ad> July 2024 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ធនាគារសំរាមជួយឱ្យកោះទ្រង់ស្អាតទាក់ទាញទេចរណ៍

ចំនួនអ្នកទស្សនា: Views


ធនាគារសំរាមជួយឱ្យកោះទ្រង់ស្អាតទាក់ទាញទេចរណ៍


ធនាគារសំរាម ដែលសំដៅដល់ប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹងនៅសង្កាត់កោះទ្រង់ ក្រោមគម្រោងស្ដីពី ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម (3RproMar) ដែលផ្តោតសំខាន់ លើសកម្មភាពគោលធំៗចំនួន ៣ អនុលោមតាមគោលការណ៍ ណែនាំស្តីពី សំណល់សូន្យសម្រាប់សហគមន៍របស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការដៃគូ ដែលរួមមាន កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ, The Asia Foundation  និងអង្គការអប់រំបរិស្ថាន និងកែច្នៃសំណល់ បានធ្វើឱ្យកោះទ្រង់កាន់តែមានភាពស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកសម្រាកលំហែរ និងលេងកម្សាន្តជារៀងរាល់ថ្ងៃ។ នេះបើតាមការលើកឡើង របស់លោក សំ បួយ ចៅសង្កាត់កោះទ្រង់នៅក្នុងកម្មវិធីចុះពិនិត្យការគ្រប់គ្រងទុកដាក់សំណល់នៅកោះទ្រង់ខេត្តក្រចេះ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤។

ជាមួយគ្នានេះលោកចៅសង្កាត់កោះទ្រង់ បានគូសបញ្ជាក់ថា ធនាគារសំរាម គឺជាប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹង តាមរយៈការបែងចែកសំរាមចេញជា ៣ដំណាក់កាល ក្នុងនោះទី១ បែងចែកទុកសំរាមអេតចាយសម្រាប់យកទៅកែច្នៃឡើងវិញ ទី២ សំណល់ពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងសហគមន៍ ធ្វើជាជីសិរីរាង្គសម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម និងទី៣ សំណល់ដែលនៅសល់មិនអាចកែឆ្នៃបាន វេចខ្ចប់ឱ្យស្អាត និងយកទៅបោះចោលនៅទីលានចាក់សំរាម។

គួររម្លឹកជូនថា កោះទ្រង់ដែលមានផ្ទៃដីជាង ២០០ហិកតា គឺជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។



















មន្រ្ដីភូមិបាល និងសុរិយោដី ឈ្មោះ វ៉ន ចេក ធ្វើការនៅកន្លែងណាឱ្យប្រាដកទៅ មានឈ្មោះបំរេីការងារ នៅស្រុកអង្គស្នួល តែខ្លួនមកធ្វើសកម្មភាព នៅស្រុកស្អាងរាប់ឆ្នាំ ដូចជាចំឡែក..!

ចំនួនអ្នកទស្សនា: Views

  {កណ្តាល}​៖ ប្រជាពលរដ្ឋ​ រស់​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ដាក់​កាងើយឆ្ងល់ ហេីយ​លេីកតាំងជាសំនួរថា​ តេីលោក​ វ៉ន ចេក  មានតួនាទីជាអ្វីឱ្យពិតប្រាកដ ហើយជាមន្ត្រីបំពេញ​ភារកិច្ច​នៅកន្លែងណាឱ្យពិតប្រាកទៅ​?


ប្រភព​ពីប្រជាពលរដ្ឋ​ បានប្រាប់​ឱ្យ​ដឹងថា​  ដោយសារតែមួយរយៈកាល​ កន្លងមកនេះ​ ហាក់មានភាពចម្រុងចម្រាស់​ លេីបញ្ហាដីធ្លីជាច្រើនកន្លែង​ ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល  ក្នុង​នោះមានដូចជា​ ឃុំខ្ពប ឃុំប្រាសាទ និងឃុំតាលុនជាដេីម​ គឺមានទំនាស់ដីធ្លីដ៏រាំរ៉ៃ​ ជាការគួឱ្យ​កត់សម្គាល់​។

បើយោងតាម លោក លី វណ្ឍនី ប្រធានការិយាល័យភូមិបាល​ និងសុរិយោដី​ ស្រុកអង្គស្នួល បានឱ្យ​ដឹងថា ឈ្មោះ វ៉ន ចេក  គឺជាមន្ត្រី​ ភូមិបាល​ និង​សុរិយោដី​ បំពេញ​កាតព្វកិច្ច​នៅក្រុងអង្គស្នួល ត្រូវបានចាត់បញ្ជូនឱ្យទៅជួយការងារ​ នៅស្រុកស្អាង ក្នុងនាមជាប្រធានក្រុមវាល  ហើយ​រូបលោកពុំបានដឹងនោះទេថា លោក​ វ៉ន ចេក មានលិខិតចាត់បេសកកម្ម​ ឬមិនមាននោះទេ​ក្នុង​បច្ចុប្បន្ន​នេះ​ បេីតាមតែដឹង​ គឺគេបានចាត់ឱ្យ​ គាត់​ទៅ កាលដែល ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា នៅជា​រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ មកម្ល៉េះ។ 

មហាជននៅតែមានចិត្តកេីតឆ្ងល់​ និងចោទជាសំនួរយ៉ាងដូច្នេះថា តេីលោក ចាប ពលវឌ្ឍន៍ ប្រធានការិយាល័យភូមិបាល​ និង​សុរិយោដី​ ស្រុកស្អាង ខេត្ដកណ្តាល ខ្វះមនុស្សមាន​សមត្ថភាព​ធ្វើការមែនឬទេ បានចាំបាច់អីយក ឈ្មោះ វ៉ន ចេក ជាមន្ត្រី មកពី​ស្រុកអង្គស្នួល​ ទៅធ្វើការនៅក្នុងមូលដ្ឋានរបស់លោកទៅវិញ?

  ប្រជាពលរដ្ឋបានបន្តថា ទោះបី​ជាយ៉ាងណាក្តី ការចាត់មន្ត្រីឱ្យចុះទៅជួយកន្លែងណា គេ
សង្តេតឃើញដូចជាមានលិខិតបញ្ជា​បេសកកម្ម​ ឬចាត់ឱ្យមន្ត្រីនោះទៅដោយស្របច្បាប់ និងមានកាលបរិច្ឆេទ អំពីថ្ងៃកំណត់វិលចូលត្រលប់មកទីកន្លែងការងាររវិញ។  ក៏ប៉ុន្តែហេតុអីបានជា ឈ្មោះ វ៉ន ចេក ឱ្យ​ទៅចុះជួយការងារស្រុកស្អាង ក្នុងនាមជាប្រធានក្រុមវាល​ បានរហូតដល់រាប់ឆ្នាំ​ ដោយមិនមានកាលបរិច្ឆេទថ្ងៃកំណត់វិលត្រលប់ចូលមកទីកន្លែងការងាររវិញ​ ដូច្នេះ​អញ្ចឹង​? ។

មហាជនបានដាក់កាសង្ស័យថា ប្រហែលជាដីនៅតំបន់ស្រុកស្អាង​ ខេត្ត​កណ្ដាល​ កំពុងត្រូវប៉ាន់ទេដឹង បានជា លោក វ៉ន ចេក សុខចិត្ដ​សម្ងំទីនោះ​ បានយូបែបនេះ? ឬមួយ លោក​ វ៉ន ចេក មានអ្វី​បិទបាំង​ មិនឱ្យថ្នាក់ដឹកនាំកំពូលបានដឹង? ។
 
បេីតាម​ប្រភព​ពីប្រជាពលរដ្ឋម្នាក់ទៀត សូមមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានយើងថា  ចាប់តាំងពី ឈ្មោះ វ៉ន ចេក មកកាន់ជាប្រធានក្រុមវាលស្រុកស្អាង​ គេបានឃើញ​ លោក​ វ៉ន​ ចេក​ តែងតែធ្វេីការវាស់វែងដីធ្លី​ ឱ្យជាន់ឈ្មោះគ្នា​ លេីទីតាំងដីតែមួយកន្លែង​ បង្កើតបញ្ហាមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលដីរបស់ពួកគាត់​ គឺកំពុងគ្រប់គ្រង​ និងបានធ្វេីការអាស្រ័យផលជាយូឆ្នាំមកហើយ​ ពោលពុំដែលមានបញ្ហាអ្វីនោះទេ  ទើបតែពី ឈ្មោះ វ៉ន ចេក មកកាន់ជាប្រធានក្រុមវាលស្រុកស្អាង ប្រជាពលរដ្ឋ​ចេះតែមានបញ្ហារឿងប្លង់ដីជាន់គ្នា​ មិនចេះចប់មិនចេះហើយទាល់តែសោះ​ និងរហូតមកដល់បច្ចុប្បន្ននៅតែគ្មានដំណោះស្រាយ ដែលជាកត្តាធ្វើឱ្យប្រជាពលរដ្ឋ​ មានការលំបាក​ ក្នុង​ការទទួលបានប្លង់កម្មសិទ្ធិ​ស្របច្បាប់ជាប្រព័ន្ធចេញដោយរដ្ឋ ។

ជុំវិញករណីចុះផ្សាយខាងលើនេះ​ អង្គភាពយើងខ្ញុំ រងចាំទទួលការស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ពន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា ៕








ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..!

ចំនួនអ្នកទស្សនា: Views

{ខេត្តបាត់ដំបង} ៖  ក្រុមអ្នកសារព័ត៌មានបានដាក់ការឃ្លាំមើល និងចាំផ្ដិតយករូបភាព ដែលពលរដ្ឋខែ្មរ ធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ នៅត្រង់ចំណុចតាមផ្លូវក្រោយទីតាំងទទួលផ្ញើម៉ូតូមួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមនិងផ្សារខាវឌីន ស្រុកខ្លងហាត ប្រទេសថៃ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៤ បានប្រទះឃើញថា ទីតាំងទទួលផ្ញើម៉ូតូមួយកន្លែងនេះ គឺបាននឹងកំពុងធ្វើសកម្មភាព បើកដៃឱ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ជារៀងរាល់ថ្ងៃ។ ចំពោះករណីនេះ គេបានឃើញថា គឺមិនមែនជារឿងថ្មីនោះទេ សូមបញ្ជាក់ផងដែរថា ទីតាំងទទួលផ្ញើម៉ូតូខាងលើនេះ គឺជាប់នឹងប៉ុស្តិ៍យាម របស់នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី) ។


បើតាមប្រភពបានឱ្យដឹងថារបៀងខាងលើនេះ គឺមើលការខុសត្រូវដោយ លោកវរសេនីយ៍ឯក ពៅ មុន្នីជាតិ ប្រធាននគរបាលអន្តោប្រវេសន៍ និងលោក តេង ចាន់ភារម្យ ប្រធានច្រកទ្វារ អន្តរជាតិគីឡូ១៣(ភ្នំដី)។ ជុំវិញករណីមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ចូលតាមរយៈ ទីតាំងទទួលផ្ញើម៉ូតូខាងលើនោះ តើលោក ទាំងពីរបានជ្រាបដែរឬទេ?  ឬក៏ ទីតាំងទទួលផ្ញើម៉ូតូឱ្យពលរដ្ឋឆ្លងដែនខុសច្បាប់ បានរៀបចំដង្វាយ សែនប្រេន អារុក្ខអារៈ ម្ចាស់ទឹកម្ចាស់ដី បានសើមមាត់សើមក៏អស់ហើយ ទើបបានជាមិនមានសកម្មភាពទប់ស្កាត់ និងបង្ក្រាបទៅវិញ។

ការបណ្ដែតបណ្ដោយឱ្យពលរដ្ឋខ្មែរ ឆ្លែងដែនទៅប្រទេសថៃ ដោយពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ ឬ ស្របតាមនីតិវិធីច្បាប់ គឺផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបង្កឱ្យមានហានិភ័យ និងបញ្ហាផ្សេងៗមកលើប្រជាពលរដ្ឋខ្មែរ។

ម្យ៉ាងវិញទៀតទីតាំងផ្ញើម៉ូតូខាងលើនេះ កំពុងធ្វើសកម្មភាពឱ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលប្រទេសថៃ គឺកំពុងតែបំពានច្បាប់ហើយ៕

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីម្ចាសទីតាំងនឹង ស្ថាប័ន ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអរគុណ.!






ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ក្នុងព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមពាណិជ្ជករ កម្ពុជា-រុស្ស៊ី (ព.ក.រ) ទទួលជួបធុរជន និងក្រុមការងាររបស់សមាគម…

ចំនួនអ្នកទស្សនា: Views


  ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ក្នុងព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមពាណិជ្ជករ កម្ពុជា-រុស្ស៊ី (ព.ក.រ) ទទួលជួបធុរជន និងក្រុមការងាររបស់សមាគម…


នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីក្នុងព្រះរាជាណាចក្រកម្ពុជា និងសហការី បានទទួលជួបធុរជន និងក្រុមការងាររបស់សមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (ព.ក.រ) ដែលដឹកនាំដោយ លោកបណ្ឌិត ញិល រដ្ឋា ក្រោមប្រធានបទ «ការស្វែងរកយន្តការទ្វេរភាគីក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច ហិរញ្ញវត្ថុ និងការវិនិយោគ» នៅក្នុងកាជំនូបដែលមានរយះពេលមួយម៉ោងពេញ ភាគីទាំងពីរបានលើកយករបៀបវារៈចំនួន ៤ មកពិភាក្សាដូចជា៖

១.  ការប្រើប្រាស់យន្តការស្ថានទូតដែលមានស្រាប់ និងបន្ថែម ព.ក.រ ដើម្បីជួយសម្របសម្រួលក្នុងទិសដៅបង្កើនសកម្មភាពពាណិជ្ជកម្ម កម្ពុជា-រុស្ស៊ីចាប់ពីកម្រិតតូច មធ្យម និងខ្ពស់ជាងនេះ។
២.  ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-រុស្ស៊ី ឬ វេទិកាពាក់ព័ន្ធនានានៅសហព័ន្ធរុស្ស៊ី ឬព្រះរាជាណាចក្រកម្ពុជាតាមរយៈយន្តការស្ថានទូត និង ព.ក.រ យ៉ាងតិចម្តងក្នុងមួយឆ្នាំ ។
៣.  ការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុដែលមានស្រាប់ និងសិក្សាអំពីយន្តការហិរញ្ញវត្ថុថ្មីសម្រាប់ជួយសម្រួលការដោះដូររវាង កម្ពុជា-រុស្ស៊ី ជាពិសេសការប្រើប្រាស់ ប្រព័ន្ធ MIR ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរណ៍រុស្សីនៅកម្ពុជា ។
៤.  ការពិនិត្យលទ្ធភាពរួមគ្នាក្នុងការកែសម្រួលឬរៀបចំថ្មីនូវប្រព័ន្ធដឹកជញ្ជូន និង ជាពិសេសការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរ ដោយមានដូចជាជើងយន្តហោះដឹកអ្នកដំណើរពិសេសតាមរដូវកាល ឬប្រើប្រាស់ម៉ូឌែលឡាវ ឬមីយ៉ាន់ម៉ា ឬការហោះរួមគ្នា ម៉ូស្គូ-ភ្នំពេញ-ហូជីម៉ិញ និងត្រឡប់វិញ។
  
ភាគីទាំងពីរបានឯកភាពគ្នាចាប់ផ្តើមកិច្ចសហប្រតិបត្តិការដែលចេញពីការងារតូចឡើងទៅ ក្នុងការងារសហកា រវាងប្រទេសទាំងពីរបានយ៉ាងល្អប្រសើរ ក្នុងការស្វែងរកយន្តការទ្វេរភាគីក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច ហិរញ្ញវត្ថុ និងការវិនិយោគ ៕









ក្រសួង​បរិស្ថាន​ បេីកសម្ពោធ​ពិព័រណ៍​ផ្សព្វផ្សាយ​ដេីមឈេី​ និងចែកកូនឈេី

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ​៖​ នៅរសៀល​ថ្ងៃ​ពុធ​ ៥កេីត​ ខែ​អាសាឍ​ ឆ្នាំ​រោង​ ព.ស​ ២០៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១០​ ខែកក្កដា​ ឆ្នាំ​២០២៤​ ក្រសួង​បរិស្ថាន​បាន​រៀបចំ​ពិធី​សម្ពោធ​បេីក​ដំណើរ​ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សព្វផ្សាយ​ដេីមឈេី​ និង​ចែកកូនឈេីដោយឥតគិតថ្លៃ​ ក្រោមមូលបទ​"​ ពន្លកបៃតង​ និងវេទិកា​ កេសរកូលជាតិលេីកទី៤"​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ និង​មាន​ការចូលរួម​ពី​មន្ដ្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​ និងបណ្ដាក្រសួងមួយចំនួន​ តំណាងស្ថាទូត​ អង្គការអន្ដរជាតិ​ ព្រមទាំងសិស្សានុសិស្ស​ ជាច្រើន​នាក់ទៀតផងដែរ។


សូមបញ្ជាក់​ផងដែរថា​ ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សព្វផ្សាយ​ដេីមឈេី​ និង​ចែកកូនឈេីនេះ​ នឹងប្រព្រឹត្ត​ទី​នៅទីធ្លាខាង​មុខក្រសួបរិស្ថាន​ និង​មាន​រយៈ​ពេល​ ០៣ថ្ងៃ​ ចាប់​រាប់​ពី​ថ្ងៃ​ទី​១០​ ខែកក្ដដា​ រហូតដល់​ថ្ងៃ​ទី​ ១២​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ដែល​មាន​ការចូលរួម​តាំង​បង្ហាញ​អំពីផលិតផល​ធនធានធម្មជាតិ​ និងដេីម​ឈេី​ជាច្រើន​ប្រភេទ​ ដែលសរុប​មាន​ចំនួន​ ១៦០​ស្ដង់​ មកពី​មន្ទីរ​បរិស្ថាន​ទាំង​ ២៥​ រាជធានី​ ខេត្ត​ អង្គការ​ជាតិ​ និង​អន្ដរជាតិ​។

សូមរលឹកផងដែរថា​ ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សព្វផ្សាយ​ដេីមឈេី​ និង​ចែកកូនឈេី​ ក្រោម​មូលបទ​ "ពន្លកបៃតង​ និង​ វេទិកា​កេសរកូលជាតិលេីកទី៤"​ គឺមាន​គោលបំណង​ ផ្សព្វផ្សាយអំពី យុទ្ធនាការដាំដើមឈើ ជាង១លានដើម ដល់សាធារជន, លើកកម្ពស់ការយល់ដឹង និងការចូលរួមពីសាធារណជនលើការងារបណ្ដុះ ការដាំដើមឈើ និងដាំស្ដាព្រៃឈើឡើងវិញ, លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងគុណតម្លៃកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជាសំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះ ពីសាធារណជន និងអ្នកពាក់ព័ន្ធ, ពង្រឹងកិច្ចសហការ រវាងស្ថាប័ន និងវិស័យឯកជន ជាពិសេស គឺការកសាងបណ្ដាញអ្នកស្រឡាញ់រុក្ខជាតិ ដើមឈើ ជាពិសេស ប្រភេទកេសរកូលព្រៃ ដើម្បីចូលរួម និងគាំទ្រ ដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា, ផ្ដល់ឱកាសដល់វិស័យឯកជន ចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា និងផ្សព្វផ្សាយអំពីភាពសំបូរបែបនៃកេសរកូលព្រៃ រុក្ខជាតិ គ្រឿងទេស បន្លែ និងផ្លែឈើដែលមាន និងកំពុងមានវត្ដមាននៅកម្ពុជា។

ស្ថិតក្នុង​ឱកាស​ នៃថ្ងៃសម្ពោធបេី​ដំណើរ​ការ​ព្រឹត្តិការណ៍​ពិព័រណ៍​ ឃេីញថា​បងប្អូន​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ លោកគ្រូ​អ្នក​ មន្ដ្រី​បាន​ចូលរូម​ យ៉ាង​ច្រើន​កុះករ​ ដេីម្បី​មកទទួល​យកដេីមឈេី​ជាច្រើន​ប្រភេទ​ដោយឥតគិតថ្លៃ​ ដេីម្បី​យក​ទៅដាំដុះនៅតាម​ គេហដ្ឋាន​ ចំការ​ សាលារៀន​ វត្ត​អារាម​ និង​ទី​សាធារណៈ​នានា​ ដែលក្នុងនោះ​ មានជា​ប្រភេទ​ដេីមឈេី​ប្រណិត​ ដេីមឈេីហូបផ្លៃ​ ដេីម្បី​ឈេីលំអ​ និង​ប្រភេទ​ព្រៃលិចទឹក។ 

ចំពោះ​ចែកជូននូវ​ដេីមឈេី​ និងកូនឈេី​ គឺត្រូវ​ធ្វើ​ឡេីង​ដោយ​មាន​ការចុះឈ្មោះស្នេីសុំយ៉ាងត្រឹមត្រូវ​ តាមរយៈ​ការស្គេន​ QR Code​ ដេីម្បី​បង្ហាញ​ពីប្រវត្ដិអ្នកស្នេីសុំ​ និង​ការ​បង្ហាញ​ពីចំនួនដេីមឈេីដែលស្នេីសុំ​ ព្រមទាំងទីតាំងដែលអ្នកស្នេីសុំយកទៅដាំ។

ជាការគួរឱ្យកត់សម្គាល់​ អ្នកដែល​មកទទួល​យក​ដេីម​ឈេី​ គឺពោរពេញដោយ​ស្នាមញញឹម​ និង​ប្រកបដោយ​សេចក្ដី​រីករាយ​ សប្បាយ​ចិត្ត​ ត្បិត​អីនេះ​ជាលេីកទី១​ហេីយ​ ដែល​ក្រសួង​បរិស្ថាន​បាន​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ ហេីយ​បាន​ធ្វើ​ការចែកជូន​ដេីមឈេី​ ដោយឥតគិតថ្លៃ​។

នេះជា​ការ​សបញ្ជាក់​យ៉ាង​ច្បាស់​ថា​ ប្រជាជន​កម្ពុជា​ គឺមាន​ចិត្ត​ពោរពេញ​ដោយក្ដីស្រលាញ់​បរិស្ថាន​ និង​ជា​ចលករ​យ៉ាងសំខាន់​ ក្នុង​ចូលរួម​ដេីម្បី​កម្ពុជា​ឈាន​ឆ្ពោះ​ទៅ​កាន់កម្របបៃតង​ ៦០%​ នាឆ្នាំ​២០៥០​ ក៏បង្ហាញឱ្យឃេីញច្បាស់ថា​ យុទ្ធសាស្ត្រ​ចក្រាបរិស្ថាន​ នឹងទទួល​បាន​នូវ​ភាពជោគជ័យ​ យ៉ាង​ត្រចះត្រចង់​ផងដែរ ។
















k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger