ជាក់ស្ដែងចាប់តាំង ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ រហូត មកដល់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើងបានទៅផ្តិតរូបភាព ឃើញមាន ម៉ូតូកែច្នៃដឹកជញ្ជូនឈើ និងមានជាប្រភេទរថយន្តសាំយ៉ុង បានដឹកធ្យូង បន្តដឹកចេញពីចំណុចច្រករបៀង ព្រៃឡង់ តាម ផ្លូវមុខស្នាក់ការរង បរិស្ថាន ត្រពាំងសង្កែ ស្ថិតនៅចំណុច ស្ពានក្ដា ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដឹកបន្តទៅទម្លាក់នៅមាត់ទន្លេក្នុង ភូមិប្រិយ បន្តលក់ឲ្យទៅក្រុមម៉ូតូកែច្នៃ ដឹកឆ្ពោះទៅ ឃុំវឌ្ឍនៈ ដើម្បីលក់ចែកចាយ តាមបណ្ដាលរាជធានីខេត្តក្រុងផ្សេងៗបានយ៉ាងរំភើយគ្មានរំខានអ្វីទាំងអស់? ដោយគេឃើញមានសកម្មភាពក្រុមឈ្មួញទាំងនោះ មិនខ្លាចញញើតនិងច្បាប់ទាល់តែសោះ ។ ថែមទាំងយ៉ាងគឃ្លើន ជាមួយនឹងរាជរដ្ឋាភិបាល ដែលលោក កំពុងបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការចូលរួមអោយថែរក្សាការពារគម្របព្រៃឈើ អនុផលព្រៃឈើនៅកម្ពុជា ។
អង្គភាពសារព័ត៌មានយើង បានធ្វើសេចក្ដីរាយការណ៍ជូន
១.លោកអភិបាលនៃគណៈអភិបាលស្រុកសំបូរតាមប្រព័ន្ធតេលេខក្រាមលោកបានឆ្លើយតបយ៉ាងខ្លីថា «អរគុណបង»។
២.មន្ត្រីបរិស្ថានស្នាក់ការរងត្រពាំងសង្កែលោកបានតបមកតាមតេលេខក្រាមថា«លោកនឹងដាក់កម្លាំងតាមស្ទាក់ចាប់»។៣.កងរាជអាវុធហត្ថ ខេត្តក្រចេះ ប្រចាំ ការទិសព្រៃឡង់ ចូលមើលតែមិនឆ្លើយតប។
៤.លោកនាយសង្កាត់រដ្ឋបាលព្រៃឈើយាវ ចូលមើលហើយ មិនមានការឆ្លើយតម។
ជុំវិញករណីខាងលើ អង្គភាពយើងខ្ញុំក៏មិនដឹង មានមូលហេតុអ្វីបានជាមាន ម៉ូតូដឹកឈើ និងរថយន្ត សាំយ៉ុង ដឹកធ្យូងបានជាហូរហែនៅដដែល។
មហាជនក៏មានការសំណូមពរយ៉ាងទទូចទៅដល់ មន្ត្រីស្ថាប័នពាក់ព័ន្ធ ជាពិសេសឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមមេត្តា មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ ចាត់វិធានការ ទប់ស្កាត់ក្រុមឈ្មួញរកសុី អនុផលព្រៃឈើទាំងនោះផងទាន បើពុំដូច្នោះទេ ព្រៃឈើអាចនឹងរលាយហិនហោចអស់ដោយសារតែក្រុមពួកឈ្មួញខិលខូចរកស៊ីខុសច្បាប់ ជាក់ជាមិនខានឡើយ។
គួររំលឹកផងដែរថា ; បញ្ហាបទល្មើស ដឹកជញ្ជូនអនុផលព្រៃឈើខាងលើនេះ ក្រុមអ្នកសាព័ត៌មានតែតែង ធ្វើការផ្ដល់ព័ត៌មានជូនដំណឹងដល់ អាជ្ញាធរពាក់ពន្ធ័ ក្នុងតំបន់ជាច្រើនលើកច្រើនសារមកហើយ ដែរ តែបទល្មើសដឹងជញ្ជូនឈើ តាមម៉ូតូកែច្នៃ នឹងដឹកធ្យូង តាមរថយន្តសាំយ៉ុង នៅតែកើតមានកើតឡើងជាបន្តបន្ទាប់ ។
ជំុវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយ បំភ្លឺពី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីច្បាប់អ្នកសារព័ត៌មាន នៅកម្ពុជា។សូមអគុណ!
0 comments:
Post a Comment