ad> June 2022 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

ចំនួនអ្នកទស្សនា: Views


នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅមជ្ឈមណ្ឌលពិពរ័ណ៍ជ្រោយចង្វារ ។ 

 យោងតាមរបាយការណ៍បានឱ្យដឹងថា សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញា បត្រក្រោមអធិបតីភាពសម្តេចតេជោនៅថ្ងៃនេះ រួមមាន៖ សិស្សកម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន ១០៦ នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១ នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន

 ៩០នាក់, កម្ម សិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាជាអ្នក ដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦ នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន ១៦០នាក់។ 

 សាលាភូមិន្ទរដ្ឋបាល គឺជាសាលាបណ្តុះ បណ្តាលវិជ្ជាជីវៈជូនដល់មន្ត្រីរាជការ។ សាលាភូមិន្ទរដ្ឋបាល បានបើកដំណើរការឡើងវិញនៅក្នុងឆ្នាំ១៩៩២។ ចាប់តាំងពីឆ្នាំ១៩៩២ មកដល់ពេលបច្ចុប្បន្នសាលាភូមិន្ទរដ្ឋបាល បណ្តុះបណ្តាលសិស្សបានចំនួន ១៦,៦០៦នាក់ ក្នុងនោះមាននារី ៣,៨០៧នាក់ ស្មើនឹង ២៣ភាគរយ៕








ឯកឧត្តមគួច ចំរើន បានអញ្ជើញដាក់ឱ្យដំណើរការបណ្ដោះអាសន្ននូវអគារតេជោ ព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត

ចំនួនអ្នកទស្សនា: Views

 

(ព្រះសីហនុ)៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ អគារតេជោព្យាបាលជំងឺកូវីដ-១៩ បានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងក្រុមគ្រូពេទ្យ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២។

អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ មានកម្ពស់ ០១ជាន់ ធ្វើគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទទឹង៣៣,៤ម៉ែត្រ បណ្តោយ ៩០,៦ម៉ែត្រ អាចដាក់បានគ្រែសរុប ២២៩គ្រែ ក្នុងនោះគ្រែអ្នកជំងឺស្រាល ១៤៣គ្រែ អ្នកជំងឺធ្ងន់ ៥៧គ្រែ និងសង្រ្គោះបន្ទាន់ ២៩គ្រែ។


ក្នុងឱកាសចុះពិនិត្យ និងប្រគល់អគារតេជោព្យាបាលជំងឺកូវីដ-១៩ និងការពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឯកឧត្តម គួច ចំរើន ក៏បានធ្វើការប្រគល់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ដល់មន្ទីរសុខាភិបាល ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ ទោះបីបងប្អូនប្រជាពលរដ្ឋក្រីក្រ ឬអ្នកមានក៏អាចចូលមកទទួលសេវាសុខាភិបាលព្យាបាលបានដូចគ្នា។ ដោយសារតែអគារកន្លងមកនៅពេលមានអ្នកជំងឺចូលមកច្រើន មិនមានគ្រែសម្រាប់ទទួលអ្នកជំងឺ បណ្តាលឱ្យអ្នកជំងឺខ្លះអាចដេកនៅតាមផ្លូវដើរ ហើយម្យ៉ាងទៀតដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ និងនៅព្រះរាជាណាចក្រកម្ពុជា មិនមានការឆ្លងរយៈពេលជិតមួយខែមកនេះ ទើបយើងយកអគារនេះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់យើង ទោះបីជំងឺកូវីដ-១៩មិនមានការឆ្លងក៏ដោយ ក៏យើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសនោះឡើយ។ អគារតេជោនេះ មានបន្ទប់ធំទូលាយ មានបំពាក់នូវឧបករណ៍ជំនួយដង្ហើម សម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ និងមានលក្ខណៈទំនើបទាន់សម័យ។


ឯកឧត្តម អភិបាលខេត្តសង្ឃឹមថា ក្រោយពីដាក់ឱ្យដំណើរការអគារតេជោ ព្យាបាលជំងឺកូវីដ-១៩ ប្រជាពលរដ្ឋខេត្តព្រះសីហនុ នឹងមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកចម្ការចេករបស់យើង កាន់តែច្រើនបន្ថែមទៀត។ ទន្ទឹមនោះឯកឧត្តម ក៏បានណែនាំក្រុមគ្រូពេទ្យត្រូវតែខិតខំ ជួយពិនិត្យព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរឱ្យអស់លទ្ធភាព។


សូមបញ្ជាក់ថា អគារតេជោព្យាបាលជំងឺកូវីដ-១៩នេះ គឺជាគំនិតផ្តួចផ្តើមសាងសង់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារ ពីបងប្អូនសប្បុរសជននានាក្នុងខេត្ត និងក្រៅខេត្តផងដែរ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ដារ៉ា

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger