ad> May 2025 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​វៀតណាម​ម្នាក់នៅ​ក្រុង​អរិយ​ក្សត្រ!​

ចំនួនអ្នកទស្សនា: Views

 
សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​វៀតណាម​ម្នាក់នៅ​ក្រុង​អរិយ​ក្សត្រ!​

(ខេត្ត​ណ្តាល) ៖ នារី​ម្នាក់​ ជាភ្នាក់ងារ​ចាត់ចែង​ល្បែងស៊ីសង​ខុសច្បាប់ (​កត់​ឆ្នោត​វៀតណាម​) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រុង​អរិយ​ក្សត្រ ធ្វើការ​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន ក្រោយ​បើក​កត់​ឆ្នោត​វៀតណាម​ ។

ការ​បង្ក្រាប​នេះ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង១១និង០០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ក្នុងផ្ទះ ស្ថិត​ភូមិ​ព្រែក​តា​ទេព សង្កាត់​ព្រែក​លួង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល ។

សមត្ថកិច្ច​ក្រុង​អរិយ​ក្សត្រ​ ឲ្យ​ដឹង​ថា ​ក្នុង​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០១​នាក់ មានឈ្មោះ យ៉ុ​ន ដា​វី ភេទ ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​កត់​ឆ្នោត មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ទេព សង្កាត់​ព្រែក​លួង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

​ដកហូត​បាន វត្ថុ​តាង​រួម​មាន ៖

១/ ទូរ​សព្ទ​ដៃ​ចំនួន ០១​គ្រឿង ម៉ាក Oppo

២/ ក្រដាស​A4​កាត់​រួច​មិន​ទាន់​កត់​លេខ​ឆ្នោត​ចំនួន​០៥​សន្លឹក

៣/​ក្រដាស​A4 កាត់​រួច​មាន​លេខ​កត់​លេខ​ឆ្នោត​ចំនួន​០១​សន្លឹក

៤/ សៀវភៅ​កត់​លេខ​ឆ្នោត ចំនួន​០១​ក្បាល

៥/ ក្រដាស​កា​ហ្គែ​(​ផ្ដា​ន​) ចំនួន​០៤​សន្លឹក

៦/ ប៉ិច​ចំនួន​០២ ដើម ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ ដែល​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ថា​ នៅ​ក្នុងភូមិ​ព្រែក​តា​ទេព សង្កាត់​ព្រែក​លួង មានការ​លួច​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង ដូច​ជា​គ្មាន​ការ​ខ្លាចញញើត​សមត្ថកិច្ច​បន្តិច​សោះ​ទ្បើ​យ​នៅ​ក្នុងផ្ទះ​ខាងលើ ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ ក៏​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​អរិយ​ក្សត្រ បាន​ធ្វើ​ដឹកនាំ​កម្លាំង​ធ្វើការ​ឆ្មក់​ចូល​បង្ក្រាប នឹង​ឃាត់ខ្លួន​បាន​នារី​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង​យក​មក​ធ្វើការ​សាកសួរ​នាំ ។

នៅ​ចំពោះ​មុខ​ សមត្ថកិច្ច​ឈ្មោះ យ៉ុ​ន ដា​វី បាន​ឆ្លើយ​សារភាព​ថា ​៖ ខ្លួន​ពិតជា​បាន​កត់​ឆ្នោត​វៀតណាម រយះ​ពេល​១​ខែ​មក​ហើយ រហូត​មក​ដល់​បច្ចុប្បន្ន​ ក្នុង​១​ថ្ងៃ​កត់​ឆ្នោត​បាន​ប្រាក់​ពី​២០​ម៉ឺន​រៀល ទៅ ៣០​ម៉ឺន​រៀល ហើយ​ពេល​ថ្ងៃ​ឡើង​បាន​ប្រមូលប្រាក់​ឲ្យ​ទៅ​មេ​ម្នាក់​ (​មិន​ស្គាល់​) មក​យក​ដល់​កន្លែង​ជា​រៀងរាល់ថ្ងៃ ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាងត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ក្រុង​អរិយ​ក្សត្រ កំពុង​កសាង​សំណុំ​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕










តារាងបាល់ទះគ្មានផ្លាកយីហោ មួយកន្លែងនេះជល់មាន់ដីចាក់លុយរាប់លាន ដែលស្ថិតក្នុងភូមិថ្មគោល១ ខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរមិនទាន់មានចំណាត់ការនៅឡើយទេ....!

ចំនួនអ្នកទស្សនា: Views

មានទីតាំងល្បែងស៊ីសងខុសច្បាប់ជល់មាន់ដី បើកលេងនៅក្នុងតារាងបាល់ទះគ្មានផ្លាកយីហោ មួយកន្លែង ដែលស្ថិតក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមអាជ្ញាធរធរពាក់ព័ន្ធមេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបផងទាន ។








ចុម!ទីតាំងតារាងបាល់ទះ"កូនភ្លោះ"មួយកន្លែងនេះបង្កប់ក្នុងបន្ទប់សម្ងាត់ដើម្បីដាក់ល្បែងស៊ីសង

ចំនួនអ្នកទស្សនា: Views

ចុម!ទីតាំងតារាងបាល់ទះ"កូនភ្លោះ"មួយកន្លែងនេះបង្កប់ក្នុងបន្ទប់សម្ងាត់ដើម្បីដាក់ល្បែងស៊ីសង

ខណ្ឌពោធិ៍សែនជ័យ÷ មានទីតាំងតារាងបាល់ទះ"កូនភ្លោះ"មួយកន្លែងនេះ បង្កប់ល្បែងស៊ីសងឆ្នោតឡូតូមាន់ជល់អនឡាញ ក្នុងបន្ទប់មើលខាងក្រៅធម្មតាតែខាងក្នុងបង្កប់ល្បែងស៊ីសង ដែលស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សូមសមត្ថកិច្ចមេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបផងទាន។









ខឹងម្តាយខាងស្រីបំបែកបំបាក់ ! បុរសម្នាក់ផ្ញើវិដេអូអាសអាភាស​ឲ្យទៅ​ម្តាយខាងស្រីជាការគំរាម តែត្រូវសមត្ថកិច្ចចាប់ខ្លួន

ចំនួនអ្នកទស្សនា: Views


ខឹងម្តាយខាងស្រីបំបែកបំបាក់ ! បុរសម្នាក់ផ្ញើវិដេអូអាសអាភាស​ឲ្យទៅ​ម្តាយខាងស្រីជាការគំរាម តែត្រូវសមត្ថកិច្ចចាប់ខ្លួន


{ភ្នំពេញ} ៖ បុរសម្នាក់ខឹងម្តាយខាងស្រីហាមមិនឲ្យទាក់ទងជាមួយខ្លួន បែរជាគំរាមចែកចាយរូបភាពវីដេដែលខ្លួនបានរួមភេទជាមួយខាងស្រីបង្ហោះលើបណ្តាញសង្គម តែត្រូវបានម្តាយខាងស្រីប្តឹង ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។


ជនរងគ្រោះ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ នៅខេត្តកណ្តាល ។ ចំណែកជនសង្ស័យ មានឈ្មោះ មៀន ឆែមសុឃាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃចំនួន០១គ្រឿង ។


មុនពេលកើតហេតុ ចាប់តាំងពីឆ្នាំ២០២២មក ជនសង្ស័យ និងជនរងគ្រោះត្រូវជាសង្សារនឹងគ្នា ហើយធ្លាប់បានរួមមេត្រីជាមួយគ្នាជាញឹកញាប់ នៅផ្ទះសំណាក់ ដោយនៅពេលដេកជា មួយគ្នាម្តងៗ ជនសង្ស័យតែងតែលួចថតវីដេអូឃ្លីបទុកមើលទៀតផង។ លុះក្រោយមកក៏បានដឹងរឿងនេះដល់ម្តាយជនរងគ្រោះ ហើយគាត់បានហាមអ្នកទាំង២មិនឲ្យជួបគ្នានោះទេ ។ លុះមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨និង៥០នាទីយប់ ជនសង្ស័យក៏បានបាញ់រូបភាពវីដេអូឃ្លីបដែលធ្លាប់ដេកជាមួយគ្នាកន្លងមក តាមតេឡេក្រាមចូលទៅក្នុងទូរស័ព្ទរបស់ម្តាយជនរងគ្រោះ ហើយបាននិយាយគំរាមទៅម្តាយជនរងគ្រោះថា បើសិនជាម្តាយជនរងគ្រោះបំបែកបំបាក់ ជនរងគ្រោះមិនឲ្យជួប នឹងជនសង្ស័យ ជនសង្ស័យនឹងបង្ហោះវីដេអូឃ្លីបនេះជាមួយជនរងគ្រោះចូលក្នុងបណ្តាញសង្គម feacebookឲ្យផ្អើលខ្មាស់គេម្តង ។


ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបាន ម្តាយខាងស្រីក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនសង្ស័យ ដើម្បីយកមកសាកសួរតែម្តង ។


ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដេកជាមួយគ្នាជាមួយជនរងគ្រោះ ហើយយកទូរសព្ទ័លួចថតវីដេអូឃ្លីបទុកមើល និងបានផ្ញើវីដេអូនោះ តាមតេឡេក្រាមទៅម្តាយជនរងគ្រោះ ហើយបាននិយាយគំរាមទៅម្តាយជនរងគ្រោះដូចរៀបរាប់ខាងលើប្រាកដមែន»។


ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កំពុងកសាងសំណុំ

បញ្ចូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕






ចាប់គ្រឿងញៀនបានច្រើនទៀតហើយ. មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៥នាក់ រឹបអូសសារធាតុញៀនជិត ២គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views


ចាប់គ្រឿងញៀនបានច្រើនទៀតហើយ. មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៥នាក់ រឹបអូសសារធាតុញៀនជិត ២គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ   


{ខេត្តព្រះសីហនុ }៖ អនុវត្ដតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និង᧢ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្ត ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន 


កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២១និង៥០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយមានការដឹកនាំនិងសម្របសម្រួលពីព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងសាលាដំបូងខេត្តព្រះសីហនុ លោក អ៊ីវ ត្រាយ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ២គោលដៅ។ គោលដៅទី១ ស្ថិតនៅចំណុច សណ្ឋាគារ CICI DIAMOND HOTEL ជាន់ទី១០ បន្ទប់៨៨៨៨ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោលដៅទី២ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិល្វា សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


លទ្ធផល៖ ចាប់ខ្លួនជនល្មើស ០៥នាក់ ស្រី ១នាក់ ក្នងនោះមាន ជនជាតិជាវៀតណាម ០២នាក់(ស្រី១)  ជនជាតិចិន០២នាក់ និង ជនជាតិខ្មែរ ១នាក់៖


វត្ថុតាងចាប់យក៖

១. គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៥០,៨៤ ក្រាម

២. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ១ គ.ក្រ ៩៣៩,០៧ ក្រាម

សរុបរួមសារធាតុញៀនទម្ងន់ ១ គ.ក្រ ៩៨៩,៩១ក្រាម។


បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធី៕





ជនសង្ស័យ០២នាក់ជិះម៉ូតូដែលបានប្រើអំពើហិ..ង្សាលើបុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ចំនួន០១នាក់ចូលទឹកទន្លេ នៅកំពង់ចម្លងអរិយក្សត្សត្រើយភ្នំពេញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានហើយ!!!

ចំនួនអ្នកទស្សនា: Views

 
ជនសង្ស័យ០២នាក់ជិះម៉ូតូដែលបានប្រើអំពើហិ..ង្សាលើបុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ចំនួន០១នាក់ចូលទឹកទន្លេ នៅកំពង់ចម្លងអរិយក្សត្សត្រើយភ្នំពេញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានហើយ!!!

កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងករណី ហិ..ង្សាទៅលើបុរសរត់កង់បីម្នាក់ធ្លាក់ចូលទឹកទន្លេ រងរបួសស្រាល នៅចំណុចកំពង់ចម្លងអរិយ្សក្សត្រ ផ្តេីមចេញពីជម្លោះពាក្យសម្តី )​កាលពីវេលាម៉ោង២២ម៉៥០នាទី​ ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២៥​។

-បន្ទាប់ពីទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវរហូតមកដល់វេលាម៉ោង១៣ម៉៣០នាទីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៥  ធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់​ នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ដើម្បីធ្វើការសាកសួរ។

-ចំពោះមុខកម្លាំងជំនាញ​ ខណ្ឌប៉ុស្តិ៍ជនសង្ស័យខាងលើបាននិងកំពុងចំណាត់ការអនុវត្តន៍បន្តតាមនីតិវិធី៕





រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងទូតឥណ្ឌាប្រចាំកម្ពុជា លើកទឹកចិត្តដល់កូនចៅជនជាតិដើមភាគតិចនៅកម្ពុជា ត្រូវជម្នះឧបសគ្គបន្តការសិក្សាដើម្បីចាប់ឱកាសលើវិថីឆ្ពោះទៅមុខសម្រាប់អនាគត

ចំនួនអ្នកទស្សនា: Views


រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងទូតឥណ្ឌាប្រចាំកម្ពុជា លើកទឹកចិត្តដល់កូនចៅជនជាតិដើមភាគតិចនៅកម្ពុជា ត្រូវជម្នះឧបសគ្គបន្តការសិក្សាដើម្បីចាប់ឱកាសលើវិថីឆ្ពោះទៅមុខសម្រាប់អនាគត


(ខេត្តក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក បាវិតលុង វ៉ាន់ឡាល់វ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកទឹកចិត្តដល់កូនចៅជនជាតិដើមភាគតិច រស់នៅតំបន់ដាច់ស្រយាលនៅកម្ពុជា ត្រូវជម្នះរាល់ឧបសគ្គបន្តការសិក្សារហូតចប់ចុង ចប់ដើម ដើម្បីចាប់ឱកាសដេីរលើវិថីឆ្ពោះទៅមុខសម្រាប់អនាគតដ៏ភ្លឺស្វាង។


ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងឯកអគ្គរដ្ឋទូតឥណ្ឌា បានធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើការចែកកង់ ចំនួន ៧០កង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ ដែលជាកូនចៅរបស់បងប្អូនជនជាតិដើមភាគតិច «មិល) កំពុងសិក្សានៅសាលាបឋមសិក្សា ប៉ាក្លែ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ។ អំណោយនេះក្រោមគម្រោងផលផ្តល់រហ័សសម្រាប់ការគាំពារសហគមន៍សាលារៀនដែលត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គានៃក្របខ័ណ្ឌគោលនយោបាយភាគខាងកើតរបស់ប្រទេសឥណ្ឌា


ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងឯកអគ្គរដ្ឋទូតឥណ្ឌា បានគូសស្រដៀងគ្នាថា ការរួមគ្នាចែកអំណោយជាកង់ដល់សិស្សានុសិស្សនៅតាមតំបន់ដាច់ស្រយាលរបស់កម្ពុជា នាពេលនេះបានបញ្ជាក់យ៉ាងច្បាស់ស្តីអំពីកិច្ចសហការរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា អាចនាំមកនូវពន្លឺ ក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូរជូនដល់សហគមន៍។ ខណៈអំណោយនេះជាគម្រោងផលផ្តល់រហ័សសម្រាប់ការគាំពារសហគមន៍សាលារៀនដែលត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នៃក្របខ័ណ្ឌគោលនយោបាយភាគខាងកើតរបស់ប្រទេសឥណ្ឌា។


ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា អំណោយជាកង់ មួក ដែលនាំមកចែកជូនដល់សិស្សានុសិស្សនាថ្ងៃនេះក៏ជាការចូលរួមចំណែកក្នុងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍមូលធនមនុស្ស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការអប់រំកុមារតូចត្រូវមានការជំរុញពីសំណាក់មាតា បិតា អាណាព្យាបាលសិស្ស ដែលជាគ្រូទីមួយ ដើម្បីឱ្យកូនៗតូចៗ បានឆ្លងកាត់មត្តេយ្យសិក្សាដោយជោគជ័យ ត្រូវ មានសេចក្តីក្លាហាន មានទំនុកចិត្ត បំណិនប្រសព្វ ដែលជាគ្រឹះដ៏រឹងមាំ ដើម្បីបន្តការសិក្សាកម្រិត បឋមផ្តល់ភាព ងាយស្រួលដល់កូនៗ ក៏ដូចលោកគ្រូ អ្នកគ្រូ ក្នុងការរៀន និងបង្រៀនព្រោះសិស្សបានឆ្លងកាត់ដំណាក់កាលបុរេ ចំណេះដឹងដ៏ត្រឹមត្រូវ និងស្វាហាប់។


បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការលើកកម្ពស់ធនធានមនុស្សនេះ ក៏ជាស្នូលនៃគោលដៅរបស់គោលនយោបាយជាតិ ស្តីពីការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការបង្កើនបាននូវកម្លាំងពលកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចំណេះដឹងសមត្ថភាពជំនាញឥរិយាបថការងារសីលធម៌វិជ្ជាជីវៈផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រប់ការងារពេញមួយជីវិត។


សម្រាប់ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ឯកឧត្តមបានយល់យ៉ាងច្បាស់ពីបញ្ហាប្រឈមជាក់ស្តែងរបស់ក្មួយៗសិស្សានុសិស្សនៅតាមជនបទ ដែលតែងតែធ្វេីដំណេីរយ៉ាងឆ្ងាយទៅសាលារៀន។ ដូច្នេះសម្រាប់គម្រោងនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈម។ តាមរយៈការផ្តល់កង់ទាំងនេះ សង្ឃឹមថានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ អត្រាបោះបង់ការសិក្សាមានកម្រិតទាប និងលើកទឹកចិត្តឱ្យមានការចូលរៀនទៀងទាត់។


ឯកអគ្គរដ្ឋទូតឥណ្ឌាបានបន្ថែមយ៉ាងដូច្នេះថា៖ «កង់ទាំងនេះមិនត្រឹមជាមធ្យោបាយធ្វើដំណើរនោះទេ តែវាគឺជានិមិត្តរូបនៃឱកាស។ នៅពេលក្មួយៗសិស្សានុសិស្សបានទទួលកង់ក្មួយៗនឹងមានលទ្ធភាពទទួលបានការអប់រំកាន់តែល្អប្រសើរ មានពេលវេលាសិក្សាកាន់តែច្រើន និងមានឱកាសកាន់តែច្រើនក្នុងការបន្តក្តីស្រមៃរបស់ខ្លួន។ ដូច្នេះហើយសូមសិស្សានុសិស្សដែលទទួលបានកង់ ត្រូវប្រើប្រាស់ឱ្យបានល្អជិះប្រកបដោយសុវត្ថិភាព និងខិតខំសិក្សារៀនសូត្រ»។


ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតឥណ្ឌា បានបង្ហាញនូវជំនឿជឿជាក់លើសក្តានុពលរបស់ក្មួយៗទាំងអស់គ្នា ហើយយលោកពិតជាមានមោទនភាពក្នុងការគាំទ្រដំណើរតស៊ូរបស់ក្មួយៗសិស្សានុសិស្សទាំងអស់គ្នា។ អ្នកទាំងអស់គ្នាគឺជាអនាគតសម្រាប់ប្រទេសកម្ពុជា លោកមានកិត្តិយសក្នុងការជួយជ្រុំជ្រែងក្មួយៗសិស្សានុសិស្សទាំងអស់គ្នាដេីរលើវិថីឆ្ពោះទៅកាន់ថ្ងៃស្អែកដ៏ភ្លឺស្វាង។


តាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងចែកកង់ មួកសុវត្ថិភាព និងដបទឹក ត្រូវបានអនុវត្តក្នុងគោលបំណងគាំទ្រការសិក្សារបស់សិស្សនៅក្នុងសហគមន៍ ដោយរួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សពីកម្រិត បឋមសិក្សាទៅអនុវិទ្យាល័យ ដោយសារកង្វះមធ្យោបាយធ្វើដំណើរទៅសាលា និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់គ្រួសារសិស្សខ្វះខាតឱ្យកាន់តែប្រសើរឡើង ដោយរួមចំណែកកាត់បន្ថយថ្លៃចំណាយ និងពេលវេលារបស់ពួកគាត់ក្នុងការធ្វើដំណើរពីផ្ទះទៅសាលា។ ជាពិសេសគម្រោងនេះនឹងបង្កើនការទទួលខុសត្រូវ និងឯករាជ្យភាពរបស់សិស្សឱ្យកាន់តែក្លាហានក្នុងការធ្វើដំណើរទៅសាលាដោយខ្លួនឯង។


គម្រោងនេះនឹងចែកកង់ មួក និងដបទឹកបរិស្ថាន ដល់សិស្សនៅសាលាបឋមសិក្សា ចំនួន ៣ ក្នុងស្រុកអូរគ្រៀងសែនជ័យ ចំនួន ២០០កង់ មួក ដប ដោយលើកទី១ នៅថ្ងៃទី២៥នេះ ចំនួន ៧០កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាប៉ាភ្លែ។ លើកទី២៖ គ្រោងនឹងចែក ៩៧កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាស្រែស្បូវ និងលើកទី៣៖ គ្រោងនឹងចែក ៣៣កង់ មួក ដបទឹកដល់សិស្សនៅសាលាបឋមឋសិក្សាអំពកកង់។ ក្រៅពីការចែកកង់មួកសុវត្ថិភាព និងដបទឹកបរិស្ថាន គម្រោងនេះនឹងមានរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវថ្នល់ ដល់សិស្សានុសិស្សដែលទទួលបានកង់ ដើម្បីជៀសវាងគ្រោះ ថ្នាក់ជាយថាហេតុណាមួយកើតឡើង ដល់អ្នកទទួលផលពីគម្រោងផងដែរ៕













ដកតំណែង អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម ម្នាក់ចោល (កុំចេះតែព្រហើន)

ចំនួនអ្នកទស្សនា: Views

 
ដកតំណែង អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម ម្នាក់ចោល (កុំចេះតែព្រហើន)


លោក ស៊ឺ ម៉ូរ៉ាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ត្រូវបានសម្តេចមហាបវរធិបតី បញ្ចប់មុខតំណែងលោក ស៊ឺ ម៉ូរ៉ាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ត្រូវបានសម្តេចមហាបវរធិបតី បញ្ចប់មុខតំណែង ហើយលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការទៀត។


ការសម្រេចនេះ បានធ្វើឡើងតាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥មកម្ល៉េះ តែអនុក្រឹត្យទើបនឹងត្រូវបានបែកធ្លាយ។


បងប្អូនមន្ត្រីដែលកំពុងកាន់ការងារតាមក្រសួង ស្ថាប័ននានា សូមយកចិត្ត​ទុក​ដាក់ជាមួយការងារ ស្មោះត្រង់ជាមួយការងារ។ នីតិកាលទី៧ ប្រហែលជាពេលវេលាប្រើអភិក្រម «វះកាត់» ច្រើនជាង «ការព្យាបាល»។ ហើយលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការទៀត។


ការសម្រេចនេះ បានធ្វើឡើងតាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥មកម្ល៉េះ តែអនុក្រឹត្យទើបនឹងត្រូវបានបែកធ្លាយ។


បងប្អូនមន្ត្រីដែលកំពុងកាន់ការងារតាមក្រសួង ស្ថាប័ននានា សូមយកចិត្ត​ទុក​ដាក់ជាមួយការងារ ស្មោះត្រង់ជាមួយការងារ។ នីតិកាលទី៧ ប្រហែលជាពេលវេលាប្រើអភិក្រម «វះកាត់» ច្រើនជាង «ការព្យាបាល» ។







k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger