ព្រះសីហនុ: ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២
ព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សូរ ជុង ហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីក្រុងពលីបញ្ចុះបឋម សិលាសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនៅលើទីតាំងចាស់ ស្ថិតនៅក្នុង សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ និងមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិ បាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក និងប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
សូមបញ្ជាក់ថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនេះ សាងសង់លើផ្ទៃ ក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ដែលមានកម្ពស់ ៤ជាន់ គ្រោងសាងសង់ដោយ ប្រើរយៈពេល ១៨ខែ តាមរចនាបទខ្មែរ ជាអគារមួយមានលក្ខណៈទំនើប និងស៊ីវិល័យ នាពេលខាងមុខ ស្របតាមការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ៕
0 comments:
Post a Comment