
@រាជធានីភ្នំពេញ÷ នា.ព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌដង្កោ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខណ្ឌដង្កោ ក្រោមអធិបតីភាព លោកស្រី សយ សុធា ប្រធាន គ.ក.ស.ក ខណ្ឌដង្កោ
របៀបវារៈនៃអង្គប្រជុំមានចំនួន ០៤ដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ០៨ អាណត្តិទី៤
២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍សកម្មភាពប្រចាំខែឌសភា ឆ្នាំ២០២៥
៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព ប្រចាំខែមិថុនា ឆ្នាំ២០២៥
៤.បញ្ហាផ្សេងៗ ៕
0 comments:
Post a Comment