ad> August 2023 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

កំណត់ត្រានៃល្បែងស៊ីសងនៅក្នុងទឹកដីស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល ជាច្រើនកន្លែង​ អាជ្ញាធរក្នុងមូលដ្ឋាន មិនទាន់មាន ចំណាត់ការនិងចុះបង្ក្រាបនៅឡើយ ដូចជាទីតាំងដូចនៅខាងក្រោមរូបភាព ជាក់ស្ដែង!

ចំនួនអ្នកទស្សនា: Views

  ✍️.កំណត់ត្រានៃល្បែងស៊ីសងនៅក្នុងទឹកដីស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល កកើត ជាច្រើនកន្លែង​ អាជ្ញាធរ ក្នុងមូលដ្ឋាន មិនទាន់មានចំណាត់ការនិងចុះបង្ក្រាបនៅឡើយ! ដូចជាទីតាំងដូចនៅខាងក្រោមរូបភាព ជាក់ស្ដែង!! ភ្នាក់ងារព័ត៌មាន បានផ្ដិតរូបភាពច្បាស់ការ និងរាយការណ៍ជូនមកអង្គភាព​ ដើម្បីជួយផ្សព្វផ្សាយជូនទៅដល់ថ្នាក់ដឹកនាំបន្ត…​សូមសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាថ្នាក់ដឹកនាំក្នុងខេត្តកណ្ដាល គួរ​មានប្រធានការផងទាន លើ ល្បែងស៊ីសងមាន់អនឡាញនេះកើត តាមរូបភាព ផ្ទះលក់កាហ្វេ និងកន្លែងផ្សេងៗទៀត រីកដូចផ្សិតអញ្ចឹង!











ទីតាំងក្លឹបកំសាន្តមួយកន្លែងបង្កប់ដោយល្បែងស៊ីសងនិងថ្នាំញៀនក្នុងទឹកដីខណ្ឌចំការមន អាជ្ញាធរមិនទាន់មានចំណាត់ការ!!!

ចំនួនអ្នកទស្សនា: Views

  {ខណ្ឌចំការមន}​÷28.08.2023​⭕.ទីតាំងក្លឹបកំសាន្តមួយកន្លែង ដែលនៅមិនឆ្ងាយពីគល់ស្ពានហង្សកោះពេជ្រ នៅ​ក្នុង​សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន គឺជាទីតាំងក្លឹបកំសាន្ត ប្រភេទជនជាតិចិន ដែលប្រើប្រាស់នៅសារធាតុញៀន បង្កប់ល្បែងស៊ីសង​ ដែលមានឈ្មោះថា÷ {ជី ហោ}​ តាមប្រភពព័ត៌មានបានលើកឡើងថាទីតាំងនេះមានថ្នល់បង្អែកមានអ្នកធំ នៅពីក្រោយ អាចបញ្ជាអាជ្ញាធរក្នុងមូលដ្ឋានបាន!! និយាយឲ្យចំទៅគឺបើកដៃឲ្យទីតាំងនេះបើកដំណើរការយ៉ាង រលូនតែម្ដង...........! 

✍️.បើអាជ្ញាធរក្នុងមូលដ្ឋានមិនមានចំណាត់ការទៅហើយតើភូមិ-ឃុំមានសុវត្ថិភាពទាំង 7 ចំណុចដែលក្រសួងមហាផ្ទៃ ដាក់បទបញ្ជាតាមភូមិ-ឃុំនៅឯណា!? បើអស់លោកមិនមានចំណាត់ការទប់ស្កាត់នៃល្បែងស៊ីសង ក៏ដូចជាបទល្មើស ផ្សេងៗនោះ!? តើទៅជាយ៉ាងណា? បើបណ្ដោយឱ្យបនល្បែងស៊ីសងរីក ដូចផ្សិត អញ្ចឹង!!! អង្គភាពយើងសង្ឃឹមថា÷ថ្នាក់ដឹកនាំ ពាក់ព័ន្ធ​ និងមានចំណាត់ការបង្ក្រាបនៃល្បែងស៊ីសងនៅក្នុងមូលដ្ឋានឲ្យអស់ទាល់តែបាន... ✍️.​តាមអនុសាសន៍ របស់ សម្ដេចតេជោ.នាពេលកន្លងមកផងដែរ។ សូមអរគុណ!

✍️.អង្គភាពយើងចូលរួមរិះគន់ក្នុងន័យស្ថាបនានិងរង់ចាំបំភ្លឺពីថ្នាក់អាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការ​🙏សូមអរគុណ។











ព្រៃឡង់ក្នុងឃុំបឹងល្វាស្រុកសន្ទុក ខេត្ត​កំពង់ធំ កំពុងរលាយហិនហោច ដោយសាក្រុមឈ្មួញសម្រុកដឹកអុសចេញ ក្នុងមួយថ្ងៃៗមិនតិចជាង៣០កាឡេថង!

ចំនួនអ្នកទស្សនា: Views

  (កំពង់ធំ)​៖ បើតាមប្រភពពីប្រជាពលរដ្ឋដែលមិនសប្បាយចិត្តក្នុងការកាប់បំផ្លាញព្រៃឈើបានអោយដឹងថា៖មានក្រុមឈ្មួញសម្រុកដឹកអុសចេញពីព្រៃឡង់ក្នុងឃុំបឹងល្វាស្រុកសន្ទុក ១ថ្ងៃៗមិនតិចជាង៣០កាឡេថង ក្រោមខ្សែភ្នែកមន្ត្រីរដ្ឋបាលព្រៃឈើ។​ព្រៃអង់តែន កំពុងរងការកាប់រានទន្ទ្រានព្រៃដើម្បីវាទយកដីរាប់ឆ្នាំមកហើយ រហូតមកដល់ពេលបច្ចុប្បន្នក៏នៅតែមានការដឹកជញ្ជូនឈើដូចហែរកឋិន មិនក្រោម២០ កាឡេថងទៅ ២៥កាឡេថង នោះទេក្នុង១ថ្ងៃៗ។ រីឯអាជ្ញាធរដែនដីមូលដ្ឋាន,ក៏ដូចជាស្ថាប័នជំនាញ,កម្លាំងសមត្ថកិច្ចសំងំស្ងៀមពុំមានសកម្មភាព ទប់ស្កាត់ការពារ ឬបង្ក្រាបសោះឡើយ។ ជាក់ស្ដែងសកម្មភាពដឹកជញ្ជូនឈើអុសម៉ែត្រស្រស់ៗ ឈើស្រឡៅមុខកាត់១២ និងឈើមូលធំៗ ចេញពីព្រៃអង់តែន តាមច្រក ៣៥ អូរអន្ទ្រោក និងតាមច្រករបៀងផ្សេងៗទៀត ឆ្លងកាត់ទឹកដីឃុំត្រពាំងឬស្សី ស្ថិតក្នុងដែនសមត្ថកិច្ច សង្កាត់រដ្នបាលព្រៃឈើក្រយា ឆ្លងកាត់មុខផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មយ៉ាងរលូនរៀងរាល់ថ្ងៃ ក្រុមឈ្មួញយកទៅលក់ចែកចាយនិងស្តុបនៅក្នុងភូមិដំណាក់ ភូមិចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។


ប្រភពរាយការណ៍ដដែលបានរិះគន់នូវភាពអសកម្មរបស់មន្ត្រីជំនាញ និងសមត្ថកិច្ចមួយចំនួន ដែលមិនអនុវត្តតួនាទីរបស់ខ្លួនក្នុងការការពារ ថែរក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស ផ្ទុយទៅវិញបែរជាបើក ដៃឲ្យដឹកជញ្ជូនខួបប្រាំងខួបវស្សា មិនដែលឃើញចុះបង្ក្រាបយកស្មាដៃម្ដងណាឡើយ។

សូមបញ្ជាក់ថា÷(លោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មពុំអាចទំនាក់ទំនង តាមទូរស័ព្ទឬប្រព័ន្ធតេឡេក្រាមបានទេដោយសារតែទូរសព្ទជាប់ប្រព័ន្ធរវល់រហូត។

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។









អតីតគរុនិស្សិតឈ្មោះកែវ សុវណ្ណឫទ្ធី បន្តទៅលើកបដាទាមទាររកយុត្តិធម៌ករណីដែលក្រសួងអប់រំលុបឈ្មោះខ្លួនចេញពីបញ្ជីជាប់ស្ថាពរនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា!!

ចំនួនអ្នកទស្សនា: Views

  អតីតគរុនិស្សិតឈ្មោះកែវ សុវណ្ណឫទ្ធី បន្តទៅលើកបដាទាមទាររកយុត្តិធម៌ករណីដែលក្រសួងអប់រំលុបឈ្មោះខ្លួនចេញពីបញ្ជីជាប់ស្ថាពរនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ អតីតគរុនិស្សិតឈ្មោះកែវ សុវណ្ណឫទ្ធី បន្តទៅលើកបដាទាមទាររកយុត្តិធម៌ករណីដែលក្រសួងអប់រំលុបឈ្មោះខ្លួនចេញពីបញ្ជីជាប់ស្ថាពរនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ខណៈក្រសួងអះអាងហើយថា ការលុបឈ្មោះនេះដោយសារតែអតីតគរុនិស្សិតនេះមានបានលួចបន្លំឯកសារទាក់ទងនឹងកម្ពស់។

យោងតាមលិខិតបំភ្លឺរបស់ក្រសួងអប់រំចេញកាលពីពេលកន្លងទៅ ក្រសួងកំណត់ជ្រើសរើសយកបេក្ខជនដែលមានកម្ពស់ចាប់ពី១,៦៥ម៉ែត្រឡើងទៅ តែអតីតគរុនិស្សិតនេះមានកម្ពស់ត្រឹមតែ១,៦២ម៉ែត្រ៕




ទីតាំងមាន់អនឡាញជាច្រើនកន្លែងនៅក្នុងស្រុកអង្គស្នួល​ ខេត្តកណ្ដាល បើកលេងយ៉ាងរលូនមិនខ្លាច សមត្ថកិច្ច បន្តិចសោះ!!! សង្ឃឹមថាសមត្ថកិច្ចនិងមានចំណាត់ការទៅលើទីតាំង ល្បែងស៊ីសង មាន់អនឡាញ ទាំងអស់នេះ!!!!

ចំនួនអ្នកទស្សនា: Views

 

  (ស្រុកអង្គស្នួល)​÷ ទីតាំងមាន់អនឡាញជាច្រើនកន្លែងនៅក្នុងស្រុកអង្គស្នួល​ ខេត្តកណ្ដាល បើកលេងយ៉ាងរលូនមិនខ្លាច សមត្ថកិច្ច បន្តិចសោះ!!! សង្ឃឹមថាសមត្ថកិច្ចនិងមានចំណាត់ការ​ ទៅលើទីតាំងល្បែងស៊ីសង មាន់អនឡាញ ទាំងអស់នេះ!!!! 

✍️.សូមសមត្ថកិច្ចពាក់ព័ន្ធនៅក្នុង ស្រុកអង្គស្នួលមេត្តាចុះត្រួតពិនិត្យនៃបនល្បែងស៊ីសងនេះផងទាន។ សូមអរគុណ! ប្រភព÷ប្រជាពលរដ្ឋ








នៅ​ថ្ងៃទី២៩ សីហា នឹងប្រកាសប្រគល់ភារកិច្ច ជាស្នងការនៃ ស្នងការដ្ឋាន នគរបាលជាតិ រាជធានីភ្នំពេញ ជូនឧត្តមសេនីយ៍ទោ ជួន ណារិន្ទ

ចំនួនអ្នកទស្សនា: Views

  {រាជធានី​ភ្នំពេញ}​÷ ពិធីប្រកាសនេះ នឹងធ្វើនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

✍️.សូមជម្រាបថា÷ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសម្រេចផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ។ នេះបើយោងតាមប្រកាស ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

✍️.ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០៣៣ បានចេញអនុក្រឹត្យសម្រេចផ្ទេរសម្រួលភារកិច្ច និងតែងតាំងនាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន ២រូប នៃក្រសួងមហាផ្ទៃ មានដូចជា៖ ១. លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។
២. លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ពីស្នងការនៃ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើយោងតាមអនុក្រឹត្យ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

#សូមរម្លឹកថា÷ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការរង នគរបាលរាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាស្នងការនគរបាលខេត្តព្រះសីហនុ ជំនួសលោកស៊ាង កុសល ។ ការប្រកាសផ្ទេរតំណែងនេះ បានធ្វើឡើង កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ ៕






តាមពិតអញ្ចឹង​សោះ! គាត់ជាមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ!! អញ្ចឹងទើបមន្ត្រីក្នុងមូលដ្ឋានស្រុកស្អាងមិនហ៊ានបង្ក្រាប!!!

ចំនួនអ្នកទស្សនា: Views

  {ខេត្តកណ្តាល}​ ៖ ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​ជិត​នោះ​ទេ នៅ​ពេល​នេះ​ដោយ​មហាជន​លើក​ឡើង​ថា សង្វៀ​.​ន​​​ជ​.​ល់​មាន់ និង​អា​ប៉ោ​.​ង​លេង​យ៉ាង​ភ្លូកទឹកភ្លូកដី ចាក់​ភ្នា​.​ល់​រាប់​ពាន់​ដុល្លារ បែរជា​សមត្ថ​កិច្ច​ខេត្តកណ្តាល​ទាំងមូល រក្សា​ភាព​ស្ងាត់ស្ងៀម​យ៉ាង​ត្រជាក់ចិត្ត និង​ធ្លាប់​ឆ្លើយ​ថា គ្មាន​ទេ!? 

🤔មហាជន​បានអោយ​ដឹង​ទៀត​ថា÷ ទីតាំង​ជ​ល់​មាន់​នេះ ស្ថិត​នៅ​ដី​ទួល​១​កន្លែង ក្នុងភូមិ​ភ្នៀ​ត ឃុំ​ក្រាំង​យូវ ស្រុក​ស្អាង ខេត្តកណ្តាល បើក​លេង​ជា​រៀងរាល់ថ្ងៃ ដោយ​គេ​ដឹង​ថា ម្ចាស់​សងសង្វៀន​មានឈ្មោះ តា​ប៊ុ​ន គឺជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ រស់នៅ​ឃុំ​ស្នោរ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

✍️.ពលរដ្ឋ​បានអោយ​ដឹង​បន្ថែម​ទៀត​ថា÷ តា​ប៊ុ​ន ជា​ម្ចាស់​សងសង្វៀន​ខាងលើ​នេះ ក៏​ជា​ជន​ល្បីឈ្មោះ​រឿង​ដើរ​បើក​សងសង្វៀន​ជ​ល់​មាន់នៅ​ទឹកដី​ស្រុក​ព្រៃកប្បាស​ផង​ដែរ តែ​ត្រូវ​បាន​អធិការ​ស្រុក​ព្រៃកប្បាស មិន​អនុញ្ញាត ទើប​រត់​មក​ជ្រកកោន​ជាមួយ​លោក​ម៉េ​ប៉ុស្តិ៍​ក្រាំង​យូវ និង​លោក​អធិការ​ស្រុក​ស្អាង​វិញ ទើប​បើក​បន​ល្បែ​.​ង​បាន​សុខសាន្ត​។

👉.ជុំវិញ​ករណី​ខាងលើ សារព័ត៌មានយើងមិន​អាច​សុំ​ការ​បំភ្លឺ​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រាំង​យូវ​បាន​ទេ ដោយសារ​តែ​ទូរ​សព្ទ័អត់មានលេខ!? ​​។

✍️.បើ​យោង​តាម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា តើ​សង្ឃឹមលើ​លោក​មេ​ប៉ុស្តិ៍ មេឃុំ​ក្រាំង​យូវ និង​លោក​អធិការ​ស្រុក​ស្អាង ស្អី​ទៀត? បើ​វង់​ល្បែ​.​ង​យ៉ាង​គគ្រឹកគគ្រេង ពេល​មូលដ្ឋាន​អស់លោក​មិន​អើពើ​បង្ក្រាប​ផង មាន​តែ​ស្នើ​លោក ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​ណ្តា​ល​ទេ ទើប​អាច​បង្ក្រាប​បាន​មើលទៅ តើ​ហ៊ាន​បង្ក្រាប​ដែរ​ឬ​អត់?។

🤔ពលរដ្ឋ​លើក​ឡើង​ទៀត​ថា÷ ម្ចាស់​សង្វៀ​.​ន​ជ​.​ល់​មានឈ្មោះ តា​ប៊ុ​ន នេះ បាន​រៀបចំ​សេនា​រិ​យោ​យ៉ាង​ល្អិតល្អន់​ណាស់ ដោយ​ប្រើ​ក្មេង​ពា​.​ល​ជា​ក្រុម​ចាំ​តាម​ផ្លូវ​ចូល ដើម្បី​ឃាត់​មនុស្ស​សួរនាំ បើសិនជា​អ្នក​ទៅ​លេង​ល្បែ​.​ង​ពិតប្រាកដ ទើប​ឱ្យ​ចូល តែបើ​ជា​អ្នកកាសែត​វិញ គេ​ឱ្យ​លុយ​តិចតួច ហើយ​ឱ្យ​ត្រឡប់​ក្រោយ​វិញ ប៉ុន្តែ​បើ​មិន​ស្តាប់​នោះ​នឹង​មាន​ហិង្សា​ជាក់​ជា​មិន​ខាន​។






#ខ្សឹបដំណឹង!!!... ជូនដល់មន្ត្រីពាក់ព័ន្ធ ក្នុងមូលដ្ឋាន មានទីតាំងបនល្បែងបង្កប់ដោយមាន់អនឡាញខុសច្បាប់មួយកន្លែងដែលស្ថិតនៅ​ ភូមិ​វះពោះ​ ឃុំ​ខ្វាវ​ ស្រុក​សំរោង ​ខេត្តតាកែវ​ សូមអាជ្ញាធរក្នុងមូលដ្ឋាន មានវិធានការបង្ក្រាបនិងទប់ស្កាត់នៃល្បែងស៊ីសង អនឡាញខាងលើនេះ​ផងទាន!!!

ចំនួនអ្នកទស្សនា: Views

    ខេត្តតាកែវ÷{27.08.2023}​⭕សូមខ្សឹបដំណឹង ជូនដល់មន្ត្រីពាក់ព័ន្ធ ក្នុងមូលដ្ឋាន មានទីតាំងបនល្បែងបង្កប់ដោយមាន់អនឡាញខុសច្បាប់មួយកន្លែងដែលស្ថិតនៅ​ ភូមិ​វះពោះ​ ឃុំ​ខ្វាវ​ ស្រុក​សំរោង ​ខេត្តតាកែវ​…​✍️សូមអាជ្ញាធរក្នុងមូលដ្ឋាន មានវិធានការបង្ក្រាបនិងទប់ស្កាត់នៃល្បែងស៊ីសង អនឡាញខាងលើនេះ​ផងទាន។ #ប្រភព÷ប្រជាពលរដ្ឋ






k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger