{រាជធានីភ្នំពេញ}÷®ទីតាំងបង្កប់ដោយល្បែងស៊ីសងបៀរអាប៉ោងដែលមានស្លាកយីហោលាងឡាន{ថ្មីជានិច្ច} នៅខាងមុខធម្មតាទេ! រីឯខាងក្នុងប្រមូលផ្ដុំលេងសុទ្ធតែអ្នកមានធូរធារចូលមកលេងទាំងយប់ ទាំងថ្ងៃ ដែលស្ថិតនៅបណ្ដោយផ្លូវ៧៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ រីឯអាជ្ញាធរបានត្រឹមតែរក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការនោះទេ!
កន្លងមកទីតាំងនេះក៏ធ្លាប់សមត្ថកិច្ចខណ្ឌដូនពេញ ចុះបង្ក្រាបនិងធ្វើកិច្ចសន្យាច្រើនលើកច្រើនសារមកហើយ!តែទីតាំងនេះនៅតែបើកលេងអត់ខ្វល់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនោះឡើយ។
ប្រជាពលរដ្ឋរស់នៅទីនោះបានបង្ហើមប្រាប់អ្នកសារព័ត៌មានថា ទីតាំងនេះអាចបញ្ជាទៅដល់កម្លាំងឱ្យបិទបាំងទីតាំងខ្លួនបាន.....ដោយសារតែបណ្ដាញអ្នកលេងល្បែងសុទ្ធតែកម្លាំងសមត្ថកិច្ចអញ្ចឹងសមត្ថកិច្ចមិនមានចំណាត់ការនោះឡើយ។នេះបើតាមការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះផងដែរ។
ប្រជាពលរដ្ឋបានត្រឹមតែប្រាប់និងផ្ដល់ព័ត៌មានជូនទៅដល់មន្ត្រីមូលដ្ឋានក៏ដូចជាអ្នកសារព័ត៌មាន។ ឲ្យជួយផ្សព្វផ្សាយជូនទៅដល់ថ្នាក់ដឹកនាំខាងលើដើម្បីឲ្យមានចំណាត់ការទៅលើអ្នកញៀនល្បែងស៊ីសងដែលធ្វើឲ្យកើតជាអំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាកើតចេញបទល្មើសផ្សេងៗ ៘ ផងដែរ.....
ប្រជាពលរដ្ឋស្នើសុំទៅដល់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញនិងលោកវរ:សេនីយឯក ទៀង ចន្ទ័សារ អធិការនគរបាលខណ្ឌដូនពេញសូមឱ្យមេត្តាចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើផងទាន។ ដើម្បីភូមិ-ឃុំមានសុវត្ថិភាពទាំង 7 ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្ត។
អង្គភាពយើងរង់ចាំការបកស្រាយពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ។
0 comments:
Post a Comment