ad> ជនសង្ស័យចំនួន៣០នាក់ ត្រូវបានបង្ហាញមុខ ក្រោយនគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្ក្រាបរយៈពេល៣ថ្ងៃ ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ជនសង្ស័យចំនួន៣០នាក់ ត្រូវបានបង្ហាញមុខ ក្រោយនគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្ក្រាបរយៈពេល៣ថ្ងៃ

ចំនួនអ្នកទស្សនា: Views

{ភ្នំពេញ}÷ ជនសង្ស័យចំនួន៣០នាក់រួមនឹងម៉ូតូរថយន្តជាច្រើនគ្រឿងព្រមទាំងវត្ថុតាងជាច្រើនទៀតនិងកាំភ្លើងខ្លី មួយដើម ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាយកមកបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៥ បន្ទាប់ពីស្រាវជ្រាវបង្ក្រាបបាន១១ករណីក្នុងរយៈពេល ៣ថ្ងៃ។ 

លោក ឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានអោយដឹងថា ដោយទទួលបទបញ្ជាដ៍ម៉ឺងម៉ាត់ ពីលោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រងនគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជា អោយកម្លាំងជំនាញនគរបាលទូទាំងអធិការដ្ឋានខណ្ឌទាំង១៤ធ្វើការសហការ ស្រាវជ្រាវបង្ក្រាប  បង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់។ 


នៅក្នុងរយះពេល៣ថ្ងៃគិតពី ថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ឧសភា ២០២៥ ជាលទ្ធផលបង្ក្រាប សរុប ១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៣០នាក់ ។នៅក្នុងនោះជនសង្ស័យដែលមានសារធាតុញៀន ០៧នាក់ និងជាមុខសញ្ញាចាស់ ០១នាក់ ។ 

តាមនគរបាលបានឲ្យដឹងទៀតថា; នៅក្នុងចំណោមជនសង្ស័យទាំង៣០នាក់ ក្នុងនោះមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន០៣ករណី ឃាត់ខ្លួន ១២នាក់ (ក្មេងទំនើងក្រុមឈ្មោះ ចិត្តតាន់ និងឈូកវ៉ា១ CV1),ករណីលួច ០៦ករណី ឃាត់ខ្លួន ០៨នាក់ (មានសារធាតុញៀន០៦នាក់),ករណីកាប់ប្លន់យកម៉ូតូ០១ករណី ឃាត់ខ្លួន ០៣នាក់ (មានសារធាតុញៀន០១នាក់)

និង,ករណីអំពីលក់-ដូរមនុស្ស, ចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់០១ករណី ឃាត់ខ្លួន ០៧នាក់។ 

តាមនគរបាលបានឱ្យដឹងទៀតថា;  នៅក្នុងចំណោមជនសង្ស័យចំនួនទាំង៣០ នាក់នៅក្នុងនោះនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបបានចំនួន ០៣ករណី ឃាត់ខ្លួន ១៦នាក់ ក្នុងនោះមាន៖ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើងក្រុមឈ្មោះ ចិត្តតាន់ និងឈូកវ៉ា១ CV1) ករណីលក់-ដូរមនុស្ស, ចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់,កាប់ប្លន់យកម៉ូតូ ។នគរបាលខណ្ឌមានជ័យបង្ក្រាបបាន០២ករណី ឃាត់ខ្លួន ០២នាក់ (លួចទូរស័ព្ទដៃ និងលួចកាបូប),នគរបាលខណ្ឌសែនសុខបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ (លួចម៉ូតូ),នគរបាលខណ្ឌកំបូល បង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ (លួចទូរស័ព្ទដៃ),នគរបាលខណ្ឌពោធិសែនជ័យបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០៤នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស,នគរបាលខណ្ឌចំការមនបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០២នាក់ ,នគរបាលខណ្ឌឬស្សីកែវបង្ក្រាបបាន

០១ករណី ឃាត់ខ្លួន ០២នាក់ (លួចទូរស័ព្ទដៃ) ,និងនគរបាលខណ្ឌដង្កោបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០២នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ជនសង្ស័យទាំង ៣០នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងនគរបាលនៅតាមបណ្ដាខណ្ឌទាំង៧ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕














0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger