
នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នៅក្នុងកិច្ចជំនួបនាឱកាសនេះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមដែលបានទទួលភារកិច្ចជាឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា។
ភាគីទាំងពីរក៏បានលើកឡើងអំពី
កិច្ចសហការមួយចំនួនដែលមាននាពេលកន្លងមកហើយប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគត៕
ប្រភព: ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ
0 comments:
Post a Comment