ad> November 2024 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

បុគ្គល​មាន​ឥទ្ធិពល​ ក្នុងខេត្តពោធិ៍សាត់ម្នាក់​ សាងសង់របងថ្មហ៊ុំព័ទ្ធរំលោភយកដីប្រឡាយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​...

ចំនួនអ្នកទស្សនា: Views

ពោធិ៍សាត់៖ កាលពីកន្លងទៅសម្តេចប្រមុខថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ថា ព្រែក ប្រឡាយ  អូរ បឹង ស្ទឹង ទន្លេ និងអាងទឹកជាដើម សុទ្ធសឹងតែជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ឬមន្ទីរធនធានទឹកនិងឧតុនិយមរបស់ខេត្តនីមួយៗ។ បើទោះបីជាប្រជាពលរដ្ឋចូលទៅកាន់កាប់អាស្រ័យផលនៅតាមចំណីបឹង ព្រែក អូរ និងដីអាងទឹកក៏ដោយ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរជំនាញមិនទទួលស្គាល់ចេញប័ណ្ណកម្មសិទ្ធិឱ្យ និងមិនអាចធ្វើការលក់ដូរបានឡើយ ប្រសិនបើប្រជាពលរដ្ឋ ឬបុគ្គលណាម្នាក់ហ៊ានរំលោភបំពានលក់ដីបឹង ព្រែក ទន្លេ អូរ ស្ទឹង ឬអាងទឹក ត្រូវមានទោសទណ្ឌ។

ដោយឡែកដីប្រឡាយទឹកមួយកន្លែងស្ថិតនៅក្នុងភូមិសា្វយចំបក់​ ឃុំស្វាយលួង​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់ ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលប្រើប្រាស់ទឹកក្នុងប្រឡាយនោះដើម្បីស្រោចស្រប់ផលដំណាំស្រូវ​ ត្រូវបានមនុស្សម្នាក់​ ដែលមាន​ឥទ្ធិពល​ ជាមន្ត្រី​ជាន់​ខ្ពស់​ក្នុងសាលាខេត្តពោធិ៍សាត់ ធ្វេីរបងថ្មហ៊ុំព័ន្ធប្រឡាយជុំវិញ​ ដែលអាចបណ្ដាឱ្យស្ទះចរន្តទឹកហូរ យកធ្វើការកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ​ នេះ​បេីតាម​ការលេីករាយការណ៍​របស់​មន្ដ្រី​សាលា​ខេត្ត​ពោធិ៍សាត់​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញឈ្មោះ។

ការសាងសង់របងថ្ម​ ដ៏រឹងមាំ​ ពីសំណាក់បុគ្គលដែល​មាន​ឥទ្ធិពល​ម្នាក់នោះ សង្ស័យថាគ្មានច្បាប់ទម្លាប់អ្វីនោះទេ​ ពោល​ ព្រោះតែអាងអំណាច និងឥទ្ធិពលរបស់ខ្លួន ទេីបមន្ដ្រីជំនាញពាក់ព័ន្ធ​ ហាក់គ្មានឆន្ទៈ និងគ្មានវិធានការដើម្បីទប់ស្កាត់នោះឡើយ។

ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំ​ខាងលេី​នោះលើកឡើងថា ការដែលធ្វើអ្វីតាមតែអំពើចិត្ត ហ៊ានបំពាន្តច្បាប់ លួចសាងសង់របង និងហ៊ុំព័ទ្ធលើប្រឡាយយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន(មិនខុសពីការលើកឡើងតៗគ្នា អ្នកចេះច្បាប់ដឹងច្បាប់ រំលោភច្បាប់នោះទេ)។

ការ​សាងសង់​របងថ្ម​ហុំព័ទ​ប្រឡាយទឹក​ របស់បុគ្គលនោះ ឯកឧត្ដម​អភិបាលខេត្តពោធិ៍សាត់ និងក្រសួងធនធានទឹកនិងឧតុនិយម​ គឺពុំ​គួរ​បណ្តែតបណ្តោយតទៅទៀតបាន​ទេ​ ប្រសិន​បេី​មិន​មាន​វិធានការ​ទប់ស្កាត់​ នោះច្បាស់ណាស់​ដីប្រឡាយទឹកនោះ​ នឹងក្លាយជាដីឯកជន​ (ជាកម្មសិទ្ធិរបស់​បុគ្គល​ម្នាក់នោះ) ជាក់ជាមិនខានឡើយ។
   
អង្គភាព​សារព័ត៌មាន​យេីង​ខ្ញុំ​ ពុំអាច​សុំការ​បំភ្លឺ​ពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តពោធិ៍សាត់បាននោះទេទូរសព្ទចូល​ ប៉ុន្តែ​ពុំមាន​អ្នកលេីក​។

ក្រោយ​ពី​ អង្គភាព​សារព័ត៌មាន​យេីង​ខ្ញុំ​ បាន​ទទួល​ដំណឹង​នេះ​ អង្គភា​សារព័ត៌មាន​យេីង​ខ្ញុំ​ សូមធ្វេី​ជា​ព័ត៌មាន​រាយការណ៍​ គោរព​ជូនពរ​ ឯកឧត្ដម​អភិបាល​ខេត្ត​ និង​មន្រ្ដី​ជំនាញ​ មេត្ដា​ចុះពិនិត្យ​ និង​ធ្វេី​ការ​ចុះផ្សាយ​ដេីម្បី​ជូន​ដំណឹង​នេះ​ បានជ្រាប​ដល់​មហាជន​ ក៏ដូច​ជា​ថ្នាក់ដឹកនាំ​មេត្ដា​ជ្រាប។

អង្គភាព​សារព័ត៌មាន​យេីងខ្ញុំ​ គ្រាន់​តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ ពី​ទិដ្ឋភាព​សង្គម​ ផ្សាយ​ចេញ​នូវ​ព័ត៌មាន​ពិត​ ស្របតាម​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ ពុំបាន​មូលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​ មន្រ្ដី​សាលាខេត្ត​ពោធិ៍សាត់​នោះឡេីយ។








ឯកឧត្តម ង៉ូវ បូរីណា​ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពី «ការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន»

ចំនួនអ្នកទស្សនា: Views

{ភ្នំពេញ}​ ៖​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពី «ការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន» និងមានការអញ្ជើញចូលរួមពីឯកឧត្ដម កែវ សុភគ៌ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងបរិស្ថាន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គភាពចំណុះទីស្តីការក្រសួងបរិស្ថានជាច្រើនរូបចូលរួម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន​ ។

ក្នុងឱកាសនោះផងដែរ​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការបានមានប្រសាសន៍លើកឡើងថា ការងារអធិការកិច្ចនិងអភិបាលកិច្ចល្អ គឺជាមុខងារដ៏សំខាន់មួយនៃការគ្រប់គ្រងរដ្ឋ ស្ថាប័ន អង្គភាព ហើយក៏ជាការត្រួតពិនិត្យតាមដានអង្កេតស្រាវជ្រាវដោះស្រាយ និងវាយតម្លៃលើការអនុវត្តលិខិតបទដ្ឋាន និងគោលនយោបាយរបស់រដ្ឋាភិបាលឬស្ថាប័នរដ្ឋដែលបានដាក់ចេញដើម្បីត្រួតពិនិត្យវាយតម្លៃ និងចាត់វិធានការម៉ឺងម៉ាត់ លើបុគ្គលឬស្ថាប័នរដ្ឋឱ្យប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់កំណត់ សំដៅលើការការពារផលប្រយោជន៍របស់រដ្ឋនិងប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការបន្តរទៀតថា ដើម្បីចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ពិសេសការចូលរួម និងជំរុញការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ដែលមានយុទ្ធសាស្ត្រស្នូល និងយុទ្ធសាស្ត្របីទៀតរួមមាន «ភាពស្អាត»«ភាពបៃតង»និង«ចីរភាព» ដើម្បីអនុវត្តឱ្យចំគោលដៅសម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាជន និងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាផលប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋគ្រប់ជំនាន់ព្រមទាំងចូលរួមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល។ ឆ្លើយតបនឹងទិដ្ឋភាពខាងលើនេះ អគ្គាធិការដ្ឋានត្រូវរៀបចំផែនការសកម្មភាពផែនការយុទ្ធសាស្រ្តនិងធ្វើបុរេសកម្ម ដើម្បីចុះធ្វើអធិការកិច្ចនិងចុះស្រាវជ្រាវបាតុភាពផ្សេងៗ ឬភាពអសកម្មនានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងដឹកនាំរបស់ប្រធានអង្គភាពនិងមន្រ្តីពាក់ព័ន្ធក្នុងវិស័យបរិស្ថានសំដៅឆ្ពោះទៅចូលរួមអនុវត្តសកម្មភាពនានាដែលមាននៅក្នុងយុទ្ធសាស្រ្តស្នូលដែលផ្តោតសំខាន់លើមុំចំនួន៣ គឺការពង្រឹងគោលនយោបាយ, ការកសាង រដ្ឋបាលឌីជីថល និងការពង្រីកការផ្សព្វផ្សាយ៕














ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS)

ចំនួនអ្នកទស្សនា: Views

{រាជធានីភ្នំពេញ}៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ១ ៤០០នាក់ នាព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។


ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។ ឯកឧត្ដមរដ្ឋមន្រ្ដី សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលរាជធានីសម្រេចបាននាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន លើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់លើកទី១នៅកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ដែលធ្វើឲ្យមានអាយុកាលសង្ឃឹមរស់របស់ប្រជាជនកាន់តែវែង (Life Expectancy)។ នេះជាសមិទ្ធផលដែលកើតចេញពីកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បិតាសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដឹកនាំប្រកបដោយឋាមវន្ត និងចក្ខុវិស័យវែងឆ្ងាយដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងថា បច្ចុប្បន្នក្រសួង បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងដាក់ផែនការសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែកចំពោះការសម្រេចបានរាជធានី ខេត្ត ODF និង ODF PLUS គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១២ហេីយ ។ នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងគ្រោងនឹងរៀបចំពិធីប្រកាសជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ដែលធ្វើឱ្យចំនួនរាជធានី-ខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកើដល់ ១៤/២៥ រាជធានី-ខេត្ត ។

គួរបញ្ជាក់ជូនផងដែរថា; ការប្រគល់ជ័យលាភី ODF+ ជូនរាជធានីភ្នំពេញនាពេលនេះ គឺយោងតាមការវាយតម្លៃលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយគ្រប់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ និងដោយមួយខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់លើសពី ១បង្គន់ ព្រមទាំងមានបង្គន់អនាម័យសាធារណៈជាច្រើនកន្លែង ដែលនាំឱ្យរាជធានីភ្នំពេញមានបរិស្ថានល្អ និងអនាម័យស្អាត ដែលសក្តិសមនឹងទទួលបានពានជ័យលាភី ជារាជធានីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រឹតខ្ពស់ (ODF PLUS )៕














សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ សំណុំរឿង ឡេង ចាន់ណា និងឧកញ៉ា ជា សារ៉ន គឺត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងត្រូវបានបង្កក ទ្រព្យសម្បត្ដិជាមួយអ្នកពាក់ព័ន្ធបន្ដទៀត....!

ចំនួនអ្នកទស្សនា: Views

{រាជធានីភ្នំពេញ} ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សំណុំរឿង ឡេង ចាន់ណា និងឧកញ៉ា ជា សារ៉ន គឺត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងត្រូវបានបង្កក ទ្រព្យសម្បត្ដិជាមួយអ្នកពាក់ព័ន្ធបន្ដទៀត ។

ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ដវិធានការច្បាប់ លើគម្រោងចំនួន២ គឺអតីតក្រុមលោកស្រី ឡេង ចាន់ណា ដោយនៅខាងសៀមរាប ឃាត់ខ្លួនបាន២០នាក់ និងស្រាវជ្រាវបន្ថែម ហើយចេញគោលការណ៍ បង្កកទ្រព្យសម្បត្ដិបន្ថែម ចំពោះអ្នកពាក់ព័ន្ធមួយចំនួន ។ ចំណែកខាងឧកញ៉ា ជា សារ៉ន ក៏ដូចគ្នា បានបង្កក ១០៦គណនីធានាគារ និងបង្កកក្បាលដី ចំនួន២,០១២ក្បាលដីរបស់អ្នកពាក់ព័ន្ធ ហើយតុលាការ កំពុងស្វែងរកប្រមូលទ្រព្យសម្បត្ដិបន្ថែមទៀត ។

សម្ដេចបវរធិបតី បានបញ្ជាក់ថា; សំណុំរឿង ឡេង ចាន់ណា និងឧកញ៉ា ជា សារ៉ន មានភាពស្ងាត់នេះ មិនមែនមិនធ្វើនោះទេ ដោយប្រមូលទ្រព្យ បានរួចរាល់នេះ នឹងចាប់ផ្ដើមដោះស្រាយ ជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើសន្និសិទការសែត រហូតនោះដែរ ដែលនាំឱ្យមានការផ្អើលដល់អ្នកដទៃ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏មិនមានសិទ្ធិបញ្ជាទៅតុលាការនោះដែរ ។

សម្ដេចបវរធិបតី បន្ថែមថា ក្នុងរយៈពេល ១៥ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានធ្វើការច្រើន លើការដោះស្រាយបញ្ហាដីធ្លីនេះ ហើយករណីបញ្ហាដីធ្លីនេះ គឺជាបញ្ហាក្ដៅ ដែលទាមទារឱ្យមានការដោះស្រាយ ដោយមានការប្រុងប្រយ័ត្នបំផុត ។

ជាមួយគ្នានោះដែរ សម្ដេចធិបតី បញ្ជាក់ថា ការដោះស្រាយបញ្ហាវិវាទដីធ្លី គឺត្រូវអនុវត្តតាមវិធីសាស្ដ្រចំនួនពីរ គឺទីមួយ ត្រូវដោះបញ្ហាចំពោះមុខ ទីពីរដោះស្រាយ ដោយត្រូវកំណត់យុទ្ធសាស្ដ្រដោះបញ្ហារយៈពេលវែង ដើម្បីឈានទៅដោះស្រាយឱ្យទទួលបានជោគជ័យ ខណៈមកដល់បច្ចុប្បន្ន កំពុងមានវិវាទដីធ្លី នេះជាង ១ពាន់ករណី ។

សម្តេចបវរធិបតី បានអំពាវនាវដល់ពលរដ្ឋ ឱ្យជឿទុកចិត្ដមកលើរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាល មិនបានទុកចោលអំពីការលំបាករបស់ពលរដ្ឋនោះទេ ។

បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា; ចំពោះបញ្ហាវិវាទ រវាងបុរី និងអតិថិជន ក្រសួងបាននឹងកំពុងរកដំណោះស្រាយសមស្របចំពោះគម្រោង អភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩គម្រោង នៅទូទាំងប្រទេស រួមមាន បុរី ចំនួន ២៧ ស្មើនឹង ៧៧គម្រោង, ផ្សារ និងខុនដូ ចំនួន ៤គម្រោង និងដីឡូតិ៍ចំនួន ១៨គម្រោង ក្នុងនោះ ដោះស្រាយបាន៥៣ គម្រោង នៅសល់ចំនួន ៤៦គម្រោង កំពុងសម្របសម្រួលដោះស្រាយបន្ត ដោយឈរលើស្មារតីយោគយល់គ្នា ក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តានតឹងទាំងនេះ បានប្រសើរឡើងវិញ ៕





ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់​ ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ចំនួនអ្នកទស្សនា: Views


{ត្បូងឃ្មុំ} ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណ រង្វង់មូលទល់មុខសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ២ ៣០០នាក់។


ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តត្បូងឃ្មុំ សម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនា នៅទូទាំងខេត្ត ពេលនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង    អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែកចំពោះការសម្រេចបានខេត្ត ODF គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន ១១ ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និងខេត្តត្បូខឃ្មុំ ជាខេត្តទី១១ ដែលទទួលបានជ័យលាភី ODF។

សូមជម្រាបជូនផងដែរថា នៅក្នុងដំណាច់ឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេចឱ្យបានខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជធានីភ្នំពេញ នឹងទទួលពានជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ៕
















k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger