ad> ឯកឧត្តម សុខ លូ ជួបពិភាក្សាការងារជាមួយ នាយកសហព័ន្ធសន្តិភាពសកល ប្រចាំតំបន់ឥណ្ឌូចិន ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

ឯកឧត្តម សុខ លូ ជួបពិភាក្សាការងារជាមួយ នាយកសហព័ន្ធសន្តិភាពសកល ប្រចាំតំបន់ឥណ្ឌូចិន

ចំនួនអ្នកទស្សនា: Views

 



បាត់ដំបងោះ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ រសៀលថ្ងៃ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន (UPF) និងសហការី នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

លោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន បានមានប្រសាសន៍ថា លោករីករាយណាស់ និងសូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានចូលរជួបសម្តែងការគួរសម ។ លោក ក៏បាន កោតសរសើរដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តបាត់ដំបង បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ រួមទាំងលោកមកដល់ពេលនេះ លោកក៏បានទទួលវ៉ាក់សាំងរួចរាល់ហើយដែរ ។

លោក ហាជីមិ សៃតុ ក៏បានជម្រាបជូនបន្ថែមអំពីផែនការ សកម្មភាពការងារដែល UPF នឹងធ្វើបន្ត នៅក្នុងខេត្តបាត់ដំបង។ ដោយមើលឃើញពីស្នាដៃក្នុងការដឹកនាំរបស់ ឯកឧត្តម នៅក្នុងខេត្តបាត់ដំបង សហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន បានផ្តល់ងារ ឯកឧត្តម សុខ លូ ជាអគ្គរាជទូតសន្តិភាព (Ambassador For Peace) ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការសហព័ន្ធសន្តិភាពសកល ដែលបានផ្តល់កិត្តិយសមកដល់ឯកឧត្តម ផ្ទាល់ក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង ។ ឯកឧត្តម ក៏បានឡើងផងដែរថា កន្លងមកកម្ពុជាយើងធ្លាប់បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃយូរអង្វែងណាស់មកហើយ ទើបមកដល់បច្ចុប្បន្ននេះប្រទេសកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពដល់កម្ពុជាយ៉ាងពិតប្រាកដ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ ដារា

0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger