ad> September 2023 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

បែកធ្លាយឯកសាររបស់ស្នងការរងម្នាក់នៅខេត្តកណ្ដាល ដោយគាត់ខំប្រឹងប្រែងធ្វើការមិនព្រមចូលនិវត្តន៍!!!

ចំនួនអ្នកទស្សនា: Views




ខេត្តកណ្ដាល÷ ពិតជាគួរឱ្យគោរពលោកឧត្តមសេនីយ៍ត្រី  រឹម សារី  ដែលជាមន្ត្រី បម្រើការងារជាស្នងការរង ខេត្តកណ្ដាល ពិតជាខំប្រឹងប្រែងធ្វើការងារដោយមិនគិតពីអាយុរបស់ខ្លួនដល់ពេលចូលនិវត្តន៍ ពិតជាគួរឱ្យគោរពនិងសូមសរសើរដោយស្មោះ ចំពោះការបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី នគរបាលបម្រើការងារជូនប្រជាពលរដ្ឋ  ។

យោងតាមឯកសារបែកធ្លាយ ក្រុមការងារអ្នកសារព័ត៌មានយើងទទួលបាន លោកឧត្តមសេនីយ៍ត្រី រឹម សារី កើតនៅថ្ងៃទី០១.០៥.១៩៦៣  មានតួនាទីជាស្នងការរង ខេត្តកណ្ដាល  ព្រះរាជក្រឹត្យប្រកាសនៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២១


ក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឯកសារយោងចុះនៅថ្ងៃទី ០៥ ខែធ្នូឆ្នាំ ២០២២ នាយការិយាល័យបុគ្គលិកហត្ថលេខា វរៈសេនីយ៍ឯក ម៉ាន់គឹមឡេង
លេខ ១១៣/២២ ចុះថ្ងៃទី ០៥ខែធ្នូឆ្នាំ ២០២២ ស្នងការរងទទួលផែនការងារធនធានមនុស្ស ហត្ថលេខាឧត្តមសេនីយ៍ត្រី សេង គឹមឃន 
លេខ៦១១ បជ ចុះថ្ងៃទី ០៥ ខែធ្នូឆ្នាំ ២០២២ហត្ថលេខានិងត្រាស្នងការឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត 
អង្គភាព  សូមគោរពដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នានីតិកាលទី ៧ឆ្នាំ ២០២៣  យល់យ៉ាងណាវិញតើគួរឱ្យប័ណ្ណសរសើរឬចាត់ប្រធានការយ៉ាងណា ? 

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា តែប៉ុណ្ណោះ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។




សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួបសវនាការជាមួយប្រធានប្រតិភូមកពីសហព័ន្ធអន្តរជាតិ ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានអញ្ជើញទទួលស្វាគមន៍ និងជួបសវនាការជាមួយ ប្រធានប្រតិភូមកពីសហព័ន្ធអន្តរជាតិ, ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រធានប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១។

កំណាត់ឈើហ៑ុបជាច្រើនដើម ដែលពួកឈ្មួញដឹកយកមកទម្លាក់ទុកនៅ ដែនបរិស្ថានភ្នំព្រិច...!

ចំនួនអ្នកទស្សនា: Views


   {ខេត្តមណ្ឌលគិរី}​÷យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តមណ្ឌលគិរីបានឲ្យដឹងថា; កាលពីថ្ងៃសៅរ៍ទី 9 ខែកញ្ញាឆ្នាំ 2023 ពួកគាត់បានប្រទះឃើញគំនរឈើហ៑ុប រាប់រយកំណត់ ដែលពួកឈ្មួញ បានដឹកជញ្ជូនដោយរថយន្តធុនធំ ពីតំបន់នានា យកមកលាក់ទុកនៅ ភូមិមេមុំ ឃុំរ៉ាយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយបរិស្ថានភ្នំព្រិច ត្រង់ចំណុច ខាងក្រោយក្រុមហ៊ុន [ថាច់វូដ]​ ។

✍️.តាមសេចក្តីរាយការណ៍មកកាន់អង្គភាពយើងបានឲ្យដឹងថា; ឈើទាំងអស់នេះ ត្រូវបានគេដាក់ការសង្ស័យថា; អាចហ្មឹងនាំចូលទៅក្នុងក្រុមហ៊ុន [ថាច់វូដ]​ ក្រោយពីបែកការ ដល់ប្រជាពលរដ្ឋ គេឃើញ ក្រុមឈ្មួញឈើទាំងអស់នោះ! បានយកគ្រឿងចក្រ មកកកាយជីកស្រះធំៗ ចំនួនពីរស្រះ រួចហើយពួកគេ បានយកគ្រឿងចក្រ រុញឈើ ដែលនៅសេសសល់ ពីការដឹកជញ្ជូនចេញ-ចូល ទៅក្នុងស្រះទឹក ដ៏ធំទាំងពីរនេះ ដើម្បីបំបិទភ្នែករបស់មហាជន ។
ក្នុងករណី កាប់បំផ្លាញ និងដឹកជញ្ជូនឈើ
ដ៍មហាសម្បើមនេះ អាជ្ញាធរ ឬសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ហាក់បីដូច សំងំស្ងៀម! ពុំទាន់ឃើញមានប្រតិកម្មនៅឡើយនោះទេ រហូតមកដល់ម៉ោងផ្សាយនេះ ។

✍️.ដោយឡែកលោក ឆៅប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើង កាលពីនៅព្រឹកថ្ងៃទី 10 ខែ កញ្ញាឆ្នាំ 2023 នេះថា! ក្នុងរឿងទាំងអស់នេះ លោកមិនទាន់បានដឹងនោះទេ! លោកនឹងចាត់ឲ្យមន្ត្រីរបស់លោក ឱ្យទៅពិនិត្យមើល... ម្យ៉ាងទៀតលោកមិនទាន់ទទួលបានរបាយការណ៍នោះទេ។

✍️.ទោះបីជាយ៉ាងណាក្តីអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ ពីគ្រប់ស្ថាប័នអង្គភាពជំនាញ ពាក់ព័ន្ធស្ដីពី: របបអ្នកសារព័ត៌មាន គ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!













ទីតាំងជល់មាន់តាមប្រពន្ធ័អនឡាញ បើកលេងយ៉ាងអនាធិបតេយ្យគ្មានអាជ្ញាធរ​ណាចុះទប់ស្កាត់និងបង្ក្រាបនោះទេ! និយាយទៅរក្សាភាពស្ងៀមស្ងាត់...

ចំនួនអ្នកទស្សនា: Views

   {ខេត្តកំពង់ចាម}​÷ ប្រភពច្បាស់ការព័ត៌មានយើង បានដល់ទីតាំងល្បែងសុីសង ជល់មាន់តាមប្រពន្ធ័អនឡាញ ២ កន្លែងក្នុង ក្បាលភូមិព្រេកលាវ ឃុំរកាអារ និង ភូមិរកាអារ ស្រុក កងមាស ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងសុខស្រួល ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! គេដាក់ការសង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។

ជាក់ស្តែង ព្រឹក ថ្ងៃទី១១ ខែកញ្ញា ២០២៣ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រពន្ធ័អនឡាញខុសច្បាប់ មួយកន្លែងនេះ នៅភូមិរកាអារ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវ ថ្នាំសណ្ដំហើយមើលទៅ!? បានជាអាជ្ញាធរ.មូលដ្ឋាន ស្រវាំងភ្នែកមើលមិនឃើញ ផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់នោះ។

ទីតាំងល្បែងសុីសងខុសច្បាប់ មាន់ ជល់តាមអនឡាញ នៅក្នុង ភូមិឃុំខាងលើនេះឃើញថាបើកលេង បង្កភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋរស់មានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាព គ្រួសារ ខ្លាចប្តី និងកូន ពួកគាត់ មានការផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនេះ ជាដើមចម កើតមាន អំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋ សំណូមពរដល់លោក អ៊ុន ចាន់ ដា អភិបាល ខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ហេង វុទ្ធី សូមមេត្តាជួយត្រួតពិនិត្យ និងមានវិធានការ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញមួយកន្លែងនៅនេះដែរស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន៕




តេីលោក(​ឌី​ ណា)​ បានហ៊ានបេីកបនល្បែងសុីសង ជល់មាន់តាមប្រព័ន្ធអនឡាញ​ ល្មេីសនឹងច្បាប់ហាមឃាត់​? រីឯ អាជ្ញាធរក្នុងមូលដ្ឋានបានត្រឹមតែរក្សាភាព​ស្ងប់ស្ងាត់ មិនបង្ក្រាប!?

ចំនួនអ្នកទស្សនា: Views

  {កំពង់ចាម}​ ៖ នេះបេីយោងតាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនិងបណ្តាញយកព័ត៌មានបានផ្តល់ឲ្យអង្គភាពយេីងដឹងមកថា: ឈ្មោះលោកចាន់ ថា​ និងប្រពន្ធឈ្មោះឡៃ សៀង មានអាស័យដ្ឋានភូមិសូ សែន ឃុំស្វាយរក្ស ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានជួលផ្ទះឲ្យឈ្មោះឌីណា បេីកបនល្បែងសុីសងខុសច្បាប់ ជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែច្រូកក្រោមស្លាករងកាហ្វេហេីយបាននិងកំពុងបើកលេងភ្នាល់សុីសងចាក់ចាញ់ឈ្នះរាប់រយរាប់ពាន់ដុល្លាយ៉ាងគគ្រឹកគគ្រេងបែរជាមន្រ្ដីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនបង្ក្រាបទាល់តែសោះ ការមិនបង្ក្រាបមានមូលហេតុជាច្រេីននៅពីក្រោយវាំងនននៃល្បែងភ្នាល់សុីសងជល់មាន់តាមប្រព័ន្ធអនឡាញនៅភូមិ ឃុំខាងលេីនេះ។


ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា; ជារៀងរាល់ថ្ងៃមេបេីកបនល្បែងសុីសងឈ្មោះ ឌី ណា កំពុងបើកឱ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ហេតុអី្វ? បានជាសមត្ថកិច្ចប៉ុស្តិ៍សូសែន បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ ពលរដ្ឋបានដាក់ការសង្ស័យថា! ប្រហែលជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមានការពាក់ព័ន្ធនិងលាភសក្ការ:អ្វីមួយហើយមើលទៅ!? បានជាសមត្ថកិច្ចប៉ុស្តិ៍សូសែន មិនហ៊ានបង្រ្កាបល្បែងសុីសងមួយនេះ និយាយជារួម ដោយឡែកចំពោះមេបើកបនល្បែងស៊ីសងឈ្មោះលោក(ឌី ណា)​និងក្រុមអ្នកញៀនល្បែងស៊ីសងបាននិងកំពុងតែ ប្រព្រឹត្តផ្ទុយពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចេញកន្លងមក៕

ជុំវិញទីតាំងល្បែងសុីសងខាងលើនេះពលរដ្ឋដែលរស់នៅក្នុងភូមិសូសែន ឃុំស្វាយរក្ស សុំសំណូមពរទៅលោក ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម នឹងលោក សេង ណា អធិការស្រុកព្រៃឈរ មេត្តាលោក ចាត់កម្លាំងជំនាញក្រោមឱវាទ ចុះទប់ស្កាត់និងបង្ក្រាប ទីតាំងបើកល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ខាងលើកនេះផងទាន! ដើម្បីចូលរួមចំណែកការពារសុវត្តិភាព កុំឲ្យមានអំពើចោរកម្ម នៅក្នុងមូលដ្ឋានដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងអំពេីហឹង្សាក្នុងគ្រួសារជាដើម។ល។

អង្គភាពសារព័ត៌មាន ខ្ញុំមិនមានគោលបំណងណាមួយធ្វើឱ្យប៉ះពាល់​ដល់អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ​ទាំងឡាយណានោះទេ! គ្រាន់តែចូលរួមរិះគន់ក្នុងន័យស្ថាបនា ដើម្បីឲ្យមានតម្លាភាព សុក្រិត្យ យុត្តិធម៌ តាមរបបស្ដីពីសារព័ត៌មានតែប៉ុណ្ណោះ។



ទីតាំងមួយកន្លែងមានយីហោ K9 ជ្រកក្រោមស្លាកយីហោ ក្លាសសុីក ហ៊ែរសាឡន បើកទទួលភ្ញៀវ ប្រុសស្រីចូលផឹកសុីនិងបង្កប់មានថ្នាំក្រវីខុសច្បាប់! រីឯអាជ្ញាធរក្នុងខណ្ឌចំការមនមិនទាន់មានចំណាត់ការនៅឡើយទេ!!!

ចំនួនអ្នកទស្សនា: Views

  
 រាជធានី​ភ្នំពេញ÷ ថ្ងៃទី០៩​ ខែកក្កដា​ ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មានយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលមានទីតាំងមួយកន្លែងយីហោ K9 ជ្រកក្រោមស្លាកយីហោ ក្លាសសុីក ហ៊ែរសាឡន បើកទទួលភ្ញៀវ ប្រុសស្រីចូលផឹកសុីនិងបង្កប់មានថ្នាំក្រវីខុសច្បាប់ ហាក់មិនខ្លាចញញើតសមត្ថកិច្ច ដែលទីតាំងខាងលើស្ថិតនៅក្រោយផ្សារចិន ខាងត្បូងវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ បានលើកឡើងថា;ទីតាំងខាងលើនេះ បើកដំណើការរាល់ថ្ងៃ ភ្ញៀវប្រុសស្រីជាច្រើននាក់ មានទាំងជនជាតិចិន និងជនជាតិខ្មែរចេញចូលផឹកសុីថែមទាំងលេងថ្នាំក្រវី ធ្វើឲ្យវង្វេងស្មារតី​ សប្បាយភ្លេចខ្លួន ដោយសារតែសារជាតិញៀន។ 

ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយនិងសំណូមពរដល់លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យ​មើល​ទីតាំងខាងលើនេះផង ទាន... ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះផង.ជាពិសេសរក្សានៅពាកស្លោក ភូមិ​ឃុំមានសុវត្ថិភាព គ្មានអំពើឆក់ប្លន់និងករណីផ្សេងៗទៀត។ល។







ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ ពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈស្នេហាជាតិ មិនចាំបាច់ទាល់តែធ្វើបាតុកម្ម ទើបស្នេហាជាតិនោះទេ!

ចំនួនអ្នកទស្សនា: Views

 

កណ្តាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈស្នេហាជាតិ មិនចាំបាច់ទាល់តែធ្វើបាតុកម្ម ទើបស្នេហាជាតិនោះទេ ។ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះនៅក្នុងពិធី សំណេះសំណាលជាមួយកម្មករនិយោជិត សរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។


ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈ ស្នេហាជាតិ បានក្នុងការចូលរួមគ្រប់សកម្មភាពទាំងអស់ តាមរយៈការខិតខំប្រឹងប្រែងជួយខ្លួនឯង ជួយដល់ក្រុមគ្រួសារ ពីព្រោះការស្នេហាជាតិមិនចាំបាច់ទាល់តែបង្ហាញតាមរយៈការធ្វើបាតុកម្មនោះទេ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបន្តថា ការខិតខំប្រឹងធ្វើការដោយសុចរិតរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងការកសាងអនាគតខ្លួនឯង និងក្រុមគ្រួសារ នោះជាការស្នេហាជាតិហើយ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបច្ចុប្បន្ន បានកំពុងផ្ដោតទៅលើគោលដៅក្នុងការស្វះស្វែងរកទីផ្សារការងារ ដើម្បីបងប្អូនប្រជាពលរដ្ឋអាចបង្កើនសមត្ថភាព និងប្រាក់ចំណូល រួមចំណែកក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងអំពីគោលដៅសំខាន់របស់រាជរដ្ឋាភិបាល គឺការបង្កើតការងារធ្វើជូនពលរដ្ឋ។ ដើម្បីឲ្យជាតិខ្លាំង ត្រូវធ្វើឲ្យប្រជាជនខ្លាំង ៕






ទីតាំង​ផ្ទះ​កាហ្វេ​មួយកន្លែង​ បើកល្បែងស៊ីសងតាម ទូរទស្សន៍មាន់អនឡាញ ​ ស្ថិតនៅក្នុងភូមិស្វាយផ្អែម បើកលេងយ៉ាងរលូន រីឯអាជ្ញាធរមិនទានមានចំណាត់ការ នៅឡើយទេ!!!

ចំនួនអ្នកទស្សនា: Views


 {ស្រុកស្វាយជ្រុំ}​÷ ទីតាំង​ផ្ទះ​កាហ្វេ​មួយកន្លែង​ បើកល្បែងស៊ីសងតាម ទូរទស្សន៍មាន់អនឡាញ​ ​ ស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំអង្គរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កំពុងបើកដំណើរការរាល់ថ្ងៃ.....រីឯអាជ្ញាធរមិនទានមានចំណាត់ការលើទីតាំង​នេះ​នៅឡើយ.....តាមប្រភពប្រជាពលរដ្ឋនៅ តំបន់នោះលើកឡើងថា!ទីតាំងនេះបើកលេងយ៉ាងរលូនដោយមិនខ្លាចអាជ្ញាធរពាក់ព័ន្ធបន្តិចសោះ។ ដោយអ្នកខ្លះស្រែកឡូឡា រំខានទៅដល់អ្នកជិតខាង យ៉ាងអាណាធិបតេយ្យ។

✍️.ប្រជាពលរដ្ឋរស់នៅ​ភូមិ​ស្វាយផ្អែម ស្នើសុំទៅលោក វរសេនីយ៍ឯក ពិន អាន​ អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ​ និងមន្ត្រីពាក់ព័ន្ធ​ សូមមានចំណាការទៅលើទីតាំងខាងលើនេះផងទាន។


រដ្ឋមន្ត្រីការពារជាតិ ប្ដេជ្ញាទប់ស្កាត់ឲ្យបាន ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌បំផ្លាញសន្តិភាព

ចំនួនអ្នកទស្សនា: Views

  ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្ដេជ្ញាចិត្តទប់ស្កាត់ឲ្យបាន នូវរាល់សកម្មភាព ដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌បំផ្លាញសុខសន្តិភាព និងខិតខំអនុវត្តនូវគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅក្នុងអាណត្តិទី៧នេះ ។

ក្នុងពិធីសំណេះសំណាជាមួយនាយទាហាន នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា នឹងខិតខំថែរក្សាឲ្យបាននូវរាល់សមិទ្ធផល ដែលជាមរតមិនអាចកាត់ថ្លៃបាន បន្សល់ទុកពីថ្នាក់ដឹកនាំចាស់ ដែលកើតចេញពីឆន្ទៈរួម ការប្រឹងប្រែងរួម ដើម្បីផលប្រយោជន៍រួម ហើយប្រឹងប្រែងបង្កើតនូវសមិទ្ធផលថ្មីបន្ថែមទៀត ។

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្ដេជ្ញាស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ធានាការការពារសន្តិភាព ឯកភាព អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានគង់វង្ស ស្ថិតថេគ្រប់កាលៈទេសៈ ធ្វើឲ្យពប្រជាជនមានឱកាសពេញលេញ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ។

 រដ្ឋមន្ត្រីការពារ បានបន្ថែមថា ខិតខំអភិវឌ្ឍន៍ឲ្យបានជោគជ័យផែនការកំណែទម្រងកងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយ ផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសអនុវត្តបាវចនា២ គឺកែទម្រងខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដោះក្អែល ព្យាបាល និងវះកាត់) ។

ឯកឧត្តម ទៀ សីហា គូសបញ្ជាក់ថា បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់ ចំពោះច្បាប់រដ្ឋ សារាចរណ៍ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព ហើយប្ដេជ្ញាវាយកម្ទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តពណ៌ លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាត នូវការជ្រៀតជ្រេកកិច្ចការផ្ទៃក្នុងកម្ពុជា ពីមជ្ឈដ្ឋានខាងក្រៅ ។

 ក្នុងឱកាសនោះសម្ដេចពិជ័យសេនា ទៀ បាញ់ បានរំលឹកផងដែរ នូវសមិទ្ធផលមិនអាចកាត់ថ្លៃបាន គឺសុខសន្តិភាព ដែលកើតចេញពីការយកសាច់ស្រស់ ឈាមស្រស របស់យុទ្ធជន យុទ្ធនារីទៅដូរយកមក ពិសេសការដាក់ចេញដ៏ត្រឹមត្រូវនូវនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

 ជាមួយនេះ អតីតរដ្ឋមន្ត្រីការពារជាតិ ក៏បានផ្ដល់នូវបទពិសោធន៍ជាច្រើនបន្ថែមទៀត ដល់រដ្ឋមន្ត្រីការពារជាតិថ្មី ក៏ដូចជានាយទាហានទាំងអស់ដែលចូលរួម ពីយុទ្ធសាស្ត្រ ការងារការពារជាតិ និងធ្វើឲ្យពលរដ្ឋរស់នៅប្រកបដោយភាពសប្បាយរីករាយ មិនភ័យព្រួយបញ្ហាសង្គ្រាម ៕









k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger