ad> ជនសង្ស័យដៃស្អិតសរុប៦នាក់ ឆក់ទូរស័ព្ទ ពលរដ្ឋនិងជនបរទេស ក្នុងរាជធានីភ្នំពេញ ៨ករណី ក្នុងចំណោមនោះក៏មាន២នាក់ដែលឆក់កាបូបជនបរទេសមិនបានសម្រេច នៅខណ្ឌចំការមន ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចា.ប់ឃាត់ខ្លួនបាន ៦នាក់ ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ជនសង្ស័យដៃស្អិតសរុប៦នាក់ ឆក់ទូរស័ព្ទ ពលរដ្ឋនិងជនបរទេស ក្នុងរាជធានីភ្នំពេញ ៨ករណី ក្នុងចំណោមនោះក៏មាន២នាក់ដែលឆក់កាបូបជនបរទេសមិនបានសម្រេច នៅខណ្ឌចំការមន ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចា.ប់ឃាត់ខ្លួនបាន ៦នាក់

ចំនួនអ្នកទស្សនា: Views

{ភ្នំពេញ}​ ៖ អនុវត្តតាមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបន្តបន្ទាប់ជនសង្ស័យសរុប ចំនួន០៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ចំនួន០៨ករណី ៖


👉ករណីទី១  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ប្រូម៉េក បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខសាលាវេស្ទើនអន្តរជាតិ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៨:១០នាទី។

👉ករណីទី២  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ប្រូម៉េក ) ប្រព្រឹត្តនៅចំណុចមុខផ្សារTK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

👉ករណីទី៣  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកREALME ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

👉ករណីទី៤  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១២ប្រូម៉េក ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៨៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

👉ករណីទី៥  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៣ប្រូម៉េក ) ប្រព្រឹត្តនៅចំណុចមុខផ្សារTK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

👉ករណីទី៦  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៣) ប្រព្រឹត្តនៅចំណុចមុខស្តាតអូរឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ  ។

👉ករណីទី៧  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ជនបរទេស មិនបានសម្រេច) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១អា ផ្លូវលេខ២១ ក្រុម២៩ ភូមិ៥សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៦ និង ៣១ នាទី(ស្រាលឃាត់បាន)

👉ករណីទី៨, អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា  (ឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន១៣ប្រូម៉េក) ប្រព្រឹត្តបទនៅចំណុចមុខផ្ទះលេខ០៥ ផ្លូវលេខ៥៩០ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៦ និង៤៨នាទី ។

✍️.ជនសង្ស័យ÷

👉១-ឈ្មោះ ហេង សុនី ហៅ ធី ភេទប្រុស អាយុ២០ឆ្នាំ
👉២-ឈ្មោះ សារុន វីរៈ ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ
👉៣-ឈ្មោះ អ៊ុំ ប៊ុនហ៊ាង ហៅ អាហ៊ាងតូច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
👉៤-ឈ្មោះ ដា រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
👉៥-ឈ្មោះ កែវ  រ៉ាហ៊ាង ហៅ អាហ៊ាងធំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ៦-ឈ្មោះ បូរ ស័ក្កករុណា ហៅ ម៉ាប់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ។

#វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូម៉ាក Honda C១២៥ ស៊េរី២០១៤ ឡើងតែម២០២២ ពណ៍ខ្មៅ ផ្លាកលេខភ្នំពេញ ១CS-៤៣៧៩ ។ ម៉ូតូម៉ាក Honda Scoopy ពណ៍ក្រហម ផ្លាកលេខភ្នំពេញ ១HX-២០៧៤ ។ ម៉ូតូ០១គ្រឿង ម៉ាក Honda C១២៥ស៊េរី២០២២ ពណ៍ខ្មៅ ផ្លាកលេខភ្នំពេញ ១DP-០៣២០ ។

✍️.បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី ៕












0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger