ad> ទណ្ឌិត​ អុឹង​ លី​ ប៉េង​ ធ្វើ​ការឃោសនា​អកុសល​ មួលបង្កាច់​ បរិហារកេរ្តិ៍ ដោយគ្មាន​មូលដ្ឋាន​... ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ទណ្ឌិត​ អុឹង​ លី​ ប៉េង​ ធ្វើ​ការឃោសនា​អកុសល​ មួលបង្កាច់​ បរិហារកេរ្តិ៍ ដោយគ្មាន​មូលដ្ឋាន​...

ចំនួនអ្នកទស្សនា: Views

 

ទណ្ឌិត​ អុឹង​ លី​ ប៉េង​ ធ្វើ​ការឃោសនា​អកុសល​ មួលបង្កាច់​ បរិហារកេរ្តិ៍ ដោយគ្មាន​មូលដ្ឋាន​...


បេីតាម​ការ​លេីកឡេីង​ របស់មេធា​វី​ ជ្រ​ គីមហេង​ តំណាង​ដោយ​អាណត្តិ របស់​ ឯកឧត្តម​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​រៀបរាប់​ និង​បំភ្លឺ​ ដូចមាន​ក្នុង​លិខិត​បំភ្លឺ​ ចុះថ្ងៃ​ទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ថា​៖​ ក្នុងបណ្ដឹង​ របស់​ កូនក្ដី​ នៅតុលាការ​ រាប់​ពីសាលាដំបូង​ រហូតដល់​ តុលាការកំពូល​ បាន​សម្រេច​ឱ្យ​កូនក្ដី​របស់​ខ្លួន​ឈ្នះ​គ្រប់​ជាន់​ថ្នាក់​ និង​បាន​ផ្ដន្ទាទោស​ ឈ្មោះ​ អុឹង​ លីប៉េង​ ផងដែរ។

ក្នុង​អំឡុង​សាលដីការជា​ស្ថាពរ​ និង​សម្រេច​ផ្ដន្ទាទោស​លេី​ឈ្មោះ​ អុឹង​ លីប៉េង​ របស់​សាលា​ដំបូង​ និង​តុលាការកំពូល​ ប៉ុន្តែ​ឈ្មោះ​ អុឹង​ លីប៉េង​ បាន​រត់​គេចខ្លួន​ មិន​ដឹងនៅទីណា​ ក៏ប៉ុន្តែ​ ទណ្ឌិត​ អុឹង​ លីប៉េង​ បាន​បន្ដ​ធ្វើ​ការឃោសនា​អកុសលតាម​បណ្ដាញ​សង្គម​​ បំភ្លៃ និង​មួល​បង្កាច់បង្ខូច​កិត្តិយស កូនក្ដីរបស់​ខ្លួន​ ម្យ៉ាងទៀត​ក្នុង​នាម​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​កូន​ក្ដី​ សូមធ្វេី​ការ​បំភ្លឺ​ ដេីម្បី​រក្សាបាន​នូវ​ភាព​ស្អាត​ស្អំ​ ជូន​កូនក្ដី​របស់ខ្លួន។

គួររំលឹកផងដែរថា​ កន្លង​មក​ ទណ្ឌិត លីប៉េង តែងតែ​ធ្វេីការ​ចោទប្រកាន់​ បរិហារកេរ្តិ៍មកលេីឯកឧត្ដម​ អ៊ាង​ សុផល្លែត​ ទាំង​គ្មាន​មូលដ្ឋាន​ និង​មិនមែន​ជាការពិតនោះទេ​ ក្នុងន័យនេះ​ ឈ្មោះ​ អុឹង​ លីប៉េង​ ដែលជា​ទណ្ឌិត​ ត្រូវបានតុលាការ​កំពុង​ស្វែងរក​មុខ​ ដេីម្បី​យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ ដែលបានឃោសនា​ អកុសល​ បង្កាច់បង្ខូច​ឈ្មោះ​ អ្នកដទៃ​ បង្កឱ្យមាន​ការ​យល់​ច្រឡំ​ពី​មហាជន​ ដូច្នេះ​ មេធាវី​តំណាង​ដោយ​អាណត្តិ​ សូម​អំពាវនាវ​ ដល់​សារធារណ​ជន​ និង​អ្នកសារព័ត៌មាន​ ជាតិ​ អន្ដរជាតិ​ មេត្ដា​ជ្រាប​ជាព័ត៌មាន​ និង​សូមឱ្យ​មហា​ជន​ និង​អ្នកសារព័ត៌មាន​ កុំ​មាន​ការយល់​ច្រឡំ ​។








0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger