ad> October 2023 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

ឃាត់ខ្លួនជនល្មើសមួយករណីទៀតហើយ ក្រោយពីដាក់វិធានការក្ដៅ របស់រដ្ឋមន្ដ្រីក្រសួងបរិស្ថាន...

ចំនួនអ្នកទស្សនា: Views

(ព្រះវិហារ)​៖ ឃាត់ខ្លួនមនុស្សពីរនាក់ ករណីកាប់គាស់ រុករានដីព្រៃដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅត្រង់ចំណុចភ្នំមួយរយ ភូមិស្រយង់ត្បូង ឃុំ ស្រយង់ ស្រុកគូលែន ខេត្ដព្រះវិហារ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ការឃាត់ខ្លួមមនុស្សពីរនាក់ខាងលើនេះ គឺមានការចូលរួមសហការរវាង កម្លាំងមន្ដ្រីឧទ្យានុរក្ស ភ្នំត្នោត- ភ្នំពក កម្លាំងកងរាជអាវុធហត្ថផ្ទៃលើប្រទេស និងសហគមន៍ភ្នំត្នោត-ភ្នំពក ផងដែរ ។ 

គួរកត់សំគាល់ថា; នេះជាករណីទី២ ហើយ ក្រោយពីការដាក់ចេញនូវវិនធានការក្ដៅរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន។ ដោយករណីទីមួយ ស្ថិតនៅក្នុងខេត្ដពោធិ៍សាត់ និងខេត្ដព្រះវិហារជាករណីទីពីរ។ 

វិធានការដែលបានដាក់ចេញ កន្លងទៅថ្មីៗនេះ គឺចាប់បានជនដែលប្រព្រឹត្ដិល្មើសហើយ មិនធ្វើកិច្ចសន្យា ឱ្យរួចខ្លួននោះទេ ពោលគឺ អ្នកដែលប្រព្រឹត្ដិល្មើស គឺមានទោសទៅតាមច្បាប់ដែលបានកំណត់។ នេះបើយោងតាមសម្ដីរបស់ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងមក ។ 

ឯកឧត្ដមរដ្ឋមន្ដ្រីបាននិយាយដូច្នេះថា បញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយរួចខ្លួន ។ លើសពីនេះទៅទៀត ឯកឧត្ដមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ទៀតថា សូមឱ្យមន្ដ្រីបរិស្ថាន ប្រធានមន្ទីបរិស្ថានគ្រប់រាជធានីខេត្ដ ត្រូវអនុវត្ដឱ្យបានភ្ជាប់ភ្ជួន និងប្រកាន់ភ្ជាប់ឱ្យបានតឹងរឹងបំផុត គ្មានការយោគយល់ ដល់ជនដែលប្រព្រឹត្ដិល្មើសផ្ទុយពីច្បាប់ នោះទេពោលគឺអនុវត្ដឱ្យដូចភ្លៀងរលឹម តួយ៉ាងដូចករណីខាងលើនេះ គឺមិនបន្ធូរបន្ថយឱ្យបានជាដាច់ខាត។ 

កន្លងទៅថ្មីៗនេះ មានករណីខ្លះទទួលបានការរាយការណ៍ពីមន្ដ្រីថ្នាក់ក្រោម ឬពីអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្ញើរសារគោរពជូន ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ទើបមានចំណាត់ការទាន់ពេលវេលា និងឃាត់បានភ្លាមៗ នៅនឹងកន្លែង ។ 

គួររំលឹកផងដែរថា; វិធានការទាំង៤ ដែលឯកឧតម្ដរដ្ឋមន្ដ្រីក្រសួងបរិស្ថានបានដាក់ចេញនោះមានដូចជាមួយជំរុញការអនុវត្ដច្បាប់ ១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យាហើយដោះលែងអ្នកប្រព្រឹត្ដិបទល្មើស២ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ដ  នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ដ ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត។ 

៣. សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស , អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលអនុវត្ដកន្លងមក ។ 

៤. ជំរុញការដាំ ស្ដារព្រៃឈើសំដៅឱ្យមានការដាំដើមឈើឱ្យបានច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។ ស្របទៅនឹងការដាំដើមឈើ ត្រូវដាំឱ្យស្របទៅនឹងស្ថានភាពដី ដែលអាចធ្វើឱ្យប្រជាពលរដ្ឋយើងបានទទួលផលពីដើមឈើ ជាស្បៀងអាហារ ជាផលិតផលសម្រាប់លក់ក្នុងទីផ្សារ ឬ ជាផលិតផលលក់ជូនភ្ញៀវទេសចរណ៍ជាដើម។ 

រួមជាមួយវិធានការទាំង៤ នេះ ក្រសួងបរិស្ថានក៏បានដាក់ចេញជា យុទ្ធនាការការត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» ដែលមានការចូលរួមពីសិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ កម្មករ កម្មការនី និងប្រជាពលរដ្ឋប្រមាណជា ១.៨ លាននាក់ទូទាំងប្រទេស ព្រមទាំងយុទ្ធនាការ «ដាំដើមឈើ ឱ្យបានជាង ១លានដើម ក្នុង១ឆ្នាំ»។ 

បន្ទាប់ពីបានឃើញការអនុវត្ដវិធានការទាំង៤នេះ ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាសហគមន៍ ចូលរួមអបអរសាទយ៉ាងខ្លាំង នូវចំណាត់ការ ក៏ដូចវិធានការដែល ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានដាក់ចេញ និងបានអនុវត្ដយ៉ាងល្អប្រសើរបែបនេះ និងក៏រង់ចាំបន្ដមើលអំពីចំណាត់ការ វិធានការ និងស្នាដៃល្អៗ របស់ក្រសួងបរិស្ថានបន្ដទៅទៀត៕














លោក ឆាយ ឌួងសាវុធ បានគូសបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវវិធានការចំនួន៤ចំណុចនោះមក មន្ត្រីឧទ្យានុរក្ស....

ចំនួនអ្នកទស្សនា: Views

 

   លោក ឆាយ ឌួងសាវុធ បានគូសបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវវិធានការចំនួន៤ចំណុចនោះមក មន្ត្រីឧទ្យានុរក្សបានខិតខំពពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព គឺពួកគាត់បន្តចុះល្បាតដូចភ្លៀងរលឹមនៅតាមតំបន់ការពារធម្មជាតិ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន


ជាក់ស្តែង ដើម្បីបំភ្លឺឱ្យកាន់តែច្បាស់ជូនសាធារណជនពាក់ព័ន្ធនឹងការចុះផ្សាយថាមានការករណីជនខិលខូចលួចធ្វើផ្លូវសម្រាប់ដឹកឈើចេញពីព្រៃឡង់នោះប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះធ្វើអធិការកិច្ច ដោយផ្ទាល់នៅលើទីតាំងសង្ស័យករណីបទល្មើសធនធានធម្មជាតិកើតមាននៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ តាមរយៈការចុះពិនិត្យដោយផ្ទាល់នេះបានបញ្ជាក់ថា ផ្លូវដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានកន្លងមកនោះ គឺមិនមានការលួចធ្វើផ្លូវថ្មីនោះទេ តែរូបភាពដែលបានផ្សព្វផ្សាយមិនពិតនោះ គឺជារូបភាពចាស់ និងផ្លូវអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំការឈើដាំតែប៉ុណ្ណោះ។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានមន្ទីរបរិស្ថានខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានលើកឡើងព្រមគ្នាអំពីការអំពីចំណាត់ការយ៉ាងតឹងរឹងចំពោះការគ្រប់គ្រងធនធានធម្មជាតិជាពិសេសនៅពេលថ្មីៗនេះ ដោយអនុវត្តតាមការបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចំនួន៤ចំណុច ដែលធ្វើឱ្យបបទល្មើសបំផ្លាញធនធានធម្មជាតិមិនមានកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិនោះទេ ជាពិសេសនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់»។

សូមជម្រាបថា ដែនជម្រកសត្វព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ យោងតាមអនុក្រឹត្យ លេខ ១៨១ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែនជម្រកសត្វព្រៃ «ព្រៃឡង់» មានទំហំ ៤៨៩,៦៦៣.០០ហិកតា។

សូមរំលឹកថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ រួមមាន៖

ទី១៖ ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

ទី២៖ ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ

ទី៣៖ សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក

និង៤៖ ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព៕












អភិបាលរងស្រុកពញាឮម្នាក់ត្រូវបានពលរដ្ឋចោទថា យកក្រុមហ៊ុនប្រមូលសំរាម មកដាក់ក្បែរផ្ទះជះក្លិនស្អុយប៉ះពាល់បរិស្ថាន និងការរស់នៅ...

ចំនួនអ្នកទស្សនា: Views

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋលើកឡើងថាអភិបាលរងស្រុកដ៏មានឥទ្ធិពលមួយរូប ដើម្បីតែផលប្រយោជន៍របស់ខ្លួនមិនខ្វល់ពីផលប៉ះពាល់សុខភាព និងមុខរបររកស៊ីរបស់ប្រជាពលរដ្ឋដដោយបានលើកយកក្រុមហ៊ុនសំរាមរបស់ខ្លួនមកដាក់នៅជិតផ្ទះនិងភោជនីយដ្ឋានរបស់ប្រជាពលរដ្ឋបានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

  ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនប្រមូលសំរាមមួយដែលមានឈ្មោះថា (បរិស្ថានភូមិយើង) កំពុងតែបង្កភាពក្តៅក្រហាយ ចំពោះប្រជាពលរដ្ឋនិងអ្នករកស៊ីជាច្រើន ជុំវិញបញ្ហាដែលក្រុមហ៊ុនមួយនេះប្ដូរទីតាំងមិនចេះចប់មិនចេះហើយ  រហូតយកមកដាក់នៅក្បែរផ្ទះ និងកន្លែងរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើអោយមានការប៉ះពាល់ដល់សុខភាព និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ។

  ប្រជាពលរដ្ឋ បានលើកឡើងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ អង្គភាពសារព័ត៌មានបានចុះទៅដល់ទីតាំងត្រង់ចំណុចប្រមូលសំរាមដែលស្ថិតនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្ថិតនៅតំបន់ (កំសាន្តរាជនីលង្វែក) ដែលជាតំបន់ទេសចរណ៍ ហើយមានប្រជាពលរដ្ឋប្រកបអាជីវកម្មដូចជាបើកភោជនីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗ និងមានប្រជាពលរដ្ឋរស់នៅទីនោះហើយថែមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារដាក់ពាក្យបណ្ដឹងជំទាស់នៃការសាងសង់ និងរក្សាទុកសំរាមស្អុយរលួយ របស់ក្រុមហ៊ុន (បរិស្ថានភូមិយើង) ដែលមានការរៀបចំ មិនត្រឹមត្រូវតាមស្តង់ដារ ហើយបានប្តូរទីតាំងយកមកដាក់នៅក្បែរភោជនីយដ្ឋាន និងផ្ទះរបស់ប្រជាពលរដ្ឋដែលកំពុងតែប្រកបរបររកស៊ីជាច្រើន ហើយមិនមានការដោះស្រាយរាប់ខែមកហើយ។

បើយោងតាមប្រភពព័ត៌មានពីមន្ត្រីនៃសាលាស្រុកពញាឮម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនសំរាមខាងលើនេះជារបស់លោកអភិបាលរងស្រុកពញាឮមានឈ្មោះ ហេង គឹមហៀង ដែលជាមនុស្សជំនិត និងជាមនុស្សសេដ្ឋកិច្ចរបស់លោកអភិបាលស្រុក ចំណែកឯក្រុមហ៊ុនប្រមូលសំរាមមួយនេះបានឲ្យទៅប្អូនរបស់គាត់ជាអ្នកគ្រប់គ្រងនិងគិតលុយ តែគាត់នៅមើលការខុសត្រូវធម្មតា ព្រោះគាត់ជាអ្នកទទួលបន្ទុកបរិស្ថាននៅស្រុកមួយនេះ។

  ប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារមួយចំនួនតែងតែរអ៊ូរទាំ ចំពោះការប្រមូលសំរាមមួយនេះដោយមានការយឺតយ៉ាវ និងថ្លៃសេវាប្រមូលសំរាម នៅក្នុងផ្សារគឺមានតម្លៃខ្ពស់។ 

គួរំលឹកផងដែថា ក្នុងខែ តុលា ឆ្នាំ២០២២ ក្រុមហ៊ុនសំរាម មួយនេះបានដាក់ទីតាំងស្ថិតនៅក្នុងតំបន់ទេសចរណ៍ជិតភ្នំព្រះរាជទ្រព្យ និងបានគរសំរាមឡើងហូរហៀរ រហូតដល់របងផ្ទះប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការរិះគន់ និងតវ៉ាជាខ្លាំង។ 

ដោយមានការសម្របសម្រួលពី លោកថន សុវណ្ណា អភិបាលស្រុកពញាឮ ដោយសន្យាជាមួយប្រជាពលរដ្ឋថា នឹងដោះដូរក្រុមហ៊ុនមួយនេះទៅនៅឃុំកោះចិន ដែលមានផ្ទៃដីទំហំរហូតដល់៥០ហិកតាសំរាប់ធ្វើអាជីវកម្ម តែរហូតមកដល់ពេលនេះជាងមួយឆ្នាំហើយ ដីដែលទុកដាក់ទីតាំងសំរាមក៏មិនឃើញ រីឯគំនរសំរាមទាំងអស់ត្រូវបានប្រមូលទៅដាក់នៅជិតផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅឃុំកំពង់លួងទៅវិញ។

 ប្រជាពលរដ្ឋជាច្រើនបានសម្ដែងការមិនពេញចិត្តជាមួយនឹងលោក ហេង គឹមហៀង អភិបាលរងស្រុកពញាឮ ដែលទទួលបន្ទុកបរិស្ថាន និងទទួលបន្ទុកឃុំកំពង់អុស ដោយលើកឡើងថាគ្រាន់តែរឿងសំរាមនេះដោះស្រាយមិនចេញជាយូរមកហើយ រីឯបញ្ហាទំនាស់ដីធ្លីនៅក្នុងកំពង់អុសវិញកំពុងតែរាំរ៉ៃដោះស្រាយមិនចេញ ជាច្រើនរឿងរាប់ឆ្នាំមកហើយផងដែ ដោយប្រជាពលរដ្ឋខ្លះផ្ទុះការតវ៉ា និងស្រក់ទឹកភ្នែកជាច្រើនគ្រួសារ ដោយសារតែមានមន្ត្រី មួយចំនួនកំពុងតែឃុបឃិតជាមួយនឹងអ្នកមានលុយ និងមានអំណាចជាច្រើនធ្វើបាបប្រជាពលរដ្ឋជាថ្នូរនឹងលាភសក្ការៈ។

អង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងទៅកាន់អ្នកគ្រប់គ្រងក្រុមហ៊ុនសំរាមខាងលើតាមរយៈទូរស័ព្ទ ផងដែរតែខលចូលពុំមានអ្នកទទួល។ ហើយបានទំនាក់ទំនងកាន់ទៅកាន់ប្រព័ន្ធតេឡេក្រាមគ្រាន់តែចូលមើលប៉ុន្តែមិនឆ្លើយតបនោះទេ។

 លោកអភិបាលរង ហេង គឹមហៀង  បានឲ្យដឹងថា  សំរាមជាបញ្ហាកង្វល់របស់ពិភពលោក ថ្នាក់តំបន់ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ 

ប្រជាពលរដ្ឋមានសង្ឃឹមថា ឆាប់បានទីលានចាក់សំរាមមាន តាមស្តង់ដា បច្ចេកទេសត្រឹមត្រូវ នាពេលខាងមុខឆាប់ៗនេះត្រជាក់ជាមិនខាន។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានស្នើសុំទៅ ឯកឧត្តម គង់ សោភ័ណ្
អភិបាលនៃគណៈអភិបាលខេត្ត កណ្តាល និងជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីមេត្តាជួយពិនិត្យមើលមន្ត្រីថ្នាក់ក្រោមជាតិដែលកំពុងតែបំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល។

  ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមពរដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមេតាជួយចាត់មន្ត្រីជំនាញធ្វើការចុះពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋ ជុំវិញករណីខាងលើនេះផងទាន។

  អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺ ពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕















លើកផ្លាក បំភាន់ភ្នែក សមត្ថកិច្ច ការពិតលួចកត់កន្ទុយឆ្នោត យួនខុសច្បាប់នៅខាងក្នុង ក្នុងទឹកដីខណ្ឌ ៧ មករា

ចំនួនអ្នកទស្សនា: Views


  ទីតាំងល្បែងស៊ីសងកត់​កន្ទុយ​ឆ្នោតយួនដែលជ្រកក្រោមផ្លាកយីហោលីហួរវេរលុយ​ ដែលមានទីតាំងនៅអាគារទី 4 អាគារឌីក្នុង បុរី​កីឡា​ ភូមិ១២ សង្កាត់វាលវង់​ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មិនទាន់មានអាជ្ញាធរណា​មួយ... ​ចុះបង្ក្រាបនៅឡើយទេ..! ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនោះ ស្នើសុំទៅដល់ លោកអភិបាលខណ្ឌ៧ មករា ក៏ដូចជាលោកអធិការ មេត្តាមានប្រធានការទៅលើទីតាំងបនល្បែងខុសច្បាប់នេះផងទាន​។ ដើម្បីភូមិ-ឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋានផងដែរ។

សារព័ត៌មាន​ រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងនិងរាយការណ៍ជូនដល់អាជ្ញាធរពាក់ព័ន្ធ នឹង​ចូលរួមរិះគន់​ក្នុង​ន័យស្ថាបនា សង្គមជាតិ​តែប៉ុណ្ណោះ🙏 សូមអរគុណ។

អង្គភាពយើងរង់ចាំការបំភ្លឺពីសំណាក់អាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការ🙏សូមអរគុណ។


ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅបណ្ដោយផ្លូវលេខ 150 ក្នុង សង្កាត់ដេប៉ូ​ទី​៣​ ខណ្ឌទួលគោក​ មិនទាន់មានអាជ្ញាធរណា​មួយចុះបង្ក្រាបនៅឡើយទេ..!

ចំនួនអ្នកទស្សនា: Views

 

   ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅបណ្ដោយផ្លូវលេខ 150 ក្នុង សង្កាត់ដេប៉ូ​ទី​៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។ មិនទាន់មានអាជ្ញាធរណា​មួយ... ​ចុះបង្ក្រាបនៅឡើយទេ..! ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនោះ ស្នើសុំទៅដល់ លោកអភិបាលខណ្ឌទួលគោក​ ក៏ដូចជាលោកអធិការ មេត្តាមានប្រធានការទៅលើទីតាំងបនល្បែងខុសច្បាប់នេះផងទាន​។ ដើម្បីភូមិ-ឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋានផងដែរ។ 

សារព័ត៌មាន​ រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងនិងរាយការណ៍ជូនដល់អាជ្ញាធរពាក់ព័ន្ធ នឹង​ចូលរួមរិះគន់​ក្នុង​ន័យស្ថាបនា សង្គមជាតិ​តែប៉ុណ្ណោះ🙏 សូមអរគុណ។

អង្គភាពយើងរង់ចាំការបំភ្លឺពីសំណាក់អាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការ🙏សូមអរគុណ។







កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន

ចំនួនអ្នកទស្សនា: Views


   កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយលោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ អគ្គនាយក និងអ្នកជំនាញនៃមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈរវាងស្ថាប័នទាំងពីរ និងពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារទាំងពីរភាគីដែលបានសម្រេចនូវសមិទ្ធផលការងារជាច្រើន។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីអាទិភាពរបស់ក្រសួងបរិស្ថាន ពិសេសគឺការកាត់បន្ថយការបំពុលសមុទ្រ តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ បានសម្តែងនូវការគាំទ្រនិងចូលរួមជាមួយក្រសួងបរិស្ថាននៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបង្កើតជា Platform រួមមួយសម្រាប់ធ្វើការផ្សព្វផ្សាយកិច្ចការនេះឱ្យកាន់តែទូលាយ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការការងារជាមួយក្រសួងបរិស្ថាននៅលើវិស័យសមុទ្រនេះបន្ថែមទៀត។











k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger