សាលាដំបូងខេត្តរតនគិរី បានចេញដីកាដាច់ដោយឡែកពីគ្នា នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ បង្គាប់ឲ្យឃុំខ្លួនជនល្មើស ៣ នាក់ ក្នុងនេះជនជាតិវៀតណាម ២ នាក់ និងខ្មែរម្នាក់ ពីបទ ដាក់អន្ទាក់ប្រមាញ់កូនសត្វព្រៃដែលកំពុងរងគ្រោះថ្នាក់ និងលួចឆ្លងដែនខុសច្បាប់ នៅតំបន់ការពារធម្មជាតិ ឧទ្យានជាតិអូរយ៉ាដាវ ។
ជនទាំងល្មើសទាំង ៣នាក់មានឈ្មោះ
១. កាប៉ូយ ស៊ឺង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិចារ៉ាយ សញ្ជាតិវៀតណាម ប្រព្រឹត្តនៅចំណុចប៉ុស្តិ៍អូរតាង ក្នុងតំបន់ការពារធម្មជាតិ ឧទ្យានជាតិអូរយ៉ាដាវ ស្ថិតក្នុងភូមិដរតូច ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ មាត្រា ៥៦ ចំណុច៣ មាត្រា ៦១ ចំណុច៥ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងមាត្រា ២៩ កថាខណ្ឌ១ នៃច្បាប់អន្តោប្រវេសន៍ ។
២. រចំ គៀវ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិចារ៉ាយ សញ្ជាតិវៀតណាម ប្រព្រឹត្តកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ មាត្រា ៥៦ ចំណុច៣ មាត្រា ៦១ ចំណុច៥ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងមាត្រា ២៩ កថាខណ្ឌ១ នៃច្បាប់អន្តោប្រវេសន៍ ។
៣. ង៉ែម ស៊ី ភេទប្រុស អាយុ ២៥ ឆ្នាំ សញ្ជាតិខ្មែរ ប្រព្រឹត្តកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ មាត្រា ៥៦ កថាខណ្ឌ ២ ចំណុច៣ មាត្រា ៦១ កថាខណ្ឌ២ ចំណុច៥ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។
នេះជាការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថាន ជាអ្នកតាមដាន និងអនុវត្តនៃច្បាប់ ដែលកំណត់ក្របខណ្ឌនៃការគ្រប់គ្រង ការអភិរក្ស ការអភិរក្សជីវៈចម្រុះ និងការធានាប្រើប្រាស់ធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិប្រកបដោយនិរន្តភាព ។
នេះជាការព្រមាន ចំពោះជនណាក៏ដោយ ដែលបំពានទៅលើច្បាប់ មិនឲ្យរួចខ្លួន មានវាសនាត្រូវទទួលទោសជាកំហិត ហើយក៏ជាការព្រមានដល់ជនល្មើសទាំងឡាយណា ដែលរណលោភបំពាន បំផ្លាញក្នុងតំបន់ការពារធនធានធម្មជាតិទាំងអស់ លើទឹកដីព្រះរាជាណាចក្រកម្ពុជា ៕
0 comments:
Post a Comment