ad> ឯកឧត្តម បណ្ឌិត ជា ដែន អញ្ជើញចូលរួម ពិធីសម្ពោធផ្សាររាត្រី(ខាល់ឆឺរ៉ាបេ)នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ទីក្រុងកោះពេជ្រ ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

ឯកឧត្តម បណ្ឌិត ជា ដែន អញ្ជើញចូលរួម ពិធីសម្ពោធផ្សាររាត្រី(ខាល់ឆឺរ៉ាបេ)នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ទីក្រុងកោះពេជ្រ

ចំនួនអ្នកទស្សនា: Views

នា.ល្ងាចថ្ងៃទី ១០ខែកុម្ភៈឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ជា ដែន ក្រុមប្រឹក្សាភិបាលសមាគមទីផ្សារកម្ពុជា​ អញ្ជេីញជាអធិបតី​ ក្នុងពិធី​ សម្ពោធផ្សារ(រាត្រី ខាល់ឆឺរ៉ាបេ) ស្ថិតក្នុង មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងកោះពេជ្រ (ដីអេលីហ្សេ) និងមានការចូលរួមពី​ គណៈអធិបតី ​ភ្ញៀវកិត្តិយស​ ឯឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជាច្រេីនផងដែរ។

 គួសបញ្ជាក់ផងដែរ​ថា; ការបង្កេីត​ ផ្សារ(រាត្រី ខាល់ឆឺរ៉ា បេ) គឺដេីម្បី​ជំរុញអោយមាន​ សហគមន៍ទេសចរណ៍ វប្បធម៌ និងជាគោលដៅ តែមួយគត់ជាមួយការ  បង្កើតភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្ត និងភ្លក់រស់ជាតិអាហារមានឱជារសឆ្ងុយឆ្ងាញ់និងវត្ថុអនុស្សាវរីយ៍  នាពេលរាត្រី ថែមទាំងផ្សារភ្ជាប់ផលិតផលសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) និងវប្បធម៌អរិយធម៌ខ្មែរ ទៅកាន់អាស៊ាន និងពិភពលោក ដោយ ចាប់បើកដំណើរការ​ រៀងរាល់សប្តាហ៍ នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង៤ល្ងាច ដល់ ១០យប់ នៅទីតាំង ដី​ អេលីហ្សេ ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។

ជាការកត់សម្គាល់ ផ្សាររាត្រី (ខាល់ឆឺរ៉ាបេ)​ មានការរួមគាំទ្រពី សមាគមសហគ្រិនស្រ្តីកម្ពុជា សមាគមទីផ្សារកម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា គ្រុបស្រ្តីអន្តរជាតិ ក្រុមហ៊ុន OCIC និងអាជីវករប្រមាណជាង១០០ស្តង់ ដែលមានលក់ដូរដូចជា ផលិតផលខ្មែរ ម្ហូបអាហារភេសជ្ជៈ ផលិតផលប្រើប្រាស់ សម្រាប់បុរសនារី កុមារាកុមារី  ជាពិសេស ផ្សារត្រី នឹងមានការសម្តែង សិល្បៈវប្បធម៌ ការប្រគំតន្រ្តី   ការប្រលងចំរៀង ដើរម៉ូដសំលៀកបំពាក់ខ្មែរ និងកម្មវិធីកំសាន្តជាច្រើនទៀត។

បន្ថែមពីនេះទៅទៀត​ ផ្សាររាត្រី (ខាល់ឆឺរ៉ាបេ) នឹងក្លាយទៅជាតំបន់ទេសចរណ៍កំសាន្តបែបវប្បធម៌ និងគោលដៅទេសចរណ៍នៅក្នុងរាជធានីភ្នំពេញ ​ដើម្បីចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក ដែលជាគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជម្រុញ ផលិតផល​ក្នុងស្រុក ម្ចាស់សិប្បកម្ម សហគ្រិនស្រ្តីខ្មែរ និងអាជីវករ ថែមទាំងលើកទឹកចិត្តដល់អ្នកវិនិយោគិនជាតិ និងអន្តរជាតិមក    ធ្វើការបណ្តាក់ទុនក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ។

ថ្លែង​ក្នុង​ពិធី​ សម្ពោធ​បេីក​ជាផ្លូវការ​ ផ្សារ​រាត្រី​ (ខាល់ឆឺរ៉ា បេ)​ ឯកឧត្ដម​បណ្ឌិត​ ជា​ ដែន​ បានលេីកឡេីងថា;​ អាជីវករគប្បី​ចូលរួមបានគាំទ្រ ជាមួយនឹងក្រសួងបរិស្ថាន​ លេីការកាត់​បន្ថយ ការប្រេីប្រាស់​ថង់​ប្លាស្ទិក​ នៅក្នុងប្រទេសកម្ពុជា​ដេីម្បីបរិស្ថានស្អាត​ ក្រោមពាក្យស្លោក«ថ្ងៃនេះខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ​ »​  ជាពិសេសក៏​សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី អ្នកនាង កញ្ញា​ ទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាដើរកំសាន្ត និងជួយគាំទ្រប្រើប្រាស់ ផលិតផលក្នុងស្រុក ផលិតសហគ្រិនខ្មែរ និងបរទេស ដែលបានដាក់តាំងបង្ហាញរៀងរាល់សប្តាហ៍ ៕































0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger