ad> February 2024 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

មេឈ្មួញពីរនាក់ឈ្មោះសយ និងឈ្មោះអេន កំពុងប្រមូលទិញវល៍្លរមៀតនៅស្រុកបុរីអូរស្វាយសែនជ័យសមត្ថកិច្ចពាក់ព័ន្ធមិនទាន់បង្រ្កាបបាននៅឡើយ!

ចំនួនអ្នកទស្សនា: Views

{ស្ទឹងត្រែង} ៖ អស់រយៈពេលជាង២ខែមកហើយដែលគេឃើញមានមានគោយន្តជាច្រើនគ្រឿងបានបើកចូលទៅឧទ្យានជាតិវិរះជ័យដើម្បីកាប់ដើមវល្ល៍រមៀតនៅចំណុចភ្នំពោងប៉ាយ ភ្នំស្វាយ ភ្នំវេង អូរកាំពី អូរដាក់លាប នឺងអូរចាយ ហើយដឹកជញ្ជូនទៅលក់ឲ្យឈ្មួញស្ថិតនៅភូមិស្រម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្រុមឈ្មួញទាំងនោះបានដឹកជញ្ជូនបន្តតាមរថយន្តសាំងយ៉ុងទៅលក់នៅប្រទេសឡាវតាមច្រកដុំក្រឡក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

តាមប្រភពប្រជាពលរដ្ខបានឲ្យដឹងថា; មានមេឈ្មួញពីរនាក់ ឈ្មោះសយ នឺងឈ្មោះអេន ជាបងប្រុសរបស់គេបានប្រកាសទិញដើមវល្ល៍រមៀត ពីប្រជាពលរដ្ឋដែលនាំគ្នាទៅកាន់តំបន់ការពារនោះ។

លោកថា! មិនដឹងថាមេឈ្មួញគេយកដើមវល្លិ៍រមៀតទាំងនោះទៅធ្វើអ្វីនោះទេហើយក៏មិនដឹងថារុក្ខជាតិមួយនេះច្បាប់បានហាមឃាត់នោះដែរ។
ប៉ុន្តែមេឈ្មួញបានបញ្ជាក់ប្រាប់អ្នកភូមិថាពួកគេបានបង់ប្រាក់ជូនសមត្ថកិច្ចរួចហើយ។

ចំណែកអ្នកកាប់វល្លិ៍រមៀតម្នាក់ទៀតបានឲ្យដឹងថាលក់បាន៥០០រៀលក្នុងមួយគីឡូក្រាមហើយគាត់នឹងអ្នកភូមិផ្សេងទៀតចូលទៅកាប់វល្ល៍រមៀតក្នុងឧទ្យានជាតិវិរះជ័យដោយមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធនៅតំបន់នោះ។

លោកចាន់ស្រូយ មេឃុំេសេកុង បានបញ្ជាក់ថាពិតជាមានការទិញលក់ដើមវល្ល៍រមៀតនោះមែន។

យោងតាមទំពរfbរបស់ស្នងការខេត្តស្ទឹងត្រែងបានឲ្យដឹងថា៖
ស្ទឹងត្រែង: នៅថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ (វល្ល៍រមៀត) នៅចំណុចផ្លូវបំបែកព្រំដែន ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ប្រុស) និងរថយន្តចំនួន ០២គ្រឿង ក្នុងនោះ៖

👉១.រថយន្តមួយគ្រឿងម៉ាក សាមយុង ពណ៌ស(គ្មានស្លាកលេខ) ម្ចាស់រថយន្តឈ្មោះ នូ សុខុន ភេទប្រុស អាយុ ៤៦ឆ្នាំ និងព្រូសរថយន្ត ឈ្មោះ អួប ហែត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ។
👉២.រថយន្តម៉ាកសាមយុង ពណ៌សំបកឪឡឹក ពាក់ស្លាក់លេខ ភ្នំពេញ 2A-0559 ជនសង្ស័យបានរត់គេចខ្លួន ។

ចាប់យកវត្ថុតាង ៖ផលអនុផលព្រៃឈើ(វល្ល៍រមៀត) ចំនួន ៨០ការ៉ុង ប្រហែលស្មើនឹង ០៤តោន ។ ករណីខាងលើ កម្លាំងជំនាញកំពុងបន្តអនុវត្តតាមនីតិវិធី៕













ជុំវិញករណី ឈ្មោះ តាប៉ាង ឈូសឆាយ លក់ដីរបស់រដ្ឋជាច្រើនហិកតា ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ មិនទាន់ចប់នោះទេ...!

ចំនួនអ្នកទស្សនា: Views

 {ខេត្តកំពង់ស្ពឺ}៖ ក្រោយពីផ្ទុះរឿង តាប៉ាង ដាក់គ្រឿងចក្រ រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ហើយឱ្យអ្នកផ្សេងឈរឈ្មោះជំនួសនោះ ពេលនេះជ្រាបដល់ថ្នាក់លើ មន្ទីរជំនាញបានកោះហៅប្រជុំ មានទាំងអ្នកសារព័ត៌មានចូលរួមថែមទៀតផងដែរ ដើម្បីជាសាក្សីដើម្បីដាក់បន្ទុកលើជនខិលខូច ដែលមានមហិច្ឆតា បំផ្លាញដីព្រៃរបស់រដ្ឋ។

បើយោងតាមកំណត់ហេតុប្រជុំនាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤វេលាម៉ោង៩ និង២៥នាទីព្រឹកនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

សមាសភាពចូលរួមមាន ១លោក​ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ​ ២លោក  ប្រធាន អ.ម .ក មេធាវី​ តំណាង​ ឈ្មោះ​ តាប៉ាង​។

បេី​យោងតាម​ កំណត់​ហេតុ​អង្គ​ប្រជុំ​ កាលពីថ្ងៃទី១២​ ខែ​កុម្ភៈ​ឆ្នាំ២០២៤ ដីសហគមនស្នើសុំកាត់ឆ្វៀលមានផ្ទៃដីប្រមាណជាង២៩០០០ហិកតាទៅ ៣០០០០ហិកតា​ ដីដែលប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែងក្មុងអនុក្រឹត្យលេខ ២៤៥(ពណ៍លឿង)​ ដីព្រះរាជក្រិត ជាតំបន់អភិរក្សជាដីរបស់រដ្ឋដែលមិនអាចកាត់ឆ្វៀលបានទេ ករណីខាងលើដែលអង្គភាពសារព័ត៍មានចុះផ្សាយនោះក្រុមការងារបានចុះទៅពិនិត្យជាក់ស្តែងកន្លងមករកឃើញថា  មានចំនួន១២៧.៨៣ហិកតា ក៏ប៉ុន្តែក្រោយពីអូសផែនទីមើលភាពជាក់ស្ដែងឃើញមានចំនួន ៩៣.៣៧ហិកតា មានជាប់ក្នុងគម្រោងចំនួន៣ (១.ជាន់លើដីក្រុមហ៊ុនហ្រ្គេតហ្វៀល ២.ជាប់ដីអនុក្រឹត្យលេខ ០១ និងអនុក្រឹត្យលេខ ២៤៥  និង ៣.ជាដីដែលប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែង ដាំដំឡូងមី មានផ្ទៃពណ៍លឿង ) លោកបានបន្តទៀតថាដីខាងលើនេះមានឈ្មោះម្ចាស់គ្រប់គ្រងដល់ទៅ៣នាក់ រួមមានឈ្មោះ÷
១.លោក អេង ហាក់ហៀង. ២.លោកម៉ែន ចាន់ណារី ហៅតាប៉ាង. ៣.មិនមានឈ្មោះពិតប្រាកដទេ? ក្រោយពីលោកបានបង្ហាញពីរបកគំហើញនៃការចុះចុចយាមកាបUTM ខាងលើ  ស្នើសុំអោយខាងមេធាវីតំណាងដោយអណាត្តិបានយកឯកសារដែលបានថតចម្លងពីកូនក្តីលោក តាប៉ាងចំនួន ២ដុំ និង២ទីតាំងមកដាក់បង្ហាញជូនដល់លោកប្រធានមន្ទីរ ដើម្បីពិនិត្យមានចំនួន២ភូមិ ១.ភូមិក្បាលដំរី មានផ្ទៃដីសរុប២៤៧ហិកតា ២.ភូមិសំរោង មានផ្ទៃដីសរុបចំនួន៨០ហិកតា និង២ឃុំ  ១.ឃុំតាសាល  ២.ឃុំត្រពាំងជោ។

  ក្រោយបានពិនិត្យមើលលើឯកសាររួចរាល់ឯកសារខាងលើនេះយកបានការប្រហែលជា៣០%ទៅ៥០%តែប៉ណ្ណោះពីព្រោះក្នុងអំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៩ក្នុងអនុក្រឹត្យ០១ បានធ្វើការនារាករណ៍ចោលលើឯកសារភូមិ ឃុំ ស្រុក អស់ទៅហើយពីលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺចាស់។

 សូមបញ្ជាក់ថា; កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដីដែលមានចំនួន ២មុឺនហិកតាត្រូវបានបិទបញ្ជប់សម្រាប់ប្រគល់ជូនដីសប្បទានសង្គមកិច្ចជូនក្រុមហ៊ុនហ្រ្គេតហ្វៀលនិងផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង  ហើយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណ:រដ្ឋមន្រ្តី ដែលបានដឹកនាំប្រជុំពេញអង្គដែលមានសម្តេចតេជោ ជាប្រធានបានកំណត់បិទបញ្ជប់ជាស្ថាពរក្មុងពេលនិសិត្សចុះវាស់វែងចប់សព្វគ្រប់។

  ហើយទីតាំងដីខាងលើនោះអនុក្រឹត្យ​លេខ២២៧​ ស្នើសុំធ្វើការដកហូតកាលពី ខែឧសភា ឆ្នាំ២០២៣ ក៏ប៉ុន្តែមិនមានកញ្ចប់ថវិការសម្រាប់ការចុះអនុវត្តលើដីការលេខ២២៧ ដកហូតនោះទេគ្មានថវិកាជាតិ។

លោកមេធាវី តំណាងអោយលោកតាប៉ាងធ្វើការស្នើសុំដល់មន្ទីរបរិស្ថាខេត្តកំពង់ស្ពឺថា លោកមិនទាន់ដឹង ថាតើកូនក្តីលោកបានធ្វើការឈូសឆាយដីដែលស្ថិតនៅប៉ុយរ៉ុយ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះចូលក្នុងដែនជម្រកបរិស្ថាន និងដីអនុក្រឹត្យ លេខ២៤៥. លេខ០១ និងដីក្រុមហ៊ុនហ្គ្រេកហ្វៀលចំនួនប៉ន្មានដែរ? (បញ្ជាក់ពីមន្រ្តីជំនាញថាចំនួន៩៣.៣៧ហិកតា) និងស្នើសុំធ្វើកិច្ចសហការណ៍ជានិច្ចជាមួយមន្រ្តីជំនាញ និងអង្គភាពសារព័ត៍មាន។

អាចនិយាយ​បាន​ជារួមថា​÷ លោក អេង ហាក់ហៀង និងលោក ម៉ែន ចាន់ណារី (ហៅ តា ប៉ាង)ធ្វើការឈូសឆាយដីប៉ះលើដីក្រុមហ៊ុនហ្ក្រេតហ្វៀល និងប៉ះដីអនុក្រឹត្យលេខ:២៤៥ និងមានឯកសារភ្ជាប់ប្លង់ភូមិឃុំ និងប្លង់រឹងខ្លះៗ និងរៀបចំកំណត់ក្នុងអង្គប្រជុំនេះធ្វើរបាយការណ៍ដាក់ជូនលោកប្រធានមន្ទីរបរិស្ថាន និងលោកអភិបាលខេត្តជាអ្នកសម្រេច ។ និងធ្វើរបាយការណ៍ជូនទៅអន្តរក្រសួងទាំង៣បន្តទៀត​ រូមមាន​១.ក្រសួងធនធានទឹក​ ២.ក្រសួងដែនដី និងនគរូបនីយកម្ម និងសំណង់
៣.ក្រសួងបរិស្ថាន  ដើម្បីបន្តនិតិវិធីបន្តទៀត។

មហាជនក៏ដូចជាអ្នកសារព័ត៌មានយើងនៅតែទន្ទឹងរងចាំមើលថា តើមន្ត្រីជំនាញពាក់ព័ន្ធអាចមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលដែរឈូសឆាយដីរដ្ឋយកធ្វើជាកម្មសិទ្ធិ នៅចំណុច ប៉ុយរ៉ុយ ភូមិសំរោង ឃុំត្រពាំងជោ នឹងនៅចំណុចខាងត្បូងឈៀងខាងលិចទំនប់ឥណ្ឌា ស្ថិតនៅភូមិអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានដែលឬយ៉ាងណា ? 

 គូសបញ្ជាក់ផងដែរថា; ដីរបស់ឈ្មោះ (តាប៉ាង) នៅចំណុចជើងភ្នំប្រាក់នោះ ត្រូវបានរៀបចំលក់ទៅឱ្យអ្នកមានលុយមានអំណាចម្នាក់នៅក្នុងស្រុកឱរ៉ាល់ ដែលមានទំហំជាង៣០០ហិកតា ហើយដីនោះ មានប្លង់រឹងប្រហែក១០ទៅ១១ហិកតាតែប៉ុណ្ណោះ ។ 

ដោយលក់ក្នុង១ហិកតា តម្លៃ៥០០០ដុល្លារសហរដ្ឋអាមេរិក(5000$) ហើយទូទាត់លុយបានចំនួន៥០ភាគរយហើយ សរុបទឹកលុយទាំងអស់ជាង១លានដុល្លារសហរដ្ឋអាមេរិកឯណ្ណោះ។

  ប្រជាពលរដ្ឋដដែលបានបន្តទៀតថា;  អ្នកមានលុយមានអំណាចគ្រោងឱ្យ(តាប៉ាង)និងអ្នកពាក់ព័ន្ធរៀបចំដីធ្លីទំហំជាង១០០០ហិកតា បន្ថែមទៀត ដើម្បីធ្វើចំការ បំពេញតម្រូវការទីផ្សារដែលគេចង់បាន  បើទោះបីជាពាក់ព័ន្ធជាមួយដីរដ្ឋគ្រប់គ្រង ឬដីរបស់ប្រជាពលរដ្ឋ ក៏ដោយគេត្រូវតែទិញយកឱ្យបាន។

  ជុំវិញការលើកឡើងខាងនេះផងដែអ្នកសារព័ត៌មានបានសុំការបំភ្លឺពីលោក(តាប៉ាង)តាមប្រព័ន្ធទូរស័ព្ទ គាត់បានប្រាប់ថា គាត់គ្មានដីនៅចំណុចទីតាំងខាងលើនេះទេ ហើយក៏គ្មានដីណាលក់ដែរ បើគាត់លក់ដីនោះ តើមានឯកសារមកពីណាដើម្បីបញ្ជាក់។

  ចំណែកលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យ ដែនជម្រកស្រុកឱរ៉ាល់ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា លោកកំពុងជាប់រវល់  ដោយឡែកលោក ច័ន្ទថេត ថានរៈ  ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អ្នកយកព័ត៌មានយើងខលតាមប្រព័ន្ធទូរស័ព្ទលោកថាជាប់រវល់សូមបញ្ជូនរូបភាពនិងរបាយការណ៍ទៅការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅ។

   ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានស្នើសុំយ៉ាងទទូចដល់មន្ដ្រីជំនាញពាក់ព័ន្ធ ពិសេសឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមេត្ដាពិនិត្យ​ និងវែកមុខជនខិលខូចដែលតែងធ្វើសកម្មភាពដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋជាបន្ដទៅទៀត។

 គួររំលឹកផងដែរថា; កាលពីពេលកន្លងទៅ នៅថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៣ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានគ្រឿងចក្រកំពុងតែធ្វើការឈូសឆាយដីព្រៃរបស់រដ្ឋ ក្រោយមកក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ចំណុចទីតាំងដីខាងលើឃើញថា មានគ្រឿងចក្រអេស្កាវទ័រ{ហៅថាអាអ៉ិច}ចំនួនពីរគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋអស់ជាច្រើនហិកតា ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ។ 

ក្រោយពីឃើញក្រុមអ្នកសារព័ត៌មាន តៃកុងអេស្កាវទ័រ{ហៅថាអាអ៉ិច}បានបើកគ្រឿងចក្របុករបងរត់ដើម្បីយកគ្រឿងចក្រទៅលាក់ទុក ភ្លាមៗនោះ មានបុគ្គលម្នាក់បើករថយន្តមកដែលគេស្គាល់ឈ្មោះ {តាប៉ាង} ជាអ្នកយកគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនោះ ដោយបើករថយន្តមកដល់បានធ្វើកាយវិការច្រងេងច្រង៉ាង  ហើយបានឲ្យក្រុមអ្នកសារព័ត៌មានយើងទៅផ្ទះលោកដើម្បីនិយាយគ្នា ប៉ុន្តែអ្នកសារព័ត៌មានមិនបានធ្វើតាមការអញ្ជើញរបស់(តាប៉ាង) នោះឡើយ៕












អុញនោះ! មុជមិនជ្រៅ ទៅមិនដល់ ហើយលោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព គៀងគរប្រជាពលរដ្ឋ ធ្វើការឡាយវីឌីអូ បែបញ៉ុះញ៉ុង បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក..ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ!

ចំនួនអ្នកទស្សនា: Views

   {ខេត្ដក្រចេះ} ៖ តោះបងប្អូនមកតាមដាន និងវិភាគទាំងអស់គ្នា ពេលនេះ មេខ្យល់ឈ្មោះ ភួង រ៉ា និងបក្ខពួក កំពុងធ្វើសកម្មភាពកៀងគរ ប្រជាពលរដ្ឋ ដែលមិនដឹងអីសោះរស់នៅតាំងឆ្នាំ២០១៣ មកធ្វើការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈអង្គភាពសារព័ត៌មានមិនសូវល្បី ចំនួន ៤អង្គភាព ដឹកនាំដោយ ឈ្មោះ ឈិន ម៉ៅ តាមប្រភពបានឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះបានជួលអង្គភាពសារព័ត៌មានមិនសូវល្បីក្នុងស្រុកមកធ្វើការផ្សាយដើម្បីបិទបាំងអំពើទុច្ចរិតរបស់បក្ខពួកខ្លួន ដែលបានធ្វើសកម្មភាពរុករានដីដែនជម្រកសត្វព្រៃកែវសីមា របស់រដ្ឋ លើសពីការរស់នៅអាស្រ័យផលជាក់ស្ដែង។


បើតាមការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក  កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០ រសៀល របស់អង្គភាពសារព័ត៌មានទាំងបួននោះ គឺផ្ទុយពីច្បាប់អនុញ្ញាតធ្វើអាជីវកម្មព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ពោលគឺអាជ្ញាប័ណ្ណនោះមានសិទ្ធិត្រឹមតែធ្វើការផ្សាយលើគេហទំព័រតែប៉ុណ្ណោះ ក្នុងនោះតាំងខ្លួនសុទ្ធតែជាចាងហ្វាង ហើយធ្វើសកម្មភាព ដែលផ្ទុយស្រឡះពីច្បាប់អនុញ្ញាតទៅវិញ។

គូសបញ្ជាក់ផងដែលថា; ការផ្ដួចផ្ដើមគំនិតកៀងគរប្រជាពលរដ្ឋច្រើនធ្វើការផ្សាយផ្ទាល់បែបនេះ មានលក្ខណៈញ៉ុះញ៉ុងពិតប្រាកដមែន ពោលគឺយកប្រជាពលរដ្ឋមកធ្វើជាខែល បង្កើតឱ្យមានភាពអស្ថេរភាព ចលាច័ល ហាក់ដូចជាផ្ទុះការតវ៉ា នេះជាល្បិចកន្ទេលធំ បន្លំដេក កូរទឹកឱ្យល្អក់ របស់បក្ខពួកជនខិលខូចមួយក្ដាប់តូច ដែលមានចេតនាចង់បានដី របស់រដ្ឋមកធ្វើជាសម្បតិ្ដផ្ទាល់ខ្លួន និងលក់យកប្រាក់ចំណេញបន្ដ។

គួររំលឹកផងដែលថា ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ គឺកំពុងរស់នៅលើដីរបស់រដ្ឋ ជាដីដែនជម្រកស្វតព្រៃកែវសីមា ក្នុងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។   ដូចដែលសម្ដីអះអាងរបស់ លោក ពៅ សាវាន មេភូមិ ត្រពាំងឈូក បានលើកឡើងថា ពលរដ្ឋរស់នៅជាក់ស្ដែង មានចំនួន ៤៧៣ គ្រួសារ ហើយដែលមានការស្នាក់នៅពិតប្រាកដនោះ មានចំនួន ៣១០ គ្រួសារប៉ុណ្ណោះ ក្រៅពីនេះ គឺមិនពុំទាន់មានលិខិតស្នាមនៅច្បាស់លាស់នោះទេ។

  លោកបានបន្ដទៀតថា ប្រជាពលរដ្ឋរស់នៅតាំងពីឆ្នាំ២០១៣មក លើផ្ទៃដីតែ ៧៥០ ហិកតាប៉ុណ្ណោះ ហើយបច្ចុប្បន្ន ប្រជាពលរដ្ឋមកអាស្រ័យផល ប្រមាណជាង ២០០០ ហិកតា ដែលលោកមិនបានដឹង ចំនួនដីពិតប្រាកដនោះទេ។ (មកស្ដាប់សម្ដីរបស់លោកមេភូមិ ពៅ សាវាន)................។

និយាយជារួម ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដក គឺពុំគួរមានភាពភ័យព្រួយអ្វីនោះទេ ពោលគឺធ្វើការអាស្រ័យផលធម្មតាចុះ តែសូមកុំរុករានដីរដ្ឋរបន្ថែម ដែលផ្ទុយពីច្បាប់។

  យើងក្រឡេកមកមើលសកម្មភាពឡាយវីឌីអូ កាលពីថ្ងៃទី០៦ ខែកុម្ភៈវិញ យើងសង្កេតឃើញថា បុគ្គលដែលតាំងខ្លួនជាអ្នកសារព័ត៌មាន បានធ្វើការឡាយ ដោយប្រើនូវសំនួរ បិទ មានចរិតញ៉ុះញ៉ុង វែកញ៉ែក រកខុសរកត្រូវ ដោយបញ្ឆេះឱ្យប្រជាពលរដ្ឋក្ដៅក្រហាយ និងមានការយល់ច្រឡំ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ការដែលចោទសួរ និងបង្ខំឱ្យប្រជាពលរដ្ឋ ឆ្លើយម្ដងម្នាក់ៗ គឺហាក់ដូចជាមានចរិតបង្កភាពចលាច័ល។ សូមតាមដានវីឌីអូខាងក្រោមនេះ...........។

សូមបញ្ជាក់ផងដែរថា ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំកន្លងមក គឺផ្សាយនូវព័ត៌មានពិត ដើម្បីជាប្រយោជន៍សង្គម ប្រយោជន៍ប្រជាពលរដ្ឋ និងជាស្មារតីថែរក្សាសម្បតិ្ដរដ្ឋតែប៉ុណ្ណោះ ពុំមានចេតនាណាមួយ ដើម្បីមូលបង្កាច់ពលរដ្ឋស្លូតត្រង់នោះទេ។

  ត្រង់ចំណុចនេះ សូមឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន មេត្ដាពិនិត្យលើការផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុក របស់អង្គភាពសារព័ត៌មានខាងលើផងទាន។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម និងភូមិអូគគី ឃុំគ្រញ៉ូងសែនជ័យ ដែលមានដីអាស្រ័យផលពិតប្រាកដ ស្នើឱ្យមន្ដ្រីជំនាញ និងថ្នាក់ដឹកនាំខេត្ដ ក្រសួងបរិស្ថាន មេត្ដាជួយផ្ទល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីជូនពួកគាត់ផង ដើម្បីការទទួលបានភាពសុក្ដុមរមនា។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះសូមអរគុណ។ ប្រភព÷គ្រុបព័ត៌មានសាមគ្គីថ្មី













មានអាត្រាក់ទរ័ និងអាប៊ុលជាច្រើនគ្រឿងកំពុងតែឈូសឆាយដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយ រដ្ឋបាលព្រៃឈេីស្រុកជីក្រែងទាំងយប់ទាំងថ្ងៃយ៉ាងរង្គោះរង្គៀលពេញព្រៃ ដោយមិនមានច្បាប់អនុញ្ញាត្តិ!

ចំនួនអ្នកទស្សនា: Views

 {ខេត្តសៀមរាប} ÷កាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៤ក្រុមការងារសារព័ត៍មានជាច្រើនអង្គភាពដោយទទួលបានដំណឹងពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំ ល្វែងឫស្សី មានការងឿងឆ្ងល់ ថា ហេតុអ្វី មានអ្នកយាមគ្រប់ផ្លូវមិន ឲ្យពួកគាត់ចូលទៅក្នុងតំបន់ត្រពាំង រងាវកក និងត្រពាំងត្រាវធំ?ដោយមានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ រូង ថ្មី ឃុំ ល្វែងឫស្សី ស្រុក ជីក្រែង ខេត្តសៀមរាប។

សូម្បីតែពួកគាត់ទៅចំការឬទៅកាប់អុសយកមកដុតក៏គេមិនអោយទៅដែលដោយ និយាយថាមិនអោយចូល បើចង់ចូលទាល់តែជួបមេការរាយការណ៍តាម អាយកូមជាមុនសិន ! ពួកគាត់បន្តថាជុំវិញបរិវេនទីតាំងខាងលើនេះជាតំបន់ព្រៃរបោះ និងដីស្រែ។

បើយោងតាមសម្តីបុរសម្នាក់អះអាងថាលោកជាអ្នកកសាងផ្លូវលំពីថ្នល់ធំទៅត្រពាំងរងាវកក លោកបានធ្វើដំណើរទៅមើលចំការក៏ត្រូវគេអោយសុំការអនុញ្ញាតពីក្រុមអ្នកកាន់អាយកូមសិន ។ប៉ុន្តែទាល់តែដឹងថាលោកជាអ្នកធ្វើផ្លូវនេះទើបអនុញ្ញាតអោយលោកទៅមើលចំការ។

ដោយមានការ ផ្ដល់ព័ត៌មានដូចខាងលើនេះនៅព្រឹកថ្ងៃពុធ ទី០៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ អ្នកសារព័ត៌មានបានចុះទៅគោលដៅតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋហើយបានឃើញ សកម្មភាពដូចអ្វីដែលពួកគាត់ថាមែន?

នៅពេលទៅដល់ចំណុចខាងលើនោះមានអ្នកយាមផ្លូវចុះពីថ្នល់ ផ្លូវលំចុះទៅត្រពាំងរងាវកកមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រទើបដល់ដីក្រុមហ៊ុនអ្នកយាម ពិតជាមិនអោយប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ចំណុចខាងលើពិតប្រាកដមែន !ហេតុអ្វីមិនទៅយាមឯបរិវេនដីក្រុមហ៊ុនទៅ? តើ ក្រុមនេះឈ្មោះអ្វី? អ្នកយាមក្រវីតែក្បាលហើយឆ្លើយថាខ្ញុំអត់ដឹងទេ  ? ហើយមេការដែលជាអ្នកកាន់អាកូមនោះក៏មិនដឹងឈ្មោះអ្វីដែរ? ពាក់ព័ន្ធករណីខាងលើនេះ លោក យុន ប្រុស មេឃុំ ល្វែងឬស្សីបានឆ្លើយប្រាប់ដល់អង្គភាពយើងថា ចាំលោក ឲ្យកម្លាំងទៅពិនិត្យមើលព្រមទាំងលោកបូម៉េងទ្រី អភិបាលស្រុកជីក្រែងបានប្រាប់មកអង្គភាពយើងថា គាត់មិនទាន់ដឹងថាខាងគ្រឿងចក្រដែលបានធ្វើការឈូសឆាយនោះមានច្បាប់ទំលាប់យ៉ាងណាទេ?ពីព្រោះការទិញលក់នោះមានច្រើនគ្នា និងច្រើនម្ចាស់ ?

ទន្ទឹមនឹងនេះដែរប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជ្រកក្រោមម្លប់សន្តិភាព ទូរទាំងព្រះរាជាណាចក្រ ដែលមានភូមិ ឃុំ មានសុវត្ថិភាព ជាចម្បងហេតុ អ្វី ?ក្នុងឃុំល្វែងឫស្សីមានរឿងបែបនេះកើតឡើងតើក្រុមហ៊ុនកំពុងធ្វើអ្វីក្នុងចំណុចត្រពាំង  រងាវកក និងត្រពាំងត្រាវធំ ទើបក្រុមហ៊ុនមិនឲ្យប្រជាពលរដ្ឋចូលសូម្បីតែពួកគាត់ចូលទៅមើលស្រែចំការក៏មិនអោយចូលដែរ។

ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរឲ្យលោក អភិបាលស្រុកជីក្រែង និងមន្រ្តីកសិកម្មខេត្ត មន្រ្តីពាក់ព័ន្ធជុំវិញខេត្តសៀមរាបជាពិសេសមន្រ្តីអាវុធហត្ថទទួលទិសបង្រ្កាបបទល្មើសធនធានធម្មជាតិ  និងលោក យុន ប្រុស ជាអាជ្ញាធរឃុំ ល្វែងឬស្សី មេត្តា បកស្រាយប្រាប់ពួកគាត់ពីមូលហេតុដែលក្រុមហ៊ុនមិនឱ្យពួកគាត់ចូលទៅកន្លែងទាំងនោះ ឲ្យបានច្បាស់លាស់ផង ?។តើ មានអ្វីជា អាថ៌កំបាំងនៅក្នុងព្រៃ ត្រពាំងរងាវកក និងព្រៃត្រពាំងត្រាវធំ? តើទាំងនេះគឺជា ទង្វើរ របស់មន្រ្តីគ្រាប់ល្ពៅ មួយ ណា?បានជាមានការលាក់លៀមយ៉ាងដូច្នេះ ?

ជុំវិញករណីខាងលើនេះអង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក ប្រធានមន្ទីរកសិកម្មខេត្តបានទេ?ដោយខលទៅលោកមិនចូល ៕

អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺនូវព័ត៌មានខាងលើនេះជុំវិញមន្រ្តីពាក់រៀងរាល់ម៉ោងធ្វើការ! សូមអរគុណ។













k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger