ad> សម្តេចធិបតី បញ្ជាក់ថា គ្មានគោលការណ៍ ឬផែនការលក់ព្រលានយន្តហោះពោធិ៍ចិនតុងដូចការចោទប្រកាន់នោះទេ ! ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

សម្តេចធិបតី បញ្ជាក់ថា គ្មានគោលការណ៍ ឬផែនការលក់ព្រលានយន្តហោះពោធិ៍ចិនតុងដូចការចោទប្រកាន់នោះទេ !

ចំនួនអ្នកទស្សនា: Views

{រាជធានីភ្នំពេញ} ៖ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៥) នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ថ្មីៗនេះ មានការចោទប្រកាន់ថា រាជរដ្ឋាភិបាល បានលក់ព្រលានយន្តហោះពោធិ៍ចិនតុងតាំងពី១៥ឆ្នាំមុនមក ដែលការលើកឡើងបែបនេះ ជាការចោទប្រកាន់ហើយមិនពិតទាល់តែសោះ។


សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនដូចការចោទប្រកាន់មែន សូមបង្ហាញឯកសារនោះមក។ សម្តេចបន្តថា សម្តេចបានសម្រេចផ្ទេរប្រតិបត្តិការ ព្រលានយន្តហោះកន្លែងចាស់ ទៅព្រលានយន្តហោះថ្មីតែប៉ុណ្ណោះ។


សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតាំងតែពីការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្ដេចផ្ទាល់ គឺ គ្មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនេះ នោះទេ ៕







0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger