ad> January 2023 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

មន្ដ្រីកីឡាការ៉ាតេ ដាស់តឿនអាជ្ញាកណ្ដាល-ចៅក្រម ត្រូវប្រកាន់ភ្ជាប់សច្ចៈ និងយុត្តិធម៌ជានិច្ច

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានជំរុញអាជ្ញាកណ្ដាល-ចៅក្រម ត្រូវប្រកាន់ភ្ជាប់នូវសច្ចៈ និងយុត្ដិធម៌ជានិច្ច ក្នុងការកាត់សេចក្ដី ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម កីឡាការ៉ាតេ ថ្នាក់ជាតិកម្រិត B និងទិន្ន័យកីឡា ឆ្នាំ២០២២ ក្រោយដំណើរការរៀបចំរយៈពេល ៥ថ្ងៃ ដែលទើបបញ្ចប់កាលពីថ្ងៃទី២០ ខែមករាម្សិលមិញ។ វគ្គនេះមានសិក្ខាកាមចូលរួមសរុប ៣០នាក់ មកពី ១០សមាគម/ក្លិប។

លោកថា គោលបំណងនៃការរៀបចំវគ្គនេះ គឺដើម្បីលើកកម្ពស់ធនធានអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជា ឲ្យមានសក្ដានុពល ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួតកីឡាការ៉េតេជ្រើសរើសជើងឯកថ្នាក់ជាំតិ ឆ្នាំ២០២៣ នាដើមខែមីនាខាងមុខ ពិសេសសម្រួចសមត្ថភាពមន្ដ្រីបច្ចេកទេសត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភា។

ក្រោយចប់វគ្គខាងលើអគ្គលេខាធិការសហព័ន្ធដដែលផ្ដាំផ្ញើរដល់សិក្ខាកាមទាំងអស់ថា «ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះវិជ្ជាជីវៈអាជ្ញាកណ្ដាល-ចៅក្រម ដោយប្រកាន់ភ្ជាប់នូវសច្ចៈ យុត្តិធម៌ ក្នុងការវិនិច្ឆ័យនៅពេលប្រកួត ដើម្បីរក្សានូវគុណតម្លៃវិជ្ជាជីវៈរបស់ខ្លួន...។ ការកាត់ក្តីលម្អៀងធ្វើឲ្យកីឡាករ-កីឡាការិនីបាក់ទឹកចិត្ត និងបាត់បង់អានាគត ហើយក៏ធ្វើឲ្យបាត់បង់កិត្តិយសខ្លួនឯងថែមទៀត។ ហេតុនេះអជ្ញាកណ្តាល-ចៅក្រម ត្រូវឈរលើភាពយុត្តិធម៌ ក្នុងការកាត់សេចក្តី បើឈ្នះដឹងឈ្នះ បើចាញ់ដឹងចាញ់»។

បន្ថែមលើនេះ លោក ទុយ វិច្ឆិកា ប្រធានការិយាល័យកីឡាទំនើបនៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានកោតសរសើរចំពោះការរៀបចំវគ្គនេះឡើង ស្របតាមគោលការណ៍ និងកំណែទម្រង់របស់ក្រសួង ក្រោមការដឹកនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផលិតបាននូវធនធានមន្ដ្រីបច្ចេកទេសកម្រិតខ្ពស់ត្រៀមចូលរួមអភិវឌ្ឍន៍វិស័យកីឡាការ៉េតេកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសំណេះសំណាល​ជាមួយក្រុម​មេធាវីរាជ​រដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើក​ទិសដៅ​សម្រាប់ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល​ជាមួយក្រុម​មេធាវីរាជ​រដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើក​ទិសដៅ​សម្រាប់ឆ្នាំ២០២៣។

ថ្លែងនាឱកាសនោះដែរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃក្រុមមេធាវីទាំងពីរយន្តការ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះ ដែលសម្រាប់​ក្រុមមេធាវីរាជរដ្ឋាភិបាល រួមមានជាអាទិ៍៖ ការពិគ្រោះយោបល់ផ្នែកច្បាប់ជូនរាជរដ្ឋាភិបាល និងក្រសួង​-ស្ថាប័នរដ្ឋ ព្រមទាំងការតំណាង និងការជួយការពារក្តីជូនរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់​របស់ជាតិនៅចំពោះមុខ​គ្រប់ស្ថាប័នមានសមត្ថកិច្ច និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងសម្រាប់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គឺមានដូចជា៖ ការទទួលពិគ្រោះយោបល់, ការតំណាង និងការជួយការពារក្តីដោយឥតយកកម្រៃជូនស្ត្រី​-កុមារីងាយ​រងគ្រោះ ដែលមានជីវភាពក្រីក្រខ្សត់ខ្សោយ និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់។ ទាំងអស់នេះ ពិតជាបានបង្ហាញ​អំពីតួនាទីដ៏មានសារៈសំខាន់របស់មេធាវីដែលជាអ្នកវិជ្ជាជីវៈច្បាប់ឯករាជ្យ និងសេរី ក្នុងការចូល​រួមចំណែកថែរក្សា​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងបរិបទនៃសង្គមប្រជាធិបតេយ្យផ្អែកលើនីតិរដ្ឋ ក៏ដូចជា​ការពង្រឹង​ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើយុត្តិធម៌សង្គម និងការធានាបាននូវភាពសុខដុមរមនា​តាមរយៈការ​សម្រប​សម្រួលដោះស្រាយទំនាស់ផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា​នៃក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការរៀបចំនីតិរដ្ឋ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ, ការពង្រឹងយុត្តិធម៌​សង្គម និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងនិរន្តរភាពនៃការកសាងអភិវឌ្ឍជាតិឱ្យមានមូលដ្ឋានរឹងមាំ ស្របតាមគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ។ ឯកឧត្តម ស្នើដល់ក្រុមការងារមេធាវីទាំងពីរ សូមបន្តប្រតិបត្តិ និងប្រកាន់ខ្ជាប់នូវវិធានវិជ្ជាជីវៈមេធាវី ដែលមានចែង​នៅក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី, ក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី ក៏ដូចជាសេចក្តីសម្រេចផ្សេងៗ​របស់គណៈមេធាវី និងរក្សាឱ្យបាននូវសុចរិតភាព និងភាពស្មោះត្រង់ ដើម្បីលើកតម្កើងឧត្តមប្រយោជន៍នៃយុត្តិធម៌ ព្រមទាំងកិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃនៃវិជ្ជាជីវៈមេធាវី ហើយក៏សូមបន្តពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញ​វិជ្ជាជីវៈឱ្យស្របទៅនឹងការវិវឌ្ឍជឿនលឿននៃសង្គម ក៏ដូចជាការសម្របខ្លួននៅនឹងដំណើរសមាហរណកម្ម និងការ​ប្រកួតប្រជែងនៅក្នុងតំបន់ និងសកលលោក។

លើសពីនេះទៀត ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមឱ្យបន្តចូលរួមចំណែកកសាងសង្គមមួយប្រកបដោយយុត្តិធម៌ សមធម៌ និងសុខដុមរមនា សម្រាប់ទាំងអស់គ្នា ជាពិសេសការបន្តផ្តល់សេវាជំនួយផ្នែកច្បាប់​ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាព​ទទួលបានសេវាផ្លូវច្បាប់ ស្របតាមគោលការណ៍សតិសម្បជញ្ញៈ សីលធម៌វិជ្ជាជីវៈ និងកាតព្វកិច្ចផ្លូវច្បាប់ក្នុងនាម​ជាមេធាវី និងក្នុងតួនាទីជាមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន៕

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger