{ខេត្តមណ្ឌលគិរី} ៖ ក្រសួងរ៉ែនិងថាមពល គួរចុះទៅពិនិត្យមើលឲ្យដល់ទីតាំង ជីកកកាយរ៉ែមាសនៅឃុំចុងផ្លាស់ របស់ឈ្មួញតែ គឹមសាន្ត នោះ ពីព្រោះបានធ្វើរួច១ ករណីហើយនៅឯស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកនៅស្រុកកែវសីមា ឈ្មួញតែ គឹមសាន្ត អួតថា បានចាយលុយឲ្យមេៗធំៗនៅខេត្តអស់ហើយ ដូច្នេះមិនខ្លាចថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពលនោះទេ។
មេឈ្មួញ តែ គឹមសាន ដែលមានប្រវត្តិត្រូវសមត្ថកិច្ចចាប់ខ្លួននាំដល់មន្ទីរបរិស្ថានម្ដងហើយ កាលពីប៉ុន្មានឆ្នាំមុននោះ ពេលនេះកំពុងទទួលបានជោគជ័យប្រៀបឈ្នះនៅលើរឿងដដែល ក្នុងការប្រព្រឹត្តបទល្មើសជីក កកាយយករ៉ែមាសនៅតំបន់ព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ឈ្មួញតែ គឹមសាន្តដើរអួតថា មិនខ្លាចសារព័ត៌មានអីនោះទេ។ គាត់ឲ្យតម្លៃតែទៅ លើថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញតែប៉ុណ្ណោះ។ នៅដើមឆ្នាំ២០២៤នេះ ការជីកកាយបំពានច្បាប់បានបង្កើនសកម្មភាពយ៉ាងខ្លាំង។
ដោយសារតែហេតុ នេះហើយបានជាប្រជាពលរដ្ឋ មិនឃើញចៅហ្វាយខេត្តមណ្ឌលគិរីលោកថង សាវុន និងស្ថាប័នពាក់ព័ន្ធមានវិធានការចំពោះអំពើល្មើសច្បាប់ជាតិ របស់ឈ្មួញតែ គឹមសាន បន្តិចសោះនោះ។ ដំណើរការជីកកាយរករ៉ែមាសនៅតំបន់ព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី កំពុងដំណើរការក្រោមខ្សែរភ្នែកឃ្លាំមើល យ៉ាងយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត។ វាជាអំពើទុច្ចរិតមួយដែលមិនគួរអាជ្ញាធរខេត្តមណ្ឌលគិរី ដឹកនាំដោយលោកថង សាវុន ធ្វើមិន ដឹងមិនឮអញ្ចឹងសោះ។ លើកមុនឈ្មួញទុច្ចរិត ក៏បានធ្វើសកម្មភាពម្ដងដែរ ហើយបន្ទាប់ពីកាសែតចុះផ្សាយ អាជ្ញាធរខេត្តក៏បានចេញបញ្ជាហើយផ្អាកសកម្មភាព។ លើកនេះឈ្មួញបានព្យាយាម ចែកលាបសក្ការៈច្រើនគួរ សមដល់ថ្នាក់ដឹកនាំនិងស្ថាប័នជំនាញ ទើបមិនឃើញមានចំណាត់ការ។
យ៉ាងណាគេរំពឹងថា; ថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល មិនបានលាភសក្ការៈពីឈ្មួញតែ គឹមសាន្ត នោះទេ។ អំពើទុច្ចរិតលើកនេះត្រូវបានឈ្មួញតែ គឹមសាន រៀបចំចែកលាភសក្ការៈឲ្យមេដឹកនាំខេត្ត ក៏ដូចជាមន្ទីរជំនាញក្នុងខេត្តរួចរាល់អស់ហើយ។
ប្រភពបានឱ្យដឹងថា; ក្រៅពីថ្នាក់ដឹកនាំខេត្តដែលទទួលលាភសក្ការៈច្រើន ពីឈ្មួញតែ គឹសាននោះ ក៏នៅមានមន្ទីរជំនាញបានទទួលលាភ សក្ការៈដូចគ្នានេះដែរ។ បើតាមសេចក្តីរាយការណ៍បន្ថែមថា លោកតែ គឹមសានកំពុងធ្វើសកម្មភាពជីកកកាយរណ្ដៅរ៉ែមាស យ៉ាងហោច ណាស់៣កន្លែងនៅតំបន់ព្រៃមាស ស្ថិតក្នុងឃុំចុងផ្លាស់ស្រុកកែវសីមា ។ រណ្តៅរ៉ែមាសទាំងនោះ ត្រូវគេដាក់រំសេវបំផ្ទុះបំបែកថ្ម ហើយសកម្មភាពច្រើនតែធ្វើនៅពេលយប់ ដោយថែមទាំងធ្វើផ្ទះគ្របពីលើរណ្តៅរ៉ែមាសនោះទៀតផង។
ករណីនេះ កំពុងបង្កមហន្តរាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក្រៅតែពីផលប្រយោជន៍របស់ពួកឈ្មួញទុច្ចរិតនិងអាជ្ញាធរពុករលួយ។
មុននេះទីតាំងខាងលើនេះ ត្រូវបានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះបង្ក្រាបម្ដងរួចមកហើយ។
មុននេះទីតាំងខាងលើនេះ ត្រូវបានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះបង្ក្រាបម្ដងរួចមកហើយ។
ឥឡូវលួចដំណើរការសារជាថ្មី ដែលករណីនេះ ក្រុមអ្នករត់ការខាងលើ ចាត់ចែងកញ្ចប់ដោយរូបភាពណាមួយ ដើម្បីសុវត្ថិភាពក្នុងការលួចធ្វើរ៉ែមាស។
បើទោះបីជាមានការបែកធ្លាយព័ត៌មាននេះ ក៏ដោយក៏មិន ឃើញមានចំណាត់ការនៅឡើយទេ! គឺពួកគេនៅតែបន្តធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេងប៉ុន្តែហាក់ដូចជាមានការតឹងតែងជាងមុន ចំពោះការចេញចូលទៅតំបន់នោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា; ពួកឈ្មួញប្រើគ្រឿងចក្រជីកកកាយប្រៀបដូចជាស្រះយកទឹកប្រើយ៉ាងដូច្នោះ។ ពួកគេធ្វើសកម្មភាពមិនញញើត បើទោះបីជាមានការរិះគន់និងដឹងថា; នេះវាជាទង្វើផ្ទុយ,ល្មើសច្បាប់ជាតិក៏ ដោយ។ ទាំងនេះដោយសារតែពួកឈ្មួញបានទិញទឹក ចិត្តមន្ត្រីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីដែលគ្រប់គ្រងដោយលោកថង សាវុននោះរួចហើយ។
ប្រភពខ្សឹបខ្សៀវឲ្យដឹងថា; ក្រៅតែពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ទទួលបានលាភសក្ការៈពីការបិទភ្នែកឲ្យឈ្មួញតែ គឹមសានធ្វើសកម្មភាព ខួងរករ៉ែមាសនៅតំបន់ភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា អាជ្ញាធរស្ថាប័នរ៉ែនិងថាមពលខេត្តបានលាបសក្ការៈច្រើនជាងគេ។
គួររំពឹងថា; កម្លាំងនគរបាលខេត្ត មណ្ឌលគិរីនឹងចុះពិនិត្យមើលករណីនេះ ឬមួយថា ស្នង ការនគរបាលខេត្តមណ្ឌលគិរីក៏បានលាភខ្លះៗដែរ៕ ប្រភព÷ បង ខ្វាន់ឆា
0 comments:
Post a Comment