ad> 2024 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

អតិថិជន របស់ស្រាបៀរកម្ពុជា កើតទុក្ខមិនសុខចិត្ដ ខណៈត្រូវរង្វាន់ឡាន តែបានទូរសព្ទដៃ.!!!

ចំនួនអ្នកទស្សនា: Views

ព្រៃវែង៖ អតិថិជន ប្ដីប្រពន្ធពីរនាក់ រស់នៅឃ្មុំកោះរការ ស្រុកពាមជរ ខេត្ដព្រៃវែង បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំ ជុំវិញការមិនសុខចិត្ដចំពោះក្រុមហ៊ុន ស្រាបៀរកម្ពុជា ខណៈដែលរូបគាត់ត្រូវរង្វាន់ឡាន តាមរយៈការចាប់ឆ្នោត បែរជាបុគ្គលិករបស់ក្រុមហ៊ុន បើកឱ្យជាទូរសព្ទទៅវិញ ប៉ុន្ដែរូបគាត់មិនព្រមទទួល។

សូមបញ្ជាក់ផងដែរថា អ្នកដែលត្រូវរង្វាន់តាមរយៈការចាប់ឆ្នោត មានឈ្មោះ វ៉ា ង៉ុយ ជាប្ដី និង តុង ស្រៀង ជាប្រពន្ធ អ្នកទាំងពីរបានរៀបរាប់ដូច្នេះថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ពួកគាត់ទាំងពីរបានទិញស្រាបៀរកម្ពុជា ចំនួន ១៣២កេស ដើម្បីធ្វើពិធីឡើងគេហដ្ឋាន  បន្ទាប់ពីបានបញ្ជាទិញ ខាងតំណាងក្រុមហ៊ុន ជាបុគ្គលិកបានដឹកជញ្ជូនស្រាបៀរនោះ ទៅដល់គេហដ្ឋានរបស់ពួកគាត់ បុគ្គលិកផ្នែកលក់បានប្រាប់ថា  ក្រុមហ៊ុននឹងផ្ដល់សន្លឹកឆ្នោតចំនួន ២សន្លឹក ដើម្បីចាប់យករង្វាន់មានដូចជារថយន្ដ និងរង្វាន់ជាច្រើនទៀតជាការលើកទឹកចិត្ដអតិថិជន ហើយបុគ្គលិករូបនោះ ក៏បានជួយសរសរបំពេញឈ្មោះ តាមលក្ខខ័ណ្ឌលើកន្ទុយឆ្នោត ជូនអ្នកទិញទៀតផងដែរ ដើម្បីធ្វើការផ្សងសំណាង ខណៈអតិថិជនពោលថាពួកគាត់មិនចេះអក្សរ ក្រោយពីបានបំពេញរួចរាល់ បុគ្គលិកតំណាងក្រុមហ៊ុនបានហែកយកកន្ទុយសន្លឹកឆ្នោតនោះ ដែលមានលេខសំគាល់ ០១៦៩៥៥ និង០១៦៩៥៦។

អ្នកទាំងពីរជាប្ដីប្រពន្ធខាងលើបានបញ្ជាក់ទៀតថា  រហូតដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនបានចាប់ឆ្នោតផ្សងសំណាង មានឈ្មោះប្ដីប្រពន្ធខាងលើជាអ្នកត្រូវ និងទទួលបានរង្វាន់ជារថយន្ដ ម៉ាក Ford មួយគ្រឿង ហើយក្រុមហ៊ុនក៏បានធ្វើសេចក្ដីប្រកាសតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនផងដែរ ស្រាប់តែដល់ពេលដែលត្រូវប្រគល់រវង្វាន់រថយន្ដនោះ បែរជាបុគ្គលិក តំណាងរបស់ក្រុមហ៊ុន មកប្រាប់ពួកគាត់ទាំងពីរថា ការត្រូវរង្វាន់រថយន្ដនោះ គឺខុសលក្ខខ័ណ្ឌរបស់ក្រុមហ៊ុន គឺផ្ដល់ជូនសម្រាប់តែអាពាហ៍ពិពាហ៍ប៉ុណ្ណោះ គឺពុំផ្ដល់សម្រាប់អតិថិជនដែលទិញស្រាបៀរកម្ពុជា ក្នុងពិធីឡើងគេហដ្ឋាននោះទេ។

ប្ដីប្រពន្ធទាំងពីរ ជាអ្នកបានត្រូវរង្វាន់រថយន្ដ Ford ខាងលើនោះ ទទូចស្នើសុំ ឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន Khmer Beverages មេត្ដាផ្ដល់នូវភាពត្រឹមត្រូវ និងយុត្ដិធម៌ជូនពួកគាត់ផង ដើម្បីភាពសុក្រឹត្យ ចំពោះអតិថិជនផង ទោះមិនបាន១០០% ក៏គួរឱ្យបានសមរម្យដែរ។

ការលើកឡើង ក៏ដូចជាការៀបរាប់ខាងលើរបស់ ប្ដីប្រពន្ធ ពីរនាក់រស់នៅក្នុងឃុំ កោះរការ ស្រុកពាមជរ ខេត្ដព្រៃវែង គឺគ្រាន់តែជាការស្នើសុំ ឱ្យក្រុមហ៊ុនពិនិត្យ និងផ្ដល់ភាពសុក្រឹត្យជូនអតិថិជនដែលតាំងតែគាំទ្រ ផលិតផល របស់ក្រុមហ៊ុនប៉ុណ្ណោះ ពុំមានចេតនាមូលបង្កាច់បង្ខូចឈ្មោះក្រុមហ៊ុនឡើយ។

ក្រោយពីអង្គភាពយើងខ្ញុំ ទទួលបានដំណឹងនេះ ក៏បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយអតិថិជន ដែលបានត្រូវរង្វាន់ និងពុំអាចស្នើសុំការសម្ភាសន៍ ពីតំណាងក្រុមហ៊ុនបានទេ ព្រោះគ្មានលេខទំនាក់ទំនង។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបំភ្លឺ ឬ ការបកស្រាយពីសំណាក់ក្រុមហ៊ុន គ្រប់ម៉ោងធ្វើការ។








កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធករណី ក្លែងបន្លំ ឯកសណ្ឋាន នឹងចាប់ជម្រិត...!

ចំនួនអ្នកទស្សនា: Views

{ភ្នំពេញ} ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​បាន​ក្លែងភេទ​ជា​នគរបាល ។


ធ្វើ​សកម្មភាព​ចាប់​និស្សិត​ស្រី​ម្នាក់ វា​យ​ខ្នោះដៃ​ជំរិត​ទារប្រាក់​ចំនួន​៥០០​ដុល្លារ ព្រមទាំង​ប្លន់​យក​ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។ មិនតែប៉ុណ្ណោះ​បាន​បង្ខាំង​ព្រះសង្ឃ​១​អង្គ​ទៀត នៅ​ក្នុងផ្ទះ​មួយ​កន្លែង​ជាមួយ​នារី​រង​គ្រោះ​ខាងលើ ហើយ​ក្រុម​ជនសង្ស័យ​នេះ​ក៏​ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​លិខិត​ក្លែង​ផង​ដែរ ។
ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ក្នុងផ្ទះ​ចាំចម្ការ​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត នៅ​ក្នុងភូមិ​សាលា សង្កាត់​ទៀន ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ។
ជនសង្ស័យ​ទី​១-​ឈ្មោះ ជ្រឹង វេហា ហៅ​ភោគ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​២-​ឈ្មោះ វី សុភា​វ៉ា​ន់ ហៅ វ៉ា​ន់ មក​រា ហៅ​សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំង​២​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ទី​៣-​ឈ្មោះ ខូ​វ រច្ចនា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជន​ជ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អូរ​ម៉ា​ល់ ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។
ដោយឡែក ជន​រង​គ្រោះ​១-​ឈ្មោះ សាន ពិសី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និស្សិត មាន​ទីលំនៅ​ភូមិ ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។ ២-​ព្រះសង្ឃ​នាម ចាន់ ផលិត ព្រះ​ជន្ម​១៩​វស្សា គង់នៅ​ក្នុង​វត្ត​កំពង់​ក្ដុល ស្ថិត​នៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ និស្សិត​ស្រី​រូប​នោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ​1HU-2504 ចេញពីផ្ទះ ដើម្បី​យក​សៀវភៅ​ទៅ​ប្រគេន​ព្រះសង្ឃ​នាម ចាន់ ផលិត ។ ដោយ​ព្រះសង្ឃ​អង្គ​នោះ​បាន​ប្រាប់​ឱ្យ​នាង​ទៅ​ជួប​នៅផ្ទះ​ចាំចម្ការ​កើតហេតុ​ខាងលើ ដែល​ព្រះ​អង្គ​បាន​ស្គាល់គ្នា​ជាមួយ​បុរស​អ្នក​ចាំចម្ការ​ម្នាក់​ឈ្មោះ ប៊ុត សា​វី អាយុ​៦៥​ឆ្នាំ ។
កន្លង​មក​នាងរង​គ្រោះ​ក៏​ធ្លាប់​យក​សៀវភៅ​ទៅ​ប្រគេន​ព្រះ​អង្គ​នៅផ្ទះ​នោះ​ពី​មុន​មក​ដែរ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​បុរស​ដែល​ជា​អ្នក​ចាំចម្ការ​ខាងលើ​មិន​នៅផ្ទះ​ទេ មិនដឹង​ថា គាត់​នៅ​ជិត​នោះ​ដែរ ឬ​យ៉ាងណា​ឡើយ ។

នគរបាល​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​ទៅ​ដល់​នារី​រង​គ្រោះ​បាន​បាន​ប្រគេន​សៀវភៅ​ដល់​ព្រះសង្ឃ​អង្គ​នោះ​រួច​នាង​ក៏​បាន​ខ្ចី​ទូរស័ព្ទ​ដៃ​ម៉ាក Iphone Xsmax របស់​ព្រះ​អង្គ ដើម្បី​ទូរស័ព្ទ​ទៅ​មិត្តភក្តិ ។ ខណៈនោះ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ជ្រឹង វេហា ហៅ​ភោគ ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល ឈុត​ពណ៌​ខៀវ ពាក់​ស្លាក​ឈ្មោះ វី សុភា​វ៉ា​ន់ អត្តលេខ​65145 ។ បាន​ឡើង​ទៅ​លើ​ផ្ទះ​ខាងលើ​នោះ​ដែរ ហើយ​បាន​ដណ្តើម​យក​ទូរស័ព្ទ​ពី​ដៃ​នាងរង​គ្រោះ​ទាំង​កម្រោល រួច​ច្រាន​នាង​ចូល​ទៅ​ក្នុងផ្ទះ​ជាមួយ​ព្រះសង្ឃ ហើយ​ទាញ​ទ្វារ​បិទ និង​យក​ខ្សែ​ចង​ទ្វារ​ពី​ខាងក្រៅ​ជាប់​តែ​ម្ដង ព្រមទាំង​បាន​ស្រែក​គំ​រា​.​ម​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​អង្គ និង​នាក់ នៅ​ឱ្យ​ស្ងៀម ។

នគរបាល​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ថា លុះ​បន្តិច​ក្រោយមក​ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ វី សុភា​វ៉ា​ន់ ហៅ​វ៉ា​ន់ មក​រា ហៅ សិ​ដ្ឋ ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល ពណ៌​ទឹកដោះគោ និង​ពាក់​ស័ក្តិ​៤​ផង រួម និង​ស្ត្រី​សង្ស័យ​ឈ្មោះ ខូ​វ រច្ចនា បាន​ឡើង​ទៅ​លើ​ផ្ទះ​នោះ​ដែរ ។ បន្ទាប់​មក​បាន​និយាយ​ទារ​លុយ​ពី​និស្សិត​ស្រី​រូប​នោះ​ចំនួន​៥០០​ដុល្លារ (​ប្រាំ​រយ​ដុល្លារ​អា​មេ​រិ​ក​) ជា​ថ្នូរ និង​ការ​ដោះ​លែង ខណៈនោះ​នាង​ឆ្លើយ​ថា​គ្មាន​លុយ​ទេ ចំណែក​ព្រះសង្ឃ​នាម ចាន់ ផលិត ព្រះ​អង្គ​ក៏​បាន​សួរនាំ​ទៅ​ជនសង្ស័យ​ថា តើ​ប៉ូលិស​មក​ពី​ខាង​ណា​ដែរ ? ប៉ុន្តែ​ក្រុម​ជនសង្ស័យ​បាន​ប្រាប់​ដែរ តែ​ហាក់ដូចជា មិន​ច្បាស់លាស់​សោះ ។

នគរបាល​ខាងលើ​បាន​ប្រាប់​បន្ថែម​ថា ពេល​នោះ​ព្រះសង្ឃ​អង្គ​នោះ​ក៏​បាន​លូន​ចេញពី​ក្នុងផ្ទះ​ខាងលើ​តាម​ប្រហោង​សំ​យ៉ាប​ផ្ទះ​ចុះ​ទៅ​ក្រោម​និង​រត់គេច​ព្រះ​កាយ ហើយ​ជនសង្ស័យ​បានឃើញ និង​រត់​ដេញ​តាម​ដែរ តែ​តាម​មិន​ទាន់ រួច​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​នោះ​វិញ ។ បន្ទាប់​មក​បើកទ្វារ​ចូល​ទៅ​ក្នុងផ្ទះ រួច​យក​វា​.​យ​ខ្នោះដៃ​នារី​រង​គ្រោះ​ជាប់ ហើយ​បាន​យក​កាបូបស្ពាយ​របស់​នាង​ឆែក​មើលឃើញ​សោ​ម៉ូតូ ជនសង្ស័យ​ក៏​បាន​យក​ទៅ​ចាក់​ម៉ូតូ​របស់​នាង​ជិះ​គេចខ្លួន​បាត់ ។

ក្រោយ​ពី​ជនសង្ស័យ​គេច​ទៅ​បាត់​អស់​នាងរង​គ្រោះ​បាន​ខំ​រើ​បម្រាស់ ហើយដោយ​សារ​កដៃ​នាង​តូច ទើប​រើ​រហូត​របូត​ខ្នោះ​ពី​ដៃ ហើយ​បាន​រត់​ចេញ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទៀន​ឲ្យ​ជួយ ។ មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ទទួល​បាន​បណ្ដឹង​ភ្លាម លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​បញ្ជា​កម្លាំង​ចេញ​អន្តរាគមន៍ រហូត​ដល់​វេលា​ម៉ោង​២១​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​គឺ
✍️១.​ឈ្មោះ វី សុភា​វ៉ា​ន់ ហៅ (វ៉ា​ន់) 
✍️២.មក​រា ហៅ​(សិ​ដ្ឋ) និងទី៣.​ឈ្មោះ ខូ​វ រច្ចនា ។

✍️.ដោយ​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HU-2504 ខ្នោះដៃ​ចំនួន​០២ កាត​ប៉ូលិស​របស់​ឈ្មោះ វី សុភា​វ៉ា​ន់ (​ក្លែងក្លាយ​)១​សន្លឹក , កាត​ប៉ូលិស​របស់​ឈ្មោះ ខូ​វ រច្ចនា (​ក្លែងក្លាយ​)១​សន្លឹក​, ប័ណ្ណ​ស​សើរ​ឈ្មោះ វី សុភា​វ៉ា​ន់ (​ក្លែងក្លាយ​) ១​សន្លឹក  អាវ​នគរបាល​ឈុត​ពណ៌​ខៀវ​ស្លាក​ឈ្មោះ វី សុភា​វ៉ា​ន់ ១, ៧/​អាវ​នគរបាល ពណ៌​ទឹកដោះគោ ពាក់​សក្តិ​៤ របស់​ឈ្មោះ វី សុភា​វ៉ា​ន់ ១, ប័ណ្ណសរសើរ​ឈ្មោះ បាន វិចិត្រ (​ក្លែងក្លាយ​) ១​សន្លឹក​,​ទូរស័ព្ទ​ដៃ​ម៉ាក Tecno Spark ចំនួន​០២​គ្រឿង ។ លិខិត​សូម​បម្រើ​ការងារ​ឈ្មោះ ជ្រឹង វេហា ១​សន្លឹក​, ឯកសារ​ធ្វើ​ដីកាចាប់ខ្លួន​ក្លែងក្លាយ​មួយ​ចំនួន​, កាបូបស្ពាយ​ពណ៌​ខ្មៅ​១ រួច​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទៀន ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​កម្លាំង​ក៏​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ក៏​ឈាន​ដល់​ការ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ជ្រឹង វេហា ហៅ ភោគ នៅ​ត្រង់​ចំណុច​ផ្ទះ​លក់​គ្រឿងសំណង់ ស្ថិត​នៅ​តាម​ផ្លូវ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ស្ថិត​នៅ​ភូមិ​កើតហេតុ​ខាងលើ ។
ដោយ​ដកហូត​បាន​ទូរស័ព្ទ​ដៃ​ម៉ាក IphoneXsMax ពណ៌​ទឹកមាស​ចំនួន​០១​គ្រឿង របស់​ព្រះសង្ឃ​នាម ចាន់ ផ​លលិត​, ស្រោម​ខ្នោះ​ពណ៌​ខ្មៅ​ចំនួន​២, ខ្សែ​ក្រ​វ៉ា​ត់​ប៉ូលិស​ចំនួន​១, ខោ​នគរបាល​ជើងវែង ពណ៌​ខៀវ​១,​អាវយឺត​ដៃ​វែង​ពណ៌​ខ្មៅ​មាន​ឡូ​ហ្គោ​ប៉ូលិស​១ ហើយ​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​តាម​នីតិវិធី​ច្បាប់ ៕










ក្រសួងបរិស្ថានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ "ការកែប្រែគុណភាពដី រហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត"

ចំនួនអ្នកទស្សនា: Views


  ក្រសួងបរិស្ថានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ "ការកែប្រែគុណភាពដី រហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត"

----------------------------
ខេត្តប៉ៃលិន: ថ្ងៃអង្គារ៍ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយដ្ឋានចំណេះដឹងព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត» នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត-ក្រុងប៉ៃលិន  ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងខេត្តប៉ៃលិនប្រមាណ៤០០នាក់ ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំទិវាបរិស្ថានពិភពលោក៥ មិថុនា គឺជាវេទិកាដ៏មានឥទ្ធិពលមួយក្នុងការពន្លឿនពង្រីក និងចូលរួមជាមួយប្រជាជនសហគមន៍ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក ដើម្បីចាត់វិធានការលើបញ្ហាបរិស្ថានសំខាន់ៗ ដែលកំពុងប្រឈមនឹងភពផែនដី។ ដើម្បីចូលរួមក្នុងចលនាពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចកំណត់យក ថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈ អនុក្រឹត្យ លេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦។ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក។ ចាប់តាំងពីពេលបង្កើតទិវានេះមក យុទ្ធនាការបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស គ្រប់រាជធានី-ខេត្ត នៅតាមទីតាំងផ្សេងៗគ្នាទូទាំងប្រទេស ដោយបានសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីបញ្រ្ជាបចំណេះដឹងបរិស្ថាន និងការអនុវត្ត នៅតាមទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ក្នុងការជម្រុញភាពស្អាត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទីក្រុង និងមូលដ្ឋានមានភាពបៃតង មានដើមឈើ មានម្លប់ ខ្យល់អាកាសល្អ និងជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ ២០៥០។

លោក ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនបានធ្វើការអំពាវនាវ សូមប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តអោយកាន់តែសកម្មនូវគោលការណ៍ណែនាំ របស់ក្រសួងបរិស្ថាន និងយកចិត្តទុកដាក់គ្រប់គ្រងលើសំណល់ដែលយើងបានបញ្ចេញ និងចូលរួមដាំដើមឈើឡើងវិញ និងថែរក្សាធនធានដែលមានស្រាប់ឱ្យមាននិរន្តរភាព។

លោកស្រី គង់ កុសល នាយកគ្រប់គ្រងនាយកដ្ឋានពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា សំអាង វឌ្ឍ: អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានបញ្ជាក់ថា ក្នុងនាមវិស័យឯកជន ក្រុមហ៊ុនសូមធ្វើការគាំទ្រ និងចូលរួមគោលនយោបាយវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដើម្បីបរិស្ថានយើងស្អាត និងបៃតង។ នៅថ្ងៃដដែលនោះ គណៈអធិបតី និងអ្នកចូលរួមទាំងអស់ក៏បានចូលរួមគាំទ្រ និងអនុវត្តនូវយុទ្ធនាការ«ថ្ងៃនេះខ្ញុំ មិនប្រើប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ផងដែរ៕















រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្តចុះសួរសុខទុក្ខនឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថាននៅខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views

{ព្រៃវែង​} ៖​ ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ អញ្ជើញចុះសួរសុខទុក្ខ និង សំណះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តព្រៃវែង នារសៀលថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, សមិទ្ធផលជាច្រើន រួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ថ្ងៃទី០១ កញ្ញា ដែលធ្វើឲ្យមានអ្នកចូលរួម ចំនួន៨,៨លាននាក់ ដើម្បីធ្វើឲ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា ស្អាត នៅថ្ងៃខាងមុខ។


ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា សមិទ្ធផលមួយចំនួនទៀត ដែលក្រសួងបរិស្ថានសម្រេច នាពេលកន្លងមក រួមមាន ការពង្រឹងការអនុវត្តច្បាប់១០០% ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ការដាក់ចេញយុទ្ធនាការផ្តល់កូនឈើចំនួន១លានដើម ជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋដាំ ចាប់ពីឆ្នាំ២០២៤នេះ ដែលក្នុងនោះពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមប្រធានបទ«ពន្លកបៃតង» គ្រោងនឹងរៀបចំឡើងនៅមុខទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីបង្កើនគម្របព្រៃ ឲ្យបាន៦០% នៅឆ្នាំ២០៥០ ឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាព ប្រជាសហគមន៍ ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លើយតបយុទ្ធសាស្រ្តចក្រា ដែលបានដាក់ចេញ ជាពិសេសគ្រប់គម្រោងអភិវឌ្ឍន៍ ដែលបានគាំទ្រដល់ការលើក ស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

នៅក្នុងទិសដៅបន្ត ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងពីផែនការសកម្មភាព ដែលអាចទាញយកឱកាស សម្រាប់កម្ពុជា ឈានឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ដោយផ្អែកលើ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានគ្រប់ថ្នាក់ ជាពិសេសកិចសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់ ដែលអាចធ្វើកិច្ចការបរិស្ថាន ជាមួយភាពស្អាត បៃតង និងចីរភាព របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕











ព្រោះតែរឿងផលប្រយោជន៍ និង លាភសក្ការៈធ្វើឲ្យមនុស្សបាត់បង់អស់នូវគុណធម៌និងតម្លៃជាមនុស្សអស់.(វគ្គ.៣.)

ចំនួនអ្នកទស្សនា: Views

{ខេត្តកំពង់ស្ពឺ}៖ ព្រោះតែរឿងផលប្រយោជន៍ លាភសក្ការៈ មុខរបររកសុីដូចគ្នា មានមនុស្សមួយក្រុមព្រួតគ្នាធ្វើបាបថៅកែឈ្មោះសាន្ត ហើយនាំគ្នាលើកជ្រោងថៅកែឈ្មោះ លឹម ចាន់ថុល ដោយសារ (លុយ៥កាក់ដុល្លារ)ក្នុង១ម៉ែត្រត្រីគុណ។ ពេលនេះការពិតត្រូវលាតត្រដាងហើយករណីព្រួតគ្នាផ្តួលរំលំថៅកែសាន្តឱ្យខ្ទាតចេញពីរណ្តៅដីក្នុងអាងទំនប់អូរក្រាំងអំបិល ហើយនាំគ្នាជ្រោងលោកថៅកែឈ្មោះ លឹម ចាន់ថុលនោះ។ រវាងថៅកែរកសុីចាក់អាចម៍ដីនៅក្នុងទំនប់អូរក្រាំងអំបិលពេលនេះការពិតបានបើកបង្ហាញច្បាស់ហើយ ក្រោយពីមនុស្សមួយក្រុមមានមន្ត្រីអាវុធហត្ថខេត្តម្នាក់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង រួមទាំងគ្នីគ្នាម្នាក់ទៀតឈ្មោះលាង អេង ជាមន្ត្រីយោធានិងជាអ្នករកសុីគួកជេរដីផងដែរ។


ប្រភពព័ត៌មានបង្ហើបឱ្យដឹងថា  បន្ទាប់ពីថៅកែសាន្តត្រូវបានជំនាញរ៉ែនិងថាមពល បញ្ជាឱ្យផ្អាកសកម្មភាព ក្រុមថៅកែជនជាតិចិនចាក់ដីបម្រុងធ្វើរោងចក្រ បានទំនាក់ទំនង លោកថៅកែ លឹម ចាន់ថុល ចាក់អាចម៍ដីលើដីរបស់ខ្លួន ដែលថៅកែសាន្តធ្លាប់បានចាក់កន្លងមក។ ឥឡូវ​នេះប្រភពដែលស្និតក្រុមថៅកែចាក់ដីទាំងអស់នោះបានបង្ហើបប្រាប់ថា ថៅកែ លឹម ចាន់ថុល រាសីឡើងហើយ ដែលទទួលបានការចាក់ដីបន្តពីថៅកែសាន្ត កន្លងមកនោះក្នុងតម្លៃ១រៀល៣កាក់(ដុល្លារ)។

 ប្រភពព័ត៌មានបន្តថា ដោយឡែកមនុស្សចំនួន០៣នាក់ ក្នុងនោះមានមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងមន្ត្រីយោធាឈ្មោះលាង អេងឈ្មួញគួកជេរដីម្នាក់ទៀតបានទទួលលុយ០៥កាក់ដុល្លារ(ស្មើនិង២០០០រៀល)ក្នុង១ម៉ែត្រត្រីគុណ។ ព្រោះតែមូលហេតុទាំងនេះហើយទើបបានជាក្រុមមនុស្សទាំងអស់នោះខំប្រឹងរួមដៃគ្នា ព្រួតគ្នាធ្វើបាប និងផ្តួលរំលំថៅកែសាន្តឱ្យខ្ទាតចេញពីការជីកកាយដីទំនប់អូរក្រាំងអំបិលនេះ។សញ្ញានេះអាចបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កន្លងមកមនុស្សម្នាក់ (ដែលគេស្គាល់ច្បាស់ថាជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូប មានឋានន្តសក្តិអនុសេនីយ៍ទោ) ធ្លាប់ប្រកាសក្តែងៗថា ខ្លួនគឺជាបងថ្លៃរបស់លោកថៅកែ លឹម ចាន់ថុល រហូតឱ្យអ្នកជុំវិញខ្លួនបានស្គាល់ និងបានដឹងថារូបខ្លួន ជាបងថ្លៃរបស់លោកថៅកែ លឹម ចាន់ថុល។ ប៉ុន្តែតាមការពិតនោះលោកថៅកែ លឹម ចាន់ថុល និងមន្ត្រីរូបនោះ គឺមិនមិនមានជាប់សាច់ឈាមនឹងគ្នាទាល់តែសោះ។ អ្វីដែលមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រូបនោះធ្វើបែបនេះ និយាយបែបនោះ ពីព្រោះគេមានមហិច្ឆតា ចង់កកូរកកាយដើម្បីឱ្យជំនាញពាក់ព័ន្ធនានាផ្អាកសកម្មភាព ការធ្វើ អាជីវកម្មរបស់ថៅកែសាន្តែប៉ុណ្ណោះ។ ហើយឱ្យថៅកែ លឹម ចាន់ថុល ចូលទៅចាក់អាចម៍ដីនៅកន្លែងដែលលោកថៅកែសាន្តធ្លាប់ចាក់កន្លងមក គឺក្នុងន័យ ខ្លួនចង់បានប្រាក់ភាគលាភក្នុង១ម៉ែត្រត្រីគុណ ស្មើនិងលុយ៥កាក់ដុល្លារ(២០០០រៀល)តែប៉ុណ្ណោះ នេះគឺជាការប្រជែងគ្នាដោយទុច្ចរិតក្នុងការរកសុីការរកសុីរបស់ក្រុមជនខិលខូចមួយក្តាប់តូចនេះ។

បើយោងតាមប្រភពព័ត៌មានពីមន្ត្រីរ៉ែនិងថាមពលបានបង្ហើបប្រាប់ថាដោយសារក្រុមការងាររកឃើញថាក្រុមគ្រឿងចក្ររបស់ថៅកែលឹម ចាន់ថុល ជីកកាយខុសទីតាំងច្បាប់អនុញាតិទើបក្រុមការងារសម្រេចឲ្យផ្អាកបណ្តោះអាសន្នសិន។ក្រោយពេលត្រូវផ្អាកក្រុមឡានសុីឈ្នួលដឹកដីមូយចំនួនក៏បានដកឡានចេញពីរណ្តៅអស់ខ្លះហើយដែរ។

ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះដែរ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក វិន ឡេងហួង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង លោកបានឆ្លើយថា លោកមិនមានភាគហ៊ុននៅក្នុងការជីកកាយដីអូរក្រាំងអំបិលនោះទេ។ គេរកសុីតែគេ លោកធ្វើការងាររបស់លោកតែប៉ុណ្ណោះ។

  អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ។ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ។ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!









k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger