ad> សារព័ត៌មានប្រកបដោយក្រមសីលធម៌ធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

សារព័ត៌មានប្រកបដោយក្រមសីលធម៌ធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា៖ មកទល់ពេលនេះមានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចំនួនប្រមាណ១ម៉ឺន៣ពាន់ក្បាលហើយត្រូវបានផ្តល់ជូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន តបតាមការស្នើសុំរបស់ពួកគេមកក្រសួងដើម្បីយកទៅប្រើប្រាស់ ដាក់តាមខ្លួនក្នុងការអនុវត្តប្រចាំថ្ងៃរបស់ពួកគេ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍យ៉ាងដូច្នេះខណៈឯកឧត្តមបានដឹកនាំកិច្ចប្រជុំក្រុមការងារកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបូកសរុបការទទួលសំណើសុំនិងផ្តល់កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តមបានឱ្យដឹងទៀតអំពីវឌ្ឍនភាពនៃការងារទទួលសំណើសុំកូនសៀវភៅធម្មនុញ្ញនេះថា ចាប់តាំងពីថ្ងៃដែលក្រសួងបានចេញសេចក្តីជូនដំណឹងឱ្យចុះឈ្មោះដើម្បីស្នើសុំកាលពីចុងខែសីហា ឆ្នាំ២០២៤ មក អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាពKoLលើបណ្តាញសង្គម និងអ្នកផ្សាយព័ត៌មានផ្សេងទៀត បានស្នើសុំជាបន្តបន្ទាប់រហូតដើម្បីទទួលបានកូនសៀវភៅនេះយកទៅអាន និងប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគេ។


ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍គូសបញ្ជាក់ថា៖ ការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធលើការអនុវត្តការងារដោយគោរពក្រមសីលធម៌បាននាំឱ្យការស្នើសុំកូនសៀវភៅធម្មនុញ្ញនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយបានក្លាយជាកត្តាមួយរួមចំណែកដល់ការពង្រឹងគុណភាពនិងក្រមសីលធម៌ក្នុងការងារព័ត៌មាននិងផ្សព្វផ្សាយ ក៏ដូចជាចូលរួមកាត់បន្ថយការចែកចាយព័ត៌មានដែលមិនបានឆ្លងកាត់ការផ្ទៀងផ្ទាត់ ឬពិនិត្យបែបវិជ្ជាជីវៈត្រឹមត្រូវ។

ថ្លែងអំពីប្រធានបទក្រមសីលធម៌វិជ្ជាជីវៈនេះដែរទៅកាន់អ្នកសារព័ត៌មាន និពន្ធនាយក អ្នកផលិតមាតិកាលើបណ្តាញសង្គម តំណាងស្ថាប័នសារព័ត៌មាន សមាគមសារព័ត៌មាន យុវជន តំណាងមកពីអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិប្រមាណ១៥០នាក់ ក្នុងសន្និសីទជាតិមួយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍លើកឡើងអំពីវឌ្ឍនភាពនិងលទ្ធផលការងារសំខាន់ៗមួយចំនួន ដែលក្រសួងសម្រេចបានក្នុងការលើកកម្ពស់ប្រសិទ្ធភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសារព័ត៌មានកម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់ប្រាប់ដល់អង្គសន្និសីទដែរថា៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់និងអត្ថប្រយោជន៍ថាបានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ និងការអនុវត្តតួនាទីនិងភារកិច្ចមិនឱ្យប្រាសចាកពីគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះឡើយ។

មានចំណាប់អារម្មណ៍ក្នុងសន្និសីទជាតិនោះដែរ លោក សាដា អ៊ូម៉ា អាឡាំ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «យើងស្វាគមន៍យ៉ាងខ្លាំងចំពោះធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលត្រូវបានបង្កើតឡើង ហើយខ្ញុំដឹងថាបើទោះមានការផ្តល់មតិយោបល់នានាលើធម្មនុញ្ញនេះ ក្នុងនោះក៏មានពីអង្គការយូណេស្កូដែរ ប៉ុន្តែមានការយល់ស្របគ្នាជារួមក្នុងចំណោមអង្គការសង្គមស៊ីវិល និងសូម្បីក្នុងចំណោមក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានទាំងអស់ថា យើងចាំបាច់ត្រូវមានក្រមសីលធម៌រួមមួយសម្រាប់អ្នកសារព័ត៌មាន ហើយបច្ចុប្បន្នខ្ញុំគិតថាយើងបានអនុវត្តក្រមសីលធម៌នេះហើយ»។

យោងតាមឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន អ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ ជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គមឌីជីថល។ ឯកឧត្តមបានមានប្រសាសន៍ក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចខ្លួនដោយអនុលោមតាមសិទ្ធិនិងករណីយកិច្ចរបស់អ្នកសារព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ និងត្រូវប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានាភាពថ្លៃថ្នូរ លើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន ដោយមនសិកាការពារផលប្រយោជន៍សាធារណៈ។

ឯកឧត្តមបានមានប្រសាសន៍គូសបញ្ជាក់បន្ថែមទៀតថា៖ អ្នកសារព័ត៌មាន ត្រូវប្រើសិទ្ធិរបស់ខ្លួនដោយការទទួលខុសត្រូវ៖ សូមកុំដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមានក្នុងនាមអ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានមិនមែនជាសមត្ថកិច្ច ឬតុលាការឡើយ!






0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger