ទីតាំងរោងកាហ្វេមួយកន្លែងនេះ សុខសាន្តណាស់😁មិនមានសមត្ថកិច្ចណាមួយមករំខាននោះទេ...!អញ្ចឹងបានគេដាក់ឈ្មោះ សុខ សាន្ត នឹង🤔⁉️
@ខណ្ឌពោធិ៍សែនជ័យ÷{16/05/2025} មានទីតាំងរោងកាហ្វេមួយកន្លែងដែលមានឈ្មោះ{ សុខសាន្ត } បង្កប់ល្បែងឆ្នោតឡូតូ ដែលស្ថិតនៅបណ្ដោយផ្លូវខាងត្បូង វត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទីតាំងមួយកន្លែងនេះបង្កប់ល្បែងស៊ីសងយូរមកហើយមិនទាន់មានអាជ្ញាធរណាមួយមានចំណាត់ការនៅឡើយទេ។
សូមសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានមេត្តាចុះត្រួតពិនិត្យមើលផងទាន ។ ដើម្បីទប់ស្កាត់បទល្មើស រាល់ល្បែងស៊ីនៅក្នុងមូលដ្ឋាន និងភូមិ-ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច ដែលរាជរដ្ឋាភិបាលដាក់ឲ្យចេញអនុវត្តផងដែរ ។ សូមអរគុណ!
0 comments:
Post a Comment