

ad>
ដោយត្រូវបានជំរុញដោយប្រភេទវ៉ារ៉្យង់រង BA.5 នៃវីរុសបម្លែងថ្មីអូមីក្រុងដែលអាចឆ្លងបានខ្លាំង បានធ្វើឱ្យតួលេខឆ្លងប្រចាំថ្ងៃមានលើសពីកំណត់ត្រាមុនដែលមានចំនួន ២៤៩ ៨៣០នាក់កាលពីថ្ងៃទី៣ ខែសីហា។ ករណីស្លាប់ថ្មីសរុបទាក់ទងនឹងជំងឺកូវីដ-១៩ មានចំនួន ២៥១នាក់ត្រូវបានបញ្ជាក់នៅទូទាំងប្រទេសជប៉ុន។
ក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា ចំនួនអ្នកឆ្លងដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារមានរោគសញ្ញាធ្ងន់ធ្ងរបានកើនឡើងចំនួន ១៦នាក់កាលពីថ្ងៃអង្គារ ដែលធ្វើឱ្យចំនួនសរុបមានដល់ ៥៩៧នាក់ តិចជាងចំនួនខ្ពស់មួយកាលពីរដូវក្តៅមុននៅពេលដែលករណីធ្ងន់ធ្ងរមានលើសពី ២ ០០០នាក់អស់រយៈពេលជាច្រើនសប្តាហ៍។
ខេត្តចំនួន ២០ ក្នុងចំណោមខេត្តចំនួន ៤៧ របស់ប្រទេសជប៉ុន បានកត់ត្រាចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃ។ រដ្ឋាភិបាលទីក្រុងតូក្យូកាលពីថ្ងៃពុធបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣៤ ២៤៣នាក់ ខណៈដែលខេត្តអូសាកា និងខេត្តអៃជី បានកត់ត្រាករណីឆ្លងប្រចាំថ្ងៃចំនួន ២៣ ៧៣០នាក់ និង ១៨ ៨៦២នាក់រៀងៗខ្លួន៕(ប្រភព ភីបផលដេលី បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara
បាត់ដំបង: ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅរសៀលថ្ងៃ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពលីសុំសេចក្ដីសុខ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង នឹងធ្វើការរៀបចំពិធីសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២២ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ គ.ស. ២០២២ខាងមុខនេះ ។ ដោយក្នុងនោះពិធីសង្រាន្តឆ្នាំថ្មី ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅទីតាំងចំនួន៣ គឺទីតាំងទី១-បរិវេណខាងក្នុងសាលាខេត្តបាត់ដំបង។ ទីតាំងទី២- បរិវេណខាងមុខសាលាខេត្តបាត់ដំបង រហូតដល់ស្ពានថ្មចាស់ និងស្ពាន១៣មករា និងទីតាំងទី៣- បរិវេណសួននាគសន្ដិភាព។
សូមជម្រាបថា ទាំងបីទីតាំខាងលើ មានការកម្មវិធីកម្សាន្តនានាដូចជា ការលេងល្បែងប្រជាប្រិយ ការប្រគុំតន្រ្ដី ការសម្ដែងសិល្បៈ និងរាំកម្សាន្តផងដែរ៕ដោយណយ នឿន(ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ដែលលើកមកពិនិត្យ និងពិភាក្សានាព្រឹកនេះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
២៖ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។
ដូចទម្លាប់នៃកិច្ចប្រជុំនាពេលកន្លងទៅដែរ ក្រៅតែពីពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ទាំងពីរខាងលើហើយនោះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏នឹងពិនិត្យ និងពិភាក្សាទៅលើបញ្ហាផ្សេងៗ ពាក់ព័ន្ធសកម្មភាពសង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕
About