ad> ក្រៀមមិនទាន់អស់ ស្រស់មកដល់ទៀត ទីតាំងល្បែងសុីសងនៅក្នុងក្រុងសំពៅពូនដដែលគ្រាន់តែខុសទីកន្លែង សំបូរមែន..? ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ក្រៀមមិនទាន់អស់ ស្រស់មកដល់ទៀត ទីតាំងល្បែងសុីសងនៅក្នុងក្រុងសំពៅពូនដដែលគ្រាន់តែខុសទីកន្លែង សំបូរមែន..?

ចំនួនអ្នកទស្សនា: Views

 {ខេត្តកណ្តាល} ៖តាមប្រភពពីប្រជាពលរដ្ឋ បានផ្តល់ឱ្យអង្គភាពសារព័ត៌មានដឹងថា មានល្បែង​សុីសង ជល់មាន់​ អាប៉ោង​ យូគី

ស្ថិត​នៅ​ ក្នុងភូមិ​ព្រែកជ្រៃ​ ឃុំ​ព្រែក​ជ្រៃ​ ក្រុង​សំពៅពូន​ ខេត្ត​កណ្តាល បើកលេងយ៉ាងសប្បាយ ដោយគេដឹងថា ជនជាតិ​វៀតណាម​ ឈ្មោះ​ វេីយ​ ជាអ្នក​បេីកអោយក្រុមញៀនល្បែង លេងទាំងថ្ងៃ ទាំងយប់ ហាក់​បីដូចជា កំពុងតែផ្គើនទៅនឹងប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រ កម្ពុជា។

ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ​ ដោយ​កេីតក្ដីបារម្ភ​ និង​ភ័យខ្លាច​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព​ សូមស្នើសុំទៅដល់មន្រ្ដីជំនាញ​ និងអាជ្ញាធរមាន​សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ នឹងបង្រ្កាបទីតាំងបេីកល្បែងសុីសងខុសច្បាប់ខាងលេីនេះ​ ឱ្យ​ខានតែបានផង ទានដើម្បី ស្របតាម​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​  ដើម្បីធានា​ និងរក្សាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ទាក់ទិនទៅនិងទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ អាប៉ោង យូរគី ដែលស្ថិតក្នុងមូលដ្ឋានខាងលើ បានធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..។ល។

សូមរំលឹកផងដែរថា ល្បែងតែងវិនាស បើមិនចៀសតែងតែវិនាសជាក់ជាមិនខាន៕








0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger