ad> 2023 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

មកដឹងការពិត ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Jeep ជាមួយនឹងអ្នកបើកបរម៉ូតូ កាំម៉េរ៉ាសុវត្ថិភាពបង្ហាញថាអ្នកបើករថយន្តគឺគោរពតាមច្បាប់....

ចំនួនអ្នកទស្សនា: Views

{ភ្នំពេញ}÷®. បើតាមប្រភពព័ត៌មាន ដកស្រង់ពីកាំម៉េរ៉ាសុវត្ថិភាពដែលថតជាប់ព្រឹត្តការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង  រថយន្ត Jeep ស្លាកលេខ 2CB-9963 ជាមួយនឹងអ្នកបើកបរម៉ូតូ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កែងសាលាផារ៉ាហ្គនទួលគោក ទល់មុខភោជនីយដ្ឋានឌីមសាំ ផ្លូវលេខ៥៦៦ កែងនឹងផ្លូវលេខ៣១៧ កាលពីវេលាម៉ោង ១០:០០ នាទីយប់ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញថា អ្នកបើកបរថយន្ត Jeep មានការគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនធម្មតា មិនមានករណីវ៉ាជែង ឬ ប្រណាំងរថយន្តដូចជាការចុះផ្សាយ ឬ អត្ថាធិប្បាយលើបណ្ដា facebook page មួយចំនួននោះទេ។ ជាការលើកឡើង ដូចមានរូបភាពក្នុងកាំម៉េរ៉ាសុវត្ថិភាពឃើញ គឺអ្នកបើកបររថយន្ត Jeep ជិះ ពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងល្បឿនធម្មតាលុះមកដល់ផ្លូវ ប្រសព្វខាងលើ រថយន្តបានបន្ថយល្បឿន ហើយវៃភ្លើងសញ្ញាឆ្លាស់គ្នាហ្វាកូដប្រហែលជា ២៣ម៉ែត្រមុន បន្តរហូតដល់ផ្លូវប្រសព្វ ដើម្បីបញ្ជាក់ឱ្យអ្នកដំណើរនៅផ្លូវប្រសព្វបានជាដឹង លុះពេលមកដល់ជិតហួសទ្រូងផ្លូវប្រសព្វ ស្រាប់តែម៉ូតូបើកបរក្នុងល្បឿនយ៉ាងលឿន បើកដោយមិនគោរពសិទ្ធិផ្លូវអាទិភាពរបស់រថយន្ត បណ្តាលឱ្យបុកផ្នែកខាងស្តាំដៃចំហៀងចុងកង់រថយន្តខាងឆ្វេង  ធ្វើឱ្យអ្នកបើកបរម៉ូតូ ផ្លោងចេញពីផ្នែកខាងឆ្វេងនៃរថយន្តទៅផ្នែកខាងស្តាំធ្លាក់បោកក្បាលលើចិញ្ចើមផ្លូវស្លា-ប់បា-ត់បង់ជីវិ-តនៅនឹងកន្លែងកើតហេតុ។ នេះបើយោងតាមសក្សី និងយោងតាមកំណត់ហេតុរបស់ប៉ូលីសចរាចរណ៍ដែលបានចុះទៅវាស់វែងនៅកន្លែងកើតហេតុ។

✍️.ក្រោយកើតហេតុអ្នកបើករថយន្ត Jeep មិនបានរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវនោះឡើយ។ មូលហេតុដែលគាត់គេចចេញពីកន្លែងកើតហេតុ គឺដោយសារតែ ប្រជាពលរដ្ឋនៅជុំវិញនោះដែលឃើញហេតុការណ៍ពិតថាម៉ូតូជាអ្នកបើកលឿនខុសច្បាប់ចរាចរណ៍ បានណែនាំឱ្យគាត់ចេញពីកន្លែងកើតហេតុសិន ជៀសវាងប្រឈមនឹងការយល់ច្រលំពីមហាជន ធ្វើកាកាត់សេចក្តីក្រៅច្បាប់ដែលអាចនឹង បង្កឡើងដោយមានការយល់ច្រឡំបន្ថែមទៀត ទើបអ្នកបើករថយន្ត បានចាកចេញពីកន្លែងកើតហេតុជាបណ្តោះអាសន្ន។

✍️.តាមសាច់ញាត្តិអ្នកបើកបររថយន្ត បាននិយាយប្រាប់អង្គភាពសារព័ត៌មានយើងថា ម្ចាស់រថយន្ត Jeep បានចូលខ្លួនដោះស្រាយចាប់តាំងពី ពេលកើតហេតុភ្លាមៗ និងជាបន្តបន្ទាប់ ហើយអ្នកបើករថយន្តក៏បានចូលខ្លួន ដោយស្ម័គ្រចិត្តមកប្រាប់សមត្ថកិច្ចអំពីរឿងហេតុពិត និងស្នើសុំឱ្យស្វែងរកយុត្តិធម៌ ក្នុងនោះក្រុមគ្រួសាររបស់ម្ចាស់រថយន្ដ Jeep ក៍បានព្យាយាមជួបភាគីខាងម៉ូតូដើម្បីរកដំណោះស្រាយ ប៉ុន្តែតំណាងភាគីខាងម៉ូតូបានផ្តាំប្រាប់ថាកំពុងជាប់ធ្វើបុណ្យមិនទាន់អាចជួបដោះស្រាយបានទេ។

✍️.បើតាមតែដឹងកាលពីថ្ងៃទី១៦ ខែឆ្នូឆ្នាំ២០២៣កន្លងមក ឪពុកម្តាយអ្នកបើករថយន្តបានទៅចូលរួមពិធីបុណ្យសពអ្នកបើកបរម៉ូតូ ដើម្បីជាការគោរព និងចូលរួមរំលែកទុក្ខក្រុមគ្រួសារ ហើយបានចូលបច្ច័យបុណ្យចំនួន ១ពាន់ដុល្លារអាមេរិក ជាការចូលបច្ច័យតាមទំនៀមទំលាប់ប្រពៃណីសាសនា។ ហើយក្រុមគ្រួសារបានទទួលយកបច្ច័យ និងបានឱ្យពរជ័យដល់ ឪពុកម្តាយអ្នកបើករថយន្តក្នុងអត្ថន័យនៃពិធីសាសនា។

✍️.បើតាមប្រព័ន្ធបណ្តាញសង្គមមួយចំនួនបានធ្វើការចុះផ្សាយ និងអត្ថាធិប្យាយមានការលើសលួស ហាក់ចោទប្រកាន់ ខាងភាគីរថយន្តបង្ខំឱ្យគ្រួសារសពទទួលយកសំណង់ ១ ពាន់ដុល្លារ និងឱ្យបញ្ចប់រឿង ទៅវិញ ដែលអាចជាហេតុបង្កឱ្យមានការរើសអើង និងមានភាពខឹងសម្បារដល់មហាជន ដោយព្យាយាមចូលទៅយករូបសាច់ញាតិខាងភាគីម្ចាស់រថយន្តដែលមិនមានការពាក់ព័ន្ធអ្វីសោះមកផ្សព្វផ្សាយឱ្យសាធារណៈ ដោយភ្ជាប់នឹងឋានៈតួនាទីបុគ្គល និងថ្នាក់ដឹកនាំមួយចំនួន ក្នុងន័យភ្ជាប់បង្ហាញឱ្យគេឃើញថា ជាក្រុមអ្នកមានអំណាច ធ្វើបាបអ្នកទន់ខ្សោយ ដែលតាមការពិតភាគីម្ចាស់រថយន្ត ពុំដែលបានទៅសុំអន្តរាគមន៍ពីអ្នកណាមួយ ឬពុំមានអំណាច យសស័ក្តិ លុយកាក់អ្វីទៅអន្តរាគមន៍លើរឿងនេះទាល់តែសោះ ដោយពឹងផ្អែកទាំងស្រុងលើច្បាប់និងសមត្ថកិច្ចអនុវត្តច្បាប់ដើម្បីរកយុត្តិធម៌ក្នុងសំណុំរឿងនេះ។

✍️.ប្រសិនបើដូចបណ្តាញសង្គមខ្លះលើកឡើងថា ១ ពាន់ដុល្លារ ជាថ្នូរនៃការដកបណ្ដឹង តើគ្រួសារភាគីខាងម៉ូតូ ដែលជាគ្រួសារមួយមានការគិតគូរល្អ មានចំណេះដឹងខ្ពស់ ព្រមទទួលយកនៅពេលនោះដែរឬទេ?  ច្បាស់ណាស់ គ្រួសារភាគីខាងម៉ូតូដឹង និងយល់....ច្បាស់ថាប្រាក់ចំនួន ១ពាន់ដុល្លារ នេះគឺជាប្រាក់ចូលបច្ច័យបុណ្យ ទើបទទួលយក ពុំមែនជាថ្នូរនឹងការដកពាក្យបណ្ដឹងឡើយនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំ បានដកស្រង់មកធ្វើការចុះផ្សាយនេះ គឺគ្រាន់តែដើម្បីឱ្យមហាជន ស្វែងយល់ និងកុំមានការភាន់ច្រឡំ និងកាត់បន្ថយភាពចលាចលក្នុងសង្គមតាមរយៈបណ្ដាញសង្គម តែប៉ុណ្ណោះ និងទុកពេលជូនសមត្ថកិច្ច និងមន្រ្ដីយុត្ដិធម៌អនុវត្ដតាមនីតិវិធីច្បាប់ ដើម្បីឱ្យទទួលបានយុត្ដិធម៌សម្រាប់ក្រុមគ្រួសារទាំងសងខាង។







តុលាការសម្រេចមិនឃុំខ្លួនជនសង្ស័យចំនួន ១៦នាក់ ពាក់ព័ន្ធបើកលេងល្បែងស៊ីសង លេងបៀម៉ាជាំងភ្នាល់ដាក់ប្រាក់ ដោយដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ....!

ចំនួនអ្នកទស្សនា: Views

{រាជធានីភ្នំពេញ} ៖ ®.លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានី និងជាព្រះរាជអាជ្ញារង កាលពីថ្ងៃទី២៤ ខែធ្នូ បានបញ្ជាក់ថា ជនសង្ស័យទាំង១៥នាក់ ដែលបានប្រព្រឹត្តបទល្មើស លេងល្បែងស៊ីសង តំណាងអយ្យការបញ្ជូនជនសង្ស័យ ទៅជំនុំជម្រះតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ពោលគឺសំណុំរឿងនេះ ត្រូវអនុញ្ញាត្តិឱ្យក្រុមជនសង្ស័យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែសំណុំរឿងត្រូវរងចាំចំណាត់បន្តរបស់ចៅក្រមស៊ើប។

✍️.ពាក់ពន្ធ័ដល់ករណីនេះ បើយោងតាមរបាយការណ៍សមត្ថកិច្ចបឋញ្ជាក់ថា; នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤និង០០នាទី រសៀល សមត្ថកិច្ចបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ១៦នាក់ ពាក់ព័ន្ធបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង ដោយខុសច្បាប់ (លេងបៀម៉ាជាំងភ្នាល់ដាក់ប្រាក់) នៅចំណុចផ្ទះលេខ៥B ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

👉.ជនសង្ស័យទី១-ឈ្មោះ Ten Yu Chan ភេទស្រី ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ។
👉.២-ឈ្មោះ Chai XI Ren ភេទស្រី កាន់លិខិតឆ្លងដែនលេខ។
👉.៣-ឈ្មោះ Zheng Yin ភេទស្រី កាន់លិខិតឆ្លងដែនលេខ Shi Bo ភេទប្រុស កាន់លិខិតឆ្លងដែន លេខ។
👉.៤-ឈ្មោះ Luo ។
👉.៥-ឈ្មោះ Ling Hai Bing ភេទប្រុស កាន់លិខិតឆ្លងដែនលេខ។
👉.៦-ឈ្មោះ Zhou Jun Kui ភេទប្រុស កាន់លិខិតឆ្លងដែនលេខ ។
👉.៧-ឈ្មោះ Zeng Zong Yong ភេទប្រុស កាន់លិខិតឆ្លងដែន។
👉.៨-ឈ្មោះ Zhang Pai Bo ភេទប្រុស កាន់លិខិតឆ្លងដែនលេខ ។
👉.៩-ឈ្មោះ Lin Bao Jong ភេទប្រុសកាន់លិខិតឆ្លងដែលលេខ។
👉.១០-ឈ្មោះ A ZE ភេទប្រុស កាន់លិខិតឆ្លងដែនលេខ ។
👉.១១-ឈ្មោះ Luo Defang ភេទប្រុស កាន់លិខិតឆ្លងដែនលេខ ។
👉.១២-ឈ្មោះWang Ben Qing ភេទប្រុស កាន់លិខិតឆ្លងដែនលេខ។
👉.១៣-ឈ្មោះ Zhu Li ភេទស្រី កាន់លិខិតឆ្លងដែនលេខ ។
👉.១៤-ឈ្មោះ Feng Feng ភេទស្រី កាន់លិខិតឆ្លងដែនលេខ ។
👉.១៥-ឈ្មោះ Wu Bi ling ភេទស្រី កាន់លិខិតឆ្លងដែនលេខ។
👉.១៦-ឈ្មោះ Ding Hong Xia ភេទស្រី កាន់លិខិតឆ្លងដែនលេខ;

វត្ថុតាងចាប់យកជាក់ស្ដែង
---------------------
១-តុបៀរលងមាំជាំងចំនួន០៦តុ ប្រាក់ដុល្លាចំនួន៣០០ដុល្លារអាមេរិក ប្រាក់រៀលចំនួន២៨ម៉ឺនរៀល និងគ្រាប់ បៀរមាំជាំង មួយចំនួន។

✍️.របាយការដដែលបន្ថែមថា; នៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៣វេលាម៉ោង ១៤និង០០នាទី ដោយមានការអនុញ្ញាតពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ០១៧ ៩០២ ៩៩៩ ឲ្យសមត្ថ កិច្ចនគរបាលយើង ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់(លេងបៀរមាំជាំងភ្នាល់ដាក់ប្រាក់) ស្ថិត នៅផ្ទះលេខB៥ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅពេលដែលសមត្ថកិច្ចនគរបាលយើង ចុះបង្ក្រាបជាក់ស្តែង យើងបានឃាត់ខ្លួនជនជាតិចិនបានចំនួន១៦នាក់ ខាងលើ ។

✍️.ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើបាននាំ មកសាកសួរ នៅផ្នែកនគរបាលយុត្តិធម៌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

















ចំជាអសកម្មមែន!!!...ទីតាំងបនល្បែងសុីសងក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរមិនមានចំណាត់ការនិងបង្ក្រាបនៅឡើយទេ! ប្រជាពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរបើកភ្លើងខៀវឲ្យទីតាំងនេះបើកយ៉ាងរលូន!!!

ចំនួនអ្នកទស្សនា: Views


    ក្រុមហ៊ុនវិនិយោគ ផូ ជីង(កម្ពុជា ) បង្កប់ទៅដោយល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ នៅតាមបណ្តោយផ្លូវ ១១៣ ស្ថិតក្នុងសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូល ដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនបង្រ្កាប

{រាជធានីភ្នំពេញ}៖ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងឈ្មោះ ផូ ជីង(កម្ពុជា )ក្រុមហ៊ុនវិនិយោគ បង្កប់ទៅដោយល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ នៅតាមបណ្តោយផ្លូវ ១១៣ ស្ថិតក្នុងសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូល ដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនបង្រ្កាប ទីតាំងមួយនេះនៅតាមបណ្តោយផ្លូវ ១១៣ ស្ថិតក្នុងសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

ប្រភពបានបន្តអោយដឹងថា; ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទមានស្លាកយីហោ ផូជីង (កម្ពុជា) ក្រុមហ៊ុនវិនិយោគ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកំពុងបើកដំណើរ ការលេងល្បែងសុីសងគ្រប់ប្រភេទគគ្រឹកគគ្រេងយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង វស្សាតែម្តង គេសង្កេតមិន ដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងនោះអោយប្រសិទ្ធភាពនៅ ឡើយទេ? ធ្វើឲ្យមហាជនរិះគន់ដាក់ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវអោយបុគ្គលម្ចាស់បនល្បែងបើកលេងបានដោយរលូនមិនរំខានដស់ការបង្រ្កាបឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹក នាំក្រសួងមហាផ្ទៃជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែងស៊ីសងទូទាំងប្រទេស មេត្តាចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យ ទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនោះផងទាន។







សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យ​សហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន

ចំនួនអ្នកទស្សនា: Views

 

  សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យ​សហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន


នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកទ្បើងថា វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យ​សហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន តាមរយៈការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ, ជីវៈចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម, ការអនុវត្តបានល្អប្រសើរនូវបេសកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលធនធម្មជាតិសម្រាប់ធានាសន្តិសុខស្បៀង, សន្តិសុខទឹក, សន្តិសុខថាមពល, ការទ្រទ្រង់ជីវភាពប្រជាជន សម្រាប់រយៈពេលវែង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន, យុទ្ធនាការលុបបំបាត់សំណល់ប្លាស្ទិក និងកែច្នៃសំណល់ទីប្រជុំជន, កសិដ្ឋាន,   រោងចក្រសហគ្រាស និងអង្គភាពធុរកិច្ចផ្សេងៗទៀត ស្របតាមគោលការណ៍ ៤R  និងសេដ្ឋកិច្ចចក្រា, គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍបៃតង និងចីរភាព, ការអនុវត្តគោលនយោបាយការទូតបៃតង, ឥណទានកាបូន និងការលើកកម្ពស់ហិរញ្ញប្បទានបៃតង ជាដើម ។ 

ក្នុងឱកាសនៃពិធីនោះផងដែរ សម្តេចមហាបរវធិបតី បានស្នើឱ្យ​គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ​​ ចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីផ្លាស់ប្តូរឥរិយាបថ ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ ព្រមទាំងអំពាវនាវដល់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន និងអ្នកពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រ និង កិច្ចសហការ ក្នុងភាពជាដៃគូពិតប្រាកដ ដល់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការបំពេញបេសកកម្មក្នុងវិស័យបរិស្ថានឱ្យបានកាន់តែប្រសើរឡើង និងបន្តរៀបចំទំនើបកម្មស្ថាប័នរបស់ខ្លួន សំដៅបង្កើតវប្បធម៌គុណាធិបតេយ្យការងារក្នុងស្ថាប័ន ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជា ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឱ្យ​បានតឹងរ៉ឹងបំផុត, មិនលើកលែងចំពោះអ្នកប្រព្រឹត្តលើ្មស​ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ រួមជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀមផ្ដល់កិច្ចសហការគាំទ្រចាំបាច់នានា ។ ទន្ទឹមនេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពង្រឹង និងបង្កើនកិច្ចសហការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប្រកប​ដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ។

ជាពិសេស ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់នៃបរិស្ថានសង្គម​, សម្តេចនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវបទបញ្ជាសំខាន់ៗចំនួន ៣ បន្ថែមទៀត មានដូចជា៖ (១) ក្រសួងធម្មការ និងសាសនា ត្រូវពិនិត្យមើលសកម្មភាពមួយចំនួន ដូចជា ករណីស្រ្តីគ្រងស្បង់ចីពរតាំងខ្លួនជាព្រះ និងក្រុមតាំងខ្លួនជាឥសីចេញមកជាបន្តបន្ទាប់ ដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា ដើម្បីធានាបាននូវការថែរក្សាតម្លៃនៃសាសនានីមួយៗ ដោយឈរលើមូលដ្ឋាននៃជំនឿច្បាស់លាស់ ។ (២) មន្រ្តីនគរបាលចរាចរណ៍ ត្រូវអនុវត្តឱ្យបានតឹងរ៉ឹង និងមិនមានការយោគយល់ដល់ការអន្តរាគមន៍គ្រប់កម្រិត លើករណីបើកបរបណ្តាលឱ្យមនុស្សស្លាប់។ (៣) ត្រូវបណ្តេញពីក្របខ័ណ្ឌចំពោះមន្រ្តីនគរបាលជាតិ ឬកងយោធខេមរភូមិន្ទណា ដែលប្រើប្រាស់គ្រឿងញៀន និងត្រូវប្រឈមមុខច្បាប់ជាធរមានចំពោះអ្នកដែលជួញដូរគ្រឿងញៀន ។

ជាចុងក្រោយ សម្តេចនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទី-ភារកិច្ចដ៏ថ្លៃថ្លានេះ ជូនជាតិ  ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន, និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រ និងសហការដ៏ល្អ ដើម្បីសម្រេចបាននូវកិច្ចគាំពារបរិស្ថាន, ការគ្រប់គ្រងធនធានធម្មជាតិ, ការអភិរក្សជីវៈចម្រុះ, ការអភិវឌ្ឍ និងការរស់នៅដោយបរិស្ថានល្អ ​និងចីរភាព  ៕

#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia

{{ ពិធីបិទព្រឹត្តិការណ៍រូបូតតិកកម្ពុជា ឆ្នាំ២០២៣ }}

ចំនួនអ្នកទស្សនា: Views

 

    រូបូតតិកកម្ពុជាត្រូវបានបញ្ចប់ខ្មែរពិតជាធ្វើបាន...

{{ពិធីបិទព្រឹត្តិការណ៍រូបូតតិកកម្ពុជា ឆ្នាំ២០២៣}} 

នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាល STEM CAMBODIA និងលោក Dominic Williams អគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍ រូប៉ូតិកកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការពិព័រណ៍វិទ្យាសាស្ត្រ (STEMOC) និងមានការគាំទ្រសហការពី ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលបានរៀចំនៅមជ្ឈមណ្ឌលពិព័រណ៍សន្និបាតកោះពេជ្រ។

ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី បានធ្វើការសម្តែងនូវអំណរគុណដល់បណ្តាដៃគូទាំងអស់ ជាពិសេសសាលារៀនសារធារណៈ និងឯកជន ដែលបានចូលរួមបង្ហាញពីសមត្ថភាពក្នុងការបង្កើតរូប៉ូតតិក ដើម្បីធ្វើការប្រកួតប្រជែង ក៏ដូចជាបានបង្ហាញនូវសមត្ថភាពរបស់សិស្សានុសិស្សទាំងក្នុងប្រទេសនិងសកលលោកឱ្យបានដឹងថាខ្មែរធ្វើបាន និងការផ្តល់អនុសាសន៍ណែនាំឱ្យធ្វើការខិតខំប្រឹងប្រែងបន្តទៀតក្នុងការបង្កើតបច្ចេកវិទ្យាថ្មី និងស្របតាមស្តង់ដាអន្តរជាតិ និងអាចបង្កើនសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងជាតំណាងរូប៉ូតតិកនៅលើឆាកអន្តរជាតិ។ 

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការគាំទ្រ និងថ្លែងអំណរគុណដល់ស្ថានទូតអង់គ្លេសដែលបានជួយឧបត្ថម្ភ រៀបចំកម្មវិធី “ONE STEM ONE SCHOOL” និងជាពិសេសជាងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើជម្រុញបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថានឱ្យបានទូលំទូលាយបន្ថែមទៀតនាពេលខាងមុខរវាងក្រសួងបរិស្ថាន និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទស្សនាស្តង់ពិព័រណ៍រូប៉ូតតិក និងបច្ចេកវិទ្យាផ្សេងៗ ដែលបានផលិតដោយសិស្សានុសិស្សតាមសាលានីមួយៗ ៕









សម្តេចធិបតី​ ហ៊ុន ម៉ាណែត អញ្ចើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន

ចំនួនអ្នកទស្សនា: Views

    នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត

ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយដែលបានមកជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលកំពុងរស់នៅនិងសិក្សានៅប្រទេសជប៉ុន។​ នាឱកាសនេះ​ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារ ឯកឧត្តម ហេង សួរ ដែលបានរៀបចំជាមួយទូត និងសមាគមខ្មែរនៅជប៉ុន សម្រាប់កម្មវិធីជួបជុំនាពេលនេះ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនសារទៅអ្នកដែលគ្រោងប្រមូលគ្នាជេរសម្តេចថា ការសម្តែងមតិត្រូវធ្វើដោយថ្លៃថ្នូរ កុំឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា។ ការអញ្ជើញរបស់ជប៉ុន និងការជួបជុំជាមួយបងប្អូនជាង២ពាននាក់ នៅពេលនេះ គឺជាការបញ្ជូនសារ អំពីការទទួលស្គាល់ថា សម្តេចជានាយករដ្ឋមន្រ្តីកម្ពុជាស្របច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋជាង៦លាននាក់ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា កន្លងទៅនេះ គឺជាការអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតដើម្បី ជ្រើសតាំងនាយករដ្ឋមន្រ្តី។សម្តេចបានរិះគន់ទៅម្សៀចាស់វស្សា ដែលធ្វើសកម្មភាពវាយប្រហារតាំងពីសម្តេចតេជោ រហូតដល់កូន ហើយតាមដានសកម្មភាពរបស់សម្តេចជាប់រហូត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅអ្នកដែលចង់ធ្វើបាតុកម្មសម្តែងមតិប្រឆាំងសម្តេច នៅថ្ងៃស្អែក ត្រូវគិតពីមុខមាត់ជាតិ និងកុំឱ្យរំលោភច្បាប់របស់ប្រទេសជប៉ុន ប្រយ័ត្នប៉ះពាល់ដលជប៉ុន រឿងរិះគន់ការធ្វើនយោបាយតជំនាន់ពីឪពុកដល់កូន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ខ្មែរយើងមិនថានៅអាមេរិក ឬប្រទេសណាទេ យើងគួរតែអបអរសាទរដល់ សន្តិភាពរបស់យើងដែលកំពុងមាននៅពេលនេះ។ មកដល់ឆ្នាំនេះ មានរយៈពេល៧០ឆ្នាំហើយ សម្រាប់ទំនាក់ទំនងកម្ពុជា-ជប៉ុន ប៉ុន្តែឆ្នាំនេះ ជាកម្រិតខ្ពស់បំផុត ដែលប្រទេសទាំងពីរបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។​ សម្តេចធិបតីបានថ្លែងថា ថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ សម្តេចនឹងសម្ពោធផែទឹកជ្រៅ នៅខេត្តព្រះសីហនុ។ ទស្សនកិច្ចសម្តេចនៅក្រៅប្រទេស ចំណុចសំខាន់ជាងគេខាងសេដ្ឋកិច្ច គឺដើរទាក់ម៉ូយ គឺផ្សព្វផ្សាយពីកម្ពុជា យើងមានផលិតផលត្រូវតែដើរផ្សព្វផ្សាយប្រាប់គេឱ្យដឹង។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា គោលដៅអាទិភាព៣ក្នុងចំណោម៥ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ គឺកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ករណីក្រុមហ៊ុនវីនគ្រុបលើកសំណើបើកក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជា វាជារឿងរបស់ក្រុមហ៊ុន ប៉ុន្តែសិទ្ធិក្នុងការអនុញ្ញាតឱ្យបើក ឬមិនបើក ជារឿងរបស់រដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលបានមិនអនុញ្ញាតឲ្យក្រុមហ៊ុន វីនគ្រុប បើកដំណើរការរថយន្តអគ្គិសនីនៅកម្ពុជានោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺជួយបងប្អូនអ្នករត់តុតុ។ 

សម្តេចធិបតី បានប្រាប់ទៅអ្នករត់កង់បី និងតុតុ កុំឱ្យមានការព្រួយបារម្ភចំពោះរឿងតាក់ស៊ីរបស់វៀតណាម

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោក សម រង្ស៉ី ស្ងាត់ជ្រាប ក្រោយពេលសម្តេចបង្ហាញនិក្ខេបបទថ្នាក់បណ្ឌិត ដែលអាចមានមូលហេតុពីរ ទី១. គឺនិក្ខេបបទនោះល្អ ទី២. គឺគាត់មិនយល់អំពីនិក្ខេបបទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍ ចំពោះក្រុមហ៊ុនបរទេស ដែលទៅសិក្សាដើម្បីវិនិយោគ ប៉ុន្តែមិនមែនរាល់គម្រោងទាំងអស់ សុទ្ធតែអនុញ្ញាតនោះទេ គឺមានចំណុច ដែលត្រូវហាមឃាត់ ដើម្បីឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមបងប្អូនជឿជាក់ចុះ ខ្ញុំដឹកនាំប្រទេស ដោយបន្តថែរក្សាសមិទ្ធផលរបស់ រាជរដ្ឋាភិបាល​ដឹកនាំដោយ សម្តេចតេជោ ក្នុងអាណត្តិកន្លងទៅ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងាររបស់រាជរដ្ឋាភិបាល គឺអាទិភាពធំ គឺបង្កើនការងារនៅក្នុងស្រុក តាមរយៈការខិតខំដើរទាក់ម៉ូយ។​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នរណាថាកម្ពុជារណបប្រទេសនេះ ប្រទេសនោះ ថាតែអ្នកឯងទៅ ប៉ុន្តែកម្ពុជាត្រូវពង្រឹងខ្លួនឯង បណ្តុះបណ្តាលធនធានឲ្យបានកាន់តែច្រើន។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់និស្សិត កម្មសិក្សាការី និងពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលបានដើរតួនាទី ជាអ្នកការទូតឱ្យកម្ពុជា​ ហើយទទួលបានការកោតសរសើរពីជនជាតិជប៉ុនថា ជាប្រជាជនដែលឧស្សាហ៍ព្យាយាម។ សម្តេចធិបតី ក៏បានស្នើដល់ក្រុមហ៊ុនជប៉ុននៅប្រទេសជប៉ុន ឱ្យបន្តយកចិត្តទុកដាក់ចំពោះពលករ និងសិក្ខាកម្មមកពីប្រទេសកម្ពុជា។ក្នុងនាម រាជរដ្ឋាភិបាល ដែលមានមន្ត្រីទូតជាសេនាធិការ ត្រូវគាំពារពលរដ្ឋខ្មែរទាំងអស់ ដែលទៅធ្វើការងារនៅក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការងារកម្ពុជា ពិភាក្សាជាមួយភាគីជប៉ុន ដើម្បីកាត់បន្ថយតម្លៃសេវាបញ្ជូនពលករ ឱ្យកាន់តែទាបជាបច្ចុប្បន្ន។ រដ្ឋាភិបាលអាណត្តិថ្មីនេះ អត់ដេកទេ គឺដើរទៅមុខជានិច្ចដើម្បីបងប្អូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការបរទេសសិក្សា ពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុល នៅអូសាកា នាពេលខាងមុខ ដើម្បីងាយស្រួលផ្តល់សេវាដល់ពលករ និងពលរដ្ឋខ្មែរ។ សម្រាប់ពលករ និងពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលចង់បន្តប៉ាស្ព័រ អាចទៅធ្វើនៅស្ថានទូតខ្មែរ ក្នុងប្រទេសកូរ៉េបាន ដោយមិនបាច់ចាំចំណាយថវិកាច្រើន ហោះទៅកាន់ប្រទេសកម្ពុជា។

សម្តេចធិបតី បានណែនាំឱ្យរៀបចំពិធីចូលឆ្នាំ និងបុណភ្ជុំបិណ្ឌ សម្រាប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅច្រើន ក្នុងប្រទេសជប៉ុន។ សម្តេចក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ត្រូវប្រកាន់នូវភាពថ្លៃថ្នូ ធ្វើជាប្រជាពលរដ្ឋ ដែលមានអំណត់ និងស្មោះត្រង់ គោរពស្រលាញ់សាសន៍ផ្សេងៗ៕


















k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger