អង្គុយ ដោយមិនបានពិគ្រោះយោបល់ជាមួយសមត្ថកិច្ច របស់ក្រសួងបរិស្ថាន ហ៊ានអត្តនោម័តចេញលិខិតទៅឲ្យរោងចក្រ វីន ថាម (ខេមបូឌា) ឯ.ក. (WINTIME (CAMBODIA) CO., LTD. ដំណើរការបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស មេតហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ?

ការដែលកសាងអត្តចរិតមួយ ថ្លើមពាសមេឃ និងយកមេឃទ្រាប់អង្គុយ បំពានទៅលើសមត្ថកិច្ចក្រសួង របស់ខ្លួន ធ្វើការសម្រេចដោយអត្តនោម័តរបៀបថ្នាក់ដឹកនាំរបស់មន្ទីរបរិស្ថានខេត្តស្វាយរៀង វានឹងបង្កើតភាពអនាធិបតេយ្យ គ្មានមេ គ្មានកើយ និងបង្កការឈឺក្បាលចំពោះអាណាព្យាបាលក្រសួងនៅថ្ងៃក្រោយជាក់ជាមិនខាន ។

ទង្វើមិនសមរម្យបែបនេះ ក្រសួងបានចេញលិខិតមួយជាបន្ទាន់ ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ នេះ ដើម្បីលុបបំបាត់ភាពអត្តនោម័តរបៀបខាងលើ  និងជាការព្រមានមួយ ដើម្បីបញ្ឈប់ការប្រើតួនាទី ភារកិច្ច ជាមន្ត្រីរាជការមិនសមរម្យរបៀបនេះតទៅទៀត ។

ដើម្បីឲ្យការគ្រប់គ្រងមានប្រសិទ្ធភាព ការព្រមាននេះ មិនត្រឹមធ្វើឡើងតែថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្វាយរៀងតែមួយប៉ុណ្ណោះទេ គឺធ្វើឡើងចំពោះថ្នាក់ដឹកនាំមន្ទីរបរិស្ថានទាំង ២៤ ខេត្ត-ក្រុង ៕




តើជញ្ជាំងពន្ធនាគារចំហរ ឬមួយក៏លោក អុឹម​ ឈួន​ អតីតស្នងការរងខេត្តកំពតប្រេីយ័ន​បាំងមេឃ​ ទេីប​អាច​រួច​ខ្លួន​បាន​លឿន​យ៉ាង​នេះ...

ចំនួនអ្នកទស្សនា: Views

ខេត្តកំពត៖ មជ្ឈដ្ឋានមហាជនពិតជានៅចងចាំរឿងរ៉ាវដ៏កក្រេីកពេញផ្ទៃប្រទេស​ កាលអំឡុង​ឆ្នាំ២០២១​ ខែមេសា​ ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ​ ដែលកម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះដែលមានបុរសម្នាក់មានតួនាទីជាស្នងការរងនគរបាលខេត្តកំពតថែមទៀតផងនោះ និងត្រូវ​បានតុលាការសម្រេចដាក់ពន្ធនាគារ ប៉ុន្ដែ​ហាក់បីដូចជាបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ​។  តេីករណីជួញដូរគ្រឿងញៀន​ រហូត​ដល់​ទម្ងន់​ ជិត​ ២គីឡូ​ក្រាម​ មាន​ទម្ងន់​ទោស​ប៉ុន្មាន​ឆ្នាំ​ដែរ។  បេីតាម​តែលេចឮមកថា​ លោក​ អុឹម​ ឈួន​ អតីត​ស្នងការ​រងនរគបាល​ខេត្ត​កំពត​ ប្រហែល​ជាចេះ​ប្រេី​យ័ន្ត​មន្តអាគម ជាច្រើនម៉ឺនដុល្លារហេីយ​មេីលទៅ​ ដេីម្បីរំដោះខ្លួនចេញពីរនាំងច្បាប់បាន​លឿន​យ៉ាង​ដូច្នេះ​ មហាជនបាន​ប្រទះឃេីញ​លោក​ អុឹម​ ឈួន​ បាន​កំពុង​រស់​នៅក្រៅ ពន្ធនាគារ​ អង្គុយ​ផឹកកាហ្វេតាមហាងយ៉ាង​រំភើយសប្បាយរីករាយ​។ 


មនុស្សម្នារ​ នាំគ្នាជជែកវែកញែក កាលពីថ្មីនេះពិតជាមិនដែលជួបសោះ ធ្លាប់តែឮគេថានិយាយពីមាត់ចាប ចូលមកត្រចៀកសត្វក្រៀល មិនគួរអោយគេតិះដៀលបន្ដទេ សុភាទន្សាយអ្នកគួរតែពិចារណា កុំឡេីយថាអ្នកជាអ្នកសម្រេជោគវាសនារបស់សត្វលោក ។
ករណីនេះតើជាការពិតដែរឬទេ.?លោកម្ចាស់អេីយ? ដោះលែងស្ងាត់ៗតាមនីតិវិធី​ ព្រះធរណីគង់លោកដឹងថាពិតដូចអ្វីដែលសត្វចាបយំដែរឬទេ.?​ យ័ន្ត​ទព្វ​ មិនក្រោមម៉ឺនដុល្លារទេ ដែលសុភាទន្សាយទទួលបាន។ អ្វីក៏អាចកេីតមានដែរ ? តែបេីបុគ្គលនោះចេញមកវិញមានសេរីភាពតេីភាពយុត្តិធម៌ក្នុងនាមជាមន្រ្ដីរបស់ជាតិទៅជាយ៉ាងណា? ស្នេហាដុល្លារភស្តុតាងជាបន្ដបន្ទាប់ធ្វើការមិនកេីត អញ្ចឹងតេីបានជាប្រេីពាក្យមួយឃ្លាថា ឆន្ទានុសិទ្ធិឯករាជ្យ មហាជនពិតជាបានដឹងថា អ្វីដែលរៀបចំជាស្ដង់ដារនោះប្រាកដជាការបោកប្រាស់ បន្លំភ្នែកមហាជនហេីយ។

  សូមបញ្ជាក់ថាកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលក្រសួងមហាផ្ទៃប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង ២ គីឡូក្រាម នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងនោះមានបុរសម្នាក់មានតួនាទីជាស្នងការរង់នគរបាលខេត្តកំពតផងដែរ៕





បទបញ្ជាស្ដីពី ការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស...

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញបត់បញ្ជាស្ដីពីការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស ដែលមានបទបញ្ជាដូចខាងក្រោម ÷

១/មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក ហ្នឹងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវចាត់តាំងកម្លាំងសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អាជ្ញាធរដែនដី និងសហការជាមួយកងកម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធនធានធម្មជាតិទូទាំងប្រទេស។

២/ត្រៀមជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលានៅរាល់សំណើស្នើសុំរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដីនគរុបពាណិជ្ជកម្មនិងសំណង់ អាជ្ញាធរដែនដីហ្នឹងកងកម្លាំងសមត្ថកិច្ចដែលមានការពាក់ព័ន្ធដើម្បីមានវិធានការបង្ក្រាបជាបន្ទាន់នៅបទល្មើសដែលបានកាប់ទន្ទ្រានតំបន់អភិរក្សព្រៃឈើធម្មជាតិ។

៣/ចាត់តាំងកម្លាំងធ្វើការស្រាវជ្រាវ រុករកជនទុច្ចរិតដែលមកសម្ងំលាក់ខ្លួននៅក្នុងតំបន់អភិរក្សព្រៃឈើធម្មជាតិដែលមានឧបាយកលបំភ្លេចបំផ្លាញព្រៃឈើ និងកាត់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ ធ្វើឱ្យខូចសម្រាប់ធ្នាប់ សាធារណៈត្រូវមានវិធានការបង្ក្រាបជាបន្ទាន់។

៤/កងកម្លាំងទាំងអស់ដែលមានភារកិច្ចចូលរួមសហការ ត្រូវប្រកាន់ភ្ជាប់នៅវិន័យរបស់កងយុទ្ធពលខេមរភូមិន្ទ ដោយមិនចូលរួមប្រព្រឹត្តបទល្មើសខុសច្បាប់។

៥/នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការកងរាជអាវុធហត្ថនៅផ្ទៃប្រទេស និងស្ថាប័នមានការពាក់ព័ន្ធ ត្រូវចាត់តាំងអនុវត្តបទបញ្ជានេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។












k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger