ad> May 2024 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ដីគ្មានទិន្នន័យស្ថិតនៅក្នុងអាងទំនប់អូរក្រាំងអំបិល ត្រូវបានថៅកែមានខ្នងជាមន្ត្រីប៉េអឹម ដាក់គ្រឿងចក្រជីកកាយ គ្មានជំនាញពាក់ព័ន្ធណាចុះទប់ស្កាត់ទាល់តែសោះ...!

ចំនួនអ្នកទស្សនា: Views

  {ខេត្តកំពង់ស្ពឺ}៖ ដី​ដែល​មិន​មាន​ទិន្នន័យ​ក្នុង​ទំនប់​អូរ​ក្រាំង​អំបិល ពេល​នេះ ត្រូវ​បាន​ប្រភព​បង្ហើប​ថា ក្រុម​ឈ្មួញ​កំពុង​សំរុក​កាយ​អាចម៍ដី​ទៅ​ចាក់ តែ​មិន​មាន​ប្រភព​បញ្ជាក់​ថា គេ​ចាក់​ដើម្បី​យក​ធ្វើ​អ្វី​នោះ​ទេ ។ ក្រុម​គ្រឿងចក្រ​ដែល​កំពុង​ធ្វើ​សកម្មភាព​នោះ ត្រូវ​បាន​សង្ស័យ​ថា ជា​គ្រឿងចក្រ​របស់​ថៅកែ លឹ​ម ចាន់​ថុ​ល ដែល​មាន​សកម្មភាព​ជីក​កាយ​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នៅ​ជិត​នោះ​ដែរ​។ ករណី​នេះ ធ្វើ​ឲ្យ​មហាជន​មន្ទិល​សង្ស័យ​ថា តើ​មាន​អាថ៌​កំបាំង​អ្វី​នៅ​ពីក្រោយ​រឿង​នេះ​ខ្លះ?។


រឿងរ៉ាវ​ជីក​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នៅ​តែ​ជាទី​ចាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ ចង់​ដឹង​ចង់​ឮ​ថា តើ​មន្ទីរ និង​ក្រសួង​ពាក់ព័ន្ធ​អនុញ្ញាតិ​ច្បាប់​ត្រឹមណា? បានជា​ក្រុម​គ្រឿងចក្រ​របស់​ថៅកែ លឹ​ម ចាន់​ថុ​ល ដែល​មាន​ខ្នងបង្អែក​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ជីក​កាយ​ស្ទើរតែ​ពេញ​ផ្ទៃ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​ទៅ​ហើយ​នោះ។

  ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថាលោកថៅកែ លឹ​ម ចាន់​ថុ​ល ជីក​កាយ​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នេះ​លើស​ច្បាប់​កំណត់ និង​ខុស​ទីតាំង។ រឿង​នេះ ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ទទួល​បន្ទុក​ជំនាញណាខ្លះ ជា​ពិសេស គឺមន្ទីរ​ធនធានទឹក និងឧតុនិយម និង​មន្ទីររ៉ែ និងថាមពល​តែ​ម្តង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្លារ ឃុំវល្លិ៍សរ  និយាយក្នុងលក្ខណមិនបញ្ចេញឈ្មោះថា ពួកគាត់មានដីអាស្រ័យផលម្នាក់បន្តិចៗតាំងពីអំឡុងឆ្នាំ១៩៨០មកម្ល៉េះ នៅក្នុងអាងទំនប់អូរក្រាំងអំបិលនោះ ដើម្បីអាស្រ័យផលដោយមានប្លង់ស្លាបមាន់(ប្លង់ចុងសន្លឹក) ហើយដោយរដ្ឋគេថាត្រូវការអភិវឌ្ឍន៍ ក៏បង្ខំចិត្តយកដីពួកគាត់ដែលបានអាស្រ័យផល ដោះស្រាយគោលនយោបាលត្រឹម១ម៉ែត្រការ៉េ បាន៨កាក់ដុល្លារ(ថោកបំផុត) ខណៈដែលតម្លៃទីផ្សារដីតំបន់នោះមានតម្លៃចាប់ពី២០ដុល្លារ រហូតទៅដល់៨០ដុល្លារក្នុង១ម៉ែត្រការ៉េឯណ្ណោះ។ កក្តានេះហើយដែល ធ្វើឱ្យពួកគាត់មិនសប្បាយចិត្តនូវអ្វីដែលពួកគាត់ចង់បាននោះឡើយ បើរដ្ឋត្រូវការអភិវឌ្ឍន៍មិនអីនោះទេ! ប៉ុន្តែនេះគឺជាលេសរបស់នាយទុន លោកថៅកែ អ្នករត់ការ និងក្រុមមន្ត្រីខិលខូចមួយចំនួន(ថៅកែ គ្រឿងចក្ររកសុីសោះ) ដែលយកលេសជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលដើម្បីបានទឹកសម្រាប់ប្រើប្រាស់និងអាស្រ័យផលស្រោចស្រពដំណាំ។ ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគាត់ហួសចិត្តនោះគឺ ក្រុមថៅកែគ្រឿងចក្រ បានឃុបឃិតជាមួយមន្ត្រីជំនាញខិលខូច យកលេសជីកស្តារអូរក្រាំងអំបិលដើម្បី យកអាចម៍ដីទៅចាក់បំពេញ ដីដែលមានប្លង់រឹងនៅខាងលិចជាប់និងរោងចក្រ ដើម្បីទុកសម្រាប់សាងសង់អ្វីក៏មិនដឹង។ មិនតែប៉ុណ្ណោះ ដឹកយកទៅចាក់បំពេញដីនៅខាងកើតឆៀងខាងជើងក្បែរវត្តរលាំងកំពូលដើម្បីសាងសង់រោងចក្រ។ ចំពោះដីប្រជាពលរដ្ឋសម្រាប់ប្រកបរបរធ្វើស្រែចំការ និងដំណាំផ្សេងៗនោះគឺ ថៅកែជីកកាយ អស់ទៅហើយមុនអាចធ្វើអ្វីបានទៀតទេ។

ប្រជាពលរដ្ឋ ដដែលបានបង្ហើបបន្តទៀតថា!រឿងនេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យថាការជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលរបស់ ថៅកែ លឹម ចាន់ថុល ដែលអាងអំណាចបងថ្លៃជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូបដ៏មានឥទ្ធិពលមហិមានេះ ជីកកាយលើច្បាប់របស់មន្ទីរ ក្រសួងដែលបានកំណត់នោះ តើមានមន្ត្រីមន្ទីរជំនាញណាខ្លះពាក់ព័ន្ធក្នុងរឿងនេះ ហើយមានអាថ៌កំបាំងអ្វីខ្លះ ទើបការជីកាស្តារពាសពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលស្រេចតែអំពើចិត្តបែបនេះនោះ។ ប្រជាពលរដ្ឋពោលពាក្យសោកស្តាយដីរបស់ពួកគាត់ធ្លាប់អាស្រ័យផលគ្រប់ៗ ប៉ុន្តែមិនដឹងថាទៅតវ៉ានៅឯណា តាមគ្នីតាមគ្នាទៅ បើជ្រុលទៅហើយនោះ។ នេះប្រហែលជាល្បិចរកសុីរបស់ក្រុមជនខិលខូចមួយចំនួន ដែលរិះរកគ្រប់មធ្យោបាយដើម្បីចំនេញពីប្រជាពលរដ្ឋ ហើយមើលទៅ ដីនៅក្នុងអាងទំនប់អូរក្រាំងអំបិលរាប់សិបហិកតា អត់មានទិន្នន័យមានសុំច្បាប់ធ្វើបែរជាមកធ្វើការអភិវឌ្ឍន៍ចំដីប្រជាពលរដ្ឋ កាន់កាប់អាស្រ័យផលទៅវិញ។

  ប្រភពព័ត៌មានបានឱ្យដឹងថា លោកថៅកែ លឹម ចាន់ថុល នេះបានធ្វើការសុំច្បាប់ធ្វើអាជីវកម្មជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលមានទំហំជិត១០ហិកតា ធ្វើការជីកកាយមានរយះពេល២ឆ្នាំតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះសង្ស័យថៅកែរូបនោះ ធ្វើលើសច្បាប់កំណត់! ដោយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ថៅកែ លឹម ចាន់ថុល បានយកគ្រឿងចក្រជីកកាយ មកខាងកើត ចំកណ្តាលផ្ទៃទំនប់អូរក្រាំងអំបិល ទើបប្រជាពលរដ្ឋដាក់ការសង្ស័យថា ផុតព្រំប្រទល់ និងលើសច្បាប់កំណត់ ដោយអាងអំណាចបងថ្លៃជាប៉េអឹមហើយមើលទៅទើបហ៊ានធ្វើបែបនេះបាន។

ពាក់ព័ន្ធនិងការលើកឡើងខាងលើរបស់ប្រជាពលរដ្ឋ សង្ស័យថៅកែ លឹម ចាន់ថុលជីកាកាយស្តារអាងទំនប់អូរក្រាំងអំបិលលើសច្បាប់កំណត់នេះដែរ អ្នកយកព័ត៌មានយើងបានទាក់ទងទៅលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺតាមប្រព័ន្ធតេឡេក្រាមដើម្បីសួរនាំ ប៉ុន្តែលោកចូលមើលហើយ មិនឆ្លើយតប។

ដោយឡែកលោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែនិងថាមពលខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទថា ថ្ងៃមិញជំនាញលោកបានចុះទៅពិនិត្យវាស់វែងរួចហើយមិនខុសទីតាំងអីទេ។

ហើយខាងណាដែលនិយាយថាខុសទីតាំងនោះ សូមឱ្យជួយចុះពិនិត្យទាំងអស់គ្នាក្រែលោសង្ស័យអី ពីព្រោះគាត់មានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និង ថាមពល ដូចជាទំហំជាង៨ហិកតា។

ប្រជាពលរដ្ឋធ្វើការស្នើសុំឱ្យមានមន្ត្រីជំនាញពាក់ព័ន្ធនានា ជាពិសេសក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងរ៉ែនិងថាមពល មេត្តា ចុះធ្វើការអង្កេតស្រាវជ្រាវថា រឿងជីកស្តារអាងទំនប់អូរក្រាំងអំបិលរបស់ លោកថៅកែ ឈ្មោះ លឹម ចាន់ថុល នេះផង ដើម្បីឱ្យអស់មន្ទិលសង្ស័យ (កុំធ្វើការងារម៉ាម៉ាយកតែស៊ង)។  ហើយមួយវិញទៀតសូមអង្គភាពប្រឆាំងអំពើពុករលួយមេត្តាចាត់មន្ត្រីចុះពិនិត្យសង្កេតស្រាវជ្រាវផងថា តើរឿងជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនេះមានសុីសំណូកសូកប៉ាន់ មានលុយក្រោមតុដែលឬមួយយ៉ាង ?៕

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់ សាមីខ្លួននឹងភាគីពាក់ពន្ធ័ទាំងអស់ រៀងរាល់ម៉ោងធ្វើការ តាមរបបច្បាប់អ្នកសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា៕








ទីតាំងល្បែងសុីសងឡូតូBL2222 កំពុងតែលួចបើកវិញហើយហ៊ានប្រឆាំងបទបញ្ជាសម្តេចបវរធិបតីហ៊ុនម៉ាណេត !

ចំនួនអ្នកទស្សនា: Views

  {ភ្នំពេញ}៖ ទីតាំងបនល្បែងសុីសងឡូតូមួយកន្លែងកំពុងតែលួចបើកលេងយ៉ាងរលូននៅទល់មុខវិទ្យាល័យជាស៊ីមសាមគ្គីស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋល្អនៅក្បែរនោះបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤មកថាមានគេបើកល្បែងឡូតូខាងលើ។

បន្ទាប់ពីបានទទួលព័ត៌មាននេះហើយក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថាមានល្បែងសុីសងឡូតូដូចប្រជាពលរដ្ឋរាយការណ៍មកមែន។

ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែងប្រយោជន៍ផ្សព្វផ្សាយព័ត៌មានទៅអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំង លោក សេងគន្ធ អភិបាលខណ្ឌមានជ័យឲ្យបានជ្រាបជាព័ត៌មានដើម្បីមានវិធានការ។

ព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរលួចឆក់ប្លន់គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។
ដូច្នេះបើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បានអនុញ្ញាតឲ្យបនល្បែងឡូតូBL2222 បើកមែននោះជាការអនុវត្តផ្ទុយហើយផ្គើននិងប្រឆាំងទៅបទបញ្ជាសម្តេច បវរធិបតីហ៊ុនម៉ាណែតផងដែរ។

គួររលឹកថា៖ កាលពីពេលថ្មីៗកន្លងទៅសម្តេច បវរធិបតីហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាពេលវេលានេះមិនមែនជាពេលវេលាយកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងនោះទេទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ កាលពីបីសប្ដាហ៍មុនសម្តេចបានឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណផ្តល់សិទ្ទ្កការបើកល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន។

ជាមួយគ្នានោះសម្ដេចក៏បានឲ្យគណ:កម្មការគ្រប់គ្រងល្បែងពានិច្ចកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុត្រូវនិងត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាង
នានានៅទូទាំងប្រទេស។

សម្តេចបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងនិងរាជធានីត្រូវមានវិធានការជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀតសូមចុះចាត់វិធានការជាបន្ទាន់ហើយរាយការណ៍មកសម្តេចផ្ទាល់ដើម្បីឈានទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុងបណ្តាខេត្តនៅក្នុងទូទាំងប្រទេសតែម្តង។
សម្តេចបានបន្តថាពេលវេលានេះនិងជាពេលវេលាទៅមុខត្រូវចូលរួមទាំងអស់គ្នាអនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ.!






ឆ្លងកាត់ពីសកម្មភាពមុតស្រួច ឯកឧត្តម ង៉ូវ បូរីណា ក្លាយជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន

ចំនួនអ្នកទស្សនា: Views


  ឆ្លងកាត់ពីសកម្មភាពមុតស្រួច ឯកឧត្តម ង៉ូវ បូរីណា ក្លាយជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន


ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំង ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន។ នេះយោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងមន្ត្រីគណបក្ស ដែលចុះហត្ថលេខាដោយ សម្តេចសេនាវិបុលភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តម ង៉ូវ បូរីណា មិនសូវមាននរណាស្គាល់គាត់ទេ តែបើនិយាយពីឈ្មោះបណ្តាញសង្គម Khempire (អាណាចក្រខ្មែរ) ច្បាស់នឹងស្គាល់ឯកឧត្តមហើយ ។ មុនឡើងជារដ្ឋលេខាធិការក្រសួងបរិស្ថាន គាត់ជាមនុស្សម្នាក់មានខ្សែឈាមក្នុងវិស័យសារព័ត៌មាន ជាអ្នកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយយ៉ាងសកម្ម ហើយកែវភ្នែកទាំងគូស្ថិតនៅលើអនឡាញជាប់រហូតជាមួយនឹងក្រុមការងារបណ្តាញសង្គម និងមានសកម្មភាពជួយសង្គម គាត់ក៏ជាអ្នកសកម្មក្នុងក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ និងចុះពង្រឹងបក្សនៅមូលដ្ឋានមិនតិចឆ្នាំឡើយ ។

ឆ្នាំ 2000-2011 ជាអនុប្រធានគណៈពង្រឹងស្រុកល្វាឯម ទទួលបន្ទុកឃុំល្វាស ខេត្តកណ្តាល ក៏ជាសមាជិកក្រុមការងារចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀងពីឆ្នាំ 2000 ដល់បច្ចុប្បន្ន ។ ឆ្នាំ 2018 មកដល់បច្ចុប្បន្នជាអនុប្រធានក្រុមការងារគណៈពង្រឹងគណបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ង៉ូវ បូរីណា ក៏ជាបុគ្គលលេចធ្លោមានចិត្តមុតស្រួចក្នុងទស្សនវិស័យ និងគាំទ្រគោលយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងមានទំនុកចិត្តពីគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក៏បានស្នើឈ្មោះឯកឧត្តម ជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន ។

សូមអបអរសាទរ ដែលឯកឧត្តម ង៉ូវ បូរីណា ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាទុកចិត្ត និងចាត់តាំងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន ៕











កម្មករ កម្មការិនី ចូលរួមយ៉ាងរីករាយ និងស្វាហាប់ ជាមួយយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

ចំនួនអ្នកទស្សនា: Views

 

កម្មករ កម្មការិនី ចូលរួមយ៉ាងរីករាយ និងស្វាហាប់ ជាមួយយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

ក្រោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហេង សួរ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ការផ្សារសាច់ឈាមជាមួយគ្នា ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាស គ្រឹះស្ថាន» មក ការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក បានឈានមួយជំហានទៀតយ៉ាងស្វាហាប់ ជាមួយនឹងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលនឹងនាំកម្ពុជាទៅឆ្ពោះ ស្អាតបៃតង ភូមិឋានអនាម័យ ទីក្រុងស្រស់បំព្រង ។

ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារទី ២១ ខែឧសភា ឆ្នាំ ២០២៤ កម្មករ កម្មការិនី ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ ឆេម ថេក ( ខេមបូឌា ) ឯ.ក ចំនួន ៤៨ នាក់ ប្រុស ១៤ នាក់ បានចូលរួមគាំទ្រយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ស្ថិតក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នេះជាការឆ្លុះបញ្ចាំងនូវការគាំទ្រយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» របស់ក្រសួងបរិស្ថាន ដែលបានប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជំរុញឲ្យកម្ពុជាមានសម្ព័ន្ធភាពបរិស្ថានស្អាតអនាម័យល្អ នៅក្នុងតំបន់អាស៊ី ៕















កម្ពុជា នឹងប្រារព្ធពិធីតាំងពិព័រណ៍ដេីមឈេី និងចែកជូនដេីមឈេីទូទាំងប្រទេស ដេីម្បីបៃតងភាព និងចីរភាពបរិស្ថាន

ចំនួនអ្នកទស្សនា: Views

  កម្ពុជា​ នឹង​ប្រារព្ធពិធី​តាំង​ពិព័រណ៍​ដេីម​ឈេី​ និងចែក​ជូនដេីម​ឈេី​ទូទាំង​ប្រទេស​ ដេីម្បី​បៃតងភាព​ និង​ចីរភាព​បរិស្ថាន​


នៅខែ​កក្ដដា​ ឆ្នាំ​២០២៤​ ខាងមុខ​នេះ កម្ពុជា​ នឹងរៀបចំ​ការ​តាំងពិព័រណ៍​ដេីម្បី​ឈេី​ និង​ធ្វើការ​ចែកដេីឈេី​ ជូន​ប្រជាពលរដ្ឋ​ សហគមន៍​ សាលារៀន​ និង​នៅតាម​បណ្ដា​ទីកន្លែងនានា​ ទូទាំងប្រទេសកម្ពុជា​។

គូសបញ្ជាក់​ផងដែរ​ថា​ ការរៀបចំ​តាំងពិព័រណ៍​ដេីមឈេី​ នាខែកក្ដដា​ខាង​មុខនេះ​ ជាគំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​បរិស្ថាន​ ក្រោម​ប្រធានបទ​"ពន្លកបៃតង"​ ពោល​គឺ​កម្ពុជា​ ឈាន​ឆ្ពោះ​ទៅកាន់​ភាព​បៃតង​ នាឆ្នាំ២០៥០​ ស្របតាម​យុទ្ធសាស្ត្រ​ចក្រាបរិស្ថាន​ ដេីម្បី​ចីរភាព​បរិស្ថាន​នៅកម្ពុជា។

បេី​តាម​ប្រសាសន៍​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​លេីកឡេីង​ក្នុង​ ជំនួប​ជា​មួយ​ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា​ កាលពីថ្ងៃទី​ ១៦ ខែ​ឧសភា​ នៅទីស្ដីការ​ក្រសួង​បរិស្ថាន​ ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា​ កម្ពុជា​នឹងដេីរតួយ៉ាងសំខាន់​ ជាមួយ​បណ្តា​ប្រទេស​ជាដៃគូ​ លេីការ​បម្រែបម្រួល​អាកាសធាតុ​សកល​ និង​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ឈាន​ខ្ពស់​លេី​វិស័យ​បរិស្ថាន​ក្នុងតំបន់។ កម្ពុជា​បាន​នឹងកំពុង​ តែ​មាន​ភាព​ល្អប្រសើរ​ និងទទួលបាន​ជោគជ័យ​ លេីការ​កាត់​បន្ថយ​ប្រេីប្រាស់​ប្លាស្ទិក​ តួយ៉ាង​ក្នុង​មួយថ្ងៃ​ មាន​ការ​ប្ដេជ្ញា​មិន​ប្រេីប្រាស់​ថង់​ប្លាស្ទិក​ ប្រមាណ​ជា​ ៤​ លានថង់​ និង​មាន​អ្នក​ចូលរួម​បេ្ដជ្ញាជាង​ ៨​ លាន​ អង្គនាក់​ បេីគិត​ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ២០២៣​ មកដល់​ពេល​បច្ចុប្បន្ន​នេះ។

សូម​រំលឹក​ផង​ដែរ​ថា​ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ ក្រោម​ប្រធានបទ​"ពន្លកបៃតង"​ នឹងប្រព្រឹត្ត​ិទៅ​ នៅខាងមុខ​អាគារទីស្ដី​ការ​ក្រសួង​បរិស្ថាន​ ដោយ​មាន​ការ​ដាក់តាំងបង្ហាញ​នូវដេីមឈេីជា​ច្រើន​ប្រភេទ​ នៅតាមស្ដង់នីមួយៗ​ របស់​មន្ទីរ​បរិស្ថា​ន​ អង្គការក្រៅរដ្ឋាភិបាល​លេី​វិស័យ​ ដែលនឹងចាប់ផ្ដេីមពី​ ថ្ងៃ​ទី​ ១០​ ខែ​កក្ដដា​ ដល់ថ្ងៃទី​ ១៦​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ។

បេី​តាម​ប្រភព​ច្បាស់​ការ​មួយ​ថា​ ក្រសួង​បរិស្ថាន​ រួម​ទាំង​មន្ទីរ​បរិស្ថាន​ទូទាំង​ប្រទេស​ នឹង​ចែកដេីមឈេី​ ម្រមាណជា​ ១,៥​ លានដេីម​ ដេីម្បី​ប្រជា​សហគមន៍​ ដាំលេីផ្ទៃដីសឹករិចរិល​ នៅតាមផ្លូវសាធារណៈ​ សាលារៀន​ វត្ត​អារាម​ និង​តាម​តំបន់ផ្សេងៗទៀត។

អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​ ក្រសួង​បរិស្ថាន​ នឹង​ធ្វេី​ការ​ដាំដុះស្ដារ​ឡេីងវិញ​ លេីផ្ទៃដី​រាប់​ពាន់​ហិកតា​ ដែលបាន​ដកហូត​មកថ្មីៗនេះ​ ពី​សំណាក់ជនខិលខូច​ លួច​កាប់​ ទន្រ្ទានដី​ព្រៃ​របស់រដ្ឋ​ ក្នុង​តំបន់​ការពារ​ធម្មជាតិ​។ ដីដែល​ដកហូតបាន​ នឹង​ចាប់ផ្ដើម​ធ្វេី​ការ​ដាំដុះ​ ក្នុងរដូវស្សារ​នាពេលខាងនេះ​។









អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)

ចំនួនអ្នកទស្សនា: Views

  រាជធានីភ្នំពេញ៖ កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យតាមបណ្តាលរាជធានីនិងខេត្តទាំងអស់នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសង ល្បែងផ្សងសំណាងគ្រប់ប្រភេទ ដើម្បីចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។


  ជាមួយគ្នានេះដែរក្រុមហ៊ុនFAFA24h ដែលជាវេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅក្នុងប្រទេសកម្ពុជា មានបើកលេងល្បែងសុីសងជាច្រើនប្រភេទ មិនតែប៉ុណ្ណោះក្រុមហ៊ុនFAFA24h កំពុងតែបោកប្រាស់អតិថិជន(អ្នកលេងល្បែងឈ្នះ) ដោយអតិថិជនថាក្រុមហ៊ុនFAFA24h នេះហ៊ានសុី ប៉ុន្តែមិនហ៊ានសង ពីព្រោះថាភ្នាល់ឈ្នះលុយជាង៤០០ដុល្លារបែរជាខាក្រុមហ៊ុនមិនព្រមសង ទាល់តែរយះពេល១៤ថ្ងៃទៀត មិនតែប៉ុណ្ណោះពេលអតិថជនតវា បែរជាថាសងតែដើមទៅវិញ។ ហើយក្រុមហ៊ុនល្បែងសុីសងជាច្រើនបែរជាមានវត្តមាន លេងតាមប្រព័ន្ធអនឡាញរាល់ថ្ងៃ មិនតែប៉ុណ្ណោះក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជា អតិថជនបានលេងភ្នាល់ឈ្នះលុយហើយ បែរជាមិនសងគ្រប់ចំនួន យកលេសនេះ យកលេសនោះ ស្តីបន្ទោសបុគ្គលិក និងអ្នកផ្សព្វផ្សាយស្វែងរកអតិថជនទៅវិញ តើម្ចាស់ក្រុមហ៊ុនទទួលខុសត្រូវដែរឬទេ?

បើតាមម្ចាស់អាខោនឈ្មោះ ចន្នី៩៩ បាននិយាយឱ្យដឹងថា គាត់បានបើកអាខោនលេងល្បែងសុីសងជាមួយក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុន វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជាតាមរយៈបុគ្គលិកក្រុមហ៊ុនណែនាំ។ ម្ចាស់អាខោនបានបន្តថា ពេលលេងល្បែងនោះលោកបានឈ្នះឆែកលុយមាននៅក្នុងកុងចំនួន៤១១ដុល្លារ ពេលនោះលោកបានដកលុយចំនួន៤០០ដុល្លារដើម្បីចាយវាយ ហើយទុក១១ដុល្លារនៅក្នុងអាខោន ប៉ុន្តែលោកដកយ៉ាងណាក៏ដកមិនបានលុយទាល់តែសោះ ពេលនោះលោកបានធ្វើការទំនាក់ទំនងទៅបុគ្គលិក និងក្រុមហ៊ុនFAFA24h ដើម្បីឱ្យជួយធ្វើការដោះស្រាយ។ ស្រាប់តែបុគ្គលិកក្រុមហ៊ុនបានឱ្យលោកយកអត្តសញ្ញាណប័ណ្ណដើម្បីដាក់បញ្ជូលងាយស្រួលធ្វើការ លោកមានការងឿងឆ្ងល់ថាពេលបង្កើតអាខោនលេងល្បែងអត់មានតម្រូវយកអត្តសញ្ញាណប័ណ្ណទេ ពេលលេងល្បែងចាញ់ក៏មិនសួរនាំអ្វីដែរ។ ដោយឡែកស្រាប់តែអតិថជនលេងឈ្នះបែរជាត្រូវការនេះ ត្រូវការនោះ លើកហេតុផលថាទាល់តែរយះពេល១៤ថ្ងៃទើបបើកលុយបានទៅវិញ។

ម្ចាស់អាខោនឈ្មោះ ចន្នី ដដែលបានធ្វើការផ្តាំផ្ញើដល់អ្នកលេងល្បែងអនឡាយ ជាពិសេសអ្នកលេងល្បែងរបស់ក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុនវេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជា មេត្តាមានការប្រុងប្រយត្ន័ឱ្យបានខ្ពស់ ខណៈរូបលោកកំពុងតែចាញ់ការបោកប្រាស់របស់ក្រុមហ៊ុនល្បែងសុីសងតាមអនឡាញជាក់ស្តែងលេងល្បែងចាញ់អស់លុយយ៉ាងច្រើន ពេលដែលលេងឈ្នះដកលុយមិនបាន។ ចឹងក្រុមហ៊ុននេះពិតជាក្រុមហ៊ុនបោកប្រាស់ពិតប្រាកដមែន ហ៊ានសុី ប៉ុន្តែមិនហ៊ានសង។ មិនតែប៉ុណ្ណោះយកលេសស្តីបន្ទោសបុគ្គលិក និងអ្នកផ្សព្វផ្សាយស្វែងរកអតិថជនទៅវិញ។ ទង្វើររបស់ក្រុមហ៊ុនFAFA24h បែបនេះ សូមឱ្យសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធមេត្តាចុះពិនិត្យឡើងវិញផងទាន!។

  ប្រជាពលរដ្ឋបានលើកឡើងថាសមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ សម្ងំ​ទទួល​ផលប្រយោជន៍ ពីក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា ឬមួយយ៉ាងណា.? បានបណ្ដែតបណ្ដោយឲ្យក្រុមហ៊ុនមួយនេះបើកលេងល្បែងគ្រប់ប្រភេទមិនតែប៉ុណ្ណោះកំពុងតែបោកប្រាស់បអតិថិជន (ដែលលែងឈ្នះហើយមិនសងលុយ)ដោយមិនមានការបង្ក្រាប ឬមួយប្រសាសន៍ណែនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រាន់តែជាខ្យល់ហើរប៉ាកត្រចៀករបស់អស់លោកឬមួយយ៉ាងណា.? ៕



k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger