ad> នគរបាលចាប់ខ្លួនជនសង្ស័យសរុបចំនួន០៨នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodru& ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

នគរបាលចាប់ខ្លួនជនសង្ស័យសរុបចំនួន០៨នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodru&

ចំនួនអ្នកទស្សនា: Views

{រាជធានីភ្នំពេញ}៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ។


ជាលទ្ធផល ក្រោយពីធ្វើការស្រាវជ្រាវជាច្រើនសប្តាហ៍ មកដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក មៀច ឈួនស៊ីម៉ូលីន នាយការិយាល័យ និងមានការចូលរួមសហការជាមួយ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជាមេក្លោង(មានដីកា) រហូតឈានដល់ការបង្ក្រាបជាក់ស្តែងករណី “ដឹកជញ្ជូន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន”។

ឃាត់ខ្លួនពិរុទ្ធជន ឈ្មោះ ម៉ូវ សុភា ហៅ អាស្រម៉ូវ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ(មានដីកាបង្គាប់ឲ្យចាប់ខ្លួន)។

វត្ថុតាងដកហូតរួមមាន៖

១/ក្រាមពណ៌សថ្លា ជាគ្រឿងញៀន ចំនួន០៤កញ្ចប់ថង់។

២/ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១។

៣/ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

យោងតាមការស្រាវជ្រាវស៊ើបអង្កេតរបស់កម្លាំងសមត្ថកិច្ចជំនាញយើងក្តាប់បានមុខសញ្ញាចែកចាយ ជួញដូរនៅក្នុងមូលដ្ឋាន(ខណ្ឌច្បារអំពៅ) និងផ្អែកតាមចម្លើយសារភាពរបស់ពិរុទ្ធជនខាងលើ ព្រមទាំងមានការឯកភាពពី លោកព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងយើងបាននាំឈ្មោះ ម៉ូវ សុភា ហៅអាស្រម៉ូវ ទៅចង្អុលបង្ហាញទីតាំងបក្ខពួកលាក់ខ្លួន និងបានធ្វើការបង្ក្រាបជាក់ស្តែងករណី “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត” ព្រមទាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ បន្ថែមទៀត រួមមាន៖

១.ឈ្មោះ ផន រ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។

២.ឈ្មោះ តូច សុភ័ក្ត្រ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ។

៣.ឈ្មោះ មឿន និមល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។

៤.ឈ្មោះ សោម វណ្ណេត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។

៥.ឈ្មោះ អ៊ាន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។

៦.ឈ្មោះ ផន ណាផា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។

៧.ឈ្មោះ សួន សាឡាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។


វត្ថុតាងដកហូតរួមមាន៖

១/ក្រាមពណ៌សថ្លាជាគ្រឿងញៀន ចំនួន០៨កញ្ចប់។

២/ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០៣។

៣/ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

៤/ថង់សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

៥/កាំភ្លើងកែច្នៃចំនួន០២ដើម។

៦/កាំបិត ចំនួន០៧ដើម។

៧/ដាវកែច្នៃ ចំនួន០៦ដើម និងពូថៅ ចំនួន០២ដើម។

៨/ដំបង ៣កំណាត់ ចំនួន០១។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួររកបក្ខពួក្ខដែលនៅសេសសល់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕






0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger