
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២៤៖១០នាទី នៅត្រង់ចំណុចផ្ទះសំណាក់ ហ្រ្វីប៊ូទិក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់៖
១៖ ឈ្មោះ មាស សុខនាថ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២៖ ឈ្មោះ ឆិន គន្ធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិជ្រៃគោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣៖ ឈ្មោះ សេង ពៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៤៖ឈ្មោះ យ៉េ ភក្តី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ អ្នកបើកបររថយន្តដឹកទំនិញ ស្នាក់នៅ ភូមិកប់ភ្លក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពាក់ព័ន្ធករណី លួច (កាច់សោរកម៉ូតូ)
សម្ភារនិងវត្ថុតាងដកហូត៖ ម៉ូតូចំនួន២គ្រឿងម៉ាក, ទុលលឺវីស, សោអក្ស L និងដែកកាច់ចុងសំប៉ែត។
បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។
0 comments:
Post a Comment