ad> ប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ដខេត្តព្រះវិហារ ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ដខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views


ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២២ នៅសាលាស្រុកជាំក្សាន្ដបានរៀបចំប្រកាសចូលកាន់តំណែង លោកវុធ តារ៉ា ជាអភិបាលស្រុកថ្មី ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។ បន្ទាប់ពីលោក ជា គឹមសេង អភិបាលស្រុកចាស់ ឡើងរាយការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍក្នុងស្រុក និងការប្តេជ្ញាចិត្តរបស់លោក វុធ តារ៉ា អភិបាលស្រុកដែលទើបទទួលបានការតែងតាំងថ្មីរួចមក ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកជាំក្សាន្ដ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។

ឯកឧត្តមបានបន្តទៀតថា សមិទ្ធផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ ឧត្តុង្គឧត្តមនៃប្រជាជាតិ ។

ឯកឧត្តម ក៏លើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្ត ក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណា ឱ្យការគ្រប់គ្រងដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានស្នើដល់ លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៃស្រុកជាំក្សាន្ដ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម ៖ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឱ្យបានល្អប្រសើរ ក្នុងការតាមដាន ត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្មនិងការថ្នាំងថ្នាក់នានានៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ បន្តខិតខំ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតាមលក្ខណៈសម្បត្តិទាំង០៩នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងខិតខំលើកកម្ពស់សមត្ថភាពជំនាញនិងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និងខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់និងស្មើភាព។ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យនិងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្ដល់សេវាសាធារណៈដែលប្រកាសដោយអន្តរក្រសួងព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមមាន ការសាងសង់សំណង់ផ្សេងៗឱ្យផុតពីដីចំណីផ្លូវ ការសាងសង់ផ្លូវថ្មី ពង្រីកផ្លូវនិងការកំណត់ដីចំណីផ្លូវអូរប្រឡាយជាដើម។ ជំរុញអនុវត្តកម្មវិធីកំណែទម្រង់នានារបស់ រាជរដ្ឋាភិបាល ឱ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ឱ្យទទួលបានជោគជ័យ។ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណា រក្សាឱ្យបាននូវ សាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អប្រសើរ៕

ប្រភព ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ


0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger