ad> ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ...! ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ...!

ចំនួនអ្នកទស្សនា: Views

{ខេត្តបាត់ដំបង}÷ ពលករខ្មែរជាច្រើនកំពុងត្រូវបានមេខ្យល់នាំជម្លៀសឆ្លងដែនដោយខុសច្បាប់ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងមកនេះ អង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថា÷ មានពលករខ្មែរ ជាច្រើនត្រូវបានធ្វើដំណើរមកទឹកដីស្រុកសំពៅលូន ដើម្បីធ្វើការទំនាក់ទំនងទៅមេខ្យល់ នាំឆ្លងដែនតាមច្រករបៀងព្រៃធម្មជាតិជារៀងរាល់ថ្ងៃ  ជាក់ស្ដែង នៅថ្ងៃ២៧ ខែមិនា ឆ្នាំ២០២៤ នេះនៅច្រករបៀងចំណុច៩៩ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។


 អ្នកសារព័ត៌មានបានចុះផ្តិតយករូបភាព សកម្មភាពពលករខ្មែរជាច្រើនអ្នកកំពុងធ្វើដំណើរឆ្លងដែនចូលប្រទេសថៃ តាមមេខ្យល់ស្ទើតែរាល់ថ្ងៃ នេះបើតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា នៅចំណុចពលករខ្មែរឆ្លងដែនខាងលើគឺមានកម្លាំងសមត្ថកិច្ចប្រចាំការផងដែរ តែហាក់បីដូចជាមើលមិនឃើញ រឺត្រូវបានទទួលអាំងប៉ាវហើយទេដឹងបានជាមិនមានវិធានការច្បាប់។

មហាជនរងចាំមើលថាតើសមត្ថកិច្ចដែលឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែននិងមានប្រធានការយ៉ាងណាចំពោះពលករចំណាកស្រុកដែលធ្វើឲ្យពួកគាត់រកដេកពួនពុំបានស្ទើរតែរាល់ថ្ងៃនៅពេលយប់កណ្ដាលអាធ្រាតនោះ។

ប្រជាពលរដ្ឋជាច្រើនបាទសូមសំណូមពរដល់លោកហម សំខាន់អភិបាលស្រុកសំពៅលូន មេត្តាជួយទប់ស្កាត់នូវមេខ្យល់ដែលនាំពលករចេញចំណាក់ស្រុកក្រៅប្រទេសដែលខុសច្បាប់នេះផងទាន ។





0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger