ad> January 2024 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

តើវាសនាដីគម្របព្រៃបរិស្ថាន រាប់រយហិកតា របស់រដ្ឋ ទៅជាយ៉ាងណា? បើឈ្មោះ ហ្វី ឡុង ហៅបុរស អាត់បិច ដាក់គ្រឿងចក្រចូលឈូសឆាយរុករានដោយគ្មានញញើតច្បាប់នោះ សង្ស័យថាមាន ឧកញ៉ា នៅពីក្រោយខ្នង?

ចំនួនអ្នកទស្សនា: Views

 

   {ខេត្តសៀមរាប}÷ បើទោះបីជា ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចេញបទបញ្ជា និងវិធានការក្ដៅយ៉ាងណាក៏ដោយ ក៏នៅតែមានក្រុមមនុស្សមួយចំនួនហ៊ានចូលឈូសឆាយ ដីព្រៃរបស់រដ្ឋការពារ ដោយព្រះរាជក្រឹត្យរាប់រយហិកតា ដែលក្រុមជនខិលខូចនោះ បានដាក់គ្រឿងចក្រ ជីក កាយ ឈូស ឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចថែមទៀតផង។

ប្រជាពលរដ្ឋរស់នៅ ស្រុកជីក្រែង ខេត្តសៀមរាប ដាក់ការសង្ស័យថាទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុមឈ្មួញខិលខូចនិងអ្នកមានលុយ មានអំណាច អាចដាក់គ្រឿងចក្រ អេស្កា (អាប៊ុល) ឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃបរិស្ថាន របស់រដ្ឋគ្មានច្បាប់អនុញ្ញាត ធ្វើជាកម្មសិទ្ធិ ជាច្រើនហិកតា និងទុកលក់បន្តទៅឲ្យអ្នកមានលុយ មានអំណាចម្នាក់ ងារជាឧកញ៉ា លាក់មុខខ្ទង់លានដុល្លារ ដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចសោះ។

ប្រជាពលរដ្ឋម្នាក់ក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានយើងកាលព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បើទោះបីជាកន្លងទៅ​ ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង រដ្ឋមន្ដ្រីក្រសួងបរិស្ថានថ្មី ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានធ្លាប់ដាក់បទបញ្ជាក្ដៅទៅ អភិបាល រាជធានី ខេត្ត ក្រុង ដើម្បី ទប់ស្កាត់បង្ក្រាប បទល្មើសធនធានធម្មជាតិ ការកាប់ រុករានទន្ទ្រានយកដីរបស់រដ្ឋ ឲ្យខានតែបាន។ គេសង្កេតឃើញ ការកាប់ រុករានទន្ទ្រាន ហ៊ុំព័ទ្ធ យកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅតែមានការឈូសឆាយដី របស់រដ្ឋនៅចំណុចជើងភ្នំក្បាលខ្មោច ស្ថិតនៅក្នុងភូមិក្បាលខ្មោច  ឃុំខ្វាវ  ស្រុកជីក្រែង ខេត្តសៀមរាប និងមានស្ថានភាពជាប់ព្រំប្រទល់ជាមួយនិងព្រៃអាប៊ែន អភិរក្សខេត្តព្រះវិហារ ដែរជាដីតំបន់ហាមឃាត់ ទោះបីតែសភាពការណ៍តានតឹងយ៉ាងណាក៏ដោយ ក៏បុគ្គលអ្នកមានឥទ្ធិពលម្នាក់ ដែលគេស្គាល់ច្បាស់ថាឈ្មោះលោក ហ្វី ឡុង អាយុប្រហែល​ ៥០ឆ្នាំជាង និងបុគ្គលម្នាក់ទៀតដែលតែងតែដើរ យកខ្លួនមានតួនាទីជាមន្រ្តីកងរាជអាវុធហត្ថផង អ្នកដោះស្រាយកញ្ចប់មន្រ្តីជំនាញផង និងជាអ្នកព័ត៍មានផង ទើបសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយបរិស្ថានទាំងយប់ទាំងថ្ងៃ ក្នុងគោលបំណងយកទៅលក់បន្តអោយឈ្មួញ និងឧកញ៉ា គ្រាក់ៗលាក់មុខ ក្នុងខេត្តសៀមរាប ទៅដោយរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ និងគ្មានឆន្ទៈក្នុងការទប់ស្កាត់។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្បាលខ្មោច  ឃុំខ្វាវ  ស្រុកជីក្រែង ខេត្តសៀមរាប បានដាក់ការសង្ស័យថា មានការបើកភ្លើងខៀវពី មន្ត្រីមូលដ្ឋាន មេភូមិក្បាលខ្មោច និងមន្រ្តីបរិស្ថានប្រចាំតំបន់ មន្ទីរខេត្ត មន្រ្តីកងរាជអាវុធហត្ថស្រុកជីក្រែង ព្រមទាំងអាជ្ញាធរស្រុកជីក្រែង មិនអាចឆ្លើយយករួចខ្លួនបានឡើយ ដោយហេតុថា: ត្រឹមតែរយៈពេលខ្លីសោះ ដីព្រៃរបស់រដ្ឋដែលការពារ នៅក្នុងដែនបរិស្ថានរាប់រយហិកតា ត្រូវបានឈូសឆាយរាបដល់ដីដោយស្នាដៃលោក ហ្វី ឡុង  នៅចំណុចទីតាំងខាងលើ យកធ្វើជាកម្មសិទ្ធិបានយ៉ាងរលូន ខណៈអាជ្ញាធរមាន សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធមិនដឹង ឬមួយកន្ទេលធំបន្លំដេក?។

គូសបញ្ជាក់ផងដែរថា; កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានចាត់ក្រុមការងារមន្ទីរបរិស្ថានប្រចាំសុ្រកជីក្រែងដឹកនាំដោយលោកផ្ទាល់ និងលោកអនុប្រធានមន្ទីរ បានចុះទៅពិនិត្យមើលនៅចំណុចដីព្រៃរុករានទំហំ ប្រមាណជាង១០០ហិកតា ទៅហើយដែលមានលេខយាមកាមDatum-indian 1960x445488y1497722 និងមិនទាន់ដឹងពីដំណើររឿងយ៉ាងណានោះទេ?ដោយលោកបានប្រាប់ថាកំពុងរៀបចំសំណុំរឿងករណីខាងលើនេះទៅតុលាការដើម្បីចាត់ការបន្ត .....។

ដោយឡែកលោក ពៅ ជុំ ជាប្រធានដែនជម្រកស្រុកជីក្រែង បានឲ្យសារព័ត៌មានយើងដឹងថា ក្រោយពីបានទទួលបទបញ្ជាពីលោកប្រធានមន្ទីរ គាត់បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងមិនមានឃើញគ្រឿងចក្រឈូសឆាយនោះទេ ហើយលោកថាទីតាំងដីខាងលើនោះកន្លងមកគឺកន្លែងកសិកម្មដាំម្ទេស។

លោកបានឲ្យដឹងទៀតថា; តែក្រោយមកដោយសារ covid ប្រហែលជាកន្លែងនឹងគេផ្អាក ទើបមានព្រៃដុះ តែមានឃើញគ្រឿងចក្រនៅក្នុងកសិដ្ឋាននោះចំនួន៣គ្រឿងដែរ ហើយលោកបានធ្វើកំណត់ហេតុបញ្ជូនទៅខាងលើរួចហើយ។

ចំណែកលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង លោកថាលោកបានដឹង​ ហើយបានឲ្យជំនាញចុះទៅដល់ទីតាំងនិងធ្វើកំណត់ហេតុបញ្ជូនទៅតុលាការរួចហើយ។

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ភូមិក្បាលខ្មោច  ឃុំខ្វាវ  ស្រុកជីក្រែង បានសំណូមពរមក ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប និងជាប្រធានគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត មេត្តាចាត់វិធានការក្តៅចំពោះ ក្រុមជនខិលខូច និងឈ្មួញ ដែលកំពុង​ ធ្វេីព្យុះធ្វើភ្លៀង តាមទំនើងចិត្ត ដែលហ៊ានចូលរុករានដីរបស់រដ្ឋ ដោយខុសច្បាប់នេះផងទាន!។

អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក ហ្វី ឡុង បានទេ តាមរយៈទូរស័ព្ទ ដោយមិនអាចទាក់ទងបាន។

អង្គភាពយើងខ្ញុំរងចាំទទួលការស្រាយបំភ្លឺគ្រប់ភាគីដែលពាក់ព័ន្ធករណីចុះផ្សាយខាងលើនេះរៀងរាល់ម៉ោងធ្វើការ។










ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តសោយ ស្រុកអូររាំងឪ ដែលជាសក្ខីកម្មការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព

ចំនួនអ្នកទស្សនា: Views

   ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធឆ្លង និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តឧត្ដមរង្សីរស្មីមហាសាមគ្គីសោយរាម ហៅវត្តសោយ ស្ថិតភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

សមិទ្ធផលសាសនាទាំងនេះរួមមាន៖ កុដិថ្ម១ខ្នង ផ្លូវបេតុង ឈាបនដ្ឋាន និងសមិទ្ធផលនានាជាច្រើនទៀត ដែលសរុបថវិកាចំនួន១១៧,១៦៨ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានបញ្ជាក់ថា នេះជាសក្ខីកម្ម នៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តមបណ្ឌិត បានរំលឹកថា; ក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ប្រជាពលរដ្ឋ ដែលប្រតិបត្តិគ្រប់សាសនាត្រូវបានប៉ះពាល់ដោយសាររបបនេះ។ គ្រប់ការប្រតិបត្តិសាសនាទាំងអស់ត្រូវបានបិទ ហើយសមិទ្ធផលសាសនាជាច្រើនត្រូវបានបំផ្លាញ។ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានបញ្ចប់សង្គ្រាមទូទាំងផ្ទៃប្រទេស ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់សាសនាទាំងអស់បានរួចផុតពីការស្លាប់។

ការបញ្ចប់សង្គ្រាមនេះ បានស្រោចស្រង់ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពជ្រើសរើសសាសនា ហើយទោះ បីថាសាស នាព្រះពុទ្ធត្រូវបានកំណត់ថាជាសាសនារបស់រដ្ឋក៏ដោយ រដ្ឋាភិបាលកម្ពុជាបានជំរុញ និងលើកកម្ពស់គ្រប់សាសនាទាំងអស់ ឱ្យចូលរួមចំណែកក្នុងការអប់រំបរិស័ទឱ្យដើរលើមាគ៌ាល្អត្រឹមត្រូវ។ នេះជាអ្វីដែលបានចូលរួម ក្នុងការថែរក្សានូវភាពសុខសាន្តក្នុងជំនឿសាសនាចំពោះអ្នកកាន់សាសនាផ្សេងគ្នា ឱ្យចៀសផុតពីការ បំផ្លាញ។ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តនូវប្រពៃណី និងគោលនយោបាយដែលរាជរដ្ឋាភិបាលនៅក្នុង ៤០ឆ្នាំជាងនេះ គោរពប្រតិបត្តិ និងបន្តជំរុញ បើកសិទ្ធិសេរីភាព និងធានាសិទ្ធិសេរីភាពដល់គ្រប់សាសនាទាំងអស់ ដើម្បីថែរក្សាការពារសុខដុមរមនីយកម្មសាសនានេះ ឱ្យល្អស្ថិតស្ថេរជានិច្ចនិរន្តរ៍៕











ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា: Views

  នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកដំបូង របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមមាន៖

👉ត្រូវរៀបចំចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន តាមភូមិ ឃុំ ស្រុក
👉ត្រូវធ្វើបច្ចុប្បន្នភាពតារាងបញ្ហា សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានសម្រាប់ការធ្វើ វេទិកាសាធារណៈ សម្របសម្រួលការអនុវត្តផែនការនិងត្រួតពិនិត្យតាមដានវឌ្ឍនភាព
👉ជំរុញការអនុវត្តគោលនយោបាយអាទិភាពនានា និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ- រដ្ឋាភិបាល ជាពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាអាទិភាព ៥+១ របស់រាជរដ្ឋា- ភិបាល។ ក្នុងនោះ ត្រូវជំរុញការអនុវត្តលក្ខណៈសម្បត្តិ ទី៦ គឺមានអនាម័យ មានសោភ័ណភាពល្អ និងមាន បរិស្ថានល្អ ព្រមទាំងជំរុញបណ្តាអាទិភាពនៃយុទ្ធ- សាស្រ្តចក្រាវិស័យបរិស្ថាន ដោយផ្តោតជាពិសេសលើ ១.យុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដើម្បី បណ្តុះផ្នត់គំនិតនៃភាពស្អាតចេញពីចិត្ត គំនិត ហើយឈានឆ្ពោះទៅភាពស្អាតរបស់សង្គម និងជាតិទាំងមូល និងបន្តទៅជំនាន់មុខទៀត និង២. យុទ្ធនាការដាំដើម ឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំ ដើម្បីជំរុញ ភាពបៃតង ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹត កាបូន នៅឆ្នាំ២០៥០
👉ត្រូវរៀបចំផែនការចុះវេទិកាសាធារណៈប្រចាំឆ្នាំ ២០២៤ សម្រាប់ភូមិទាំងអស់
👉ត្រូវធ្វើរបាយការណ៍ អំពីលទ្ធផលនៃវេទិកាសាធារណៈ និងរបាយការណ៍កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក/ក្រុង និងឃុំ/ សង្កាត់
👉ត្រូវចងក្រងឯកសារ របាយការណ៍នានា ស្តីពីស្ថានភាព ភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច (កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនាគមន៍ ប្រព័ន្ធធារាស្ត្រ អប់រំ សុខាភិបាល) វប្បធម៌ សន្តិសុខ ក៏ដូចជាព័ត៌មានអំពីដៃគូពាក់ព័ន្ធ អង្គការមិនមែនរដ្ឋា- ភិបាល ដែលមានសកម្មភាពនៅក្នុងមូលដ្ឋាន ដើម្បី ពង្រឹងការសម្របសម្រួល និងប្រើប្រាស់ឲ្យអស់លទ្ធ- ភាព នូវសក្តានុពលដែលមាន 
👉ត្រូវសិក្សាបន្ថែមអំពីសក្តានុពលរបស់មូលដ្ឋាន ដែល អាចជាប្រភពថ្មីសម្រាប់ការអភិវឌ្ឍ ក្រៅពីវិស័យ កសិកម្ម ឧស្សាហកម្ម តាមរយៈការខិតខំកែច្នៃប្រែ ក្លាយតំបន់វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ ធម្មជាតិនានា ឲ្យក្លាយជា គោលដៅកម្សាន្តបៃតង ដើម្បី លើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការបង្កើន ប្រាក់ចំណូល ហើយដែលជាធាតុចូលជំរុញឱ្យកម្ពុជា ក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០
👉ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសកម្មភាព ការងារ និងលទ្ធផលសម្រេចបានរបស់ក្រុមការងារ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ រម្លឹកបន្ថែមអំពីអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី អំពីកត្តា៤ ដែលនាំមកនូវ ជោគជ័យនៃការកែទម្រង់ គឺ៖ ១. ចក្ខុវិស័យច្បាស់លាស់ ២. ការប្តេជ្ញាចិត្ត ៣. ការចូលរួមដោយស្មោះត្រង់ និង ៤. ការលះបង់ដើម្បីប្រយោជន៍រួម។ សារនេះពិតជាមាន អត្ថន័យគ្រប់គ្រាន់ សម្រាប់តម្រង់ទិសឲ្យយើងទាំងអស់គ្នា បំពេញភារកិច្ចរបស់ខ្លួន ក្នុងក្របខ័ណ្ឌក្រុមការងាររាជរដ្ឋា- ភិបាលគ្រប់ថ្នាក់៕












លោក តែ គឹមសាន្ត មេឈ្មួញធំកំពុងបន្តធ្វើអណ្ដូងរ៉ែមាសនៅតំបន់ព្រៃមាសស្រុកកែវសីមា,ល្មមដល់ពេលក្រសួងរ៉ែនិងថាមពលចុះមើលហើយ..!!!

ចំនួនអ្នកទស្សនា: Views

{ខេត្តមណ្ឌលគិរី} ៖ ក្រសួងរ៉ែនិងថាមពល គួរចុះទៅពិនិត្យមើលឲ្យដល់ទីតាំង ជីកកកាយរ៉ែមាសនៅឃុំចុងផ្លាស់ របស់ឈ្មួញតែ គឹមសាន្ត នោះ ពីព្រោះបានធ្វើរួច១ ករណីហើយនៅឯស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកនៅស្រុកកែវសីមា ឈ្មួញតែ គឹមសាន្ត អួតថា បានចាយលុយឲ្យមេៗធំៗនៅខេត្តអស់ហើយ ដូច្នេះមិនខ្លាចថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពលនោះទេ។ 
មេឈ្មួញ តែ គឹមសាន ដែលមានប្រវត្តិត្រូវសមត្ថកិច្ចចាប់ខ្លួននាំដល់មន្ទីរបរិស្ថានម្ដងហើយ កាលពីប៉ុន្មានឆ្នាំមុននោះ ពេលនេះកំពុងទទួលបានជោគជ័យប្រៀបឈ្នះនៅលើរឿងដដែល ក្នុងការប្រព្រឹត្តបទល្មើសជីក កកាយយករ៉ែមាសនៅតំបន់ព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ឈ្មួញតែ គឹមសាន្តដើរអួតថា មិនខ្លាចសារព័ត៌មានអីនោះទេ។ គាត់ឲ្យតម្លៃតែទៅ លើថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញតែប៉ុណ្ណោះ។ នៅដើមឆ្នាំ២០២៤នេះ ការជីកកាយបំពានច្បាប់បានបង្កើនសកម្មភាពយ៉ាងខ្លាំង។ 

ដោយសារតែហេតុ នេះហើយបានជាប្រជាពលរដ្ឋ មិនឃើញចៅហ្វាយខេត្តមណ្ឌលគិរីលោកថង សាវុន និងស្ថាប័នពាក់ព័ន្ធមានវិធានការចំពោះអំពើល្មើសច្បាប់ជាតិ របស់ឈ្មួញតែ គឹមសាន បន្តិចសោះនោះ។ ដំណើរការជីកកាយរករ៉ែមាសនៅតំបន់ព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី កំពុងដំណើរការក្រោមខ្សែរភ្នែកឃ្លាំមើល យ៉ាងយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត។ វាជាអំពើទុច្ចរិតមួយដែលមិនគួរអាជ្ញាធរខេត្តមណ្ឌលគិរី ដឹកនាំដោយលោកថង សាវុន ធ្វើមិន ដឹងមិនឮអញ្ចឹងសោះ។ លើកមុនឈ្មួញទុច្ចរិត ក៏បានធ្វើសកម្មភាពម្ដងដែរ ហើយបន្ទាប់ពីកាសែតចុះផ្សាយ អាជ្ញាធរខេត្តក៏បានចេញបញ្ជាហើយផ្អាកសកម្មភាព។ លើកនេះឈ្មួញបានព្យាយាម ចែកលាបសក្ការៈច្រើនគួរ សមដល់ថ្នាក់ដឹកនាំនិងស្ថាប័នជំនាញ ទើបមិនឃើញមានចំណាត់ការ។ 

យ៉ាងណាគេរំពឹងថា; ថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល មិនបានលាភសក្ការៈពីឈ្មួញតែ គឹមសាន្ត នោះទេ។ អំពើទុច្ចរិតលើកនេះត្រូវបានឈ្មួញតែ គឹមសាន រៀបចំចែកលាភសក្ការៈឲ្យមេដឹកនាំខេត្ត ក៏ដូចជាមន្ទីរជំនាញក្នុងខេត្តរួចរាល់អស់ហើយ។ 

ប្រភពបានឱ្យដឹងថា; ក្រៅពីថ្នាក់ដឹកនាំខេត្តដែលទទួលលាភសក្ការៈច្រើន ពីឈ្មួញតែ គឹសាននោះ ក៏នៅមានមន្ទីរជំនាញបានទទួលលាភ សក្ការៈដូចគ្នានេះដែរ។ បើតាមសេចក្តីរាយការណ៍បន្ថែមថា លោកតែ គឹមសានកំពុងធ្វើសកម្មភាពជីកកកាយរណ្ដៅរ៉ែមាស យ៉ាងហោច ណាស់៣កន្លែងនៅតំបន់ព្រៃមាស ស្ថិតក្នុងឃុំចុងផ្លាស់ស្រុកកែវសីមា ។ រណ្តៅរ៉ែមាសទាំងនោះ ត្រូវគេដាក់រំសេវបំផ្ទុះបំបែកថ្ម ហើយសកម្មភាពច្រើនតែធ្វើនៅពេលយប់ ដោយថែមទាំងធ្វើផ្ទះគ្របពីលើរណ្តៅរ៉ែមាសនោះទៀតផង។ 

ករណីនេះ កំពុងបង្កមហន្តរាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក្រៅតែពីផលប្រយោជន៍របស់ពួកឈ្មួញទុច្ចរិតនិងអាជ្ញាធរពុករលួយ។
មុននេះទីតាំងខាងលើនេះ ត្រូវបានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះបង្ក្រាបម្ដងរួចមកហើយ។ 

ឥឡូវលួចដំណើរការសារជាថ្មី ដែលករណីនេះ ក្រុមអ្នករត់ការខាងលើ ចាត់ចែងកញ្ចប់ដោយរូបភាពណាមួយ ដើម្បីសុវត្ថិភាពក្នុងការលួចធ្វើរ៉ែមាស។ 

 បើទោះបីជាមានការបែកធ្លាយព័ត៌មាននេះ ក៏ដោយក៏មិន ឃើញមានចំណាត់ការនៅឡើយទេ! គឺពួកគេនៅតែបន្តធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេងប៉ុន្តែហាក់ដូចជាមានការតឹងតែងជាងមុន ចំពោះការចេញចូលទៅតំបន់នោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា; ពួកឈ្មួញប្រើគ្រឿងចក្រជីកកកាយប្រៀបដូចជាស្រះយកទឹកប្រើយ៉ាងដូច្នោះ។ ពួកគេធ្វើសកម្មភាពមិនញញើត បើទោះបីជាមានការរិះគន់និងដឹងថា; នេះវាជាទង្វើផ្ទុយ,ល្មើសច្បាប់ជាតិក៏ ដោយ។ ទាំងនេះដោយសារតែពួកឈ្មួញបានទិញទឹក ចិត្តមន្ត្រីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីដែលគ្រប់គ្រងដោយលោកថង សាវុននោះរួចហើយ។ 

ប្រភពខ្សឹបខ្សៀវឲ្យដឹងថា; ក្រៅតែពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ទទួលបានលាភសក្ការៈពីការបិទភ្នែកឲ្យឈ្មួញតែ គឹមសានធ្វើសកម្មភាព ខួងរករ៉ែមាសនៅតំបន់ភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា អាជ្ញាធរស្ថាប័នរ៉ែនិងថាមពលខេត្តបានលាបសក្ការៈច្រើនជាងគេ។ 

គួររំពឹងថា; កម្លាំងនគរបាលខេត្ត មណ្ឌលគិរីនឹងចុះពិនិត្យមើលករណីនេះ ឬមួយថា ស្នង ការនគរបាលខេត្តមណ្ឌលគិរីក៏បានលាភខ្លះៗដែរ៕ ប្រភព÷ បង ខ្វាន់ឆា



k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger