ad> 2025 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ឯកឧត្តម សុខ ចាន់ភក្តី តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកាសារធារណៈក្នុងឃុំកោះច្រែង ស្រុកចិត្របុរី

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម សុខ ចាន់ភក្តី តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកាសារធារណៈក្នុងឃុំកោះច្រែង  ស្រុកចិត្របុរី 

{ខេត្តក្រចេះ} ៖ ព្រឹកថ្ងៃទី ១២ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ  និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីវេទិកាសាធារណៈប្រចាំខែមិថុនា ឆ្នាំ២០២៥ ក្នុងឃុំកោះច្រែង ស្រុកចិត្របុរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោះ ស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរផ្សេងៗ ដែលបងប្អូនប្រជាពលរដ្ឋបានស្នើសុំដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ក្នុងវេទិកា ក៏បានអញ្ជើញចូលរួមពីក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ ថ្នាក់ដឹកនាំស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កង កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មេឃុំ ក្រុមប្រឹក្សាឃុំកោះច្រែង លោកគ្រូ អ្នកគ្រូ   គ្រូពេទ្យ និងប្រជាពលរដ្ឋ សរុប ២៦៤ នាក់ (ស្រី ១៤៥) នាក់ ដោយមានចំណូមពរ៤ ករណី។ ក្នុងការដោះស្រាយ និងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើង គឺសុទ្ធតែត្រូវបានបងប្អូនដែលចូលរួមទទួលយកដោយរីករាយ។ 

កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាឃុំកោះច្រែង ភូមិកណ្តាល ឃុំកោះច្រែង ស្រុកចិត្របុរី។

បន្ទាប់ពីចប់កម្មវិធីវេទិកាសាធារណៈ ឯកឧត្តមប្រធានក្រុមការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារ បានចុះពិនិត្យការសាងសង់បុស្តិ៍សុខភាពឃុំច្រែង ដែលកំពុងបើកដំណើរការសាងសង់ផងដែរ។

រូបថតដោយ៖ ក្រុមការងារលេខាធិការដ្ឋានស្រុកចិត្របុរី























ហាងកាហ្វេមួយកន្លែងនេះដាក់ម្ដង ៣ទូរទស្សន៍តែម្ដង សម្រាប់បម្រើសេវាអ្នកញៀនល្បែង ចូលចាក់លេងយ៉ាងរំភើយ....មិនខ្លាចសមត្ថកិច្ចបន្តិចសោះ.

ចំនួនអ្នកទស្សនា: Views

 

ហាងកាហ្វេមួយកន្លែងនេះដាក់ម្ដង ៣ទូរទស្សន៍តែម្ដង សម្រាប់បម្រើសេវាអ្នកញៀនល្បែង ចូលចាក់លេងយ៉ាងរំភើយ....មិនខ្លាចសមត្ថកិច្ចបន្តិចសោះ...

{ខណ្ឌពោធិ៍សែនជ័យ}÷ទីតាំងល្បែងស៊ីសង ឡូតូ អនឡាញ ៣ទូរទស្សន៍ នៅក្នុងហាងកាហ្វេ  មួយកន្លែងបើកដោយមិនខ្លាចច្បាប់បន្តិចសោះ.. សូមសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជួយត្រួតពិនិត្យមើលផង ទីតាំងស្ថិតនៅក្នុង  ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សំណូមពរដល់លោកអធិការខណ្ឌ សូមមេត្តាចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផងទាន ។ ដើម្បីរក្សាបាននៅភូមិ.ឃុំសង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ៕សូមអរគុណ!





ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចេញសេចក្តីបំភ្លឺព័តមានពាក់ព័ន្ធគណនី Tik Tok ឈ្មោះ Nha Jaksloy ជាជនស៊ីវិល បានបង្ហោះ Video ឃ្លីបស្លៀកពាក់ឯកសណ្ឋានជាកងកម្លាំងនគរបាលជាតិ ដោយបញ្ជាក់ថា ម្ចាស់គណនី Tik Tok រូបនេះ បានយកឯកសណ្ឋាននគរបាលរបស់ឪពុក ដែលជានគរបាលការពារព្រំដែនយកមកពាក់ ក្នុងគោលបំណងចង់ឱ្យមានអ្នកមើលច្រើន។

ចំនួនអ្នកទស្សនា: Views

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចេញសេចក្តីបំភ្លឺព័តមានពាក់ព័ន្ធគណនី Tik Tok ឈ្មោះ Nha Jaksloy ជាជនស៊ីវិល បានបង្ហោះ Video ឃ្លីបស្លៀកពាក់ឯកសណ្ឋានជាកងកម្លាំងនគរបាលជាតិ ដោយបញ្ជាក់ថា ម្ចាស់គណនី  Tik Tok រូបនេះ បានយកឯកសណ្ឋាននគរបាលរបស់ឪពុក ដែលជានគរបាលការពារព្រំដែនយកមកពាក់ ក្នុងគោលបំណងចង់ឱ្យមានអ្នកមើលច្រើន។







តំណាងអយ្យការសម្រេចចោទប្រកាន់លោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ចំនួន៣បទល្មើស!

ចំនួនអ្នកទស្សនា: Views


តំណាងអយ្យការសម្រេចចោទប្រកាន់លោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ចំនួន៣បទល្មើស!

{រាជធានីភ្នំពេញ} ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ចំនួន៣បទល្មើសពាក់ព័ន្ធការបង្កើតមាតិការ បែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មាននោះទេ។

នេះបើយោងតាមការបញ្ជាក់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់សារព័ត៌មាន នៅរសៀលទី០២.០៦.២០២៥។

លោក ប្លង់ សុផល បានលើកឡើងយ៉ាងដូច្នេះថា"តំណាងអយ្យការ សម្រេចបើកការស៊ើបសួរ លើជនសង្ស័យទាំង៣នាក់÷ 

(១).ឈ្មោះ ហង្ស សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ។ 

(២).ឈ្មោះ កុញ វាសនា ហៅស្នា ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ។ 

(៣).ឈ្មោះ រស់ អែវ ភេទប្រុស អាយុ ៦ឆ្នាំ ជនជាតិខ្មែរ។

ពីប៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព ប៖ ញុះញង់ឱ្យមានការរើសអើង និងបទ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា តាមមាត្រា ៤៧២, ៤៩៤, ៤៩៦ និង៦១៦ នៃក្រមព្រហ្មទណ្ឌ"។

សូមជម្រាបថា លោក ហង្ស​ សំណាង”ចាងហ្វាងសារព័ត៌មាន ហង្ស​ សំណាង និងឈ្មោះ រស់ អៀវ ភេទប្រុស អាយុប្រហែល ៦០ជាង នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង និងឈ្មោះ កុញ វាស្នា ភេទប្រុស អាយុ ប្រហែល៣០ជាង រស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កាលពីព្រឹក​ទី៣០.០៥.២០២៥។

ពាក់​ពព័ន្ធការផលិតវីដេអូ ​ក្លែងឯកសណ្ឋានកងទ័ព​ និងធ្វើ​អោយ​កងទ័ព​បាក់ទឹកចិត្ត.!។

លុះឥឡូវ តំណាងអយ្យការ បានចោទប្រកាន់អ្នកទាំង៣នាក់ខាងលើចំនួន៣បទល្មើស! ពាក់ព័ន្ធការបង្កើតមាតិការ បែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនជាទម្រង់ នៃវិជ្ជាជីវអ្នកសារព័ត៌មាននោះឡើយ៕













សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​វៀតណាម​ម្នាក់នៅ​ក្រុង​អរិយ​ក្សត្រ!​

ចំនួនអ្នកទស្សនា: Views

 
សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​វៀតណាម​ម្នាក់នៅ​ក្រុង​អរិយ​ក្សត្រ!​

(ខេត្ត​ណ្តាល) ៖ នារី​ម្នាក់​ ជាភ្នាក់ងារ​ចាត់ចែង​ល្បែងស៊ីសង​ខុសច្បាប់ (​កត់​ឆ្នោត​វៀតណាម​) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រុង​អរិយ​ក្សត្រ ធ្វើការ​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន ក្រោយ​បើក​កត់​ឆ្នោត​វៀតណាម​ ។

ការ​បង្ក្រាប​នេះ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង១១និង០០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ក្នុងផ្ទះ ស្ថិត​ភូមិ​ព្រែក​តា​ទេព សង្កាត់​ព្រែក​លួង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល ។

សមត្ថកិច្ច​ក្រុង​អរិយ​ក្សត្រ​ ឲ្យ​ដឹង​ថា ​ក្នុង​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០១​នាក់ មានឈ្មោះ យ៉ុ​ន ដា​វី ភេទ ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​កត់​ឆ្នោត មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ទេព សង្កាត់​ព្រែក​លួង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

​ដកហូត​បាន វត្ថុ​តាង​រួម​មាន ៖

១/ ទូរ​សព្ទ​ដៃ​ចំនួន ០១​គ្រឿង ម៉ាក Oppo

២/ ក្រដាស​A4​កាត់​រួច​មិន​ទាន់​កត់​លេខ​ឆ្នោត​ចំនួន​០៥​សន្លឹក

៣/​ក្រដាស​A4 កាត់​រួច​មាន​លេខ​កត់​លេខ​ឆ្នោត​ចំនួន​០១​សន្លឹក

៤/ សៀវភៅ​កត់​លេខ​ឆ្នោត ចំនួន​០១​ក្បាល

៥/ ក្រដាស​កា​ហ្គែ​(​ផ្ដា​ន​) ចំនួន​០៤​សន្លឹក

៦/ ប៉ិច​ចំនួន​០២ ដើម ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ ដែល​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ថា​ នៅ​ក្នុងភូមិ​ព្រែក​តា​ទេព សង្កាត់​ព្រែក​លួង មានការ​លួច​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង ដូច​ជា​គ្មាន​ការ​ខ្លាចញញើត​សមត្ថកិច្ច​បន្តិច​សោះ​ទ្បើ​យ​នៅ​ក្នុងផ្ទះ​ខាងលើ ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ ក៏​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​អរិយ​ក្សត្រ បាន​ធ្វើ​ដឹកនាំ​កម្លាំង​ធ្វើការ​ឆ្មក់​ចូល​បង្ក្រាប នឹង​ឃាត់ខ្លួន​បាន​នារី​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង​យក​មក​ធ្វើការ​សាកសួរ​នាំ ។

នៅ​ចំពោះ​មុខ​ សមត្ថកិច្ច​ឈ្មោះ យ៉ុ​ន ដា​វី បាន​ឆ្លើយ​សារភាព​ថា ​៖ ខ្លួន​ពិតជា​បាន​កត់​ឆ្នោត​វៀតណាម រយះ​ពេល​១​ខែ​មក​ហើយ រហូត​មក​ដល់​បច្ចុប្បន្ន​ ក្នុង​១​ថ្ងៃ​កត់​ឆ្នោត​បាន​ប្រាក់​ពី​២០​ម៉ឺន​រៀល ទៅ ៣០​ម៉ឺន​រៀល ហើយ​ពេល​ថ្ងៃ​ឡើង​បាន​ប្រមូលប្រាក់​ឲ្យ​ទៅ​មេ​ម្នាក់​ (​មិន​ស្គាល់​) មក​យក​ដល់​កន្លែង​ជា​រៀងរាល់ថ្ងៃ ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាងត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ក្រុង​អរិយ​ក្សត្រ កំពុង​កសាង​សំណុំ​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕










តារាងបាល់ទះគ្មានផ្លាកយីហោ មួយកន្លែងនេះជល់មាន់ដីចាក់លុយរាប់លាន ដែលស្ថិតក្នុងភូមិថ្មគោល១ ខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរមិនទាន់មានចំណាត់ការនៅឡើយទេ....!

ចំនួនអ្នកទស្សនា: Views

មានទីតាំងល្បែងស៊ីសងខុសច្បាប់ជល់មាន់ដី បើកលេងនៅក្នុងតារាងបាល់ទះគ្មានផ្លាកយីហោ មួយកន្លែង ដែលស្ថិតក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមអាជ្ញាធរធរពាក់ព័ន្ធមេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបផងទាន ។








k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger