
@ខណ្ឌមានជ័យ ÷{09/05/2025} ®មានទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែងស្ថិតនៅហាងបាយឈ្មោះ (អាហារដ្ឋាន លីមាន លីមុឹង)
ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
✍️.សូមសមត្ថកិច្ចមេត្តាចុះត្រួតពិនិត្យមើលផងទាន។
ad>
@ខណ្ឌមានជ័យ ÷{09/05/2025} ®មានទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែងស្ថិតនៅហាងបាយឈ្មោះ (អាហារដ្ឋាន លីមាន លីមុឹង)
ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
✍️.សូមសមត្ថកិច្ចមេត្តាចុះត្រួតពិនិត្យមើលផងទាន។
ជាលទ្ធផល ក្រោយពីធ្វើការស្រាវជ្រាវជាច្រើនសប្តាហ៍ មកដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក មៀច ឈួនស៊ីម៉ូលីន នាយការិយាល័យ និងមានការចូលរួមសហការជាមួយ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជាមេក្លោង(មានដីកា) រហូតឈានដល់ការបង្ក្រាបជាក់ស្តែងករណី “ដឹកជញ្ជូន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន”។
ឃាត់ខ្លួនពិរុទ្ធជន ឈ្មោះ ម៉ូវ សុភា ហៅ អាស្រម៉ូវ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ(មានដីកាបង្គាប់ឲ្យចាប់ខ្លួន)។
វត្ថុតាងដកហូតរួមមាន៖
១/ក្រាមពណ៌សថ្លា ជាគ្រឿងញៀន ចំនួន០៤កញ្ចប់ថង់។
២/ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១។
៣/ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
យោងតាមការស្រាវជ្រាវស៊ើបអង្កេតរបស់កម្លាំងសមត្ថកិច្ចជំនាញយើងក្តាប់បានមុខសញ្ញាចែកចាយ ជួញដូរនៅក្នុងមូលដ្ឋាន(ខណ្ឌច្បារអំពៅ) និងផ្អែកតាមចម្លើយសារភាពរបស់ពិរុទ្ធជនខាងលើ ព្រមទាំងមានការឯកភាពពី លោកព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងយើងបាននាំឈ្មោះ ម៉ូវ សុភា ហៅអាស្រម៉ូវ ទៅចង្អុលបង្ហាញទីតាំងបក្ខពួកលាក់ខ្លួន និងបានធ្វើការបង្ក្រាបជាក់ស្តែងករណី “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត” ព្រមទាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ បន្ថែមទៀត រួមមាន៖
១.ឈ្មោះ ផន រ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។
២.ឈ្មោះ តូច សុភ័ក្ត្រ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ។
៣.ឈ្មោះ មឿន និមល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។
៤.ឈ្មោះ សោម វណ្ណេត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។
៥.ឈ្មោះ អ៊ាន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។
៦.ឈ្មោះ ផន ណាផា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។
៧.ឈ្មោះ សួន សាឡាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាងដកហូតរួមមាន៖
១/ក្រាមពណ៌សថ្លាជាគ្រឿងញៀន ចំនួន០៨កញ្ចប់។
២/ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០៣។
៣/ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
៤/ថង់សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
៥/កាំភ្លើងកែច្នៃចំនួន០២ដើម។
៦/កាំបិត ចំនួន០៧ដើម។
៧/ដាវកែច្នៃ ចំនួន០៦ដើម និងពូថៅ ចំនួន០២ដើម។
៨/ដំបង ៣កំណាត់ ចំនួន០១។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួររកបក្ខពួក្ខដែលនៅសេសសល់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕
លោក ឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានអោយដឹងថា ដោយទទួលបទបញ្ជាដ៍ម៉ឺងម៉ាត់ ពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជា អោយកម្លាំងជំនាញនគរបាលទូទាំងអធិការដ្ឋានខណ្ឌទាំង១៤ធ្វើការសហការ ស្រាវជ្រាវបង្ក្រាប បង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់។
នៅក្នុងរយះពេល៣ថ្ងៃគិតពី ថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ឧសភា ២០២៥ ជាលទ្ធផលបង្ក្រាប សរុប ១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៣០នាក់ ។នៅក្នុងនោះជនសង្ស័យដែលមានសារធាតុញៀន ០៧នាក់ និងជាមុខសញ្ញាចាស់ ០១នាក់ ។
តាមនគរបាលបានឲ្យដឹងទៀតថា; នៅក្នុងចំណោមជនសង្ស័យទាំង៣០នាក់ ក្នុងនោះមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន០៣ករណី ឃាត់ខ្លួន ១២នាក់ (ក្មេងទំនើងក្រុមឈ្មោះ ចិត្តតាន់ និងឈូកវ៉ា១ CV1),ករណីលួច ០៦ករណី ឃាត់ខ្លួន ០៨នាក់ (មានសារធាតុញៀន០៦នាក់),ករណីកាប់ប្លន់យកម៉ូតូ០១ករណី ឃាត់ខ្លួន ០៣នាក់ (មានសារធាតុញៀន០១នាក់)
និង,ករណីអំពីលក់-ដូរមនុស្ស, ចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់០១ករណី ឃាត់ខ្លួន ០៧នាក់។
តាមនគរបាលបានឱ្យដឹងទៀតថា; នៅក្នុងចំណោមជនសង្ស័យចំនួនទាំង៣០ នាក់នៅក្នុងនោះនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបបានចំនួន ០៣ករណី ឃាត់ខ្លួន ១៦នាក់ ក្នុងនោះមាន៖ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើងក្រុមឈ្មោះ ចិត្តតាន់ និងឈូកវ៉ា១ CV1) ករណីលក់-ដូរមនុស្ស, ចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់,កាប់ប្លន់យកម៉ូតូ ។នគរបាលខណ្ឌមានជ័យបង្ក្រាបបាន០២ករណី ឃាត់ខ្លួន ០២នាក់ (លួចទូរស័ព្ទដៃ និងលួចកាបូប),នគរបាលខណ្ឌសែនសុខបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ (លួចម៉ូតូ),នគរបាលខណ្ឌកំបូល បង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ (លួចទូរស័ព្ទដៃ),នគរបាលខណ្ឌពោធិសែនជ័យបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០៤នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស,នគរបាលខណ្ឌចំការមនបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០២នាក់ ,នគរបាលខណ្ឌឬស្សីកែវបង្ក្រាបបាន
០១ករណី ឃាត់ខ្លួន ០២នាក់ (លួចទូរស័ព្ទដៃ) ,និងនគរបាលខណ្ឌដង្កោបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០២នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ជនសង្ស័យទាំង ៣០នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងនគរបាលនៅតាមបណ្ដាខណ្ឌទាំង៧ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕
នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នៅក្នុងកិច្ចជំនួបនាឱកាសនេះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមដែលបានទទួលភារកិច្ចជាឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា។
ភាគីទាំងពីរក៏បានលើកឡើងអំពី
កិច្ចសហការមួយចំនួនដែលមាននាពេលកន្លងមកហើយប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគត៕
ប្រភព: ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ
ក្នុងចំណោមទណ្ឌិតចំនួន ២៩៦ នាក់ដែលត្រូវបន្ធូរបន្ថយទោសរួមមាន៖
* បន្ធូរបន្ថយទោស ៣ខែ ចំនួន ២០៧ នាក់ (ស្រី ១៨ នាក់)
* បន្ធូរបន្ថយទោស ៦ខែ ចំនួន ៧០ នាក់ (ស្រី ៥ នាក់)
* បន្ធូរបន្ថយទោស ៩ខែ ចំនួន ១៧ នាក់ (ស្រី ៣ នាក់)
* បន្ធូរបន្ថយទោស ១២ខែ ចំនួន ០២នាក់ (ស្រី ២ នាក់)។
លោក គឹម សន្តិភាព បញ្ជាក់ទៀតថា ជាមួយគ្នានេះ គណៈកម្មការជាតិក៏បានសម្រេចដាក់បញ្ចូលទណ្ឌិតចំនួន ៤រូប ចូលក្នុងបញ្ជីដែលមិនអាចទទួលបានការអនុគ្រោះទោស ដោយទុកឱ្យអនុវត្តទោសចប់ក្នុងពន្ធនាគារ ចំពោះករណីរំលោភកូនបង្កើត ចៅបង្កើត និងរំលោភក្មេងអាយុ ៦ឆ្នាំ និង១០ឆ្នាំ។
លោកបានបញ្ជាក់ជូនជាថ្មីថា គណៈកម្មការថ្នាក់ជាតិ ពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិត ដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖
១៖ ចំពោះបទល្មើសទូទៅ
* ឧក្រិដ្ឋជនគ្រឿងញៀន
* អំពើសាហាវយង់ឃ្នង
* ករណីមិនរាងចាល
* ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
* ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
* ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី ១ភាគ៣នៃរយៈពេលផ្តន្ទាទោស។
២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ
* ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ
* ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ
* ជនរងគ្រោះជាសាច់សាលោហិត
* ករណីរំលោភបូក
* ករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើជនរងគ្រោះជាសាច់សាលោហិត ៕
{បាត់ដំបង} ÷ ទីតាំងល្បែងមាន់ជល់អនឡាញ២កន្លែង កំពុងលេងស្រែកហ៊ោកញ្រ្ជៀវផ្អើលអស់អ្នកភូមិ ក៏មានការភ័យខ្លាចនឹងក្រុមអ្នកញៀនល្បែងទាំងនោះ ហើយអាជ្ញាធរសមត្ថកិច្ចសឹងតែជាកូនជាមេ របស់មេឈ្មួញល្បែងដែលគេបានដាក់ថ្នាំសណ្តំឲ្យនៅស្ងៀម....
#មានទីតាំង÷
✍️.ទី១ ស្ថិតនៅ ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
✍️.ទីតាំងទី២ ស្ថិតនៅ តារាងបាល់ជិតបុរីស្រីសុបិន ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
#បញ្ជាក់ : ទីតាំងទី១ គឺនៅជិតអធិការដ្ឋាននគរបាលស្រុកសំពៅលូន ប្រហែល៥០ម៉ែត្រ ពីអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
សង្ឃឹមថា!🤔អាជ្ញាធរនិងចុះត្រួតពិនិត្យនិងបង្ក្រាបផងទាន សូមអរគុណ ។
==========
{បាកាន} ÷ កាលពីវេលាម៉ោង១២:១៥នាទី ថ្ងៃទី៣០.៤.២០២៥ កម្លាំងមូលដ្ឋាន អហ ស្រុកបាកាន ចំនួន៣នាក់ មធ្យោបាយម៉ូតូចំនួន ២គ្រឿង វិទ្យុទាក់ទងចំនួន ៣គ្រឿង ដឹកនាំដោយលោកវ.ត្រីហ៊ួន ហាំង មេបញ្ជាការមូលដ្ឋាន អហ ស្រុកបាកានសហការជាមួយកម្លាំង នគរបាលរដ្ឋបាលបឹងខ្នារចុះទៅចំណុចផ្ទះសំណាក់ យីហោ {សុខសាន្ត} ស្ថិតនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិសាត់ ធ្វេីការត្រួតពិនិត្យរដ្ឋបាលចំហ ។
+សកម្មភាពនិងលទ្ធផល÷
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស ចិត្រា ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
✍️.ពីបទ÷ប្រើប្រាស់ដោយខុសច្បាប់នៅឯកសណ្ឋានសំលៀកបំពាក់ជាអាទិ៍បស់អាជ្ញាធរសាធារណៈ(អ.ហ) និងប្រើប្រាស់ឯកសារក្លែង
សម្ភារៈចាប់យករួមមាន÷
១. ឯកសណ្ឋានអាវុធហត្ថ (អាវការងារដៃវែង) ០១សំរាប់
២.សក្តិ ថ្នាក់វរៈសេនីយ៍ទោ ០១គូរ
៣.សក្តិ កអាវដែក អ ហ ០១គូរ
៤.ស្លាកសញ្ញាអគ្គដែក ០១គូរ
៥.ស្លាកហនុមានដែក ០១ ៦.មេដាយ ថ្នាក់វរៈសេនីយ៏០១
៧.ទូរសព្ទដៃ ០៣គ្រឿង
៨.អាយកូម
១០.អាវយឺតពណ៌ខ្មៅដៃខ្លី ផ្លាក អ.ហ ចំនួន០១
១១.សាលា អ.ហជាក្រណាត់
១២.ម៉ូតូណៃហត់ពណ៌ខ្មៅមួយគ្រឿង បិទផ្លាក អ.ហ ពាក់ស្លាកលេខ ព្រៃវែង 1A.5785
១៣.ឯកសារពាក់ពន្ធ័
✍️.បច្ចុប្បន្ន÷ជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដេីម្បីចាត់ការតាមច្បាប់ ។
About