ad> November 2023 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/011904012​...

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ឧបត្ថម្ភថវិកា ២០លានរៀលដល់ទូកខេត្តត្បូងឃ្មុំចំនួន១០ ដែលមកចូលរួមប្រកួតនៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

  រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបាន ឧបត្ថម្ភថវិកា ដល់កីឡាករអ្នកប្រណាំងទូកចំនួន ២លានរៀល ក្នុងមួយទូក ដែលក្នុងនេះទូកមកពីខេត្តត្បូងឃ្មុំ មានចំនួន ១០ បានមកចូលរួមប្រកួតក្នុងរាជធានីភ្នំពេញ។


គួរបញ្ជាក់ថា; សម្រាប់ទូក ខេត្ត ត្បូងឃ្មុំ ដែលបានមកចូលរួម ប្រកួត អបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរាជធានីភ្នំពេញនេះ រួមមានដូចជា៖ ព្រះខ័នពេជ្រ, អម្ព័រវន្តិធិតារចនាមានជ័យ, រកាខ្នុរសែនជ័យសេរីឧត្តម, មហាគ្រុឌ, នាគវ័ន្ត, ខេមរាមានជ័យ, អគ្គីនេត្រសែនជ័យ, ខ្លែងសែនជ័យ, អាវ័យរាព៌ណត្បូងឃ្មុំ, ជប់ចាន់សែនជ័យជាដើម។

ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០២៣នេះ បានប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥ កើត និងថ្ងៃ ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងពិធីបុណ្យអុំទូកនេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន ១៥៨ ទូក, ទូកចែវបុរស ៤២ទូក, ទូកចែវនារី ១ទូក, ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក នារី ២ទូក, ក្នុងនោះ មានចំណុះទូកសរុបទាំងអស់ចំនួន ២,០៤៤ នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។
ទន្ទឹមនេះ សម្រាប់ប្រទីបមានចំនួន ៣០ ក្នុងនោះ មកពីក្រសួង និង ស្ថាប័នរដ្ឋចំនួន ២៨ និងប្រទីបវិស័យឯកជនចំនួន២ ដែលនឹងធ្វើការបណ្តែតតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕










ទីតាំងបនល្បែងស៊ីសងមាន់អនឡាញពាសពេញនៅក្នុងទឹកដី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រីកដូចផ្សិតដែលមានឈ្មោះលោក(ឌីណា)ជាអ្នកកាងល្បែងស៊ីសងក្នុងមូលដ្ឋាន សមត្ថកិច្ចមិនហ៊ានបង្ក្រាបដោយសារតែ ម្ចាស់ទីតាំងមានឥទ្ធិពលខ្លាំង មើលទៅបានជាសមត្ថកិច្ចមិនហ៊ានបង្ក្រាបឬមួយក៏ឃុបឃិត ជាមួយអ្នកបនល្បែងខាងលើដែរឬ? ហើយមិនបង្ក្រាប! មហាជនរងចាំមើល....!

ចំនួនអ្នកទស្សនា: Views

    ចេញផ្សាយ÷ថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2023 វគ្គ 3

{ខេត្តកណ្តាល}÷ ®ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ជាច្រើនកន្លែង កំពុងបង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារ ហើយវក់វីប្រមូលលុយមកភ្នាល់ ល្បែងស៊ីសង ផ្សងសំណាង នៅក្នុងភូមិសាស្ដ្រភូមិបឹងត្រចាប់ខាងជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឬជាឆ្នាំងបាយរបស់អស់លោក មន្ត្រីក្នុងមូលដ្ឋាន ហើយមើលទៅ! អ្នកព័ត៌មានបានរាយការណ៍ហើយ តែមិនបង្ក្រាប! មូលហេតុអ្វី?

គួរបញ្ជាក់ផងដែរថា÷ ទីតាំងបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គេស្គាល់ថាមានម្ចាស់ឈ្មោះលោក(ឌីណា) ដែលមានឥទ្ធិពលនិង ប្រើថ្នាំសណ្ដំទៅលើសមត្ថកិច្ចនៅក្នុងមូលដ្ឋានឲ្យដេកលក់ស្ងាត់ឈឹង មិនខ្វល់មិនខ្វាយអ្វីទាំងអស់ ហើយមិនគោរពទៅតាមបទបញ្ជាដែលរាជរដ្ឋាភិបាលដាក់ ភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ផងដែរ។ ពលរដ្ឋបានលើកឡើងថា ម្ចាស់បនល្បែងខាងលើនោះកំពុងតែសប្បាយក្នុងការប្រមូលលុយពីប្រជាជនតាមភូមិ ឃុំ តាមរយៈការរៀបចំបើកទីតាំងបនល្បែងអនឡាញខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នេះ ដោយមិនខ្លាចញញឺតច្បាប់ទាល់តែសោះ។

ពលរដ្ឋនៅក្នុងមូលដ្ឋាន សង្ឃឹមថា÷ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល និងលោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តាល និងចុះយុទ្ធនាការបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានខ្លួនដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋកុំឱ្យមានបទល្មើសចោរលួច-ចោរឆក់-ចោរប្លន់-។ល។នៅក្នុងមូលដ្ឋានផងដែរ។

អង្គភាពយើងរង់ចាំសហការសមត្ថកិច្ចពាក់ព័ន្ធនិងមានចំណាត់ការទៅលើបនល្បែងស៊ីសងនេះ។ និងផ្សាយជូន ទៅសមត្ថកិច្ច រាល់ការចុះបង្ក្រាប ដើម្បីភូមិ-ឃុំមានសុវត្ថិភាពផងដែរ។សូមអរគុណ!









រឿងគ្រឿងចក្ររបស់ក្រុមហ៊ុន ធ្វើការឈូសឆាយដីនៅភូមិស្រឡៅស្រោង សង្ស័យជារឿងកន្ទេលធំបន្លំដេកទាំងក្រុមហ៊ុននិងអាជ្ញារធរដែលពាក់ព័ន្ធថ្នាក់ក្រោមជាតិ (វគ្គ២)

ចំនួនអ្នកទស្សនា: Views

   {ខេត្តឧត្តមានជ័យ}៖ រឿងគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលចូលធ្វើការ ឈូសឆាយដីព្រៃ របស់សហគមន៍សូន្យមួយ(០១) សង្ស័យថាគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ហើយមានខ្នងបង្អែកជាមន្រ្តីយោធាម្នាក់ មានតួនាទីជាទីប្រឹក្សាអ្នកកាងលើដីនោះក្រោយពីក្រុមការងារអង្គភាពជាច្រើនអង្គភាពបានចុះទៅផ្តិតយករូបភាព មកធ្វើការផ្សព្វផ្សាយជាច្រើន និងយោងលើររាយការណ៍ពី បងប្អូនប្រជាពលរដ្ឋនិងមន្រ្តីជំនាញជុំវិញខេត្តបានបំភ្លឺកាលដែលក្រុមហ៊ុនធ្វើការស្នើសុំនោះមានចំនួនមួយដងតែ២០ហិកតានោះ ស្មើ០៣ដង ហើយមានចំនួន៦០ហិកតានោះទេ?។ លោកអភិបាលរងស្រុកអន្លង់វែងកន្លងមកធ្លាប់បានបញ្ជាក់ថាការឈូសឆាយនោះមិនចំទីតាំងនោះទេ? ចាំមើលឱ្យក្រុមការងារចុះទៅពិនិត្យមើលជាមួយមន្រ្តីជំនាញម្យ៉ាងវិញទៀតក្រុមហ៊ុនមានការផ្លាស់ប្តូរសមាសភាពច្រើនពេកនិងការអនុវត្តកាលពីថ្ងៃបរិច្ឆេទខាងលើនោះមិនបានជូនជាដំណឹងបន្តធ្វើការឈូសឆាយមកស្រុកនោះទេ?។


សូមរំលឹកផងដែរថាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ៣០២៣ កន្លងទៅក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំង របស់ក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ដែលមាន យីហោ(ផេភើរទ្រីខេមបូឌា) ស្ថិតនៅចំនុច ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័យ ហើយក៏បានជួបមេការគ្រឿងចក្រដែលនៅប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងនោះ មានឈ្មោះ លោក វុធ កុសល្យ ហើយលោកបានប្រាប់ដល់អង្គភាពយើងថាក្រុមហ៊ុនមានច្បាប់ទិញដីប្រមាណរាប់ពាន់ហិកតា ដើម្បីវិនិយោគ ហើយ មកដល់ពេលឥឡូវនេះមានចំនួន ជាងបីពាន់រ៉ៃ ប៉ុណ្ណោះ។ ហើយប្លង់រឹងមានចំនួន០៤ប្លង់ ស្មើនឹង ២១ ហិកតា.៣១៧៦.A ដែលមាន លេខក្បាលដី  លេខ៣៣៦ លេខ.៣៣៧ លេខ.៣៣៨. និងលេខ៣៣៩ និងមានប្លង់ទន់ជាច្រើនទៀតដោយកំពុងរត់ប្លង់ទៅមន្រ្តីដែនដីខេត្តឧត្តរមានជ័យ ក៏ប៉ុន្តែការងឿងឆ្ងល់របស់ប្រជា ពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មានយើងថាហេតុអ្វី ពាក្យស្នើសុំកាយព្រំនិងសម្អាតដី របស់លោក ប៊ុន វឌ្ឍន: ចូលទៅអាជ្ញាធរភូមិ និងឃុំ មានតែទំហំ ២០ហិកតា ដែលមានក្បាលដីលេខ ៥៥៧/៥៥៨/៥៥៩/៥៦០ ស្ថិតនៅភូមិស្រឡៅស្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យទៅវិញ.?។

តើរឿងក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ ដែលមានឈ្មោះ (ផេភើរទ្រីខេមបូឌា)តើមានអ្វីនៅពីក្រោយ  ខណៈលិខិតស្នើសុំកាយព្រំ និងសម្អាតដី របស់លោក ប៊ុន វឌ្ឍន: ចូលទៅអាជ្ញាធរភូមិ និងឃុំ ខុសពីទីតាំងដីដែលក្រុមហ៊ុនមានប្លង់រឹងស្រាប់.?។

  បើយោងទៅលើកិច្ចសម្ភាសន៍ក្រុមការងារជាមួយលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានបង្ហើបប្រាប់ដល់អង្គភាពយើងថាគាត់មិនបានដឹងថាដីនោះជាដីក្រុមហ៊ុននោះទេ? ក៏ប៉ុន្តែចាំមើលលោកនឹងអោយក្រុមការងារចុះទៅពិនិត្យមើល។

  ចំណែកលោកសូត្រ  សុី សុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យបានប្រាប់ថា គ្រឿងចក្រចូលឈួសឆាយលើដីខាងលើនោះលោកក៏មិនបានដឹងរឿងដែរ?ដោយគេស្នើសុំទៅស្រុកដោយមិនបានជម្រាបមកមន្រ្តីជំនាញនោះទេក្នុងការចុះទៅពិនិត្យមើលដីនិងស្ថានភាពជាក់ស្តែង?

  រីឯលោក ថន កុត អភិបាលរងស្រុកអន្លង់វែងបានប្រាប់ដល់អង្គភាពយើងដែរថាការស្នើសុំឈូសឆាយនោះមានចំនួនតែ២០ហិចតាមានចំនួន០៣ប្លង់ដី ស្មើនិង៦០ហិកតាក្នុងការចុះអនុត្តមួយលើក ហើយជាដីដែលមានចំការស្វាយចន្ធីចំការស្វាយកែវរមៀតនិងធ្វើការកាយព្រំដីតែប៉ុណ្ណោះ តែជាក់ស្តែងពេលអនុវត្តក្នុងការឈូសឆាយដីបែរជាមករុញកូនឈើកាយកប់ក្នុងដីទៅវិញ។

ប្រជាពលរដ្ឋនិងក្រុមការងាររបស់យើងបានបង្ហើបថា ក្រោយឃើញមានបាតុភាពមិនប្រក្រតីក្នុងការយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយលើដីក្នុងភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ក្រុមកាងាយេីងបានចុះទៅដល់​ ឃេីញថាមានការផ្តួលដេីមឈេីកប់លុបចូលក្នុងដី​ ហេីយខាងយេីងបានសួរទៅតៃកុងអេស្កានោះដែរ​ ពួកគាត់ថា​ ផ្តួលហេីយលុប​ ក្នុងដី​ ពិតមែនបង?។ដោយមិនចំទីតាំងក្នុងការស្នើសុំពីមន្រ្តីអាជ្ញាធរស្រុកខាងលើនោះមកដល់ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣បានផ្អាក និងធ្វើការដកគ្រឿងចក្រអស់ទៅវិញហើយ។

ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋ ធ្វើការស្នើសុំ ដល់១.ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ២.ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់
៣.ឯកឧត្តម អ៊ាង សុផលលែ្លត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៤.ឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាជួយពិនិត្យមើលរឿងមិនប្រក្រតីនេះផងទាន! ចៀសវាងធ្វើការអនុវត្តជាការងារវិនិយោគកន្ទេលធំបន្លំដេកដែលធ្វើអោយមានការបាត់បង់នូវប្រាក់ចំណូលរបស់រដ្ឋនិងធ្វើប៉ះពាល់ដល់ប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ?។

អង្គភាពយើងខ្ញុំ រង់ចាំការបំភ្លឺ ពីមន្រ្តីជំនាញ ក៏ដូចជាក្រុមហ៊ុន រៀងរាល់ម៉ោងធ្វើការ។ ដោយផ្សារភ្ជាប់នូវព៏ត៍មានពិតពីប្រជាពលរដ្ឋ មកថ្នាក់ដឹកនាំនិងក្រមសីលធម៍វិជ្ជាជីវះអ្នកសារព័ត៍មាន(រាយការណ៍ព័ត៍មានពិតមិនបំភ្លៃនិងមិនបំភ្លើសនូវព័ត៌មានពិត) សូមអរគុណ៕
  រក្សាសិទ្ធិដោយ (គ្រប់ព័ត៌មានសាមគ្គីថ្មី)







ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រុងបូកគោ ខេត្ដកំពត

ចំនួនអ្នកទស្សនា: Views

   ក្រុងបូកគោ៖ ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ក្រុងបូគោ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធកម្មវិធីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមអធិបតីភាព ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងអមដំណើរដោយ លោក សេន សាប៊ីល អភិបាលរងខេត្ដកំពត អ្នកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ ព្រមទាំងមានការចូលរួមពីកងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន  សមាគមយុវជនស្រឡាញ់សន្ដិភាព សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហម យុវជនកាយរិទ្ធ  លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីសាលាបឋសិក្សាព្រែកត្នោត ត្រាំងរពៅ អនុវិទ្យាល័យត្រពាំងរពៅ វិទ្យាល័យហ៊ុនសែន ព្រែកត្នោត សរុបចំនួន ១ ៨៨៦នាក់ ស្រី៨៨២នាក់​ គឺស្របពេលជាមួយរដ្ឋបាលខេត្ដកំពត ក៏បានប្រារព្ធយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងបរិវេណពហុកីឡដ្ឋានក្រុងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ក៏ដូចជាតាមបណ្ដាស្រុកនានាក្នុងខេត្ដកំពតបានចូលរួមយុទ្ធនាការផងដែរ។


គូសបញ្ជាក់ផងដែរថា ក្នុងថ្ងៃទី១៩ ខែវិច្ឆិកានេះ ទូទាំងខេត្ដកំពតមានការចូលរួមយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចំនួនសរុប ១៣១ ២០៣ នាក់ គឺមានសាលារៀនសរុបចំនួន ៤៣៨ សាលា និងជាមោទនាភាពបំផុតកម្ពុជា មានអ្នកស្ម័គ្រចិត្ដចូលរួមប្ដេជ្ញាសរុបចំនួន ៣ ០៨៦ ៤៨០ លាន (បីលាន ប្រាំបីម៉ឺនប្រាំមួយពាន់ បួនរយបែតសិប) អង្គនាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូមានចំនួន ១១៦ ៤១៦ (ដប់មួយម៉ឺន ប្រាំមួយពាន់បួនរយដប់ប្រាំមួយ)នាក់ សិស្សានុសិស្សសរុបចំនួនជាង ៣ ០៨០ ៦៥៤ (បីលាន ប្រាំបីម៉ឺនប្រាំមួយរយហាសិបបួន) នាក់ នៃសាលារៀនចំនួន ៧ ០៥៧ (ប្រាំមួយពាន់ ហាសិបប្រាំពីរ) សាលា និងកម្មករនិយោជិក ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា។

ថ្លែងក្នុងពិធីយុទ្ធនាការក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ព្រែកត្នោត ឯកឧត្ដម ង៉ូវ បូរីណា បានលើឡើងថា ជាមោទភាពណាស់ដែលកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិ ដែលប្រជាពលរដ្ឋដកដង្ហើមមិនចាំបាច់ចំណាយថវិកា បើធៀបជាមួយប្រទេសដែលមានឧស្សហកម្មធន់ធ្ងន់មួយចំនួនក្នុងសកលលោក ប្រជាជននៃប្រទេសនោះ គឺដកដង្ហើមត្រូវបង់ថវិកា ពោលគឺវិស័យឧស្សហកម្មធន់ធ្ងន់បានបំផ្លាញបរិស្ថាន និងឱស្ម័ន ដែលបណ្ដាប្រទេសទាំងនោះត្រូវបង់ថ្លៃខូចខាតបរិយាកាស។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម ង៉ូវ បូរីណា ក៏សូមថ្លែងអំណរគុណ ចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ និងអាជ្ញាធរ សមាគម ក្នុងក្រុងបូកគោ ដែលបានចូលរួមយុទ្ធនាការ ព្រមទាំងស្ម័គ្រចិត្ដប្ដេជ្ញាមិនប្រើថង់ប្លាស្ទិក។

បន្ទាប់ពីបញ្ចប់យុទ្ធនាការ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ឯកឧត្ដម ង៉ូវ បូរីណា រួមទាំងគណៈអធិបតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានចូលរួមដាំដើមឈើអនុស្សវរីយ៍ក្នុងបរិវេណសាលាវិទ្យាល័យហ៊ុនសែន ព្រែកត្នោតផងដែរ។















តើមន្ត្រីសមត្ថកិច្ចមានដឹងទេថាទីតាំងហាងលក់បាយខាងលើនេះ មានបង្កប់លក់សត្វព្រៃ ដែលស្ថិតនៅខណ្ឌដង្កោ ក្នុងបុរីពិភពថ្មីគួរស្រូវ ៣..!!!

ចំនួនអ្នកទស្សនា: Views

  {រាជធានីភ្នំពេញ} ÷ {19/11/2023} 🤔 ប្រជាពលរដ្ឋបានរាយការណ៍ជូនមកអង្គភាពសារព័ត៌មានយើងថា មានទីតាំងហាង លក់បាយមួយកន្លែងនៅក្នុងបុរីពិភពថ្មីគួរស្រូវ៣ មានលក់សត្វព្រៃខុសច្បាប់ ដោយមើលពីមុខ លក់បាយម្ហូបជាធម្មតាទេ! តែទីតាំងខាងលើនេះ មានលក់សាច់សត្វព្រៃ ហាក់បីដូចជា គ្មានញញើត អាជ្ញាធរពាក់ព័ន្ធបន្តិចសោះ នេះបើតាមការរាយការណ៍ពីប្រជាពលរដ្ឋនៅទីនោះបានលើកឡើងថា; មានលក់សត្វព្រៃដូចជា សាច់ឈ្លូស សាច់កាំប្រមា សាច់ជ្រូកព្រៃ....។ល។ ស្ថិតនៅក្នុងបុរីពិភពថ្មីគួរស្រូវ៣ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


ប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា; ទីតាំងនេះគាត់លក់ច្រើនឆ្នាំហើយ....មិនដែលមានមន្ត្រីពាក់ព័ន្ធណាចុះមកទេ! មានតែមកហូបនិងជាមន្ត្រីក្នុងមូលដ្ឋានក៏មានដែរ។ អញ្ចឹងម្ចាស់ហាងថាមិនមានអ្នកណាហ៊ានចាប់គាត់ទេ!! ថាគាត់ចង់បើក បើកហើយ.... នេះតាមការបញ្ជាក់របស់ម្ចាស់ហាងផ្ទាល់។

អង្គភាពយើងរង់ចាំ ការបំភ្លឺពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធរាល់ម៉ោងធ្វើការ។ សូមអរគុណ!







ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន វិសាលភាពនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាគុណតម្លៃខ្ពស់សម្រាប់បរិស្ថានកម្ពុជា

ចំនួនអ្នកទស្សនា: Views

  កំពត៖ នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានក្រុងកំពត ខេត្តកំពត ដូចទៅនឹងក្រសួងបរិស្ថានបានកំណត់យកថ្ងៃ ១ កញ្ញា ឆ្នាំ២០២៣ ជាថ្ងៃចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលផ្តើមចេញពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅតាមបណ្តាសាលារៀនទាំងអស់ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយចាប់ផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបង្កើត និងការចោលសំរាមតាមសាលារៀន តាមលំនៅស្ថាន និងនៅក្នុងភូមិ ឃុំរបស់ពួកគេ រហូតដល់បានផ្លាស់ប្តូរទម្លាប់ឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ បាននិងកំពុងទទួលការគាំទ្រ និងការចូលរួមអនុវត្តពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរាជធានី ខេត្ត ជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងរយៈពេល៨០ថ្ងៃ គិតមកត្រឹមថ្ងៃទី១៩ ខែវិច្ឆិកានេះ គឺមានអ្នកស្ម័គ្រចិត្តចូលរួម ក្នុងយុទ្ធនាការនេះសរុបចំនួន ៣ ០៨៦ ៤៨០ លាន (បីលាន ប្រាំបីម៉ឺនប្រាំមួយពាន់ បួនរយបែតសិប) អង្គនាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូមានចំនួន ១១៦ ៤១៦ (ដប់មួយម៉ឺន ប្រាំមួយពាន់បួនរយដប់ប្រាំមួយ)នាក់ សិស្សានុសិស្សសរុបចំនួនជាង ៣ ០៨០ ៦៥៤ (បីលាន ប្រាំបីម៉ឺនប្រាំមួយរយហាសិបបួន) នាក់ នៃសាលារៀនចំនួន ៧ ០៥៧ (ប្រាំមួយពាន់ ហាសិបប្រាំពីរ) សាលា និងកម្មករ/និយោជក ព្រះសង្ឈ និ ប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា។

ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»  ខេត្ដកំពត គឺមានសាលារៀនសរុបចំនួន ៤៣៨ សាលា មានលោកគ្រូ អ្នកគ្រូ សរុបចំនួនជិត ៥ ៨២៦ នាក់ និងសិស្សានុសិស្សសរុបចំនួនជាង ១៣១ ២០៣ នាក់ បាននឹងកំពុងចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះជាប្រចាំ ដោយបានស្រែកប្តេជ្ញាថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក Bye Bye Plastic» គិតត្រឹមពេលនេះបានចំនួនជាង ២០០០លើក ស្មើនឹងអ្នកចូលរួមសុរុបជិត ៦០ម៉ឺននាក់។ យុទ្ធនាការនេះពិជាមានសារៈសំខាន់ និងបានបំផុសនូវចលនាចូលរួមរបស់ក្មេងៗជំនាន់ក្រោយឱ្យបានយល់ដឹង និងអនុវត្ដ ដើម្បីធ្វើឱ្យសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក។ ដោយសារតែកំណើននៃការផលិត ចែកចាយ ប្រើប្រាស់ និងបោះចោល មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យពិភពលោកមានការព្រួយបារម្ភចំពោះបញ្ហានេះ ថ្វីត្បិតតែប្លាស្ទិកផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដល់មនុស្សមែន តែវាក៏មានគុណវិបត្តិជាច្រើននៅពេលក្លាយជាសំណល់ ដោយសារវាត្រូវការរយៈពេលរាប់រយពាន់ឆ្នាំ ទើបពុកផុយជាពិសេសប្លាស្ទិកចុងក្រោយបានហូរចូលទៅក្នុងទឹកសមុទ្រដែលធ្វើឱ្យប៉ះពាល់ជីវចម្រុះ ធនធានធម្មជាតិ និងគុណភាពទឹក។ ដោយសារមើលឃើញពីផលវិបាកទាំងអស់នេះ រដ្ឋបាលខេត្តកំពតសូមគាំទ្រ និងលើកទឹកចិត្ត នូវសកម្មភាពយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ដើម្បីធានាបាននូវអនាម័យ បរិស្ថាន សោភណ្ឌភាពស្អាត ដោយគ្មានសំណល់ប្លាស្ទិក  «ខ្ញុំសូមស្នើដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួម និងបន្តចូលរួមអនុវត្តយុទ្ធនាការនេះជាប្រចាំ ដើម្បីបរិស្ថានកម្ពុជាយើង» ។ 

ថ្លែងក្នុងពិធីចុះអនុស្សរណៈ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមអនុវត្តយុទ្ធនាការនៅថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន៥ ដែលរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង។ ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌ ការងារទាំង៥ នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន ៣ ដែល ត្រូវជំរុញក្នុងរយៈពេល ១០០ ថ្ងៃ ដំបូង រួមមាន៖ ទី១ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះនិងដាំកូនឈើ សំដៅបង្កើនគម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និង ទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និងអព្យាក្រឹត្យកាបូន ។  ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ  នឹងឋិតនៅក្នុងការចងចាំជានិច្ចចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេស លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមក្នុងពេលនេះ ហើយនឹងបន្តជួយផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានសំណល់ប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង ការអភិវឌ្ឍចីរភាព និង អព្យាក្រឹតកាបូន។


ជាមួយគ្នានេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេស សំណល់ប្លាស្ទិក ក្រសួងបរិស្ថាននឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ជាអាទិភាពលើការ ពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដោយធានាឱ្យគ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់សំរាមប្រកបដោយប្រសិទ្ធភាព និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ។

សូមបញ្ជាក់ជូនថា ដើម្បីជាសក្ខីភាពនៅក្នុងយុទ្ធនាការនេះក៏មានរៀបចំផងដែរ នូវពីធីចុះអនុស្សរណៈយោគយល់រវាង រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តចំនួន៦ ដែលរួមមាន រដ្ឋបាលខេត្តកំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

គួររលឹកផងដែរថា បើគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ រដ្ឋបាលខេត្ដ សរុបមានចំនួន ១៣ ហើយ គឺមានខេត្ដកំពង់ឆ្នាំង កណ្ដាល ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតនគីរិ មណ្ឌលគីរី កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ និងដោយឡែកមាន ០៥ ស្ថាប័ន គឺកាកបាទក្រហមកម្ពុជា កម្មវិធីអភិវឌ្ឍន៍អង្គារសហប្រជាជាតិ(UNDP) អង្គការស្បៀងអាហារពិភពលោក (UNFAO) សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធកម្ពុជា(សសយក)។











k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger