ទីតាំងជល់មាន់មួយកន្លែងនេះ ត្រូវបានអ្នកញៀនល្បែងរៀបចំទីតាំងលេង នៅក្រោមម្លប់ជ្រៃ កណ្តាល វាលស្រែដែលគេអាចសម្គាល់បានតាមរយៈម៉ូតូជា ច្រើនតម្រៀបគ្នានៅតាមមាត់ព្រែក និង មនុស្សជួបជុំ គ្នាយ៉ាងអឺងកងនៅទីទួលក្រោមម្លប់ដើមជ្រៃ ក្នុងឃុំពត់សរ តែបែរជាលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំពត់សរបានធ្វើគធ្វើថ្លង់មើលមិនឃើញយ៉ាងនេះទៅវិញនិងមិនធ្វើការបង្រ្កាបនោះឡើយ។
ដូច្នេះតើទីតាំងមួយនេះមានខ្នងបង្អែក យ៉ាងណាទើបអាជ្ញាធរមិនបង្រ្កាប?
គួរបញ្ជាក់ដែរថា នៅ ក្នុង ឃុំពត់សរ មិន មែន មានតែ ទីតាំង ជល់មាន់លើដីប៉ុណ្ណោះ ទេ គឺនៅ មាន ទីតាំង ល្បែង ជា ច្រើន ទៀត ដែល ខ្លះ មាន លេង ជា របៀបជល់មាន់តាមអនឡាញ ខ្លះ ទៀតមានលេង ជា ល្បែង បៀរ អាប៉ោង ជាដើម ដែល អាជ្ញាធរ មូលដ្ឋាន ពិសេស លោកមេប៉ុស្តិ៍ ឃុំពត់សរ ដឹង យ៉ាង ច្បាស់ ប៉ុន្តែមិនមានវិធានការបង្រ្កាប។ទាំងនេះ ត្រូវបានមហាជន សន្និដ្ឋានថា ប្រហែលជា លោក មេប៉ុស្តិ៍ ទទួលបាន សំណែន ច្រើន ពីក្រុមបនល្បែងនោះហើយមើលទៅ ទើបមិន ព្រមបង្រ្កាប សោះ។
ករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំលោក វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការស្រុកបាទី មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?តើអស់លោកយកភ្នែកទៅទុកនៅឯណា? ហេតុអ្វីមិនព្រមគោរពនិងអនុវត្តន៍ទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃដើម្បីឲ្យពលរដ្ឋរស់បានសុខសានផង។
អង្គភាពសារព័ត៌មានយើង ចុះផ្សាយខាងលើនេះ គ្មានគោលបំណងអ្វីក្រៅពីសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗ លោកបានជ្រាបជាព័ត៌មាន ពីមន្ត្រីថ្នាក់ក្រោម ដើម្បីឱ្យមានភាពស្មោះត្រង់ការពារពលរដ្ឋណែនាំឲ្យបានល្អជាមន្ត្រីគំរូ ដែលមានកាតព្វកិច្ចចុះត្រួតពិនិត្យមើលក្នុងមូលដ្ឋានកុំឲ្យពលរដ្ឋខ្មែរយើងញៀននិងល្បែងស៊ីសង ស្ទើរលែងធ្វើការងារអ្វីផ្សេងលែងកើតសូមសមត្ថកិច្ចក្នុងមូលដ្ឋានកុំធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។
សូមបញ្ជាក់ថា;នេះជាការឡើងរបស់បងប្អូនប្រជាពលរដ្ឋ ដែលលោកមិនពេញចិត្ត ដោយសារក្នុងតំបន់គាត់កើតមានល្បែងសុីសងខុសច្បាប់ហើយសមត្ថកិច្ចមិនបង្រ្កាបពីព្រោះទីណាមានល្បែងសុីសងគឹទីនោះតែងតែកើតមានអំពើចោរលួចឆក់ប្លន់និងអំពើហឹង្សាក្នុងគ្រួសារដែលវាបានផ្តើមចេញពីប្រភពបនល្បែងសុីសងទាំងនោះឯង។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការសូមអគុណ៕

0 comments:
Post a Comment